ឥណ្ឌា ក្រៅពីនាំមុខពិភពលោកផ្នែកបច្ចេកវិទ្យា បានប្រកាសថាខ្លួនតេស្ដថ្នាំចាក់រាំងខ្ទប់លទ្ធភាពបង្កកំណើតសម្រាប់បុរស បានជោគជ័យ ហើយអ្វីដែលរង់ចាំចុងក្រោយបង្អស់គឺ ច្បាប់អនុញ្ញាត ឲ្យប្រើប៉ុណ្ណោះ។
ឥណ្ឌា ក្រៅពីនាំមុខពិភពលោកផ្នែកបច្ចេកវិទ្យា បានប្រកាសថាខ្លួនតេស្ដថ្នាំចាក់រាំងខ្ទប់លទ្ធភាពបង្កកំណើតសម្រាប់បុរស បានជោគជ័យ ហើយអ្វីដែលរង់ចាំចុងក្រោយបង្អស់គឺ ច្បាប់អនុញ្ញាត ឲ្យប្រើប៉ុណ្ណោះ។

តាមប្រភពព័ត៌មាន Daily Mail របស់អង់គ្លេស ប្រភេទថ្នាំចាក់ពន្យារកំណើតនេះ ជាប្រភេទសមាសធាតុថ្នាំPolymer អាចជ្រាបចូលទៅក្នុងពងស្វាសរបស់មនុស្សប្រុស រួចវាគ្របដណ្តប់បំពង់តូចៗដែលបញ្ចូនមេជីវិត(ទឹកកាម)ទៅកាន់ចុងប្រដាប់ភេទមនុស្សប្រុស។ មុនប្រកាសថាមានថ្នាំពន្យារ(កំណើត) សម្រាប់ប្រុសៗនេះ ឥណ្ឌាបានធ្វើតេស្តសាកល្បង នៅតាមគ្លីនិកក្នុងស្រុកប្រមាណ ៣០០កន្លែង ដោយពុំឃើញមានផលប៉ះពាល់ អ្វីនោះទេ។
បើតាមលោកវេជ្ជបណ្ឌិត RS Sharma ជាអ្នកវិទ្យាសាស្រ្តដឹកនាំការបង្កើតថ្នាំខាងលើនេះ បានប្រាប់សារព័ត៌មានក្នុងស្រុកឥណ្ឌា Hindustan Times ថា៖“ថ្នាំប្រភេទនេះ គឺពេញលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ហើយ ហើយអ្វីដែលត្រូវរង់ចាំនោះ គឺបញ្ញត្តិច្បាប់អនុញ្ញាតឱ្យប្រើប្រាស់ថ្នាំនេះតែប៉ុណ្ណោះ’។ ប្រភេទថ្នាំចាក់ខាងលើ ត្រូវបានរំពឹងថា នឹងអាចដាក់ប្រើប្រាស់បាននៅឥណ្ឌា ក្រោយពេលច្បាប់អនុញ្ញាតត្រឹមតែ ៦-៧ខែ ទៀត ឬល្បាក់ ពាក់កណ្ដាលឆ្នាំ ២០២០។
អត្ថបទពាក់ព័ន្ធ៖
គួររំលឹកប្រភេទថ្នាំចាក់ពន្យារកំណើតសម្រាប់បុរសខាងលើ ត្រូវបានស្រាវជ្រាវដោយក្រុមអ្នកវិទ្យាសាស្រ្ត នៃគណៈស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌា ហើយការស្រាវជ្រាវទៅលើប្រភេទថ្នាំនេះ បានចំណាយពេលរហូតដល់៣៧ឆ្នាំ មុននឹងផលិតចេញសម្រាប់តេស្តសាកល្បងបាន៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.dailymail.co.uk/health/article-7703873/Worlds-MALE-birth-control-just-six-months-away.html
កំណែប្រែបច្ចុប្បន្ន
25/11/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ