មហារីកផ្សេងទៀត

មហារីក​​ផ្សេង​ទៀត​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីកផ្សេង​ទៀត​ជា​ច្រើន​​​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកផ្សេងទៀត

កុមារកើតជំងឺមហារីកបណ្តាលមកពីកត្តាអ្វីខ្លះ? គួរបង្ការបែបណា?

កុមារ​ច្រើន​ជាង​៨០% ដែល​កើត​ជំងឺ​មហារីក​ អាច​ព្យាបាល​ជា​សះស្បើយ​ប្រសិនបើ​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ។ ជា​ទូទៅ ជំងឺ​មហារីក​កើត​លើ​កុមារ មាន​អត្រា​ជា​សះស្បើយ​ខ្ពស់​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ពេញ​វ័យ។ ជំងឺ​មហារីក​កើត​លើ​កុមារ​ជា​​ញឹកញាប់​ មាន​ដូចជា​ជំងឺ​មហារីក​ឈាម មហារីក​កូន​កណ្តុរ ដុំ​សាច់​ខួរ​ក្បាល ដុំ​សាច់​ឆ្អឹង និងដុំ​សាច់​តម្រង​នោម​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​​នីមួយ​ៗ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ទាំង​នេះ ប្រសិនបើ​​បន្ត​រយៈពេល​យូរ៖ គ្រុន​ក្តៅ​រយៈពេល​យូរ​លើស​ពី​២ទៅ​៣សប្តាហ៍ ដែល​លេប​ថ្នាំ​អ្វី​ក៏​មិន​បាត់​ ព្រម​ទាំង​មិន​មាន​មូលហេតុ​បង្ក​ច្បាស់លាស់ ហើម​ត្រង់​ក ឬ​ក្លៀក​ដោយ​គ្មាន​ការ​ឈឺចាប់​ ប៉ុន្តែ​ទំហំ​កើន​ឡើង​ ឬ​​អម​ជា​មួយ​អាការៈ​គ្រុន​ក្តៅ ក្អក ឬ​ស្រក​ទម្ងន់​។ ចេញ​ឈាម​អញ្ចាញ ឬ​ច្រមុះ ក្អួត​ពេល​ព្រឹក​ព្រលឹម​ ឬ​ឈឺ​ក្បាល​មិន​បាត់ ពិបាក​ទប់​លំនឹង ហើម​ពោះ ឈឺ​សន្លាក់​ ព្រម​ជាមួយ​និង​គ្រុន​ក្តៅ និង​ស្លេកស្លាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កត្តា​បង្ក​នៃ​ជំងឺ​មហារីក​លើ​កុមារ ថ្វី​ត្បិត​តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​​ជា​ជំងឺ​មហារីក​ ប៉ុន្តែ​ការ​ប្រែប្រួល ឬ​បំប្លែង​នៃ​ហ្សែន​អាច​ជា​ឫសគល់​ ដែល​នាំ​ឲ្យ​ជំងឺ​មហារីក​មាន​ការវិវត្ត។ ទន្ទឹម​នឹង​នេះ​ កត្តា​ហានិភ័យ​មួយ​ចំនួន​ ក៏​អាច​ពាក់ព័ន្ធ​​នឹង​ជំងឺ​មហារីក​កើត​លើ​កុមារ ដែល​​រួម​មាន​ ការ​បំពុល​បរិយាកាស ការ​ប៉ះពាល់​ទៅ​នឹង​ជាតិ​គីមី វិទ្យុ​សកម្ម ​ការ​ឆ្លង​មេរោគ ធាត់​ជ្រុល បែប​បទ​នៃ​ការ​រស់នៅ​ជាដើម។ យ៉ាង​ណា​មិញ ក្នុង​ករណី​ភាគ​ច្រើន​ ការ​បំប្លែង​ហ្សែន​ អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់គ្នា […]

ស្វែងរក មហារីកផ្សេងទៀត

មហារីកផ្សេងទៀត

ការសិក្សា​ថ្មី! ការព្យាបាលដោយវីរុសអាចសម្លាប់កោសិកាមហារីកបាន

ការ​ព្យាបាល​ប្រភេទ​ថ្មី​មួយ​ ដោយ​​​ប្រើ​វីរុស​ធម្មតា​ អាច​បំផ្លាញ​កោសិកា​មហារីក​​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​ប្រទេស​អង់គ្លេស ក្រោយ​ធ្វើការ​ពិសោធន៍​លើ​មនុស្ស​​ជា​លើក​ដំបូង​។ ជា​លទ្ធផល​ ដុំ​មហារីក​នៃ​អ្នក​ជំងឺ​ម្នាក់​បាន​រលាយ​បាត់​ ស្រប​ពេល​ដែល​ដុំ​សាច់​មហារីក​របស់​អ្នក​ជំងឺ​ផ្សេង​ទៀត​កំពុង​តែ​រួម​តូច​ទៅ​ៗ។ យ៉ាង​ណា​មិញ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​​ត្រូវការ​ការ​សិក្សា​​បន្ថែម​ទៀត​លើ​បញ្ហា​នេះ។   នេះ​បើតា​ម​ការ​ផ្សាយ​របស់​សារព័ត៌មាន BBC កាលពី​ថ្ងៃទី​២៤​​ ខែ​កញ្ញា ឆ្នាំ​២០២២​ កន្លង​មក​នេះ​។ អ្នក​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់​​ម្នាក់​ មាន​ឈ្មោះ​ថា​Krzysztof Wojkowski អាយុ​៣៩​ឆ្នាំ ​បាន​ទទួល​​ការ​​វះកាត់​ និង​ការ​ព្យាបាល​​ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​ជំងឺ​មហារីក​របស់​គាត់​នៅ​តែ​បន្ត​រាលដាល​ ហេតុ​នេះ​លោក​ក៏​បាន​​សម្រេច​ចិត្ត​ចូលរួម​នៅ​ក្នុង​ការ​ពិសោធន៍​មួយ​នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ទន្ទឹម​នឹង​នេះ​ វគ្គ​ខ្លី​នៃ​ការ​ព្យាបាល​ដោយ​វីរុស ​​ដែល​ជា​ការ​បំប្លែង​ពិសេស​នៃ​វីរុស​រើម​ ដែល​ជា​ទូទៅ​បង្ក​ឲ្យ​មាន​បំបៅនោះ​​ បែរ​ជា​អាច​កម្ចាត់​ចោល​ជំងឺ​មហារីក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ ដោយ​ធ្វើ​ឲ្យ​​លោក Krzysztof Wojkowski បាន​បាត់​បង់​កោសិកាមហារីក​​ទាំង​ស្រុង​។ ការ​ចាក់​ថ្នាំ​បញ្ចូល​ទៅ​ក្នុង​ដុំ​សាច់​ដោយ​ផ្ទាល់​ ដើម្បី​វាយ​ប្រហារ​មហារីក​មាន​​វិធី​២​យ៉ាង ទី​១​គឺ​ វាយ​លុក​កោសិកា​មហារីក​ ដោយ​​ធ្វើ​ឲ្យ​វា​ផ្ទុះ​បែក​​ និង​ដោយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ដំណើរការ​ឡើង​វិញ។ អ្នក​ជំងឺ​ប្រហែល​ជា​៤០​នាក់ បាន​​ទទួល​យក​ការ​ព្យាបាល​សាកល្បង​នេះ។ ក្នុង​នោះ​ដែរ អ្នក​ជំងឺ​មួយ​ចំនួន​ចាក់​វីរុស​RP2 និង​ខ្លះ​ទៀត​ញ៉ាំ​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក​មួយ​ប្រភេទ​ទៀត ឈ្មោះ​ថា Nivolumab។ [embed-health-tool-bmi] អត្ថបទគួរអាន៖ ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ […]


មហារីកផ្សេងទៀត

សញ្ញានៃជំងឺមហារីកទ្វារមាស អាចច្រលំនឹងការបង្ករោគលើផ្លូវទឹកនោម

ជំងឺ​មហារីក​ទ្វារ​មាស​ ជា​ការ​លូតលាស់​មិន​ប្រក្រតី​នៃ​កោសិកា​​ក្នុង​ទ្វារ​មាស​ ហើយ​កត្តា​អាយុ​អាច​បង្កើន​ហានិភ័យ​នៃ​​ការ​កើត​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​។ សម្រាប់​អ្នក​ដែល​មាន​អាយុ​តិច​ជាង​៥០​ឆ្នាំ មាន​ឱកាស​កើត​ជំងឺ​មហារីក​ទ្វារ​មាស​តិចតួច​ជាង​​អ្នក​ដែល​មាន​អាយុ​លើស​ពី​៧០​ឆ្នាំ​ឡើង​ទៅ។ រី​ឯ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ អាច​ធ្វើ​ឲ្យ​យើង​ភ័ន្ត​ច្រឡំ​ទៅ​នឹង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ឬ​ការ​បង្ក​រោគ​ផ្សិត​ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​ចាំបាច់​ត្រូវ​តាមដាន​ឲ្យ​ដិតដល់​ពី​រោគសញ្ញា​មិន​ប្រក្រតី​ណា​មួយ។ ​​​រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ ១. រមាស់​​ទ្វារ​មាស និង​ក្រហាយ​នៅ​ពេល​នោម​ ជា​ទូទៅ អាការៈ​រមាស់​ និង​ក្រហាយ​ទ្វារ​មាស​ជា​រោគសញ្ញា​ទូទៅ​ ដែល​កើត​លើ​ស្រី​ៗ​យើង​ភាគច្រើន​ និង​បង្ហាញ​ពី​ការ​បង្ក​រោគ​លើ​ប្លោក​នោម​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ឬ​ការ​បង្ក​រោគ​ផ្សិត​។ យ៉ាង​ណា​មិញ អាការៈ​ខាង​លើ​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ដូច​គ្នា​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​២. ឫស​លើ​ទ្វារ​មាស ជំងឺ​ឫស​លើ​ប្រដាប់​បន្ត​ពូជ កើត​ឡើង​ជា​​ញឹកញាប់ ដែល​មាន​ពណ៌​ដូច​ទៅ​នឹង​ស្បែក​របស់​យើង​ដែរ និង​កើត​នៅ​ជុំវិញ​ទ្វារ​មាស មាត់​ស្បូន​ លិង្គ ឬ​រន្ធ​គូទ។ យោង​តាម​សមាគម​ជំងឺ​មហារីក​អាមេរិក​​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​verrucous carcinoma ​ដែល​ជា​ប្រភេទ​រង​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ ក៏​​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​ឫស​ផង​ដែរ ដូច្នេះ​ហើយ​ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ និង​ពិនិត្យ​ឫស​ដែល​ដុះ​នៅ​លើ​បរិវេណ​នោះ​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ? បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន? ពិតទេ ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព? ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង […]


មហារីកផ្សេងទៀត

មហារីកក្រពេញទឹកមាត់ អាចចេញរោគសញ្ញាទាំងនេះ

មហារីក​ក្រពេញ​ទឹក​មាត់​ ជា​ជំងឺ​មហារីក​ដ៏​កម្រ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​​មហារីក កកើត​នៅ​ក្នុង​ក្រពេញ​ទឹក​មាត់​។ ពិត​ណាស់​ ទឹក​មាត់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រពេញ​ទឹក​មាត់​ ដែល​មាន​ទីតាំង​នៅ​សង​ខាង​ផ្ទៃ​មុខ ដោយ​ផ្ទុក​អង់ស៊ីម​ អង់ទីក័រ ដើម្បី​​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​នៅ​មាត់​ និង​បំពង់​ក។ ថ្វី​ត្បិត​តែ​ដុំ​សាច់​នៅ​ក្រពេញ​ទឹក​មាត់​មិន​មែន​​កើត​ឡើង​ជា​ទូទៅ​ក៏​ពិត​មែន​ ប៉ុន្តែ​មហារីក​ក្រពេញ​ទឹក​មាត់​ភាគ​ច្រើន​​មិន​រាលដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ឡើយ​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! មូលហេតុ​ទូទៅ​​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់ កត្តា​មួយ​ចំនួន​ខាង​ក្រោម​ អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់ ប៉ះពាល់​នឹង​សារធាតុ​វិទ្យុ​សកម្ម​មួយ​ចំនួន ថ្នាំ​សម្លាប់​សត្វ​ល្អិត ឬ​សារធាតុ​គីមី​ដែល​ប្រើ​ក្នុង​ឧស្សាហកម្ម​ស្បែក​ ជក់​បារី​ ផ្ទុក​មេរោគ​អេដស៍​ របប​អាហារ​ដែល​មាន​បន្លែ​តិច​ និង​ខ្លាញ់​សត្វ​ខ្ពស់​ [embed-health-tool-heart-rate] រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់​ អ្នក​ដែល​កើត​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ អាច​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​៖ ស្ពឹក​មុខ​ ដុំ​ពក​ដែល​មិន​បង្ក​អាការៈ​ឈឺ​ចាប់​នៅ​លើ​ផ្ទៃ​មុខ ក ឬ​មាត់​ ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​សាច់ដុំ​​មុខ​ ខ្សោយ​ផ្ទៃ​មុខ ហើម​ ឬ​ឈឺ​ចាប់​នៅ​ក មុខ ចង្កា ឬ​តំបន់​ថ្គាម។ អត្ថបទគួរអាន៖ ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ? បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន? ពិតទេ ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព? ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV តិចនិក​បង្ការ​ ​​​គួបផ្សំ​ជាមួយ​នឹង​បែបបទ​រស់នៅ​ល្អ យើង​ក៏​អាច​បង្ការ​ជំងឺ​មហារីក​​នៅ​ក្បាល​ និង​មាត់​បាន​ តាម​រយៈ​ការ​អនុវត្ត​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ជៀសវាង​ជក់​បារី​ […]


មហារីកផ្សេងទៀត

មហារីកភ្នាសក្នុងស្បូន ឬមហារីកស្បូន អាចព្យាបាលជាទេ?

មហារីកភ្នាសក្នុងស្បូន និងមហារីកមាត់ស្បូនសុទ្ធតែ​កើតនៅ​ស្បូនរបស់​ស្រ្តីដែលជាសរីរាង្គបន្តពូជ​។ តើ​មហារីកទាំងពីរនេះខុសគ្នាបែបណា? ហើយ​មហារីកភ្នាសក្នុងស្បូនអាចព្យាបាលជាដែរឬទេ? គួរបង្ការបែប​ណា? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានលើកឡើងថា ស្រទាប់ស្បូន​ស្រ្តីមាន ៣ គឺស្រទាប់ក្នុង ស្រទាប់សាច់ស្បូន និង​ស្រទាប់ serosa ហើយមហារីកភ្នាសក្នុងស្បូនកើតឡើង​នៅស្រទាប់ក្នុងរបស់ស្បូន​ដោយសារ​កោសិកា​នៅក្នុងស្រទាប់ក្នុងរបស់ស្បូនមានការបំរែបំរួលខុសធម្មតា ហើយបង្កើតបានជាមហារីក។ មហារីកភ្នាសក្នុងស្បូនអាចហៅម្យ៉ាងទៀតបានថាមហារីកស្បូន ឬតួស្បូន​ ព្រោះកើត​ឡើងនៅក្នុង​ស្រទាប់​របស់ស្បូន ប៉ុន្តែចាប់ផ្តើមនៅស្រទាប់​ក្នុង ហើយខុសពីមហារីកមាត់ស្បូន​ដោយ​មហារីក​មាត់​ស្បូនកើត​តែនៅស្រទាប់កោសិកានៅលើមាត់ស្បូនប៉ុណ្ណោះ។ រោគសញ្ញារបស់មហារីកភ្នាសក្នុងស្បូនមានដូចជា៖ ធ្លាក់ឈាមក្រោយវ័យអស់រដូវ ធ្លាក់ឈាមរដូវច្រើនខុសធម្មតា ឬមករដូវយូរថ្ងៃ (ចំពោះស្រ្តីក្នុងវ័យបន្តពូជ) ពេលណាត្រូវទៅជួបពេទ្យ? បើស្រ្តីមានរោគសញ្ញាដូចបានរៀបរាប់ខាង​លើ ស្រ្តីគួរប្រញាប់ទៅជួប​គ្រូពេទ្យដើម្បីធ្វើការពិនិត្យស្បូនឱ្យដឹងថា ស្រទាប់​ក្នុង​ស្បូន​មានបញ្ហាអី ជាការធ្លាក់ឈាមដោយសារ​ការ​បំរែបំរួល​អ័រម៉ូន ស្រទាប់ក្នុងស្បូនឡើងក្រាស់ ឬមាន​ដុំសាច់ក្នុងស្បូន។ បន្ទាប់មក គ្រូពេទ្យនឹងធ្វើការច្រឹបយកដុំសាច់ហ្នឹងទៅពិនិត្យមើល។ បើ​ដុំ​សាច់នោះ​ជា​កោសិកា​បំរែបំរួល​មិនធម្មតា នោះគ្រូពេទ្យនឹងធ្វើការព្យាបាល តែបើដុំសាច់នោះជាកោសិកាបំរែបំរួលធម្មតា គ្រូពេទ្យនឹងធ្វើការតាមដានបន្ត។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! តើមហារីកភ្នាសក្នុងស្បូនអាចព្យាបាលបានដែរឬទេ? ជាទូទៅបើសិន​ស្រ្តីធ្វើប្រទះ​ឃើញបានទាន់​ពេលវេលា គ្រូពេទ្យអាចព្យាបាលជាសះស្បើយដោយធ្វើការកោសសាច់មហារីកចេញ ឬធ្វើការកាត់​ស្បូនចេញតែម្តង។ ប៉ុន្តែបើស្រ្តីបណ្តែតបណ្តោយឱ្យមហារីកភ្នាសក្នុងស្បូនរីករាលដាលចេញផុតពីតួស្បូនដល់សរីរាង្គ​ជិតខាង នោះនឹងមានការពិបាកក្នុងការព្យាបាល។ បើព្យាបាលត្រូវប្រើវិធីវះកាត់ ចាក់គីមី ឬ​ប្រើ​អ័រម៉ូន​ដែលត្រូវចំណាយថវិកាអស់ច្រើន ហើយមិនសង្ឃឹមថាព្យាបាលជាទេ។ [embed-health-tool-bmi] លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីកាត់បន្ថយ​ហានិភ័យ​កើត​មហារីក​ភ្នាស​ក្នុងស្បូន […]


មហារីកផ្សេងទៀត

រោគសញ្ញា​ទាំង​៣​ របស់ជំងឺ​​មហារីក​កើត​លើ​កុមារ​ ប៉ា​ម៉ាក់​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ កុមារ​ក៏​អាច​កើត​ជំងឺ​មហារីក​ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​ដែរ ដូច្នេះ​ហើយ​​ប៉ា​ម៉ាក់​គប្បី​តាមដាន​ និង​សង្កេត​មើល​រោគសញ្ញា​មិន​ប្រក្រតី​មួយ​ចំនួន​ មុន​ពេល​ដែល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ​។ ជាក់​ស្ដែង ជំងឺ​មហារីក​​មិន​មែន​ជា​ជំងឺ​តែ​មួយ​ទេ ប៉ុន្តែ​វា​ជា​ចង្កោម​នៃ​ជំងឺ​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​។ ជំងឺ​មហារីក​កើត​ឡើង​ដោយ​សារ​តែ​ការ​បែងចែក​កោសិកា​​មិន​ធម្មតា និង​ពិបាក​គ្រប់គ្រង​ ហើយ​វា​អាច​ប៉ះពាល់​ដល់​កោសិកា​ក្បែរ​ៗ​ ព្រម​ទាំង​រាលដាល​ដល់​ផ្នែក​រាងកាយ​ផ្សេង​ទៀត​តាម​រយៈ​ប្រព័ន្ធ​​ឈាម​ និង​កូន​កណ្ដុរ។ ជំងឺ​មហារីក​ទូទៅ​បំផុត​​កើត​លើ​កុមារ ប្រភេទ​ជំងឺ​មហារីក​ទូទៅ​បំផុត​មួយ​ចំនួន​ដែល​​ឧស្សាហ៍​កើត​លើ​កុមារ​មាន​ដូចជា​ជំងឺ​មហារីក​ឈាម​ ដុំ​សាច់​ខួរ​ក្បាល​ មហារីក​ស្រទាប់​រ៉េទីន មហារីក​ឆ្អឹង និង​មហារីក​ពោះ ។ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​​មួយ​ចំនួន​ដែល​កើត​លើ​កុមារ​ អាច​បណ្ដាល​មក​ពី​កត្តា​ហ្សែន​ ប៉ុន្តែ​មូលហេតុ​ជាក់លាក់​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​។ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ គណនា BMI គណនា BMR កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ ​​រោគសញ្ញា​មិន​ប្រក្រតី​នៃ​ជំងឺ​មហារីក​លើ​កុមារ​ ការ​ដឹង​ពី​សញ្ញា​ និង​រោគសញ្ញា​នៃ​ជំងឺ​មហារីក​លើ​កុមារ​​ទាន់​ពេល​វេលា អាច​ជួយ​ឲ្យ​ការ​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​សង្កេត​មើល​រោគសញ្ញា​មួយ​ចំនួន​​​ខាង​ក្រោម​នេះ។ ១. ស្លេកស្លាំង និង​គ្មាន​កម្លាំង​កំហែង កម្រិត​​ថាមពល​ថយ​ចុះ​ខ្លាំង អាច​ជា​រោគសញ្ញា​ព្រមាន​ដំបូង​​នៃ​ជំងឺ​មហារីក​លើ​កុមារ​។ ទោះ​បី​ជា​មាន​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​ដែល​អាច​កើត​ចំពោះ​ក្មេង​យ៉ាង​ណា​ក្ដី ប៉ុន្តែ​រោគសញ្ញា​មួយ​នេះ​គឺ​​ជា​រោគសញ្ញា​ទូទៅ​បំផុត​នៃ​មហារីក​ទាំង​នោះ​។ ២. ងាយ​មាន​ស្នាម​ជាំ​ ឬ​ចេញ​ឈាម​ ជាមួយ​គ្នា​នេះ​ដែរ​ ជំងឺ​មហារីក​លើ​កុមារ​ដែល​កើត​ញឹកញាប់​បំផុត គឺ​ជំងឺ​មហារីក​ឈាម​  ហើយ​ក្មេង​ដែល​​មាន​ជំងឺ​នេះ ​អាច​ចេញ​ឈាម​ច្រើន​ជាង​ធម្មតា​នៅ​ពេល​ដែល​​​ពួក​គេ​មាន​របួស​តិច​តួច ឬ​ចេញ​ឈាម​ច្រមុះ។ ហេតុ​នេះ​​ហើយ​ នៅ​ពេល​ដែល​កូន​ចេញ​ឈាម​ច្រើន​ជាង​ធម្មតា ប៉ា​ម៉ាក់​គួរតាមដាន​រោគសញ្ញា​នេះ​ឲ្យ​បាន​ដិតដល់ ក៏​ដូចជា​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។ អានបន្ថែម៖ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ កំពុង​ព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង អ្នកជាពីជំងឺមហារីក​សុដន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ សុខភាពផ្លូវចិត្តជា​រឿងសំខាន់​ពេលកំពុងព្យាបាល ៣ ចំណុចសំខាន់​ ទាក់ទងនឹងការរកឃើញជំងឺមហារីក​ទាន់ពេល ៣. […]


មហារីកផ្សេងទៀត

ផឹក​គ្រឿង​ស្រវឹង​ច្រើន​ អាច​បង្កើន​ហានិភ័យ​កើតជំងឺ​មហារីក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​ ជា​ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​បែបបទ​រស់​នៅ​មិន​ល្អ និង​​​កត្តា​ជា​ច្រើន​ទៀត​ ដូចជា​ ការ​ប៉ះពាល់​នឹង​កាំរស្មី​UV ​​ឬ​កាំរស្មី​ដែល​បង្ក​គ្រោះថ្នាក់​ដទៃ​ទៀត ភាព​ចាស់​ ការ​ជក់​បារី កង្វះ​សកម្មភាព​រាងកាយ​ និង​របប​អាហារ​មិន​ល្អ​ជាដើម​។ ពិត​ណាស់​ ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​លទ្ធភាព​នៃ​ការវិវត្តទៅ​ជា​ជំងឺ​ដែល​ទាក់ទង​នឹង​ការ​រស់នៅ​ រួម​មាន​ធាត់​ជ្រុល​ ជំងឺ​មហារីក​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ដទៃ​ទៀត​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​ ជា​ទូទៅ​ រោគសញ្ញា​នៃ​ជំងឺ​មហារីក​រួម​មាន​ដុំ​ពក​មិន​ប្រក្រតី ​ស្រក​ទម្ងន់​ ​ទម្លាប់​បន្ទោបង់​ប្រែប្រួល​ និង​អស់​កម្លាំង​។ ជា​មួយ​នឹង​ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​យ៉ាង​ឆាប់​រហ័ស ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ លទ្ធភាព​នៃ​ការ​កើត​ជំងឺ​មហារីក​​មាន​អត្រា​កាន់​តែ​ខ្ពស់​ទៅ​ៗ​។ ហេតុ​នេះ​ហើយ​ ដើម្បី​​បង្ការ​ជំងឺ​មហារីក គ្នា​យើង​គួររក្សា​បែបបទ​រស់នៅ​ល្អ​ និង​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ជា​ប្រចាំ​។ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ គណនា BMI គណនា BMR កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ ​​​​ហេតុអ្វី​បាន​ជា​គ្រឿង​ស្រវឹង​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក? យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា កត្តា​ចម្បង​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ គឺ​ការ​ជក់​បារី ​ធាត់​លើស​ទម្ងន់​ និង​ភាព​ចាស់​។ បន្ថែម​ពី​នេះ ការ​ផឹក​គ្រឿងស្រវឹង​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​កើន​ជំងឺ​មហារីក​ផង​ដែរ​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មិន​ផឹក​គ្រឿង​ស្រវឹង​ទេ​នោះ ​យើង​អាច​កាត់បន្ថយ​ហានិភ័យ​បាន​រហូត​ដល់​៣១%។ ពិត​ណាស់ សារធាតុ​Ethanol​ដែល​ជា​សមាសធាតុ​សំខាន់​នៃ​ជាតិ​អាល់កុល​ ដែល​​បំបែក​ដើម្បី​ផ្ដល់​ជា​សារធាតុ​Acetaldehyde គឺ​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​។ សារធាតុ​Acetaldehyde​មិន​ត្រឹម​តែ​បំផ្លាញ DNAប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​រារាំង​ដល់​​ដំណើរការ​​នៃ​ការ​ជួសជុល​កោសិកា​ ដែល​ធ្វើ​ឲ្យ​​កោសិកា​​ត្រូវ​បំផ្លាញ​ជា​រៀង​រហូត និង​មិន​អាច​​ត្រលប់​មក​រក​សភាព​ដើម​វិញ​បាន​។ កត្តា​នេះ អាច​នាំ​ឲ្យ​កោសិកា​មហារីក​រាលដាល​ និង​លូតលាស់​ ព្រម​ទាំង​ប៉ះពាល់​ដល់​​ដល់​ការ​លូតលាស់​របស់​កោសិកា​ផ្សេង​ទៀត​ ក៏​ដូចជា​នាំ​ឲ្យ​ខូច​ជាលិកា និង​បង្កើន​ការ​ស្រូប​យក​សារធាតុ​បង្ក​ជា​ជំងឺ​មហារីក​ផ្សេង​ទៀត​។ លើស​ពី​នេះ គ្រឿង​ស្រវឹង​ក៏​អាច​បំផ្លាញ​​ក្រពេញ​ទឹក​មាត់​ និង​បង្ក​ជា​ជំងឺ​អញ្ចាញ​ធ្មេញ […]


មហារីកផ្សេងទៀត

កំពុង​ព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង

ពិត​ណាស់​ ការ​ដឹង​ថាមាន​ជំងឺ​មហារីក​ អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ជំងឺ​ប្រឈម​នឹង​ការ​ប្រែប្រួល​ដ៏​ធំ​មួយ។ ជា​ទូទៅ អ្នក​កើត​ជំងឺ​មហារីក​តែង​​មាន​ការ​ព្រួយបារម្ភ ខឹង​ ពិបាក​ចិត្ត​ សង្ស័យ​ និង​ភ័យ​ខ្លាច​ច្រើន​ ហើយ​ដើម្បី​ជម្នះ​ស្ថានភាព​ដ៏​លំបាក​​នេះ យើង​ចាំបាច់​ត្រូវ​មាន​ការ​​តាំង​ចិត្ត​ខ្ពស់​ និង​អត់ធ្មត់​ខ្លាំង។ ​​ទន្ទឹម​នឹង​នេះ​ដែរ ការ​យល់​ដឹង​ពី​​​​​គន្លឹះ​រស់នៅ​ជាមួយ​នឹង​ជំងឺ​មហារីក គឺ​ជា​រឿង​ចាំបាច់​បំផុត​។ តិចនិក​រស់​នៅ​ជាមួយ​នឹង​ជំងឺ​មហារីក​ ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​៖ ចូរ​ស្វែង​យល់​អំពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ ការ​ព្យាបាល​ ផល​ប៉ះពាល់​ និង​ការ​ជួយ​ជ្រោមជ្រែង​អំឡុង​ពេល​ព្យាបាល​។ ហេតុ​នេះ​ហើយ​​ គ្នា​​យើង​មិន​គួរ​ភ័យ​ខ្លាច​ក្នុង​ការ​សួរ​សំណួរ​ ក៏​ដូចជា​ស្រាវជ្រាវ​បន្ថែម​ឡើយ​​។ ធ្វើ​លំហាត់​ប្រាណ​៖ ការ​ហាត់ប្រាណ​តិចតួច​ក៏​មាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​កាត់បន្ថយ​ស្រ្តេស​ផង​ដែរ​។ សូម្បី​តែ​ការ​ដើរ​ជិត​ៗ ក៏​ជួយ​បង្កើន​ថាមពល​ដល់​យើង​ដោយ​មិន​ដឹង​ខ្លួន។ ជៀសវាង​​នៅ​​​តែ​ឯង​៖ ការ​រក្សា​ទំនាក់ទំនង​ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​ផ្នែក​សង្គម​​ មិន​ថា​តាម​រយៈ​ទូរស័ព្ទ ហ្វេកប៊ុក​ ឬ​អ៊ីម៉ែល​នោះ​ទេ​​ គឺ​​មាន​សារសំខាន់​ណាស់​ចំពោះ​អ្នក​ជំងឺ​។ មិត្តភ័ក្ដិ និង​គ្រួសារ​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ និង​តែងតែ​ស្ដាប់​រាល់​ការ​ត្អូញត្អែរ​របស់​យើង គឺ​ពិត​ជា​មិន​អាច​ខ្វះ​បាន​ឡើយ​នៅ​អំឡុង​ពេល​នេះ​។ ពិភាក្សា​ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ​៖ ប្រសិនបើ​យើង​​មាន​បញ្ហា​ក្នុង​ការ​​រស់នៅ​ ក៏​ដូចជា​ការ​ព្យាបាល​ យើង​គប្បី​ពិគ្រោះ​ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ​ជំនាញ​។ ញ៉ាំ​អាហារ​ល្អ និង​សម្រាក​ឲ្យ​បាន​ច្រើន​៖ ដើម្បី​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​​អំឡុង​ពេល​ព្យាបាល​ អ្នក​ជំងឺ​មហារីក​គប្បី​ញ៉ាំ​របប​អាហារ​សុខភាព​ដូចជា​ត្រី​ សាច់​ និង​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន​។ ជាមួយ​គ្នា​នេះ​ដែរ យើង​ចាំបាច់​គ្រប់គ្រង​បញ្ហា​ស្រ្តេស​ឲ្យ​បាន​ល្អ​ ​ទើប​ជា​ការ​ប្រសើរ​។


មហារីកផ្សេងទៀត

៣ ចំណុចសំខាន់​ ទាក់ទងនឹងការរកឃើញជំងឺមហារីក​ទាន់ពេល

ជំងឺ​មហារីក​មាន​ប្រមាណ​ជា​ ៩,៥​លាន​ករណី​នៅ​ទ្វីប​អាស៊ី​ ក្នុង​ឆ្នាំ​២០២០ នេះ​បើ​យោង​តាម​​របាយការណ៍​​​របស់​អង្គការ​សុខភាព​ពិភព​លោក​។ ក្នុង​ចំនួន​នេះ ជាង​ ៥​លាន​ករណី ជា​ជំងឺ​មហារីក​សុដន់​ មហារីក​មាត់​ស្បូន​ មហារីក​ពោះវៀន​ធំ និង​មហារីក​មាត់​ធ្មេញ​ ដែល​ត្រូវ​បាន​រក​ឃើញ​​ទាន់​ពេល​វេលា​ តាម​រយៈ​ការ​ថត​រក​ជំងឺ​មហារីក​​។​ ​ពិត​ណាស់​ ទោះ​ជា​ជំងឺ​មហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ​​យ៉ាង​ណា​ក្ដី យើង​នៅ​តែ​អាច​សង្គ្រោះ​ជីវិត​បាន​ ប្រសិនបើ​យើង​ធ្វើ​រោគវិនិច្ឆ័យ​​នៅ​ដំណាក់​កាល​ដំបូង​​។​ កត្តា​នេះ​អាច​ផ្ដល់​ឱកាស​រស់​រាន​​លើស​ពី ​៥​ឆ្នាំ​ បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​ធ្វើ​រោគវិនិច្ឆ័យ​នៅ​ដំណាក់កាល​ចុង​ក្រោយ​។ ការ​រក​ឃើញ​ជំងឺ​មហារីក​នៅ​ដំណាក់កាល​ដំបូង​ តាម​រយៈ​ការ​ពីនិត្យ​រក​ជំងឺ​មហារីក​​ យើង​អាច​បង្ការ​ជំងឺ​មហារីក​​ដោយ​​ការ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេលវេលា។ ​ក្រុម​គ្រូពេទ្យ​អាច​រក​ឃើញ​កោសិកា​មិន​ប្រក្រតី​ក្នុង​រាងកាយ​ ដែល​មិន​បង្ហាញ​រោគសញ្ញា​នៃ​ជំងឺ​មហារីក។ ស្រប​ពេល​ជាមួយ​គ្នា យើង​ក៏​អាច​រក​ឃើញ​កោសិកា​មហារីក​មុន​ពេល​ដែល​វា​រាលដាល​ខ្លាំង ក៏​ដូចជា​ពិបាក​ក្នុង​ការ​ព្យាបាល​។ ទោះ​បី​ជា​យើង​មិន​មាន​អារម្មណ៍​​​ខុស​ប្រក្រតី​នៅ​ក្នុង​ខ្លួន​ក៏​ពិត​មែន​ ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​មាន​សារសំខាន់​ណាស់​ ពីព្រោះ​អាច​ឲ្យ​យើង​​រក​ឃើញ​ជំងឺ​មហារីក​ទាន់​ពេលវេលា​ ​ជា​ពិសេស​នៅ​ពេល​ដែល​យើង​​ប្រឈម​នឹង​​កត្តា​ហានិភ័យដូច​ជា៖ ​​មាន​វ័យ​ចំណាស់​ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​ ជក់​បារី​ ធាត់​ជ្រុល​ ផឹក​គ្រឿង​ស្រវឹង​ ​ប៉ះពាល់​នឹង​សារធាតុ​គីមី​ជាក់លាក់​ ​ប៉ះពាល់​នឹង​សារធាតុ​វិទ្យុ​សកម្ម​ រួម​ទាំង​​កាំរស្មី​UV​ពី​ព្រះអាទិត្យ​។ អត្ថប្រយោជន៍​នៃ​ការ​រក​ឃើញ​ជំងឺ​មហារីក​នៅ​ដំណាក់កាល​ដំបូងៗ​ ​​​​​កាត់បន្ថយ​ថ្លៃ​ព្យាបាល​ ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​មហារីក​ទាន់​ពេលវេលា​ អាច​កាត់​បន្ថយ​ថ្លៃ​ព្យាបាល​បាន​យ៉ាង​ច្រើន នេះ​បើ​យោងតាម​ប្រភព​ពី​អង្គការ​សុខភាព​ពិភព​លោក​។ កត្តា​នេះ​ជួយ​ឲ្យ​​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់​ មិន​សូវ​ស្មុគស្មាញ​ច្រើន និង​ចំណាយ​ថវិកា​តិច​ទៀត​ផង​។ បង្កើន​ឱកាស​រស់ ការ​រក​ឃើញ​ជំងឺ​មហារីក​បាន​ឆាប់​រហ័ស អាច​ជួយ​ឲ្យ​ការ​ព្យាបាល​ទទួល​បាន​ការ​ជោគជ័យ​ខ្ពស់​។ ផ្ទុយ​ទៅ​វិញ ការ​ព្យាបាល​យឺតយ៉ាវ អាច​ធ្វើ​ឲ្យ​ឱកាស​រស់​របស់​អ្នក​ជំងឺ​កាន់​តែ​ទាប​ទៅ​ដែរ​​។ បង្កើន​គុណភាព​​ជីវិត​ ទន្ទឹម​នឹង​នេះ​ដែរ យើង​អាច​​ទទួល​បាន​ការ​ព្យាបាល​ជាមួយ​នឹង​ជំនឿ​ចិត្ត​ខ្ពស់​ ព្រម​ទាំង​មិន​សូវ​មាន​ភាព​តានតឹង​ច្រើន​​ ដែល​ធ្វើ​ឲ្យ​គុណភាព​នៅ​ក្នុង​​ការរស់នៅ​កាន់​តែ​ប្រសើរ​ បើ​ធៀប​នឹង​អ្នក​ដែល​ធ្វើ​រោគវិនិច្ឆ័យ​យឺត​យ៉ាវ​។


មហារីកផ្សេងទៀត

លម្អិត​ពីរោគសញ្ញា​ជំងឺ​មហារីក​មាត់​ ​មិន​គួរ​មើល​រំលង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​​មហារីក​មាត់​ ជា​ប្រភេទ​ជំងឺ​មហារីក​ដែល​កើត​នៅ​ក្នុង​មាត់ ឬ​នៅ​ជុំវិញ​បបូរ​មាត់​របស់​យើង​។ មហារីក​មួយ​ប្រភេទ​នេះ ក៏​ស្ថិត​នៅ​ក្នុង​ជំពូក​មហារីក​ក្បាល​ និង​ក​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត ជា​ញឹកញាប់​ ជំងឺ​មហារីក​មាត់​ក៏​ពាក់ព័ន្ធ​នឹង​ការ​ចាប់ផ្ដើម​នៃ​ការលូតលាស់​ដុំ​សាច់​លើ​ផ្ទៃ និង​បរិវេណ​ជុំវិញ​មាត់​ ដែល​មាន​ដូច​ជា​៖ ​ ធ្មេញ​ អណ្ដាត​ ខាង​ក្នុង​ថ្ពាល់​ អញ្ចាញ​ធ្មេញ​ ស្រទាប់​បបូរ​មាត់​ បាត​នៃ​មាត់​ ក្រអូម​មាត់​រឹង ​ក្រពេញ​ទឹក​មាត់​។ មូលហេតុ​បង្ក​ និង​កត្តា​ហានិភ័យ​ដទៃ​ទៀត​ រាល់​អ្វី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​មាត់​ សុទ្ធ​តែ​អាច​បង្ក​ជា​មហារីក​មាត់​ ប៉ុន្តែ​មូលហេតុ​ទូទៅ​បំផុត​ដែល​យើង​តែងតែ​ជួប​ប្រទះ​ រួម​មាន​​៖ ការ​ជក់​បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ការ​ឆ្លង​វីរុស​បង្កជំងឺមហារីកមាត់​ស្បូន​(HPV) រោគសញ្ញា​នៃ​ជំងឺ​មហារីក​មាត់​ ប្រសិនបើ​យើង​ចាប់ផ្ដើម​សង្កេត​ឃើញ​សញ្ញា​ទាំង​នេះ យើង​អាច​នឹង​កើត​មាន​​ជំងឺ​មហារីក​មាត់៖ ដំបៅ​មាត់​ បបូរ​មាត់​ឡើង​ក្រាស់​ ដំបៅ​ ដុំ​ពក​​នៅ​ជុំវិញ​បបូរ​មាត់​ មាត់​ និង​បំពង់​ក​ដែល​មាន​ស្រាប់​ ការ​ហូរ​ឈាម​មិន​ធម្មតា ឬ​ស្ពឹក​ក្នុង​មាត់​ ផ្ទាំង​ស​ៗ​នៅ​លើ​អណ្ដាត ថ្ពាល់​ និង​អញ្ចាញ​ធ្មេញ​ ផ្ទាំង​ក្រហម​ៗ​នៅ​លើ​អណ្ដាត ថ្ពាល់​ និង​អញ្ចាញ​ធ្មេញ ​រង្គើ​ធ្មេញ​ដោយ​គ្មាន​មូលហេតុ​ ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ថ្គាម​ ​ការ​និយាយ​ និង​លេប​អាហារ​ ការ​ហូរ​ឈាម​មិន​ប្រក្រតី មិន​ស្រួល​ ឬ​ស្ពឹក​ក្នុង​មាត់​ ឈឺ​ធ្មេញ​  បណ្ដាល​មក​ពី​ហើម​មាត់​។ ការ​បង្ការ​ជំងឺ​មហារីក​មាត់​ យើង​​អាច​បញ្ចៀស​ ក៏​ដូចជា​បង្ការ​ជំងឺ​មហារីក​មាត់​បាន​ តាម​រយៈ​បែបបទ​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ​។ បន្ថែម​ពី​នេះ ចូរ​ជៀសវាង​ការ​ជក់​បារី​ និង​ត្រូវ​កម្រិត​ការញ៉ាំ​គ្រឿង​ស្រវឹង​ […]


មហារីកផ្សេងទៀត

ចេញ​រោគសញ្ញា​​ទាំង​​នេះ គួរពិគ្រោះជាមួយពេទ្យ ប្រយ័ត្ន​ជំងឺ​មហារីក​ច្រមុះបំពង់ក

ជំងឺ​មហារីក​ច្រមុះបំពង់ក ជា​ប្រភេទ​ជំងឺ​មហារីក​​ដែល​មាន​ប្រភព​ចេញ​ពី​បំពង់​ច្រមុះនិងបំពង់ក និង​​មាន​ទីតាំង​នៅ​ក្រោយ​ច្រមុះ និង​បំពង់​អាហារ​ផ្នែក​ខាង​លើ ។ យោង​តាម​អ្នក​ជំនាញ​បាន​​បង្ហាញ​ថា មហារីក​ច្រមុះ​ជា​ប្រភេទ​មហារីក​ដ៏​កម្រ​មួយ​ ប៉ុន្តែ​វា​កើត​ឡើង​ញឹកញាប់​​នៅ​តំបន់​មួយ​ចំនួន​ ជា​ពិសេស​នៅ​អាស៊ីអាគ្នេយ៍​។ ជំងឺ​មហារីក​ច្រមុះ​បំពង់កកើត​ឡើង​ដោយ​សារ​កត្តា​​ណា​ខ្លះ​? តាម​ពិត​​ទៅ​​ មូលហេតុ​បង្ក​ជាក់លាក់​​នៃ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​។ ប៉ុន្តែ​ ក៏​មាន​កត្តា​ជា​ច្រើន​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ច្រមុះ​​បំពង់កផង​ដែរ ដែល​រួម​មាន​៖ ​អ្នក​ដែល​មាន​អាយុ​​ចាប់​ពី​៥០​ ទៅ​៦០​ឆ្នាំ​ ស្ត្រី​មាន​ហានិភ័យ​នៃ​​ការ​កើត​ជំងឺ​មហារីក​ច្រមុះ​ច្រើន​ជាង​បុរស​ ការ​ញ៉ាំ​ត្រី និង​សាច់​ដែល​មាន​ជាតិ​អំបិល​ខ្ពស់​ អ្នក​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​កម្ទេច​ឈើ​រឹង ។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​ច្រមុះ​ដែល​យើង​ច្រើន​តែ​មើល​រំលង​ ​​​ជាក់​ស្ដែង រោគសញ្ញា​នៃ​ជំងឺ​មហារីក​ច្រមុះ​មាន​ភាព​ស្រដៀង​ទៅ​នឹង​បញ្ហា​សុខភាព​ស្រាល​ៗ​ដទៃ​ទៀត ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​​​ក្នុង​ការ​កំណត់​រោគសញ្ញា​​នៅ​ដំណាក់កាល​ដំបូង​។ លើស​ពី​នេះ អ្នក​ជំងឺ​ភាគ​ច្រើន​មិន​​មាន​លេច​ចេញ​រោគសញ្ញា​ណា​មួយ​​ឡើយ​ រហូត​ទាល់​តែ​ជំងឺ​មហារីក​​ឈាន​ដល់​ដំណាក់កាល​​ធ្ងន់ធ្ងរ​។ យ៉ាង​ណា​មិញ យើង​អាច​សង្កេត​​ឃើញ​​រោគសញ្ញា​មួយ​ចំនួន​ដូច​​ខាង​ក្រោម​​៖ ហឹង​ត្រចៀក​ ឬ​តឹង​ច្រមុះ​ មាន​ឈាម​នៅ​ក្នុង​ទឹក​មាត់​ ឬ​ហូរ​ឈាម​តាម​ច្រមុះ​ ដុំ​ពក​នៅ​ក​ ដែល​បណ្ដាល​មក​ពី​ហើមកូន​កណ្ដុរ​ ការ​បង្ក​រោគ​នៅ​ត្រចៀក​ ឈឺ​ត្រចៀក​ ស្ដាប់​មិន​ឮ (ត្រចៀក​​ម្ខាង​) ឈឺ​ក​ ឈឺ​ក្បាល​ ពិបាក​ដកដង្ហើម​ ពិបាក​និយាយ។ ប្រសិនបើ​គ្នា​យើង​​​ប្រឈម​នឹង​រោគសញ្ញា​ទាំង​នេះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស