នរណាក៏ដឹងដែរ មហារីកជាជំងឺកាចសហាវ មានច្រើនប្រភេទ ពិបាកក្នុងការព្យាបាល ឯមហារីកមួយចំនួនព្យាបាលមិនជានោះទេ បានត្រឹមប្រើថ្នាំពន្យារជីវិតប៉ុណ្ណោះ។
នរណាក៏ដឹងដែរ មហារីកជាជំងឺកាចសហាវ មានច្រើនប្រភេទ ពិបាកក្នុងការព្យាបាល ឯមហារីកមួយចំនួនព្យាបាលមិនជានោះទេ បានត្រឹមប្រើថ្នាំពន្យារជីវិតប៉ុណ្ណោះ។

១- កុំជក់បារីគ្រប់ប្រភេទ
បារីមានជាតិនីកូទីន អ្នកជក់បារី ចុកថ្នាំ ឬអ្នកស្រូបផ្សែងដោយប្រយោល សុទ្ធទទួលរងផលប៉ះពាល់ដូចគ្នា រួមមាន ជំងឺមហារីកសួត បេះដូង បំពង់ក មាត់ធ្មេញ។
កុំញ៉ាំសាច់ ខ្លាញ់អាក្រក់ច្រើន ឬពពួកអាហារប្រៃ-ផ្អែមខ្លាំង មិនល្អចំពោះសុខភាពយើងទេ ហើយងាយកើតជំងឺច្រើនណាស់មុខណាស់។
ចំណាយពេលតែ ១៥ នាទី ឬកន្លះម៉ោង/១ថ្ងៃ ធ្វើលំហាត់ប្រាណ នោះសុខភាពយើងក៏ល្អ ជំងឺកាចសាហាវផ្សេងក៏មិនមកយាយីដែរ។

រស្មីអុលត្រាវីយូឡេពីកម្តៅថ្ងៃជាមូលហេតុនៃជំងឺមហារីកស្បែក ដូច្នេះយើងមិនត្រូវឲ្យស្បែកត្រូវកម្តៅព្រះអាទិត្យខ្លាំងញឹកញាប់ពេកនោះទេ គួរតែលាបក្រែមការពារកម្តៅថ្ងៃរាល់ពេលចេញក្រៅ។
ខ្យល់ពុលក៏ជាមូលហេតុនៃការកើតជំងឺមហារីកដែរ យកល្អយើងគួរមានបរិស្ថានរស់នៅស្អាត គ្មានខ្យល់ពុល។
ការសិក្សាបង្ហាញថា ម៉ាក់ៗដែលបំបៅដោះកូន មិនសូវមានហានិភ័យកើតមហារីកសុដន់នោះទេ។
តួលេខប្រុសៗដែលកើតជំងឺមហារីកថ្លើមច្រើនបំផុត នេះក៏ចំណែកនៃការផឹកស្រាលើសកម្រិត។

រលាកថ្លើមប្រភេទ B និងមហារីកមាត់ស្បូន ជំងឺមហារីក២មុខនេះ មានវ៉ាក់សាំងចាក់ការពារហើយ ដូច្នេះចាំអីទៀត ត្រូវតែចាក់វ៉ាក់សាំងការពារ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Ways to Prevent Cancer
Ways to Prevent Cancer
Cancer Risk and Prevention
https://www.cancer.org/cancer/risk-prevention.html
Cancer prevention: 7 tips to reduce your risk
https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/cancer-prevention/art-20044816
កំណែប្រែបច្ចុប្បន្ន
05/11/2024
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ