ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់សមាគម​មហារីក​អាមេរិក​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ពោះវៀន​ធំ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្តាល​ឲ្យ​​មនុស្ស​​ពេញ​វ័យ​​ស្លាប់​ច្រើន​ជាង​គេ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ ជាក់ស្តែង នៅ​ចុង​សទវត្សរ៍​៩០ ជំងឺ​មហារីក​ពោះវៀន​ធំ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​ទី​៤ ដែល​សម្លាប់​​មនុស្ស​មាន​​វ័យ​​​​ចន្លោះ​ពី​១៨ ដល់​២៥​ឆ្នាំ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤​ ជំងឺ​មហារីក​មួយ​នេះ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​​កំពូល​​តែ​ម្តង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លោក​​ស្រី​វេជ្ជបណ្ឌិត Aparna Parikh ប្រធាន​ផ្នែក​វេជ្ជសាស្រ្ដ​នៃ​មជ្ឈមណ្ឌល​​ព្យាបាល​​ជំងឺ​មហារីក​ពោះវៀនធំ ​Mass ​បាន​ឲ្យ​ដឹង​ថា កត្តា​ហានិភ័យ​ចម្បង​មួយ​ចំនួន​​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​នេះ​រួម​មាន​ ប្រវត្តិ​គ្រួសារ ភាព​ធាត់​ ការ​ជក់​បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សាច់​ក្រហម​ និង​សាច់​កែច្នៃ ជំងឺ​រលាក​ពោះវៀន (inflammatory bowel disease) ។ល។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប ក្នុង​ករណី​ដែល​គ្នា​យើង​មាន​រោគសញ្ញា​ណាមួយ​ ដូចជា​ស្រក​ទម្ងន់ លាមក​មាន​ឈាម គេង​មិន​លក់​ ឬ​ទម្លាប់​បន្ទោបង់​ប្រែប្រួល គួរ​ពិគ្រោះ​យោបល់​ និង​ពិនិត្យ​ពោះវៀន​ធំ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ទើប​ជា​ការ​ប្រសើរ​។ យ៉ាង​ណា​មិញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ យើង​គួរ​ជៀសវាង​ ឬ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម កុំ​ជក់​បារី ព្រម​ទាំងហាត់​ប្រាណ​ជា​ទៀងទាត់។ [embed-health-tool-bmi] ទន្ទឹម​នឹង​នេះ​ដែរ […]

ស្វែងរក ជំងឺមហារីក

មហារីកមាត់ស្បូន

សញ្ញាព្រមានទាំង៥នៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ ស្រីៗ​ដែល​ប្រឈម​នឹង​ជំងឺ​មហារីក​មាត់​ស្បូន​ក្នុង​ដំណាក់កាល​ដំបូង ឬ​ត្រៀម​កើត​ជំងឺ​មហារីក​មាត់​ស្បូន អាច​នឹង​ពុំ​មាន​រោគសញ្ញា​ណា​មួយ​ឡើយ រហូត​ដល់​ជំងឺ​មហារីក​កាន់​តែ​រីករាលដាលនិង​លូតលាស់​ទៅ​ក្នុង​ជាលិកា​ក្បែរ​ៗ។ ពិត​ណាស់​ ប្រសិនបើ​យើង​រក​ឃើញ​ជំងឺ​មហារីក​ដ៏​សាហាវ​មួយ​នេះ​បាន​​ទាន់​ពេលវេលា នោះ​ឱកាស​ព្យាបាល​ជា​សះស្បើយ​ក៏​មាន​ច្រើន​។ ដូច្នេះ​ហើយ ស្រី​ៗ​យើង​គួរ​រៀន​សង្កេត​ពី​សញ្ញា​ព្រមាន​មួយ​ចំនួន​ ដែល​​បង្ហាញ​ពី​​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន។​ ​​​រោគសញ្ញា​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​​ភាគ​ច្រើន​ រួម​មាន៖ ធ្លាក់​ឈាម​ពី​ទ្វារ​មាស​មិន​ប្រក្រតី ដូចជា​ធ្លាក់​ឈាម​ក្រោយ​ពេល​រួម​ភេទ ធ្លាក់​ឈាម​ក្រោយ​ចូល​ដល់​វ័យ​អស់​រដូវ ធ្លាក់​ឈាម​​នៅ​ចន្លោះ​វដ្ដ​រដូវ ឬ​មក​រដូវ​ដែល​មាន​រយៈពេល​យូរ​ជាង ឬ​ច្រើន​ជាង​ធម្មតា។ ឈឺចាប់​នៅ​ពេល​​រួម​ភេទ ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! សញ្ញា​ព្រមាន​សំខាន់​ៗ​ទាំង​៥​នៃ​ជំងឺ​មហារីក​មាត់​ស្បូន ដែល​ស្រី​ៗ​គួរ​ដឹង៖ រមាស់​ ឬ​ក្រហាយ​នៅ​ក្នុង​ទ្វារ​មាស ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម ឬ​ឈឺ​ពោះ អស់​កម្លាំង​ដោយ​គ្មាន​មូលហេតុ នោម​​ញឹកញាប់ ឬ​ឈឺ​នោម​ភ្លាម​ៗ ហើម​ពោះ។ [embed-health-tool-ovulation] សញ្ញា​ និង​រោគសញ្ញា​ខ្លះ​ៗ នៅ​ពេល​ដែល​ជំងឺ​វិវត្ត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ រួម​មាន​៖ ហើម​ជើង ពិបាក​នោម​ ឬ​បន្ទោបង់ នោម​ឈាម។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ?


មហារីកមាត់ស្បូន

មហារីកមាត់ស្បូនឧស្សាហ៍កើតណាស់ កត្តា៦នេះអាចបង្កើនហានិភ័យខ្ពស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​មាត់​ស្បូន​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​HPV ហើយ​វីរុស​នេះ​ដែរ​ ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​អ្នក​​ជំងឺ​មហារីក​មាត់​ស្បូន​ប្រហែល​៩៩%​ឯណោះ។ វីរុស​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​កត្តា​ហានិភ័យ​ចម្បង​ ហើយ​ប្រភេទ​ជាក់លាក់​នៃ​វីរុស​HPV ដូចជាHPV-16 និង​HPV-18 អាច​​បំប្លែង​កោសិកា​ធម្មតា​ទៅ​ជា​កោសិកា​មហារីក​មាត់​ស្បូន។ ជាមួយ​គ្នា​នេះ​ដែរ ​បែបបទ​រស់​នៅ​ប្រចាំ​ថ្ងៃ​ ក៏​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ឲ្យ​​កើត​​ជំងឺ​មហារីក​ដ៏​កាច​សាហាវ​មួយ​នេះ​។ កត្តា​បែបបទ​រស់នៅ​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន ១. ប្រវត្តិ​ក្នុង​ការ​រួម​ភេទ ​​ការ​ចាប់ផ្តើម​រួម​ភេទ​នៅ​វ័យ​ក្មេង​ពេក និង​មាន​ដៃគូ​រួម​ភេទ​ច្រើន​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន ដោយ​​ធ្វើ​ឲ្យ​យើង​ងាយ​ប្រឈម​នឹង​វីរុស​HPV និង​ជំងឺ​កាមរោគ​ដទៃ​ទៀត។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ការ​ជក់​បារី និង​ប្រើប្រាស់​ថ្នាំ​ជក់ ទន្ទឹម​នឹង​នេះ​ដែរ ការ​ជក់​បារី​ក៏​អាច​បង្កើន​ឱកាស​នៃ​​ការវិវត្ត​ទៅ​ជា​ដំបៅ​មុន​កើត​​មហារីក​​នៃ​មាត់​ស្បូន​ ដែល​​ជា​ហេតុ​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន។ ជាក់ស្តែង​ សារធាតុ​គីមី​ពុល​នៅ​ក្នុង​ផ្សែង​ថ្នាំ​ជក់​ មាន​សមត្ថភាព​បំផ្លាញ​DNA នៅ​ក្នុង​កោសិកា​មាត់​ស្បូន​ និង​បង្ក​ឲ្យ​មាន​ការ​លូតលាស់​កោសិកា​មហារីក។ ៣. ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ​ចុះ​ខ្សោយ​ នោះ​នឹង​​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​HPV និង​វិវត្តទៅ​​ជា​មហារីក​មាត់​ស្បូន។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​តែ​ញ៉ាំ​អាហារ​ល្អៗ និង​ហាត់ប្រាណ​ជា​ទៀងទាត់​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ដើម្បី​​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ។ ៤. ញ៉ាំ​គ្រឿង​ស្រវឹង ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ដែរ​ ពីព្រោះ​គ្រឿង​ស្រវឹង​ជា​ដើម​ចម​ដែល​នាំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ និង​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។ ៥. ធាត់​ជ្រុល ឬ​លើស​ទម្ងន់ ​ចំណែក​ឯ​បញ្ហា​ធាត់​ជ្រុល ឬ​លើស​ទម្ងន់​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ដូច​គ្នា ដោយ​សារ​តែ​ខ្លាញ់​លើស​នៃ​រាងកាយ​ អាច​បណ្តាល​ឲ្យ​មាន​ការ​លាក​រ៉ាំរ៉ៃ និង​នាំ​ឲ្យ​មាន​ការ​បំផ្លាញ​កោសិកា​ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក។ [embed-health-tool-ovulation] ៦. ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត យោង​តាម​ការ​ស្រាវជ្រាវ​​បាន​​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​​​មធ្យោបាយ​ពន្យារ​កំណើត​ជាក់លាក់​ ដូចជា​ការ​ប្រើ​ថ្នាំ​លេប អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន។ […]


មហារីកផ្សេងទៀត

កុមារកើតជំងឺមហារីកបណ្តាលមកពីកត្តាអ្វីខ្លះ? គួរបង្ការបែបណា?

កុមារ​ច្រើន​ជាង​៨០% ដែល​កើត​ជំងឺ​មហារីក​ អាច​ព្យាបាល​ជា​សះស្បើយ​ប្រសិនបើ​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ។ ជា​ទូទៅ ជំងឺ​មហារីក​កើត​លើ​កុមារ មាន​អត្រា​ជា​សះស្បើយ​ខ្ពស់​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ពេញ​វ័យ។ ជំងឺ​មហារីក​កើត​លើ​កុមារ​ជា​​ញឹកញាប់​ មាន​ដូចជា​ជំងឺ​មហារីក​ឈាម មហារីក​កូន​កណ្តុរ ដុំ​សាច់​ខួរ​ក្បាល ដុំ​សាច់​ឆ្អឹង និងដុំ​សាច់​តម្រង​នោម​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​​នីមួយ​ៗ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ទាំង​នេះ ប្រសិនបើ​​បន្ត​រយៈពេល​យូរ៖ គ្រុន​ក្តៅ​រយៈពេល​យូរ​លើស​ពី​២ទៅ​៣សប្តាហ៍ ដែល​លេប​ថ្នាំ​អ្វី​ក៏​មិន​បាត់​ ព្រម​ទាំង​មិន​មាន​មូលហេតុ​បង្ក​ច្បាស់លាស់ ហើម​ត្រង់​ក ឬ​ក្លៀក​ដោយ​គ្មាន​ការ​ឈឺចាប់​ ប៉ុន្តែ​ទំហំ​កើន​ឡើង​ ឬ​​អម​ជា​មួយ​អាការៈ​គ្រុន​ក្តៅ ក្អក ឬ​ស្រក​ទម្ងន់​។ ចេញ​ឈាម​អញ្ចាញ ឬ​ច្រមុះ ក្អួត​ពេល​ព្រឹក​ព្រលឹម​ ឬ​ឈឺ​ក្បាល​មិន​បាត់ ពិបាក​ទប់​លំនឹង ហើម​ពោះ ឈឺ​សន្លាក់​ ព្រម​ជាមួយ​និង​គ្រុន​ក្តៅ និង​ស្លេកស្លាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កត្តា​បង្ក​នៃ​ជំងឺ​មហារីក​លើ​កុមារ ថ្វី​ត្បិត​តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​​ជា​ជំងឺ​មហារីក​ ប៉ុន្តែ​ការ​ប្រែប្រួល ឬ​បំប្លែង​នៃ​ហ្សែន​អាច​ជា​ឫសគល់​ ដែល​នាំ​ឲ្យ​ជំងឺ​មហារីក​មាន​ការវិវត្ត។ ទន្ទឹម​នឹង​នេះ​ កត្តា​ហានិភ័យ​មួយ​ចំនួន​ ក៏​អាច​ពាក់ព័ន្ធ​​នឹង​ជំងឺ​មហារីក​កើត​លើ​កុមារ ដែល​​រួម​មាន​ ការ​បំពុល​បរិយាកាស ការ​ប៉ះពាល់​ទៅ​នឹង​ជាតិ​គីមី វិទ្យុ​សកម្ម ​ការ​ឆ្លង​មេរោគ ធាត់​ជ្រុល បែប​បទ​នៃ​ការ​រស់នៅ​ជាដើម។ យ៉ាង​ណា​មិញ ក្នុង​ករណី​ភាគ​ច្រើន​ ការ​បំប្លែង​ហ្សែន​ អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់គ្នា […]


មហារីកក្រពះ

កាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ តាមគន្លឹះងាយៗទាំង៥នេះ

ក្រពះ​ស្ថិត​នៅ​​ផ្នែក​ខាង​លើ​នៃ​ពោះ​ផ្នែកខាង​ឆ្វេង ដែល​មាន​មុខងារ​ផ្ទុក​ និង​​រំលាយ​អាហារ។ ជំងឺ​មហារីក​ អាច​វិវត្តន៍​នៅ​ក្នុង​ក្រពះ ព្រម​ទាំង​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ រួម​ទាំង​កូន​កណ្តុរ​ដែល​នៅ​ជិត​ក្រពះ។ ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពះ​នឹង​កើន​ឡើង​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​​ច្រើន។ ជាក់ស្តែង អ្នក​ជំងឺ​​ជាង​ពាក់កណ្តាល​ដែល​កើត​ជំងឺ​មហារីក​​មួយ​ប្រភេទ​នេះ ច្រើន​តែ​មាន​វ័យ​ចាប់​ពី​៧៥​ឆ្នាំ​ឡើង​ទៅ ហើយ​ជា​ទូទៅ​ បុរស​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើន​ជាង​ស្ត្រី​។ កត្តា​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពះ ​ធ្លាប់​ធ្វើ​ការ​វះកាត់​ដំបៅ​ក្រពះ​​កាល​ពី​១៥ ទៅ ២៥​ឆ្នាំ​មុន ដែល​នាំ​​ឲ្យ​ការ​ផលិត​អាស៊ីដ​ក្រពះ​ថយ​ចុះ និង​បណ្តាល​ឲ្យ​បាក់តេរី​ដែល​ផលិត​Nitrite លូតលាស់។ ញ៉ាំ​អាហារ​ប្រៃ​​ ជ្រក់​ និង​ឆ្អើរ​ច្រើន​ជ្រុល ការ​ឆ្លង​បាក់តេរី ​Helicobacter Pyloriរយៈពេល​យូរ ឬ​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ ញ៉ាំ​បន្លែ និង​ផ្លែឈើ​តិចតួច មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​ក្រពះ ធាត់​ជ្រុល ឬ​លើស​ទម្ងន់ មាន​ក្រុម​ឈាម​ប្រភេទ A ញ៉ាំ​គ្រឿងស្រវឹង និង​ជក់​បារី ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពះ ស្លេកស្លាំង និង​ខ្សោយ​នៅ​ពេល​​ធ្វើការ​តិចតួច មិន​ស្រួល​ក្នុង​ពោះ​ផ្នែក​ខាង​លើ​ផ្ចិត ក្អួត ឬ​ចង្អោរ​មាន​ ឬ​គ្មាន​ឈាម​ ស្រក​ទម្ងន់ ក្រហាយ​ទ្រូង ពិបាក​រំលាយ​អាហារ លាមក​មាន​​ឈាម មិន​ឃ្លាន​អាហារ ហើម​ពោះ​ដោយ​សារ​សារធាតុ​រាវ​ ដែល​កើត​ឡើង​នៅ​ដំណាក់កាល​ធ្ងន់ធ្ងរ ប្រសិនបើ​រោគសញ្ញា​ខាង​លើ​កើត​ឡើង​យូរ​ជាង​៣​សប្តាហ៍ យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ […]


មហារីកមាត់ស្បូន

គន្លឹះ៥យ៉ាង ជួយកាត់បន្ថយហានិភ័យជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង

ថ្វី​ត្បិត​តែ​ពុំ​មាន​វិធី​ណា​អាច​ការពារ​​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ទាំង​ស្រុង​ក៏​ពិត​មែន ប៉ុន្តែ​ប្រសិនបើ​យើង​រក​ឃើញ​ជំងឺ​មហារីក​មួយ​​នៅ​ដំណាក់កាល​ដំបូង នោះ​ឱកាស​ព្យាបាលជាសះស្បើយ​ក៏កាន់តែខ្ពស់​។ ពិត​ណាស់​ HPV ជា​ប្រភេទ​វីរុស​ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​ការ​រួម​ភេទ ហើយ​គ្នា​យើង​ក្នុង​វ័យ​បន្ត​ពូជ​ភាគ​ច្រើន​អាច​ឆ្លង​​វីរុស​នេះ​ ប៉ុន្តែ​មិន​មែន​វីរុស​ទាំង​អស់​សុទ្ធ​តែ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​នោះ​ទេ ពីព្រោះ​ថា​ជា​ទូទៅ ប្រព័ន្ធ​ភាព​ស៊ាំ​​របស់​យើង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។ យ៉ាង​ណា​មិញ វ៉ារ្យង់​​មួយ​ចំនួន​ និង​កត្តា​ដទៃ​ទៀត​អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​កើត​ជំងឺ​មហារីក​មាត់​ស្បូន​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ យើង​​គួរ​អនុវត្តគន្លឹះ​​ទាំង​៥​ខាង​ក្រោម។ ១. ឈប់​ជក់​បារី ការ​ជក់​បារី​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​ទ្វេ​ដង ពីព្រោះ​ផលិតផល​ថ្នាំ​ជក់​ទាំង​នេះ អាច​បំផ្លាញ​DNA​នៃ​កោសិកា​មាត់​ស្បូន​ និង​​រួម​ចំណែក​ដល់​ការវិវត្ត​នៃ​ជំងឺ​មហារីក​មាត់​ស្បូន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ពិនិត្យ​សុខភាព​ ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ការពារ​ខ្លួន​​ពី​ជំងឺ​មហារីក។ ស្រីៗ​យើង​គួរ​ធ្វើតេស្ត Pap Test ឬ Pap smearដើម្បី​ពិនិត្យ​រក​មើល​កោសិកាដែល​អាច​បង្កជំងឺមហារីក​ ​​ដែល​ជា​ភាព​មិន​ប្រក្រតី​នៃ​កោសិកា​លើ​មាត់​ស្បូន និង​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​មាត់​ស្បូន​ ប្រសិនបើ​យើង​មិន​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ។ ចំណែក​ឯ​តេស្ដHPV អាច​ជួយ​ឲ្យ​យើង​ដឹង​ពី​វត្តមាន​វីរុស​ដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​កោសិកា​ (human papillomavirus) ។ ៣. ចាក់​វ៉ាក់សាំង ការ​ចាក់​វ៉ាក់សាំង​មុន​ពេល​ប៉ះពាល់​នឹង​វីរុស​HPV ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​។ កុមារ​ចាប់​ពី​អាយុ​៩​ឆ្នាំ​ឡើង​ទៅ គួរ​តែ​វ៉ាក់សាំង​HPV។ សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​មាន​អាយុ​ចាប់​ពី​២៧​ឆ្នាំ រហូត​ដល់​៤៥​ឆ្នាំ គប្បី​ធ្វើការ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ថា​តើ​គួរ​ចាក់​វ៉ាក់សាំង​ឬ​យ៉ាង​ណា​ ពីព្រោះ​អ្នក​ដែល​ស្ថិត​ក្នុង​វ័យ​នេះ ទទួល​បាន​អត្ថប្រយោជន៍​តិចតួច​ប៉ុណ្ណោះ​ពី​ការ​ចាក់​វ៉ាក់សាំង។ ៤. ប្រើ​ស្រោម​អនាម័យ​ជានិច្ច យោង​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា […]


មហារីកផ្សេងទៀត

ការសិក្សា៖ ហាត់ប្រាណអាចកាត់បន្ថយហានិភ័យជំងឺមហារីកដល់៧ប្រភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ហាត់​ប្រាណ​ទៀងទាត់​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ដល់​ទៅ​​៧​ប្រភេទ​ នេះ​បើ​យោង​តាម​ការ​សិក្សា​ពី​​សមាគម​មហារីក​អាមេរិក វិទ្យាស្ថាន​មហារីក​ថ្នាក់​ជាតិ និង​សាលា​សុខភាព​សាធារណៈ​Harvard T.H។ ការ​សិក្សា​ថ្មី​នេះ​បាន​រក​ឃើញ​ថា ប្រសិនបើ​យើង​ហាត់ប្រាណ​កម្រិត​មធ្យម​​ ដូចជា​វាយ​សី ដើរ​លឿន​ រាំ ជិះ​កង់​ រត់​ ហែល​ទឹក​ ​រយៈពេល​ពីរ​ម៉ោង​កន្លះ ទៅ​៥​ម៉ោងក្នុង​មួយ​សប្ដាហ៍​ នោះ​​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដ៏​ច្រើន​​លើស​លប់​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ផ្ដោត​ទៅ​លើ​ការ​សិក្សា​ចំនួន​៩ ដែល​មាន​​មនុស្ស​ពេញ​វ័យ​ច្រើន​ជាង​៧៥០​ ០០០នាក់​ចូល​រួម។ ជា​លទ្ធផល ការ​បញ្ចេញ​សកម្មភាព​ប្រចាំ​ថ្ងៃ ដោយ​ហាត់​ប្រាណ​ក្នុង​កម្រិត​មធ្យម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ចំនួន​៧​ប្រភេទ ក្នុង​ចំណោម​​ជំងឺ​មហារីក​ទាំង​១៥​ដែល​បាន​លើក​យក​មក​សិក្សា ​ដែល​​ក្នុង​នោះ​រួម​មាន៖ កាត់បន្ថយ​ហានិភ័យ​នៃ​​ជំងឺ​មហារីក​​សុដន់​ស្ត្រី (៦% ដល់​១០%) កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ​ចំពោះ​បុរស (៨% ដល់​១៤%) កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្រទាប់អង់ដូម៉ែត្រ (១០% ដល់​១៨%) កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​តម្រង​នោម​ (១១% ដល់​១៧%) កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​​ឈាមប្លាស្មា (១៤% ដល់​១៩%) កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ថ្លើម​ (១៨% ដល់​២៧%) កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​​គ្រាប់ឈាមស (១១% ដល់​១៨%)។ [embed-health-tool-heart-rate] ដូច្នេះ​ហើយ ដើម្បី​បង្ការ​ជំងឺ​មហារីក​ យើង​ចាំបាច់​ត្រូវ​​ហាត់​ប្រាណ​ជា​ទៀងទាត់ ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ […]


មហារីកលំពែង

ប្រយ័ត្ន! សញ្ញាព្រមានទាំង៥នេះ អាចជារោគសញ្ញានៃជំងឺមហារីកលំពែង

លំពែង​មាន​តួនាទី​បញ្ចេញ​​អង់ស៊ីម ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ​ និង​ផលិត​អ័រម៉ូន​សម្រាប់​ទ្រទ្រង់​ដល់​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម។ ជា​ទូទៅ ជំងឺ​មហារីក​លំពែង ចាប់ផ្តើម​កើត​ឡើង​នៅ​ក្នុង​ជាលិកា​នៃ​លំពែង​ហើយ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ ​មិន​ងាយ​បង្ហាញ​រោគសញ្ញា​ឡើយ​ លុះត្រា​តែ​រាលដាល​ទៅ​​ដល់​សរីរាង្គ​ផ្សេង​ទៀត ប៉ុន្តែ​គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ព្រមាន​មួយ​ចំនួន​។​​ កត្តា​ហានិភ័យ​នៃ​ជំងឺ​មហារីក​លំពែង ទោះ​ជា​មូលហេតុ​ជាក់លាក់​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​លំពែង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ ប៉ុន្តែ​កត្តា​ហានិភ័យ​មួយ​ចំនួន អាច​នាំ​ឲ្យ​យើង​កើត​ជំងឺ​មហារីក​លំពែង​ដោយ​មិន​ដឹង​ខ្លួន។ កត្តា​អាយុ៖ ភាគ​ច្រើន​អ្នក​ដែល​កើត​ជំងឺ​មហារីក​លំពែង​ អាច​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ ដល់​៨០​ឆ្នាំ។ ប៉ុន្តែ ជំងឺ​នេះ​ក៏​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ដូច​គ្នា បែបបទ​រស់នៅ៖ ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ជក់​បារី របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សាច់​ក្រហម​ ឬ​សាច់​កែ​ច្នៃ លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល មាន​ជំងឺ​ទឹក​នោម​ផ្អែម កត្តា​តំណ​ពូជ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​នៃ​ជំងឺ​មហារីក​លំពែង រោគសញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​លំពែង ដែល​គ្នា​យើង​មិន​គួរ​រំលង រួម​មាន​៖ ឈឺ​ពោះ​ផ្នែក​ខាង​លើ​ ដែល​​រាលដាល​ទៅ​ខាង​ក្រោយ​ ហើយ​កាន់​តែ​យ៉ាប់យ៉ឺន ក្រោយ​ពេល​យើង​ញ៉ាំ​អាហារ និង​គេង។ ភ្នែក​ និង​ទឹក​នោម​មាន​ពណ៌​លឿង ព្រម​ទាំង​មាន​អាការៈ​រមាស់​ភ្នែក​ ស្រក​ទម្ងន់ មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ស្ថានភាពជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ស្រាប់​កាន់​តែ​ធ្ងន់ធ្ងរ ចង្អោរ និង​ក្អួត។ [embed-health-tool-heart-rate] អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ […]


មហារីកសួត

អាការៈឈឺខ្នង អាចជារោគសញ្ញានៃជំងឺមហារីកសួត?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ អាការៈ​ឈឺ​ខ្នង​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត។ ប៉ុន្តែ​ រោគសញ្ញា​មួយ​នេះ​​ ​មិន​សូវ​កើត​ឡើង​ញឹកញាប់​ដូចជា​រោគសញ្ញា​ក្អក​ និង​ពិបាក​ដកដង្ហើម​ឡើយ។ ជា​ទូទៅ អាការៈ​ឈឺ​ខ្នង​ដោយ​សារ​តែ​ជំងឺ​មហារីក​សួត អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​រាលដាល​ទៅ​ដល់​ឆ្អឹង ឬ​មាន​សម្ពាធ​ពី​ដុំ​សាច់។ ក្នុង​ករណី​ដែល​ដុំ​សាច់​ក្នុង​សួត​រីក​ធំ នោះ​នឹង​សង្កត់​​ខួរ​ឆ្អឹង​ខ្នង ឬ​​រចនា​សម្ព័ន្ធ​ផ្សេង​ទៀត​នៅ​ត្រង់​ខ្នង។ ការ​ឈឺ​ខ្នង​​ដោយ​សារ​ជំងឺ​មហារីក​សួត​មាន​អាការៈ​ដូច​ម្តេច? ការ​ឈឺ​ខ្នង​ដែល​បណ្តាល​មក​ពី​ជំងឺ​មហារីក​សួត អាច​ស្រដៀង​ទៅ​នឹង​ការ​ឈឺ​ឆ្អឹង​និងសាច់ដុំ ដែល​​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ ឬ​​ឈឺ​ដូច​គេ​ចាក់​​នៅ​ផ្នែក​ម្ខាង​នៃ​ខ្នង។ នៅ​ពេល​ដែល​មហារីក​រាលដាល​ ការ​ឈឺ​ខ្នង​នេះ ក៏​អាច​កើត​ឡើង​លើ​ខ្នង​​ទាំង​សង​ខាង​ផង​ដែរ។​ គ្នា​យើង​ខ្លះ​ទៀត អាច​មាន​រោគសញ្ញា​មួយ​ចំនួន​ទៀត​ដូចជា​ជើង​គ្មាន​កំលាំង​កំហែង ស្ពឹក​ជើង ឬ​ពិបាក​ទប់​លំនឹង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ដទៃ​ទៀត​ ដែល​អាច​កើត​ឡើង​រួម​ជាមួយ​នឹង​អាការៈ​ឈឺ​ខ្នង ក្អក​ ឬ​ក្អក​ធ្លាក់​ឈាម ឈឺ​ទ្រូង សំឡេង​ស្អក​ ស្រក​ទម្ងន់ ដកដង្ហើម​ខ្លី​ៗ ឬ​ហត់​ អស់​កម្លាំង ឬ​ខ្សោយ ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ម្តង​ហើយ​ម្តង​ទៀត ឬ​មិន​ងាយ​ជា​សះស្បើយ។ ​​រោគសញ្ញា​មួយ​ចំនួន​ដែល​អាច​កើត​មាន ប្រសិនបើ​ជំងឺ​មហារីក​រាលដាល ឈឺ​ឆ្អឹង រួម​ទាំង​ខ្នង ឬ​ត្រគាក ស្បែក​ ឬ​ភ្នែក​ពណ៌​លឿង​ ហើម​កូន​កណ្តុរ។ [embed-health-tool-bmr] គន្លឹះ​កាត់បន្ថយ​ហានិភ័យ​​នៃ​ជំងឺ​មហារីក​សួត វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បញ្ចៀស​អាការៈ​ឈឺ​ខ្នង​ដែល​បណ្តាល​មក​ពី​ជំងឺ​មហារីក​សួត គឺ​បញ្ឈប់​ការ​ជក់​បារី មុន​ពេល​ដែល​មហារីក​វិវត្តន៍។ បន្ថែម​ពី​នេះ យើង​​គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​បារី ឬ​ផលិតផល​ថ្នាំ​ជក់​គ្រប់​ប្រភេទ គួរញ៉ាំ​​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​បន្លែ និង​ផ្លែ​ឈើ ព្រម​ទាំង​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់។ អត្ថបទគួរអាន៖ […]


មហារីកផ្សេងទៀត

ក្រួសតម្រងនោម អាចបង្កើនហានិភ័យនៃជំងឺមហារីកតម្រងនោមដែរអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តម្រង​នោម​​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ ដែល​​ជួយ​កម្ចាត់​ចោល​កាកសំណល់​ អំបិល​ និង​ទឹក​ដែល​លើស​។ បន្ថែម​​ពី​នេះ តម្រង​នោម​ក៏​​មាន​តួនាទី​ក្នុង​សម្ពាធ​ឈាម​ និង​គ្រប់គ្រង​កោសិកា​ឈាម​ក្រហម​ផង​ដែរ​។ យ៉ាង​ណា​មិញ ​ប្រសិនបើ​​​សរីរាង្គ​មួយ​គូ​នេះ​​ មិន​អាច​ដំណើរការ​ប្រក្រតី​ទេ​នោះ ​អ្នក​ជំងឺ​អាច​​ប្រឈម​នឹង​ការ​​លាង​ឈាម​អស់​មួយ​ជីវិត។ ពិត​ណាស់​ បញ្ហា​ក្រួស​តម្រង​នោម​តែង​កើត​ឡើង​ជា​ញឹកញយ ប៉ុន្តែ​តើ​បញ្ហា​មួយ​នេះ អាច​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​តម្រង​នោម​ដែរ​ឬ​យ៉ាង​ណា​? ជាក់ស្តែង យោង​តាម​ការ​សិក្សា​មួយ​​​​បាន​បង្ហាញ​ថា ក្រួស​តម្រង​នោម​​ពិត​ជា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​តម្រង​នោម​ជាក់លាក់។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចំណុច​សំខាន់​ៗ​មួយ​ចំនួន​នៃ​ការ​សិក្សា​ ក្រួស​តម្រង​នោម​បង្កើន​ហានិភ័យ​នៃ​កោសិកា​មហារីក​តម្រង​នោម ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​មហារីក​ផ្លូវ​ទឹក​នោម​ភ្នែកខាង​លើ។ អ្នក​ជំងឺ​ដែល​រក​ឃើញ​ថា​មាន​ក្រួស​តម្រង​នោម​នៅ​​អាយុ​៤០​ ឬ​ក្មេង​ជាង​នេះ មាន​ហានិភ័យ​នៃ​ជំងឺ​មហារីក​តម្រង​នោម​​ខ្ពស់​ជាង​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មាន​ក្រួស​តម្រង​នោម​នៅ​អាយុ​ច្រើន​ជាង​នេះ។ [embed-health-tool-heart-rate] គន្លឹះ​បង្ការ​ក្រួស​តម្រង​នោម ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​ពី​២ ទៅ​៣​លីត្រ​ក្នុង​មួយ​ថ្ងៃ កាត់​បន្ថយ​ការ​ញ៉ាំ​ប្រៃ កាត់​បន្ថយ​ប្រូតេអ៊ីន​ពី​សាច់​សត្វ ដូចជា​សាច់​គោ សាច់​មាន់​ និង​សាច់​ជ្រូក។​​ ជៀសវាង​ប្រើ​អាហារ​បំប៉ន​វីតាមីន​C ដោយគ្មានវេជ្ជបញ្ជាត្រឹម​ត្រូវ ជៀសវាង​ ឬ​កាត់​បន្ថយ​ភេសជ្ជៈ​ដែល​មាន​ពពុះ​ហ្គាស អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប


មហារីកផ្សេងទៀត

ការសិក្សាបង្ហាញថា ចង្ក្រានហ្គាសអាចបញ្ចេញសារធាតុបង្កជាមហារីក

ការសិក្សា​ថ្មី​មួយ​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​បង្ហាញ​ថា ចង្ក្រាន​ហ្គាស​ដែល​យើង​ប្រើប្រាស់​រាល់​ថ្ងៃ​នេះ អាច​លេច​ធ្លាយ​សារធាតុ​បំពុល​បរិយាកាស​ដ៏​គ្រោះថ្នាក់ ដូចជា​សារធាតុBenzene ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​កើត​ជំងឺ​មហារីក​។ លោក​បណ្ឌិត​Eric Lebel ជា​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ចង្ក្រាន​ហ្គាស​ អាច​លេច​ធ្លាយ​​បាន​ បើ​ទោះ​បី​ជា​យើង​បិទ​ហ្គាស​ហើយ​ក៏​ដោយ។ ពិត​ណាស់​ សារធាតុ​ពុល​នៅ​ក្នុង​ឧស្ម័ន​ធម្មជាតិ​ អាច​សាយភាយ​នៅ​ក្នុង​ផ្ទះ ហើយ​នឹង​កាន់​តែ​គ្រោះថ្នាក់​សម្រាប់​​គ្នា​យើង​ដែល​មាន​ផ្ទះ​បាយ​តូច​ចង្អៀត និង​មិន​សូវ​មាន​ខ្យល់​ចេញ​ចូល។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​​ការ​សិក្សា​ស្រដៀង​គ្នា​​មួយ​ ដែល​​ចេញ​ផ្សាយ​នៅ​ទស្សនាវដ្ដី Environmental Science & Technology បាន​​ធ្វើការ​សិក្សា​លើ​សំណាក​ឧស្ម័ន​ធម្មជាតិ​ដែល​មិន​ឆេះ​​ពី​គ្រួសារ​ចំនួន​១៥៩ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ លទ្ធផល​បាន​បង្ហាញ​​ថា មាន​ការ​បំពុល​ខ្យល់​ដ៏​គ្រោះថ្នាក់​ចំនួន​១២​ប្រភេទ​ផ្សេង​គ្នា ដែល​អាច​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ និង​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។ សូម្បី​តែ​សារធាតុ​Benzene ដែល​មាន​កម្រិត​ទាប ក៏​អាច​ប្រមូលផ្ដុំ​នៅ​ក្នុង​រាងកាយ​យើង​បន្តិច​ម្ដង​ៗ​បាន​ដែរ​ ហើយ​ថែម​ទាំង​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​សុខភាព​ដូច​គ្នា។ ហេតុដូច្នេះ​ហើយ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ឲ្យ​គ្រួសារ​ដែល​ប្រើ​ចង្ក្រាន​ហ្គាស​ គួរ​កាត់បន្ថយ​ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​ប្រភេទ​នេះ ដោយ​ការ​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ ឬ​ម៉ាស៊ីន​បឺតផ្សែង និង​បើក​បង្អួច​អំឡុង​ពេល​ចម្អិន​ម្ហូប​អាហារ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​សុខភាព​​ផ្សេង​ៗ ជា​ពិសេស​គឺ​​ជំងឺ​មហារីក​​តែ​ម្ដង។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស