ជំងឺមហារីកសួត កកើតឡើងនៅក្នុងសួត នៅពេលដែលកោសិកាលូតលាស់ដោយមិនអាចគ្រប់គ្រងបាន ហើយបង្កើតជាដុំសាច់ទៅរារាំងមុខងារទូទៅនៃសួត ព្រមទាំងធ្វើឲ្យយើងពិបាកក្នុងការដកដង្ហើម។ ពិតណាស់ មានកត្តាជាច្រើនដែលនាំឲ្យកើតជំងឺដ៏កាចសាហាវនេះ តួយ៉ាងដូចជាការជក់បារី ការស្រូបយកផ្សែងបារីពីអ្នកជក់ ឬកត្តាបរិស្ថានជាដើម។
ទាំងនេះជាសញ្ញាព្រមានទាំង៥ នៃជំងឺមហារីកសួតដែលកើតនៅលើផ្ទៃមុខ និងក គ្នាយើងគួរប្រយ័ត្នឲ្យមែនទែន!
១. ហើមមុខ និងក
រោគសញ្ញាទូទៅមួយនៃជំងឺមហារីកសួត គឺការហើមមុខ និងកដោយមិនដឹងមូលហេតុ ហើយក្នុងករណីដែលបញ្ហានេះកើតឡើងដដែលៗមិនបាត់សោះ គ្នាយើងគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។
២. ប្រែប្រួលពណ៌ស្បែកភ្លាមៗ
ជាទូទៅ ជំងឺមហារីកសួត អាចបណ្តាលឲ្យមានការប្រែប្រួលពណ៌សម្បុរស្បែកភ្លាមៗ ដែលធ្វើឲ្យយើងសង្កេតឃើញស្បែកចាប់ផ្តើមប្រែទៅជាពណ៌លឿងខុសប្រក្រតី។

៣. ឈឺចាប់នៅលើផ្ទៃមុខ
ជាមួយគ្នានេះដែរ សញ្ញាព្រមានមួយទៀតគឺជាការឈឺចាប់នៅលើផ្ទៃមុខ ដែលអាចកើតឡើងនៅបរិវេណណាមួយ ឬរាលដាលពាសពេញផ្ទៃមុខ។
៤. ហើមកូនកណ្តុរត្រង់ក
ចំពោះការហើម និងឈឺចាប់នៅកូនកណ្តុរត្រង់ក ជាពិសេសនៅជុំវិញថ្គាម និងក្រោមត្រចៀក អាចបង្ហាញពីសញ្ញានៃជំងឺមហារីកសួត។ ដូច្នេះ រាល់ការហើមដែលកើតឡើងដោយគ្មានមូលហេតុ គប្បីធ្វើការពិនិត្យជាមួយនឹងគ្រូពេទ្យ។
ទន្ទឹមនឹងនេះដែរ ស្បែកបបូរមាត់មានស្នាមជាំ ឬពណ៌ស្វាយ អាចបង្ហាញពីកង្វះអុកស៊ីហ្សែនក្នុងឈាម ដែលអាចពាក់ព័ន្ធនឹងជំងឺមហារីកសួត ហើយចំពោះអ្នកជំងឺមហារីកសួត ច្រើនតែសង្កេតឃើញបបូរមាត់ប្រែពណ៌មិនប្រក្រតី ជាពិសេសអមជាមួយនឹងរោគសញ្ញាផ្សេងៗទៀតដែលបានរៀបរាប់ខាងលើ។
ចំណុចសំខាន់
ជំងឺមហារីកសួត កកើតឡើងនៅក្នុងសួត នៅពេលដែលកោសិកាលូតលាស់ដោយមិនអាចគ្រប់គ្រងបាន ហើយបង្កើតជាដុំសាច់ទៅរារាំងមុខងារទូទៅនៃសួត ព្រមទាំងធ្វើឲ្យយើងពិបាកក្នុងការដកដង្ហើម។ ពិតណាស់ មានកត្តាជាច្រើនដែលនាំឲ្យកើតជំងឺដ៏កាចសាហាវនេះ តួយ៉ាងដូចជាការជក់បារី ការស្រូបយកផ្សែងបារីពីអ្នកជក់ ឬកត្តាបរិស្ថានជាដើម។ រោគសញ្ញានៃជំងឺមហារីកសួតដែលកើតនៅលើផ្ទៃមុខ និងក - ហើមមុខ និងក
- ប្រែប្រួលពណ៌ស្បែកភ្លាមៗ
- ឈឺចាប់នៅលើផ្ទៃមុខ
- ហើមកូនកណ្តុរត្រង់ក
- បបូរមាត់ប្រែពណ៌