ជឿអត់ ថាប្រុសៗអាចកើតជំងឺមហារីកដោះដូចស្រីៗដែរ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/05/2020 . អាន 4 នាទី
Share now

តើ​មានប្រុសៗគ្នាយើង​ណា​ខ្លះ​ជឿ​ថា ជំងឺ​មហារីក​ដោះ គឺ​អាច​កើត​លើ​មនុស្ស​ប្រុស​ដែរ? ប្រសិន​បើយើង​​ជា​មនុស្ស​ប្រុស ហើយ​កំពុង​អាន​អត្ថ​បទ​មួយ​នេះ តើ​​គិត​ថាមហារីកដោះលើបុរសអាច​ទៅ​រួច​ដែរ​ទេ?

នៅ​ម៉ោង ៦ព្រឹក បុរសម្នាក់​ឈ្មោះ​ Omar កំពុង​តែ​ទៅ​ងូត​ទឹក​មុន​ពេល​ចេញ​ទៅ​ធ្វើ​ការ។ “តើនេះ​ជា​ដុំ​អ្វី?” លោក Omar និយាយ​ជាមួយ​ខ្លួន​ឯង ពេលកំពុង​យក​ដៃ​ស្ទាប​ដោះ​របស់​លោក​។ “ ប៉ុន្តែ​ ដុំ​មួយ​នេះ​មិន​ឈឺ​ទេ។ អ៊ីចឹង​​ប្រហែល​ជា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ហើយ…” លោក​និយាយ​លួង​ខ្លួន​ឯង។

១-ភាគរយដែលមនុស្សប្រុសអាចកើតមហារីកសុដន់

​ជា​ការ​ពិត មនុស្ស​ប្រុស​ក៏​ប្រឈម​មុខ​ជាមួយ​ជំងឺ​មហារីក​ដោះ​ដែរ គ្រាន់​តែថា​​ភាគ​រយ​ដែល​អាច​កើត គឺ​មាន​ក្នុង​កម្រិត​ទាប​ជា​ទី​បំផុត។ ​ទិន្នន័យ​ដែលដែល​មាន​មកន្លង​មក​​បញ្ជាក់​ថា ក្នុង​​ចំណោម​ជំងឺ​មហារីកដោះ​ទាំង​អស់ មាន​តែ​ ១​ភាគ​រយ​តែ​ប៉ុណ្ណោះ​កើត​លើ​មនុស្ស​ប្រុស ហើយ​មាន​មនុស្ស​ប្រុស​ម្នាក់​ក្នុង​ចំណោម​មួយ​ពាន់​នាក់ ដែល​ធ្វើ​រោគ​វិនិច្ឆ័យមាន​ជំងឺ​មហារីក​ដោះ។ ប៉ុន្តែ​ភាគ​រយ​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ដោះ លើ​មនុស្ស​​ប្រុស​មាន​ភាគ​រយ​ខ្ពស់ ដោយ​សារ​បុរស​​មិន​សូវ​យល់​ច្បាស់​អំពី​ជំងឺ​មួយ​នេះ។ ប្រុសៗ​ភាគ​ច្រើន​មិន​ខ្វាយ​ខ្វល់​អំពី​ដុំ​មាន​លើ​ដោះនោះទេ​ ដែល​វា​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មាន​ភាព​យឺតយ៉ាវ ក៏​ដូច​គ្នា​ជាមួយ​ការ​ព្យាបាល​ដែរ។

អត្ថបទគួរអាន៖ 

២-ជំងឺមហារីកដោះលើមនុស្សប្រុស

ទាំង​បុរស និង​ស្រ្តី​គឺ​មាន​ជាលិកា​ដោះ​ដូច​គ្នា​តាំង​ពី​ពេល​​ចាប់​កំណើត​មក​ម្លេះ។ ទោះ​បី​ជា​មនុស្ស​ប្រុស​មិន​អាច​ផលិត​ទឹក​ដោះបាន​ក្ដី ក៏​ដោះ​របស់បុរស​នៅ​តែ​អាច​វិវត្ដ​ទៅ​ជា​មហារីក​បាន​ដូច​គ្នា។ ជា​ទូទៅ​បហារីកដោះត្រូវគេរកឃើញ​នៅ​ពេល​មាន​វត្តមាន​ដុំ​រឹង​នៅ​ខាង​ក្រោម​ចុង​ដោះ និង​សាច់​ដោះ​របស់មនុស្សប្រុស​។ ករណី​មហារីក​ដោះ​លើ​មនុស្ស​ប្រុស​ភាគ​ច្រើន មាន​ឈ្មោះ​ថា Infiltrating Ductal Carcinoma (IDC) ​បាន​​ន័យ​ថា​ទាក់​ទង​ជាមួយ​ការ​វិវត្ដន៍​នៃ​​កោសិកា​នៅជុំ​​វិញ​សរសៃ​រន្ធ​ទឹក​ដោះ ទៅ​លើ​ជាលិកា​នៅ​ជុំ​វិញ​ដោះ។ ជំងឺ​មហារីក​ដោះ​លើ​មនុស្ស​ប្រុសៗ​ ភាគ​ច្រើន​​មិន​ពាក់​ព័ន្ធ​ជាមួ​យ​ការ​រលាក​នៅ​លើ​ដោះ​នោះ​ទេ។

អត្ថបទគួរអាន​៖ 

៣-មូលហេតុប្រឈមមុខជាមួយមហារីកដោះលើមនុស្សប្រុស

មាន​មូល​ហេតុ​មួយ​ចំនួន ដែល​ទាក់​ទង​ជាមួយ​ការ​វិវត្ដន៍​ទៅជា​ជំងឺ​មហារីក​ដោះ​នៅ​លើ​មនុស្ស​ប្រុស​ មាន​ដូចជា៖

  • កត្តា​អាយុ
  • ប៉ះ​ពាល់​ជាមួយ​វិទ្យុ​សកម្ម
  • មាន​កម្រិត​អ័រម៉ូន​អេស្ត្រូហ្សែន​ក្នុង​ខ្លួន​ច្រើន
  • មាន​ប្រវិត្ដ​គ្រួសារ​ធ្លាប់​កើត​មហារីក​ដោះ ជា​ពិសេស​មហារីក​ដោះ​ពាក់​ព័ន្ធ​ជាមួយ​ហ្សែន BRCA2
  • មាន​ជំងឺ Klinefelter Syndrome
  • មាន​ជំងឺបេះ​ដូង លើស​ទម្ងន់
  • ជំងឺ​ពង​ស្វាស
  • ធ្លាប់​បាន​ព្យាបាល​ដោយ​វិធី​ណា​មួយ​លើ​ពង​ស្វាស

៤-រោគសញ្ញារបស់មហារីកដោះលើមនុស្សប្រុស

រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​ដោះ​លើ​មនុស្ស​ប្រុស​ គឺ​ស្រដៀង​គ្នា​ជាមួយ​មនុស្ស​ស្រី​ដែរ មាន​ដូច​ជា៖

  •  មាន​ឡើង​ដុំ​រឹង​នៅ​លើ​ដោះ
  • ជាលិកា​ដោះ​ឡើង​ក្រាស់
  • មាន​បម្រែ​បម្រួល​ស្បែក​ជុំ​វិញ​ដោះ ដូច​ជា​ប្រែទៅ​ជា​ក្រហម និង​ជ្រួញ
  • ប្រែ​ប្រួល​ចុង​ដោះ

ប្រុសៗយើង​​គួរ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន នៅ​ពេល​ឃើញ​មាន​បម្រែ​បម្រួល​ណា​មួយ​កើត​ឡើង​លើ​ដោះរបស់ខ្លួន។ ការ​រក​ឃើញ​ក្នុង​ដំណាក់​កាល​ដំបូង​ៗ អាច​ជួយ​កាត់​បន្ថយ​ភាគ​រយ​នៃ​ការ​ស្លាប់ ដោយ​សារ​មហារីក ហើយ​​ថែម​ទាំង​អាច​ឲ្យ​យើង​​ទទួល​យក​ការ​ព្យាបាល​បាន​ជា​ច្រើន​របៀប។ កុំ​គិត​ថា​ខ្លួន​ជាមនុស្ស​ប្រុស មិន​អាច​កើត​មហារីក​ដោះ​បាន​ឲ្យសោះ មិន​ថា​មនុស្ស​ប្រុស ឬ​មនុស្ស​ស្រី សុទ្ធ​តែ​មា​ន​ភាគ​រយ​អាច​កើត​មហារីក​ដោះ​បាន ដរាប​ណា​ពួក​យើង​មាន​ដោះ​ជាប់​លើ​ខ្លួន​យើង​គ្រប់​គ្នា។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    ហេតុផល​ប្រុសៗ​មាន​បញ្ហា​លិង្គអត់​ឡើង​រឹង ពិបាកប្រើការ

    លិង្គមិនឡើងរឹង - ​ រាប់លាន​នាក់​ដែល​ជួប​បញ្ហា​អាអូន​តូចមិន​ឡើង​រឹង ដើម្បី​រួម​ភេទ​បានឲ្យ​ស្រណុក​សុខស្រួល​។ អាយុ​អាច​ជា​មូល​ហេតុ​ចម្បង...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Chamnan Amrith

    ទម្លាយ​អាថ៌កំបាំង​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ

    សុខភាពផ្លូវភេទ - ចំណុច​ស្រើប​ស្រាល​របស់​ស្រីៗ ស្ថិត​នៅ​ប្រមាណ ៥ សង់ទីម៉ែត្រ​ពី​រន្ធ​ទ្វារ​មាស។ ចុះ​ប្រុសៗ​គ្នា​យើង​វិញ មាន​ចំណុច​ស្រើប​ស្រាល​ដែរ​អត់...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Chamnan Amrith

    រឿងអត់កូន​បន្ទោស​ខាង​ស្រី ព្រោះប្រុសៗជឿលើរឿងខុសឆ្គង ៣នេះ

    ការ​បង្កកំណើត - ពេល​និយាយ​ដល់​រឿង​ចង់​បាន​កូន​ មនុស្ស​ជា​ច្រើន​ទំនងជា​គិត​ថា​ជា​រឿង​ងាយ​សម្រាប់​មនុស្ស​ប្រុស និង​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទូច សុខា

    ប្រុសៗចូលចិត្តស្លៀកខោរឹប នៅកន្លែងក្ដៅស្អុះស្អាប់ នាំឲ្យបាត់បង់មេជីវិតទទេៗ

    មេជីវិត - មាន​ហេតុផល​ជាច្រើន​ធ្វើឲ្យ​គូស្នេហ៍​មួយចំនួនពិបាក​មាន​កូន ហើយមូលហេតុ​ធំ​បណ្ដាល​មកពី​ភាគី​បុរស​ច្រើន​ជាង​ស្ត្រី ក្នុងនោះក៏មក​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    អត្ថបទគួរអាន

    លិង្គរួមភេទ

    អាហារល្អៗទាំង៤ ជួយសុខភាពអាអូនតូចប្រុសៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទូច សុខា
    ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 2 នាទី
    ការ៉ុត

    បន្លែ និង​ផ្លែ​ឈើ​ទាំង​នេះ​ ល្អ​សម្រាប់​សុខភាព​បន្ត​ពូជ​​ប្រុសៗ​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទូច សុខា
    ចេញផ្សាយថ្ងៃទី 29/01/2021 . អាន 3 នាទី

    ប្រុស​ៗ​ចង់​បាន​រាងកាយ​មាំមួន​ក្រោយ​វ័យ​៥០​ឆ្នាំ​ ​សាកល្បង​តិចនិក​​​នេះ​​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នូ សោភ័ណ្ឌ
    ចេញផ្សាយថ្ងៃទី 26/01/2021 . អាន 3 នាទី
    ឆាប់ចេញទឹកកាម

    រឿង ៤យ៉ាង ប្រុសៗគួរដឹងទាក់ទងនឹង​ការ​ចាញ់បោក​យល់សប្ដិ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទូច សុខា
    ចេញផ្សាយថ្ងៃទី 26/01/2021 . អាន 2 នាទី