backup og meta

ចេញ​រោគសញ្ញា​​ទាំង​​នេះ គួរពិគ្រោះជាមួយពេទ្យ ប្រយ័ត្ន​ជំងឺ​មហារីក​ច្រមុះបំពង់ក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 10, 2022

    ចេញ​រោគសញ្ញា​​ទាំង​​នេះ គួរពិគ្រោះជាមួយពេទ្យ ប្រយ័ត្ន​ជំងឺ​មហារីក​ច្រមុះបំពង់ក

    ជំងឺ​មហារីក​ច្រមុះបំពង់ក ជា​ប្រភេទ​ជំងឺ​មហារីក​​ដែល​មាន​ប្រភព​ចេញ​ពី​បំពង់​ច្រមុះនិងបំពង់ក និង​​មាន​ទីតាំង​នៅ​ក្រោយ​ច្រមុះ និង​បំពង់​អាហារ​ផ្នែក​ខាង​លើ ។ យោង​តាម​អ្នក​ជំនាញ​បាន​​បង្ហាញ​ថា មហារីក​ច្រមុះ​ជា​ប្រភេទ​មហារីក​ដ៏​កម្រ​មួយ​ ប៉ុន្តែ​វា​កើត​ឡើង​ញឹកញាប់​​នៅ​តំបន់​មួយ​ចំនួន​ ជា​ពិសេស​នៅ​អាស៊ីអាគ្នេយ៍​។

    ជំងឺ​មហារីក​ច្រមុះ​បំពង់កកើត​ឡើង​ដោយ​សារ​កត្តា​​ណា​ខ្លះ​?

    តាម​ពិត​​ទៅ​​ មូលហេតុ​បង្ក​ជាក់លាក់​​នៃ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​។ ប៉ុន្តែ​ ក៏​មាន​កត្តា​ជា​ច្រើន​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ច្រមុះ​​បំពង់កផង​ដែរ ដែល​រួម​មាន​៖

  • ​អ្នក​ដែល​មាន​អាយុ​​ចាប់​ពី​៥០​ ទៅ​៦០​ឆ្នាំ​
  • ស្ត្រី​មាន​ហានិភ័យ​នៃ​​ការ​កើត​ជំងឺ​មហារីក​ច្រមុះ​ច្រើន​ជាង​បុរស​
  • ការ​ញ៉ាំ​ត្រី និង​សាច់​ដែល​មាន​ជាតិ​អំបិល​ខ្ពស់​
  • អ្នក​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​កម្ទេច​ឈើ​រឹង ។
  • ឈាមច្រមុះ

    រោគសញ្ញា​នៃ​ជំងឺ​មហារីក​ច្រមុះ​ដែល​យើង​ច្រើន​តែ​មើល​រំលង​

    ​​​ជាក់​ស្ដែង រោគសញ្ញា​នៃ​ជំងឺ​មហារីក​ច្រមុះ​មាន​ភាព​ស្រដៀង​ទៅ​នឹង​បញ្ហា​សុខភាព​ស្រាល​ៗ​ដទៃ​ទៀត ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​​​ក្នុង​ការ​កំណត់​រោគសញ្ញា​​នៅ​ដំណាក់កាល​ដំបូង​។ លើស​ពី​នេះ អ្នក​ជំងឺ​ភាគ​ច្រើន​មិន​​មាន​លេច​ចេញ​រោគសញ្ញា​ណា​មួយ​​ឡើយ​ រហូត​ទាល់​តែ​ជំងឺ​មហារីក​​ឈាន​ដល់​ដំណាក់កាល​​ធ្ងន់ធ្ងរ​។

    យ៉ាង​ណា​មិញ យើង​អាច​សង្កេត​​ឃើញ​​រោគសញ្ញា​មួយ​ចំនួន​ដូច​​ខាង​ក្រោម​​៖

    • ហឹង​ត្រចៀក​ ឬ​តឹង​ច្រមុះ​
    • មាន​ឈាម​នៅ​ក្នុង​ទឹក​មាត់​ ឬ​ហូរ​ឈាម​តាម​ច្រមុះ​
    • ដុំ​ពក​នៅ​ក​ ដែល​បណ្ដាល​មក​ពី​ហើមកូន​កណ្ដុរ​
    • ការ​បង្ក​រោគ​នៅ​ត្រចៀក​
    • ឈឺ​ត្រចៀក​
    • ស្ដាប់​មិន​ឮ (ត្រចៀក​​ម្ខាង​)
    • ឈឺ​ក​
    • ឈឺ​ក្បាល
    • ពិបាក​ដកដង្ហើម​
    • ពិបាក​និយាយ។

    ប្រសិនបើ​គ្នា​យើង​​​ប្រឈម​នឹង​រោគសញ្ញា​ទាំង​នេះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម