backup og meta

៥ សំណួរ ស្រីៗមិនធ្លាប់ប្រើថ្នាំពន្យារកំណើតតែងចង់ដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 19, 2023

    ៥ សំណួរ ស្រីៗមិនធ្លាប់ប្រើថ្នាំពន្យារកំណើតតែងចង់ដឹង

    ការ​ប្រើ​ថ្នាំពន្យារកំណើត គឺជាមធ្យោបាយពន្យារកំណើពេញនិយមមួយ​ក្នុង​ចំណោម​វិធី​ផ្សេងៗ​ទៀត  ព្រោះងាយស្រួលក្នុង​ការប្រើ​ប្រាស់ និងមានតម្លៃសមរម្យ ប៉ុន្តែថ្នាំដូចជាកាំបិត​មុខពីរអ៊ីចឹង ដែលផ្តល់ទាំងគុណប្រយោជន៍ និង​ផល​ប៉ះពាល់។ ដូច្នេះ ទើបស្រីៗជាច្រើនមានចង្ងល់ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំពន្យារកំណើត។ តើស្រីៗ​មិន​ធ្លាប់​ប្រើថ្នាំពន្យារកំណើតចង់ដឹងអ្វីជាងគេពីថ្នាំពន្យារកំណើត?

    លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យ​បង្អែកមិត្តភាព​កម្ពុជា​ចិនសែនសុខបានបកស្រាយពី​ចម្ងល់ទាំង​ ៥ ដែលស្រីៗមិនធ្លាប់​ប្រើថ្នាំពន្យារ​តែងចង់​ដឹងដូចតទៅ៖

    ១. ស្រីៗដែលមិនធ្លាប់ប្រើថ្នាំ​ពន្យារកំណើតអាចទៅទិញថ្នាំពន្យារកំណើត​​នៅ​ឱសថស្ថាន​មកលេបដោយខ្លួនឯងបានអត់?

    ស្រីៗដែលមិនធ្លាប់ប្រើថ្នាំពន្យារកំណើតគួរទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្រ្តីជាមុនសិន​ ដើម្បី​ឱ្យគ្រូពេទ្យដឹងពីប្រវត្តិជំងឺ ប្រវត្តិរដូវ ប្រវត្តិនៃការប្រើប្រាស់ថ្នាំ និងពិនិត្យសុខភាព​ដើម្បី​ធានា​ថា​អាចប្រើថ្នាំពន្យារកំណើតដោយសុវត្ថិភាព។

    ២. ស្រ្តីស្ថិតក្នុងលក្ខខណ្ឌណាមិនគួរប្រើថ្នាំពន្យារកំណើត?

    ស្រ្តីស្ថិតក្នុងលក្ខខណ្ឌ ឬមានជំងឺដូចខាងក្រោមមិនគួរប្រើថ្នាំពន្យារ​កំណើតទេ ព្រោះអាច​បណ្តាល​ឱ្យគ្រោះថ្នាក់៖

    • មានជំងឺកំណកឈាម
    • មានជំងឺមហារីក​សុដន់ មហារីកស្បូន មាត់ស្បូន ឬទ្វារមាស
    • មានជំងឺបេះដូង គាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល
    • ឈឺក្បាលប្រកាំង ហើយស្រវាំងភ្នែក
    • លើសសម្ពាធឈាមខ្លាំង
    • មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
    • មានជំងឺថ្លើម
    • ជក់បារី និងមានអាយុលើសពី ៣៥ ឆ្នាំ

    ៣. ក្រោយពេលញុំាថ្នាំពន្យារកំណើតអាចមានផលរំខានអ្វីទេ?

    ផលរំខានក្រោយពេលញុំាថ្នាំពន្យារកំណើតអាចមានដូចជា៖

    • ឡើងសុដន់ ឬឈឺសុដន់
    • ឈឺក្បាលតិចតួច វិលមុខ ឬចង្អោរតិចតួច
    • អាចប្រែប្រួលទម្ងន់
    • អាចមានអារម្មណ៍ដូចចាញ់កូន

    ផលរំខានទាំងនេះនឹងបាត់ទៅវិញ បន្ទាប់ពីញុំាថ្នាំពន្យារកំណើតបាន ៣ ឬ ៤ បន្ទះ តែស្រីៗ​មួយ​ចំនួនអាចមិន​មានផលរំខានដែរ។

    ឈឺក្បាល

    ក្រោយពីប្រើថ្នាំពន្យារកំណើតហើយ បើមានអាការៈដូចខាងក្រោម យើង​ត្រូវទៅ​ជួប​គ្រូពេទ្យ​វិញ៖

    • ភ្នែក ឬស្បែកឡើងលឿង
    • ឈឺពោះផ្នែកខាងក្រោមខ្លាំង
    • ឈឺក្បាលខ្លាំង
    • ស្រវាំងភ្នែក
    • ឈឺទ្រូង និងពិបាកដកដង្ហើម
    • ឈឺជើងខ្លាំង

    ៥. ក្រោយពេលឈប់ប្រើថ្នាំពន្យារកំណើត យូរប៉ុនណាទើបអាចមានកូន?

    ជាធម្មតា អូវែនឹងបញ្ចេញមេជីវិតញី​ជាថ្មីក្នុងអំឡុង​ពេលពីរបី​សប្តាហ៍​បន្ទាប់ពីយើង​ឈប់​ប្រើថ្នាំ​​ពន្យារកំណើត ហើយបន្ទាប់ពីអូវែបញ្ចេញ​មេជីវិតញី យើងអាចពពោះបានភ្លាម។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម