backup og meta

ប្រើមធ្យោបាយពន្យារកំណើតប្រភេទខ្លះចេះតែធ្វើទុក្ខ គួរប្តូរផ្សេងអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 17, 2019

    ប្រើមធ្យោបាយពន្យារកំណើតប្រភេទខ្លះចេះតែធ្វើទុក្ខ គួរប្តូរផ្សេងអត់?

    ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ពេល​ជ្រើស​រើស​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ប្រភេទ​ណា​មួយ បែរ​ជា​ជួប​ផល​រំខាន​មួយ​ចំនួន ដូច​ជា​ធ្វើ​ឲ្យ​រដូវ​មិន​ទៀង​ទាត់ ឈឺក្បាល ធាត់ ឬ​ស្គម​រីង​រៃ​ដើម។ កាល​បើ​ជួប​ផល​រំខាន​បែប​នេះ តើ​ត្រូវ​ធ្វើ​បែប​ម៉េច? គួរ​ប្តូរ​មក​ប្រើ​វិធី​ពន្យារ​កំណើត​ប្រភេទ​ផ្សេង​ទេ?

    បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ ជា​ទូទៅ​មធ្យោបាយ​ពន្យារ​កំណើត​ទាំង​អស់ គឺ​មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​សឹង​តែ​គ្រប់​វ័យ ប្រើ​ដោយ​មិន​ចាំបាច់​ពិនិត្យ​រាងកាយ​នោះ​ទេ។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មិន​ធ្លាប់​បាន​ប្រើ​​មធ្យោបាយ​ពន្យារ​កំណើត ឬ​ប្រើ​ជា​លើក​ដំបូង (មួយ​ចំនួន​ប៉ុណ្ណោះ) តែង​តែ​មាន​​ផល​រំខាន​ក្នុង​រយៈ​ពេល ២-៣ ខែ​ដំបូង ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯងៗ។

    លោក​ស្រី​វេជ្ជបណ្ឌិត​ថា បើ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត ហើយ​ជួប​ផល​រំខាន​តិច​តួច ស្ត្រី​មិន​ចាំបាច់​ផ្លាស់​ប្តូរ​មធ្យោបាយ​ពន្យារ​កំណើត​នោះ​ទេ។

    ផល​រំខាន​ផ្សេង ពេល​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត៖

    – រដូវ​មិន​ទៀង​ទាត់

    – រាំង​រដូវ

    – រដូវ​មក​តិច​ជាង​មុន ឬ​ច្រើន​ជាង​មុន

    – ប្រែប្រួល​ទម្ងន់ អាច​ឡើង ឬ​ចុះ

    – ឈឺ​ក្បាល

    – ធីង​ធោង

    – ក្តៅ​ខ្លួន។

    អត្ថ​បទពាក់ព័ន្ធ៖ 

    ទោះ​យ៉ាង​ណា លោកស្រី​វេជ្ជ​បណ្ឌិត​ថា ការ​ជ្រើស​រើស​ប្រើ​វិធី​ពន្យារ​កំណើត​ប្រភេទ​ណា​មួយ អាស្រ័យ​ទៅ​លើ​សម្រេច​ចិត្ត​របស់​ស្ត្រី​ខ្លួន ចំពោះ​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើ​ប្រភេទ​ផ្សេង​ទៀត ក៏​គ្រូ​ពេទ្យ​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​ស្ត្រី​ដូច​គ្នា។

    “ស្ត្រី​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស តើ​គួរ​បន្ត បញ្ឈប់ ឬ​ប្តូរ​ទៅ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ​ផ្សេង​ទៀត។ ប្រសិន​បើ​ស្ត្រី​មាន​សំណើ​សុំ​ធ្វើការ​ផ្លាស់​ប្តូរ ឬ​បញ្ឈប់ គ្រូពេទ្យ ត្រូវ​តែ​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​ស្ត្រី គ្រាន់​តែ​ថា ការ​សម្រេច​ចិត្ត​របស់​ស្ត្រី​មិន​ត្រឹម​ត្រូវ យើង​ជា​អ្នក​ផ្តល់​ប្រឹក្សា​មាន​តួនាទី​ពន្យល់​ណែនាំ​អំពី​ការ​ពន្យារ​កំណើត​ឲ្យ​បាន​ច្បាស់​លាស់’។ លោកស្រី​វេជ្ជ​​បណ្ឌិត ពឹង ជុតិមា រៀប​រាប់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម