កត្តាអ្វីខ្លះនាំឲ្យកុមារកើតជំងឺមហារីក? គួរបង្ការបែបណា?
កុមារច្រើនជាង៨០% ដែលកើតជំងឺមហារីក អាចព្យាបាលជាសះស្បើយប្រសិនបើជំងឺនេះត្រូវបានរកឃើញទាន់ពេលវេលា និងទទួលបានការព្យាបាលត្រឹមត្រូវ។ ជាទូទៅ ជំងឺមហារីកកើតលើកុមារ មានអត្រាជាសះស្បើយខ្ពស់ជាងជំងឺមហារីកដែលកើតលើមនុស្សពេញវ័យ។ ជំងឺមហារីកកើតលើកុមារជាញឹកញាប់ មានដូចជាជំងឺមហារីកឈាម មហារីកកូនកណ្តុរ ដុំសាច់ខួរក្បាល ដុំសាច់ឆ្អឹង និងដុំសាច់តម្រងនោម។ រោគសញ្ញានៃជំងឺមហារីក រោគសញ្ញាទូទៅនៃជំងឺមហារីក គឺអាស្រ័យលើប្រភេទនៃជំងឺមហារីកនីមួយៗ ប៉ុន្តែប៉ាម៉ាក់គួរប្រុងប្រយ័ត្នចំពោះរោគសញ្ញាទាំងនេះ ប្រសិនបើបន្តរយៈពេលយូរ៖ គ្រុនក្តៅរយៈពេលយូរលើសពី២ទៅ៣សប្តាហ៍ ដែលលេបថ្នាំអ្វីក៏មិនបាត់ ព្រមទាំងមិនមានមូលហេតុបង្កច្បាស់លាស់ ហើមត្រង់ក ឬក្លៀកដោយគ្មានការឈឺចាប់ ប៉ុន្តែទំហំកើនឡើង ឬអមជាមួយអាការៈគ្រុនក្តៅ ក្អក ឬស្រកទម្ងន់។ ចេញឈាមអញ្ចាញ ឬច្រមុះ ក្អួតពេលព្រឹកព្រលឹម ឬឈឺក្បាលមិនបាត់ ពិបាកទប់លំនឹង ហើមពោះ ឈឺសន្លាក់ ព្រមជាមួយនិងគ្រុនក្តៅ និងស្លេកស្លាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កត្តាបង្កនៃជំងឺមហារីកលើកុមារ ថ្វីត្បិតតែអ្នកជំនាញនៅមិនទាន់ដឹងពីមូលហេតុជាក់លាក់ដែលបង្កជាជំងឺមហារីក ប៉ុន្តែការប្រែប្រួល ឬបំប្លែងនៃហ្សែនអាចជាឫសគល់ ដែលនាំឲ្យជំងឺមហារីកមានការវិវត្ត។ ទន្ទឹមនឹងនេះ កត្តាហានិភ័យមួយចំនួន ក៏អាចពាក់ព័ន្ធនឹងជំងឺមហារីកកើតលើកុមារ ដែលរួមមាន ការបំពុលបរិយាកាស ការប៉ះពាល់ទៅនឹងជាតិគីមី វិទ្យុសកម្ម ការឆ្លងមេរោគ ធាត់ជ្រុល បែបបទនៃការរស់នៅជាដើម។ យ៉ាងណាមិញ ក្នុងករណីភាគច្រើន ការបំប្លែងហ្សែន អាចកើតឡើងទៅលើមនុស្សគ្រប់គ្នា […]