backup og meta

មហារីក​សុដន់​កើត​ឡើង​​មក​ពី​អ្វី មាន​រោគសញ្ញា​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Written by វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Nov 03, 2022

    មហារីក​សុដន់​កើត​ឡើង​​មក​ពី​អ្វី មាន​រោគសញ្ញា​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    មហារីក​សុដន់​​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ និង​ច្រើន​តែ​កើត​លើ​ស្ត្រី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​។ ​ថ្វី​ត្បិត​តែ​មហារីក​សុដន់​ជា​ប្រភេទ​ជំងឺ​មហារីក​ទូទៅ​បំផុត​មួយ​ ប៉ុន្តែ​​គ្នា​យើង​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​​​មូលហេតុ​បង្ក​នៅ​ឡើយ​។

    តើ​​ជំងឺ​មហារីក​សុដន់​កើត​ឡើង​ដោយ​សារ​អ្វី​?

    ជំងឺ​មហារីក​សុដន់​ចាប់ផ្ដើម​នៅ​ពេល​ដែល​កោសិកា​សុដន់​លូតលាស់​ខុស​ធម្មតា និង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បង្កើត​ជា​ដុំ​ពក​ ឬ​ដុំ​សាច់​។ ទោះ​បី​ជា​ជំងឺ​មហារីក​សុដន់​កើត​មាន​ច្រើន​ចំពោះ​​ស្ត្រី​ក៏​ដោយ​ ជួន​កាល​ ជំងឺ​នេះ​​ក៏​អាច​កើត​ឡើង​លើ​បុរស​ដូច​គ្នា​។

    ​​សញ្ញា​ និង​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​មិន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ឡើយ​ ប៉ុន្តែ​អាចចាប់ផ្ដើម​លេច​ឡើង​​នៅ​ពេល​ស្ថានភាព​ជំងឺ​កាន់​តែ​ដុនដាប​ទៅ​ៗ​។

    មូលហេតុ​ចម្បង​នៃ​ជំងឺ​មហារីក​សុដន់​ គឺ​ការ​លូតលាស់​មិន​ប្រក្រតី​នៃ​កោសិកា​សុដន់​។ យ៉ាង​ណា​មិញ ឫសគល់​​នៃ​ការវិវត្ត​របស់​ជំងឺ​មហារីក​សុដន់​នៅ​មិន​ទាន់​ដឹង​ច្បាស់​​នោះ​ឡើយ​។

    បែបបទ​នៃ​ការ​រស់នៅ​ និង​កត្តា​បរិស្ថាន​ក៏​​អាច​បង្កើន​ឱកាស​នៃ​ការ​​បង្កើត​កោសិកា​មហារីក​បាន​ផង​ដែរ​​។ ទន្ទឹម​នឹង​នេះ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ការ​ប្រែប្រួល​ និង​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​DNA អាច​ជា​ហេតុផល​​​ដែល​កោសិកា​សុដន់​ធម្មតា​ក្លាយ​ជា​មហារីក​បាន​។

    កត្តា​ប្រឈម​នៃ​ជំងឺ​មហារីក​សុដន់​

    • ស្ត្រី​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​
    • ប្រវត្តិ​គ្រួសារ​ដែល​​កើត​ជំងឺ​មហារីក​សុដន់​
    • ធ្លាប់​កើត​ជំងឺ​មហារីក​សុដន់​ពី​មុន
    • ​​ធ្លាប់​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ដុំ​សាច់​ដែល​មិន​មែន​ជា​មហារីក អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តនៃ​ជំងឺ​មហារីក​សុដន់​នៅ​ពេល​អនាគត​។
    • ចាប់ផ្ដើម​មក​រដូវ​មុន​អាយុ​១២​ឆ្នាំ និង​អស់​រដូវ​ក្រោយ​អាយុ​៥៥​ឆ្នាំ​
    • ស្ត្រី​ដែល​សម្រាល​កូន​នៅ​អាយុ​ច្រើន​ ឬ​ស្ត្រី​ដែល​មិន​ធ្លាប់​មាន​កូន​ទាល់​តែ​សោះ​
    • ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ខ្លាំង​ជ្រុល​
    • បែបបទ​រស់​នៅ​មិន​ត្រឹមត្រូវ ដូចជា​ញ៉ាំ​ជាតិ​អាកុល​ ធាត់​ជ្រុល​ និង​អសកម្ម​។

    មហារិកសុដន់

    រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​មហារីក​សុដន់​

    • ដុំ​ពក​ថ្មី​នៅ​ក្នុង​សុដន់​ ឬ​ក្រោម​ក្លៀក​
    • ផ្នែក​នៃ​សុដន់​ឡើង​ក្រាស់​ ឬ​ហើម​
    • រមាស់​​ស្បែក​សុដន់​
    • ស្បែក​ឡើង​ក្រហម​ ឬ​​របក​នៅ​បរិវេណ​ចុង​សុដន់​ ឬ​សុដន់​
    • ចុង​សុដន់​លឹប​ចូល​ក្នុង ឬ​ឈឺ​ចាប់​នៅ​បរិវេណ​ចុង​សុដន់​
    • មាន​ការ​ធ្លាក់​ទឹក​រម្អិល​ពី​ចុង​សុដន់​ក្រៅ​ពី​ទឹក​ដោះ រួម​ទាំង​មាន​ឈាម
    • មាន​ការ​ប្រែប្រួល​ទំហំ ឬ​រូបរាង​នៃ​សុដន់
    • ឈឺចាប់​នៅ​បរិវេណ​ណាមួយ​នៃ​សុដន់​។

    រោគសញ្ញា​ទាំង​នេះ​ អាច​កើត​ឡើង​ដោយសារលក្ខខណ្ឌសុខ​ភាព​ផ្សេង​ទៀត ដែល​មិន​មែន​ជា​មហារីក​ដែរ​។ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​សង្កេត​ឃើញ​រោគសញ្ញា​មិន​ប្រក្រតី​ណា​មួយ​នៃ​ជំងឺ​មហារីក​សុដន់​ ចូរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Written by

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    កែ Nov 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម