backup og meta

កើតជំងឺមហារីក អាចមកពីកត្តាជំរុញធំៗ ៤ យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 02, 2021

    កើតជំងឺមហារីក អាចមកពីកត្តាជំរុញធំៗ ៤ យ៉ាងនេះ

    មហារីក​ជា​ជំងឺ​កាច​សហាវ​មួយ ដោយ​យើង​គ្រាន់​តែ​ឮ​ឈ្មោះ​ក៏​ភិត​ភ័យ​ដែរ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក​បាន​លើក​ឡើង​ថា មហា​រីក​មាន​ច្រើន​ប្រភេទ ក្នុង​ចំណោម​នោះ​ជំងឺ​មហារីក​ខ្លះ​មាន​មូលហេតុ​ច្បាស់​លាស់ ខណៈ​ជំងឺ​មហារីក​មួយ​ចំនួន​ទៀត​មក​ដល់​បច្ចុប្បន្ន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

    លោក​វេជ្ជបណ្ឌិត​បន្ត​ថា ទោះ​ជា​ជំងឺ​មហារីក​ប្រភេទខ្លះ​មិន​មាន​មូលហេតុ​ពិត​ប្រាកដ​ក្តី តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក។

    កត្តា​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក៖

    ១. តំណពូជ៖ កត្តា​តំណពូជ ឬហ្សែន ដែល​ផ្តល់​ឲ្យ​កើត​មហារីក​ជំរុញ​ពី​មួយ​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់ ដូច​ជា​ជីដូន​ជីតា​បញ្ជូន​មក​ម្តាយ​ឪពុក រួច​បញ្ជូន​មក​កូនតៗ​គ្នា។

    ២. វីរុស-បាក់តេរី៖ វីរុស និង​បាក់តេរី​ខ្លះ​ដែល​មាន​នៅ​ក្នុង​ធម្មជាតិ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក ដូច​ជា​ជំងឺ​មហារីក​មាត់​ស្បូន បង្ក​ឡើង​ដោយ​មេរោគ HPV។

    ៣. បរិយាកាស​ជុំវិញ៖ ខ្យល់​ពុល ពន្លឺថ្ងៃ សារធាតុគីមី​មាន​ក្នុង​គ្រឿង​សំណង់។

    ៤. ចំណីអាហារ៖ ជក់បារី ផឹកស្រា ញ៉ាំអាហារផ្អាប់ ជ្រក់ ខ្ចៅខ្យង -ល-។

    ជំងឺឈាម
    សាស្ត្រាចារ្យ អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម

    តាម​តួលេខ​នៅ​តាម​មន្ទីរពេទ្យ​ធំៗ​នៅ​ស្រុក​ខ្មែរ ជំងឺ​មហារីក​មាត់ស្បូន​ឈរ​នៅ​លំដាប់​ទី ១ បន្ទាប់មក ទី២ គឺ​ជំងឺ​មហារីក​សុដន់ ទី៣ មហារីក​សួត ទី៤ មហារីក​ក្រពះ-ពោះវៀនធំ ទី៥ មហារីក​ថ្លើម។ ដ្បិតតែ​ជំងឺ​មហារីក​មួយ​ចំនួន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់ គ្មាន​វ៉ាក់សាំង​ការពារ តែ​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ ថា យើង​អាច​បង្ការ​បាន​តាម​វិធី​សាមញ្ញៗខាងក្រោម។

    – កុំ​ជក់​បារី

    – ផឹកស្រា​ក្នុង​កម្រិត​តិចតួច

    – រស់នៅ​ដោយ​ផាសុកភាព

    – ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់

    – មាន​វេលា​រីករាយ មិន​ត្រូវ​ស្ត្រេស​ខ្លាំង​ពេក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម