backup og meta

សញ្ញា​ព្រមាន​ទាំង​៥ នៃ​ជំងឺ​មហារីក​សួត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរស្វែងយល់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 04, 2022

    សញ្ញា​ព្រមាន​ទាំង​៥ នៃ​ជំងឺ​មហារីក​សួត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរស្វែងយល់

    ជំងឺ​មហារីក​សួត​ភាគ​ច្រើន​ មិន​បង្ហាញ​រោគសញ្ញា​ឡើយ​ រហូត​ដល់​ជំងឺ​វិវត្ត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​​ជំងឺ​មហារីក​សួត​បង្ហាញ​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង វា​អាច​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ប៉ុន្តែ​រោគសញ្ញា​ទូទៅ​ដែល​យើង​គប្បី​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​ មាន​ដូច​ខាង​ក្រោម។

    ១. ក្អក​ជាប់​ជា​ប្រចាំ ឬ​​ក្អក​មាន​ការ​ប្រែប្រួល

    ក្នុង​ករណី​ដែល​អាការៈ​ក្អក​មិន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង និង​នៅ​តែ​បន្ត វា​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​។ យោង​តាម​ការ​សិក្សា​មួយ​​នៅ​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ថា ការ​ក្អក​ជា​រោគ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​សួត​​ ហើយ​ប្រហែល​ជា​០,២%​ ដែល​ក្អក​ច្រើន​ជាង​៣​សប្ដាហ៍ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​មហារីក​សួត។ ម្យ៉ាង​វិញ​ទៀត​ ចូរ​សង្កេត​មើល​ការ​ប្រែប្រួល​នៃ​ការ​ក្អក​រ៉ាំរ៉ៃ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ជក់​បារី​។ ប្រសិនបើ​យើង​ក្អក​មាន​ស្លេស្ម​ច្រើន​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

    ២.​ ពិបាក​ដកដង្ហើម​ ឬ​ដកដង្ហើម​លឺសំឡេង

    ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​ងាយ​​អស់​កម្លាំង និង​ដកដង្ហើម​ខ្លី​ៗ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​សួត​។ រាល់​ការ​ប្រែប្រួល​នៅ​ក្នុង​ការ​ដកដង្ហើម​ អាច​បង្ហាញ​ថា​ផ្លូវ​ដង្ហើម​របស់​យើង​ត្រូវ​បាន​រារាំង​ដោយ​ជំងឺ​មហារីក​សួត​។ ក្នុង​ករណី​ដែល​យើង​​មាន​អារម្មណ៍​ថា​​ហត់​ខ្លាំង​នៅ​ពេល​ធ្វើ​ការងារ​ស្រាល​ៗ​ សូម​តាមដាន​សុខភាព​ឲ្យ​បាន​ដិតដល់​។

    ៣. ឈឺ​ចាប់​រាងកាយ​

    រោគសញ្ញា​ទូទៅ​មួយ​ទៀត​នៃ​ជំងឺ​មហារីក​សួត គឺ​ការ​ឈឺចាប់​រាងកាយ​។ វា​អាច​​បង្ក​​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ក្នុង​ទ្រូង ស្មា ឬ​ខ្នង​។ ប្រសិនបើ​​ការ​ឈឺចាប់​នេះ​បណ្ដាល​មក​ពី​​ជំងឺ​មហារីក​សួត ​វា​អាច​ដោយ​សារ​តែ​​កូន​កណ្ដុរ ឬ​​មហារីករីករាលដាល ឬ​រាលដាល​ដល់​ជញ្ជាំង​ទ្រូង។

    ​​៤. សំឡេង​ស្អក

    បន្ថែម​ពី​នេះ ជំងឺ​មហារីក​ក៏​អាច​​បង្ក​ឲ្យ​មាន​ការ​ប្រែប្រួល​សំឡេង​។ ពិត​ណាស់​ ជួន​កាល​ជំងឺ​ផ្ដាសាយ​ធម្មតា​ក៏​អាច​នាំ​ឲ្យ​សំឡេង​យើង​ស្អក​ដូច​គ្នា ប៉ុន្តែ​បើ​បញ្ហា​នេះ​បន្ត​រយៈពេល​យូរ វា​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។

    មហារីកសួត

    ​៥. ស្រក​ទម្ងន់​

    ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​យើង​សង្កេត​ឃើញ​ការ​ប្រែប្រួល​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក ពីព្រោះ​តែ​កោសិកា​មហារីក​ប្រើប្រាស់​​ថាមពល​​របស់​យើង​ ហើយ​ពេល​ខ្លះ​ វា​អាច​ប៉ះពាល់​ដល់​​ការ​ស្រក​ទម្ងន់។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម