មហារីកសួត

មហារីក​សួត​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​សួត ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកសួត

អាការៈឈឺខ្នង អាចជារោគសញ្ញានៃជំងឺមហារីកសួត?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ អាការៈ​ឈឺ​ខ្នង​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត។ ប៉ុន្តែ​ រោគសញ្ញា​មួយ​នេះ​​ ​មិន​សូវ​កើត​ឡើង​ញឹកញាប់​ដូចជា​រោគសញ្ញា​ក្អក​ និង​ពិបាក​ដកដង្ហើម​ឡើយ។ ជា​ទូទៅ អាការៈ​ឈឺ​ខ្នង​ដោយ​សារ​តែ​ជំងឺ​មហារីក​សួត អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​រាលដាល​ទៅ​ដល់​ឆ្អឹង ឬ​មាន​សម្ពាធ​ពី​ដុំ​សាច់។ ក្នុង​ករណី​ដែល​ដុំ​សាច់​ក្នុង​សួត​រីក​ធំ នោះ​នឹង​សង្កត់​​ខួរ​ឆ្អឹង​ខ្នង ឬ​​រចនា​សម្ព័ន្ធ​ផ្សេង​ទៀត​នៅ​ត្រង់​ខ្នង។ ការ​ឈឺ​ខ្នង​​ដោយ​សារ​ជំងឺ​មហារីក​សួត​មាន​អាការៈ​ដូច​ម្តេច? ការ​ឈឺ​ខ្នង​ដែល​បណ្តាល​មក​ពី​ជំងឺ​មហារីក​សួត អាច​ស្រដៀង​ទៅ​នឹង​ការ​ឈឺ​ឆ្អឹង​និងសាច់ដុំ ដែល​​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ ឬ​​ឈឺ​ដូច​គេ​ចាក់​​នៅ​ផ្នែក​ម្ខាង​នៃ​ខ្នង។ នៅ​ពេល​ដែល​មហារីក​រាលដាល​ ការ​ឈឺ​ខ្នង​នេះ ក៏​អាច​កើត​ឡើង​លើ​ខ្នង​​ទាំង​សង​ខាង​ផង​ដែរ។​ គ្នា​យើង​ខ្លះ​ទៀត អាច​មាន​រោគសញ្ញា​មួយ​ចំនួន​ទៀត​ដូចជា​ជើង​គ្មាន​កំលាំង​កំហែង ស្ពឹក​ជើង ឬ​ពិបាក​ទប់​លំនឹង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ដទៃ​ទៀត​ ដែល​អាច​កើត​ឡើង​រួម​ជាមួយ​នឹង​អាការៈ​ឈឺ​ខ្នង ក្អក​ ឬ​ក្អក​ធ្លាក់​ឈាម ឈឺ​ទ្រូង សំឡេង​ស្អក​ ស្រក​ទម្ងន់ ដកដង្ហើម​ខ្លី​ៗ ឬ​ហត់​ អស់​កម្លាំង ឬ​ខ្សោយ ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ម្តង​ហើយ​ម្តង​ទៀត ឬ​មិន​ងាយ​ជា​សះស្បើយ។ ​​រោគសញ្ញា​មួយ​ចំនួន​ដែល​អាច​កើត​មាន ប្រសិនបើ​ជំងឺ​មហារីក​រាលដាល ឈឺ​ឆ្អឹង រួម​ទាំង​ខ្នង ឬ​ត្រគាក ស្បែក​ ឬ​ភ្នែក​ពណ៌​លឿង​ ហើម​កូន​កណ្តុរ។ [embed-health-tool-bmr] គន្លឹះ​កាត់បន្ថយ​ហានិភ័យ​​នៃ​ជំងឺ​មហារីក​សួត វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បញ្ចៀស​អាការៈ​ឈឺ​ខ្នង​ដែល​បណ្តាល​មក​ពី​ជំងឺ​មហារីក​សួត គឺ​បញ្ឈប់​ការ​ជក់​បារី មុន​ពេល​ដែល​មហារីក​វិវត្តន៍។ បន្ថែម​ពី​នេះ យើង​​គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​បារី ឬ​ផលិតផល​ថ្នាំ​ជក់​គ្រប់​ប្រភេទ គួរញ៉ាំ​​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​បន្លែ និង​ផ្លែ​ឈើ ព្រម​ទាំង​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់។ អត្ថបទគួរអាន៖ […]

ស្វែងរក មហារីកសួត

មហារីកសួត

អនុវត្តតិចនិកមួយចំនួននេះ ជួយការពារជំងឺមហារីកសួត

ជំងឺ​មហារីក​សួត​ជា​ប្រភេទ​មហារីកកើត​នៅ​ក្នុង​សួត​។ សួត​មាន​សរីរាង្គ​ចំនួន​ពីរ​នៅ​ក្នុង​ទ្រូង ដែល​មាន​នាទី​ស្រូប​យក​អុកស៊ីសែន​ពេល​យើង​ដកដង្ហើម​ចូល និង​បញ្ចេញ​កាបូនឌីអុកស៊ីត ពេល​យើង​ដក​ដង្ហើម​ចេញ​។ ជំងឺ​មហារីក​​សួត ជា​ប្រភេទ​ជំងឺ​បង្ក​ការ​ស្លាប់​ច្រើន​នៅ​លើ​ពិ​ភព​លោក​។ អ្នក​ជក់​បារី មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​មហារីក​សួត បើ​ទោះ​បីជា​ជំងឺ​នេះ​អាច​កើត​លើ​មនុស្សទូទៅ​​មិន​ជក់​បារី​ក៏​ដោយ​។ ហានិភ័យ​កើត​ជំងឺ​មហារីក​សួត​កើន​ឡើង​តាម​រយៈពេល និង​ចំនួន​បារី​ដែល​យើង​បានជក់។ បើសិន​ជា​យើង​ឈប់​ជក់​បារី យើង​អាច​នឹង​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​នេះ​បាន​ច្រើន​។ ខាងក្រោម​នេះ​ជា​តិចនិក​មួយ​ចំនួន​ សម្រាប់​ការពារ​ជំងឺ​មហារីក​សួត៖ ១. ឈប់​ជក់​បារី​ ឈប់​ជក់​បារី​ឥឡូវនេះ ព្រោះ​ថា​ការ​ឈប់​ជក់​បារី កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សួត ទោះបី​ជា​យើង​បាន​ជក់រាប់​ឆ្នាំ​ហើយ​ក៏​ដោយ​។ ដើម្បី​ផ្ដាច់​បារី​បាន យើង​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ដឹង​ពី​វិធី​ផ្ដាច់​បារី​ត្រឹម​ត្រូវ។ ២. កុំ​ជក់បារី បើ​សិន​ជា​គ្នា​យើង​មិន​ជក់បា​រីទេ កុំ​សាកល្បង​អី​។ បើ​យើង​មាន​កូន ឬ​បង​ប្អូន​ចង់​សាកល្បង​ជក់​បារី គួរ​តែ​ណែនាំ​ពួកគេ​កុំ​ឲ្យ​ធ្វើ​ដូច​នេះ និង​ប្រាប់ពី​ផល​ប៉ះពាល់​របស់​បារី​លើ​បញ្ហា​សុខ​ភាព ពិសេស​ហានិភ័យ​កើតជំងឺ​មហារីក​សួរ​។ ៣. ចៀស​វាង​ស្រូប​ផ្សែង​បារី បើ​សិន​ជា​យើង​ធ្វើ​ការ​ជាមួយ​អ្នក​ជក់​បារី គួរ​ណែនាំ​ពួកគាត់​ឲ្យ​ឈប់​ជក់​បារី ឬ​យ៉ាង​ហោច​ណាស់​ឲ្យ​ពួក​គាត់​ជក់​នៅ​កន្លែង​សម្រាប់​អ្នក​ជក់​បារី ឬ​ក្រៅ​អាគារ​។ យើង​ខ្លួន​ឯង ក៏​ដូចគ្នា គួរ​ចៀស​វាង​ទៅ ឬនៅ​កន្លែង​ណា​មាន​ផ្សេង​បារី ការ​ស្រូប​ផ្សេង​បារី ក៏​គ្រោះ​ថ្នាក់​មិន​ចាញ់​អ្នក​ជក់​បារី​ដែរ​។ ​៤. ដាក់​បន្លែ និង​ផ្លែឈើ​ក្នុង​របបអាហារ របប​អាហារ​សម្បូរ​ដោយ​បន្លែ និង​ផ្លែឈើ ជា​អាហារ​សុខភាព​។ បន្លែ និង​ផ្លែ​ឈើ​ជា​ប្រភព​នៃ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ល្អៗ​ផ្សេង​ទៀត​។ ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ ល្អ​ប្រសើរ​ជាង​ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​វីតាមីន​ផង ព្រោះ​ថា​ថ្នាំ​ខ្លះ​អាច​បង្ក​គ្រោះ​ថ្នាក់​ទៅ​វិញ​។ នៅ​ក្នុង​ផ្លែ​ឈើ​មាន​សារធាតុ​ប្រឆាំង​នឹង​ជំងឺ​មហារីក និង​សារធាតុ​ខ្លះ​មាន​ប្រយោជន៍​ប្រឆាំង​ជំងឺ​មាហរីក​ជាក់​លាក់​ដូច​ជា​ជំងឺ​មហារីក​សួត​។ ឧទាហរណ៍​ដូច​ជា​ខ្ញី មាន​ផ្ទុក​សារធាតុ 6-shogaol ដែល​អាច​ជួយ​ការពារ​ការ​វិវដ្ដ​ជា​ជំងឺ​មហារីក​សួត និង​ក៏​ប្រហែល​ជា​អាច​ជួយ​បន្ថយ​ហានិភ័យ​ការ​រាលដាល​នៃ​កោសិកា​មហារីក​ដែល​កើត​មាន​ស្រាប់​ផង​ដែរ​។ ​​​៥. ហាត់​ប្រាណជា​ប្រចាំ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ប្រចាំ​ថ្ងៃ អាច​ជួ​យ​ឲ្យ​យើង​ស្រកគីឡូ […]

មហារីកសួត

ឈឺ​ខ្នង​អាច​ជា​សញ្ញា​ជំងឺ​មហារីក​សួត ​គ្នា​យើង​គួរ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​សារ​តែ​សួត​មាន​ចុង​សរសៃ​ប្រសាទ​តិចតួច ​ជំងឺ​មហារីក​សួត​ភាគ​ច្រើន​មិន​​មាន​ចេញ​រោគ​សញ្ញា​​រហូត​ដល់​ជំងឺ​នេះ​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​។​ ការ​ឈឺ​ចាប់​នៅ​ក ឬ​ខ្នង​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ថា​ជំងឺ​មហារីក​បាន​រាលដាល​ដល់​ឆ្អឹង​ខ្នង​។ ជាក់​ស្ដែង​ ជំងឺ​​មហារីក​សួត​សម្លាប់​មនុស្ស​ច្រើន​ជាង​​ជំងឺ​មហារីក​ពោះវៀន​ធំ​ សុដន់​ និង​មហារីក​ក្រពេញ​ប្រូស្តាត​​ទៅ​ទៀត​។ ជា​ទូទៅ​ វា​មិន​បង្ហាញ​រោគ​សញ្ញា​​ខុស​ប្រក្រតី​ទេ​ រហូត​ដល់​វា​រាលដាល​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​ ​ដោយ​សារ​តែ​សួត​មាន​ចុង​សរសៃ​ប្រសាទ​តិចតួច​ ដុំ​​សាច់​ធំ​លូតលាស់​យ៉ាង​ស្ងៀមស្ងាត់​ ដោយ​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ឡើយ​។ កត្តា​នេះ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​​នៅ​ដំណាក់កាល​​ដំបូង​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​គ្នា​យើង​ទទួល​រង​ការ​ឈឺ​ខ្នង​​ខុស​ប្រក្រតី​ វា​ក៏​អាច​ជា​សញ្ញា​​ដែល​បង្ហាញ​ថា​ ជំងឺ​មហារីក​សួត​បាន​រាលដាល​ដល់​ឆ្អឹង​ខ្នង​។ អាការៈ​ឈឺ​ខ្នង​ និង​ជំងឺ​មហារីក​សួត​មាន​អ្វី​ទាក់ទង​គ្នា​? ​​​​នៅ​ពេល​ដែល​មហារីក​សួត​​រាលដាល​ដល់​ឆ្អឹង​ខ្នង​ វា​បង្កើត​បាន​ជា​សម្ពាធ​លើ​ឆ្អឹង​ខ្នង​ និង​ខួរ​ឆ្អឹង​ខ្នង​​ដែល​បណ្ដាល​ឲ្យ​ឈឺ​ចាប់​ត្រង់​ក ឬ ខ្នង​។​ ​ខ្នង​ និង​ក​របស់​យើង​អាច​មាន​អារម្មណ៍​ស្ពឹក​ ចុះ​ខ្សោយ​ និង​ចុក​រោយ​។​ ​អាការៈ​ឈឺ​ចាប់​នេះ​អាច​រាលដាល​ដល់​ដៃ​ គូទ​ ឬ ជើង​​​ផង​ដែរ​។ ប៉ុន្តែ​ មិន​មែន​រាល់​ការ​ឈឺ​ខ្នង​សុទ្ធ​តែ​បញ្ជាក់​ពី​ជំងឺ​មហារីក​សួត​នោះ​ទេ​។​ រាល់​​​ការ​រង​របួស​ឆ្អឹង​ខ្នង​ ឬ ការ​រលាក ក៏​​អាច​បណ្ដាល​ឲ្យ​ឈឺ​ខ្នង​ដូច​គ្នា​។​ ក្នុង​ករណី​ដែល​យើង​មាន​អាការៈ​ឈឺ​ខ្នង​លើស​ពី​៣​សប្ដាហ៍​ឡើង​ទៅ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។​ ​ប្រសិនបើ​​ការ​ឈឺ​ចាប់​នេះ​កើត​ឡើង​ដោយ​​យើង​មិន​បាន​បញ្ចេញ​សកម្មភាព​ណា​មួយ​ និង​កាន់​តែ​យ៉ាប់យ៉ឺន​ ខណៈ​ពេល​ដែល​យើង​គេង​ ដក​ដង្ហើម​វែង​ៗ​ ឬ​នៅ​ពេល​យប់​ វា​អាច​​ជា​សញ្ញា​​ដែល​បង្ហាញ​ពី​ជំងឺ​មហារីក​សួត​។ រួម​ជាមួយ​នឹង​​ការ​ឈឺ​ខ្នង​ រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​សួត​ រួម​មាន​៖ ក្អក​​មិន​បាត់​ ហត់​ ឧស្សាហ៍​ឈឺ​ទ្រូង​ ស្រក​ទម្ងន់​ អស់​កម្លាំង​រ៉ាំរ៉ៃ​ ក្អក​ឈាម​ បាត់បង់​ចំណង់​អាហារ​។ មូលហេតុ​បង្ក​ជា​ជំងឺ​មហារីក​សួត​ ការ​ជក់​បារី​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​​ឲ្យ​កើត​ជំងឺ​មហារីក​សួត​។​ ពិត​ណាស់​ ប្រហែល​៨០% នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សួត​ គឺ​បណ្ដាល​មក​ពី​ការ​ជក់​បារី។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​ជក់​បារី​ទាល់​តែ​សោះ​ ក៏​អាច​កើត​ជំងឺ​មហារីក​សួត​ដែរ​ ហើយ​វា​អាច​​មក​ពី​​ការ​ប៉ះពាល់​នឹង​រ៉ា​ដុន​  […]

​ពពួកអាហារ​ដែលអ្នកគួរញ៉ាំដើម្បីបន្ថយហានិភ័យ​ជំងឺ​មហារីក​​សួត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​របប​អាហារ​សុខភាព​មិន​អាច​ព្យាបាល​​ជំងឺ​មហារីក​សួត​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​​ការវិវត្តនៃ​ជំងឺ​ ក៏​ដូចជា​​ជួយ​គ្រប់គ្រង​រោគ​សញ្ញា​ នៅ​ក្នុង​​ករណី​ដែល​យើង​មាន​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។ យ៉ាង​ណា​មិញ​ គ្នា​យើង​គួរ​បញ្ចូល​អាហារ​ទាំង​នេះ​ ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដើម្បី​ទទួល​បាន​​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ក៏​ដូចជា​​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​មហារីក​សួរតផង​ដែរ​។ ១. ផ្លែឈើ​ និង​បន្លែ​ចម្រុះ​ពណ៌​ ​​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ជួយ​ទ្រទ្រង់​​រាងកាយ​ក្នុង​ការ​​ប្រឆាំង ក៏​ដូចជា​​ជួយ​ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​។​ ​​នៅ​ពេល​ដែល​យើង​មាន​ជំងឺ​មហារីក​សួត​ ការ​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់​ អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ​រី​ឯ​ផ្លែឈើ​ និង​បន្លែ​ចម្រុះ​ពណ៌​ដូចជា​ប៉េងប៉ោះ ផ្លែបឺរី​ និង​ម្ទេស​ប្លោក​ មាន​ផ្ទុក​​អុកស៊ីតកម្ម​ខ្ពស់​ បើ​ប្រៀបធៀប​នឹង​បន្លែ​ និង​ផ្លែឈើ​ផ្សេង​ៗ​។ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សួត​​​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យជំងឺរលាកក្រពះពោះវៀនរ៉ាំរ៉ៃអនឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ ២. គ្រាប់​ធញ្ញជាតិ​ ​​​​​ជាមួយ​គ្នា​នេះ​ដែរ​ គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ផ្ដល់​កាបូអ៊ីដ្រាត​ និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ រួម​ទាំង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។​ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ ជំងឺ​បេះដូង​ និង​​អត្រា​មរណភាព​។ ​​​ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ទាំងមូល​ ​ដូចជា​ ស្រូវ​សាឡី​​ ហើយ​ជ្រើសរើស​​យក​បាយ​អង្ករសម្រូប​​ ជំនួស​ឲ្យ​បាយ​ស ទើប​ជា​ការ​ប្រសើរ​។​ ៣. ប្រភព​ប្រូតេអ៊ីន​មាន​ជីវជាតិ​ ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ អាច​ជួយ​ឲ្យ​ការ​ព្យាបាល​ជំងឺ​មហារីក​មួយ​ចំនួន​កាន់តែ​មាន​ប្រសិទ្ធភាព​​ទ្វេ​ដង​។ ប្រភព​ប្រូតេអ៊ីន​​ដែល​មាន​គុណភាព​ មាន​ដូចជា​ស៊ុត​សរីរាង្គ​ សាច់​ ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ និង​ទឹក​បន្លែ​ជាដើម​ ​អាច​ជួយ​បង្កើន​ម៉ាស់​សាច់ដុំ ដើម្បី​ការពារ​សាច់​ដុំ​​ពី​ការ​រួញ​ស្វិត ដែល​អាច​បណ្ដាល​ឲ្យ​​កើត​មាន​ជំងឺ​មហារីក​​សួត​។​ ម្យ៉ាង​វិញ​ទៀត​ ចូរ​កាត់​បន្ថយ​​ប្រូតេអ៊ីន​ខ្ពស់​នៅ​ក្នុង​ខ្លាញ់​ឆ្អែត​ ដូចជា​សាច់​ខ្លាញ់​ ​និង​សាច់​មាន់​ចៀន​ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ ដោយ​ជ្រើសរើស​យក​តែ​សាច់​ក្រហម​ដែល​គ្មាន​ខ្លាញ់​ […]

មហារីកសួត

អត់​ជក់​បារី អត់​កើត​ជំងឺ​មហារីក​សួត​មែនទេ?

មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា ការ​កើត​ជំងឺ​មហារីក​សួត គឺ​បណ្តាល​មក​ពី​ការ​ជក់​បារី​ច្រើន​លើស​លប់ ហើយ​ក៏​មាន​ការ​ស្រាវ​ជ្រាវ​បញ្ជាក់​ថា ជំងឺ​មហារីក​សួត​ ៩០% កើត​ឡើង​ដោយ​សារ​ការ​ជក់​បារី​ពិតមែន។ ចុះ​អ្នក​ដែល​មិន​ជក់​បារី​សោះ គ្មាន​ហានិភ័យ​ក្នុង​ការ​កើត​មាន​ជំងឺ​មហារីក​សួត​មែនទេ? លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា​ ជំនាញ​ផ្នែក​មហារីក​ និង​ឈាម​ បកស្រាយ​ថា អ្នក​ដែល​យល់​ឃើញ​ថា​មិន​ជក់​បារី​សោះ មិន​អាច​កើត​ជំងឺ​មហារីក​សួត​បាន គឺ​ខុស​ទាំងស្រុងហើយ។ ត្បិត​តែមកដល់សព្វថ្ងៃនេះ​ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​មូលហេតុ​ច្បាស់លាស់​ពី​ការ​កើត​ជំងឺ​មហារីក​សួត​ក៏​ពិត​មែន តែ​គេ​ដឹង​ថា​កត្តា​ជា​ច្រើន​ទៀត​អាច​រួម​ចំណែក​ក្នុង​ការ​កើត​ជា​ជំងឺ​មហារីក​សួត​នេះ ក្រៅ​ពី​ការ​ជក់​បារី​ ហើយ​កត្តា​ទាំង​នោះ​មាន​ដូច​ជា៖ ១. កត្តា​បំពុល​បរិយា​កាស ២. កត្តា​សារធាតុ​វិទ្យុសកម្ម​ខ្លះ ដែល​មាន​ជា​ធម្មជាតិ​ក្នុង​ដី ៣​. កត្តា​សារ​ធាតុ​គីមី​ពុល​ខ្លះ ដែល​យើង​ប្រើប្រាស់​ដោយ​មិន​ដឹង​ខ្លួន​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​កត្តា​ផ្សេង​ទៀត​រួម​មាន៖ ការ​ឆ្លង​វីរុស ការ​ឆ្លង​ពពួក​ផ្សិត ជំងឺ​របេង តួនាទី​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ ប្រព័ន្ធ​អង់​ដូគ្រីន​មិន​មាន​តុល្យភាព និង​កត្តា​តំណ​ពូជ។ល។ ចំណែក​កត្តា​ហានិភ័យ ដែល​អាច​បង្ក​ជា​ជំងឺ​មហារីក​សួតរួមមាន៖ -​ អ្នក​ជក់បារី បង្កើន​ហានិភយ័ កើត​មហារីក​សួត ២០​ដង ច្រើន​ជាង​អ្នក​មិន​ជក់​បារី – អ្នក​មិន​ជក់​បារី បុ៉ន្តែទទួល​ផ្សែង​បារី​ពី​អ្នក​ដទៃ – ឧស្ម័ន វិទ្យុ​សកម្ម រ៉ាដុង ដែល​មាន​ក្នុង​ដី ជា​លក្ខណៈ​ធម្មជាតិ – សារ​ធាតុ អា​បេ​ស្តុស មាន​ក្នុង ភី​ប្រូ​សុី​ម៉ង់ ឬ ម្នាងសិលា… – កត្តា​ហ្សែន – អ្នក​ដែល​ធ្លាប់​ព្យាបាល​ដោយ​កាំរស្មី​លើ​ទ្រូង – […]

មហារីកសួត

Lung Cancer (ជំងឺមហារីកសួត)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺមហារីក​សួត? ពេល​កោសិកា​សាច់​សួត​កើន​លើស​ប្រក្រតី មិន​អាច​គ្រប់​គ្រង​បាន ​បង្កើតទៅ​ជា​ដុំសាច់​នៅ​ក្នុង​សួត​ នេះ​ហៅ​ថា​មហារីក​សួត។ មហារីកសួត មាន​ច្រើន​ប្រភេទ ​ប៉ុន្តែ​អត្ថបទ​នេះ​លើក​យកតែ ២ ​ប្រភេទ​សំខាន់ៗ​ឧស្សាហ៍​ជួប​ប្រទះ​ មក​បក​ស្រាយ​មាន៖ – មហារីក​សួត​កោសិកា​ទំហំ​តូច៖ មាន​ន័យ​ថា រូបរាង​នៃ​ដុំ​មហារីក​នៅ​មាន​សភាព​តូច ក្រោម​មីក្រូទស្សន៍។ ទោះ​ជា​មហារីក​សួត​ប្រភេទ​នេះ​កម្រ​ជួប​ប្រទះ ប៉ុន្តែ​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង អាច​រាលដាល​លឿន​ខ្លាំង​ជាង​មហារីកសួត​ដទៃ​ទៀត។ – មហារីក​សួត​កោសិកា​ទំហំ​ធំ៖ គឺផ្អែក​លើ​ទំហំ​ដុំសាច់​ធំ​នៅ​ក្រោម​មីក្រូទស្សន៍ ខណៈ​អត្រា​កើត​មហារីក​ប្រភេទ​នេះ មាន​ច្រើន​ជាង​គេ ​ប៉ុន្តែ​ល្បឿន​រីក​រាល​ដាល បែរ​ជា​យឺត​ជាង​មហារីក​ដទៃ។ យ៉ាងណា​នៅ​មាន​ប្រភេទ​មហារីក​សួត​កោសិកា​ទំហំ​តូច​ដទៃ​ទៀត អាច​កើត​មាន ​ដូចជា ​មហារីក​សួត​កោសិកា​រូបរាង​ចម្លែក ដុំ​មហារីក​ជាលិកា​ក្រពេញ​​ មហារីក​ជាលិកា​ក្រពេញ​ទឹក​មាត់ និង​មហារីក​ជាលិកា​ក្រពេញ​ផ្សេង​ទៀត។ ២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា? យោង​តាម​អង្គ​ការ​សុខភាព​ពិភព​លោក​ មហារីក​សួត ស្ថិត​ក្នុង​ចំណោម​ប្រភេទ​ជំងឺ​សម្លាប់​មនុស្ស​​ច្រើន​ជាង​គេ​កាល​ពី​ឆ្នាំ ២០១២ ដោយ​ឆក​យក់​ជីវិត​មនុស្ស​ដល់​ទៅ​ជាង ១,៥៩​ លាន​នាក់ ហើយ​តួលេខ​នេះ​រំពឹង​អាច​កើន​ឡើង​ជា​បន្ត​បន្ទាប់ ​និង​ប៉ះពាល់​​លើ​គ្រប់​វ័យ​តែ​ម្ដង។​ លើស​ពី​នេះ ពិការភាព​ដោយ​សារ​មហារីក​សួត​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​សម្រាប់​អ្នក​ជំងឺ​ទៀត​ផង។ យ៉ាង​ណា យើង​អាច​គ្រប់​គ្រង​ស្ថាន​ភាពជំងឺ​បាន​ប្រសិន​បើ​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យាបាល​ទាន់​ពេល​វេលា។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? ទោះ​មហារីក​សួត​ក៏​ពិត​មែន ​ប៉ុន្តែ​រោគ​សញ្ញា​មិន​មែន​បង្ក​ការ​ឈឺចាប់​លើ​សួត​មួយ​មុខ​ទេ ​អាច​មាន​លើ​រាងកាយ​ច្រើន​កន្លែង ​ព្រោះ​កោសិកា​មហារីក​អាច​រាល​ដាល​ទៅ​កន្លែង​ផ្សេង។ ម្យ៉ាង​ទៀត ​រោគសញ្ញា​លេចចេញ គឺ​ទៅ​តាម​ស្ថាន​ភាព​​ជំងឺ ខ្លះ​គ្រាន់​តែ​អស់​កម្លាំង ​តែ​អ្នក​ខ្លះ​វិញ​អាច​មាន​សញ្ញា​ដូចជា៖ – […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស