backup og meta

សញ្ញាព្រមាននៃបបូរមាត់ អាចបញ្ជាក់ពីបញ្ហាសុខភាព គ្នាយើងគួរដឹង!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 14, 2023

    សញ្ញាព្រមាននៃបបូរមាត់ អាចបញ្ជាក់ពីបញ្ហាសុខភាព គ្នាយើងគួរដឹង!

    ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​​ គឺ​សុទ្ធ​តែ​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​គ្នា​យើង​គួរ​​ស្វែង​យល់។ ទោះ​ជា​ពេល​ខ្លះ យើង​មិន​ទាន់​ដឹង​ពី​ការប្រែប្រួល​ភ្លាម​ៗ​ដែល​កើត​លើ​​រាងកាយ​ ដោយ​សារ​តែ​​ទម្លាប់​​រស់នៅ​មិន​ល្អ​យ៉ាងណា​ក្តី ប៉ុន្តែ​យើង​អាច​នឹង​សង្កេត​ឃើញ​សញ្ញា​ព្រមាន​មួយ​ចំនួន​​នៅ​លើ​ភ្នែក ក្រចក​ ឬ​ស្បែក​ជាដើម។ ដូចគ្នា​នេះ​ដែរ បបូរ​មាត់​យើង​ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​​ផង​ដែរ។​

    សញ្ញា​ព្រមាន​ពាក់ព័ន្ធ​នឹង​សុខភាព​ដែល​បង្ហាញ​តាម​រយៈពេល​បបូរ​មាត់

    ជាទូទៅ បបូរ​មាត់​ដែល​មាន​សុខភាព​ល្អ ច្រើន​តែ​មាន​សភាព​ទន់ មាន​សំណើម និង​មាន​ពណ៌​ធម្មជាតិ ហើយ​មាន​ភាព​ខុសគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ យ៉ាង​ណា​មិញ យើង​ក៏​អាច​សង្កេត​មើល​សញ្ញា​ព្រមាន​ខ្លះ​ៗ​ដែល​កើត​លើ​បបូរ​មាត់​ដូច​ខាង​ក្រោម។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ១. បបូរ​មាត់​ស្លេក

    បបូរ​មាត់​ស្លេក ឬ​ពណ៌​ស្វាយ អាច​បង្ហាញ​ពី​ភាព​ស្លេកស្លាំង ឈាម​រត់​ខ្សោយ​ ​បញ្ហា​ផ្លូវ​ដង្ហើម​ ដោយ​សារ​តែ​កង្វះ​អុកស៊ីហ្សែន​នៅ​ក្នុង​ឈាម។

    ២. បបូរ​មាត់​ស្ងួត និង​ប្រេះ

    ក្រៅ​ពី​កត្តា​អាកាសធាតុ បញ្ហា​មាត់​ស្ងួត អាច​បណ្តាល​មក​ពី​កង្វះ​ជាតិ​ទឹក​ ឬ​វីតាមីន​ផ្សេង​ៗ។ ប្រសិនបើ​បបូរ​មាត់​យើង​ប្រេះ​ជាប់​ជា​ប្រចាំ នោះ​អាច​ជា​សញ្ញា​នៃ​កង្វះ​អាហារូបត្ថម្ភ ឬ​បញ្ហា​ស្បែក។

    ៣. ហើម​មាត់

    ទន្ទឹម​នឹង​នេះ​ដែរ បញ្ហា​ហើម​ អាច​បង្ក​ឡើង​ដោយ​អាលែកហ្ស៊ី ការ​ឆ្លង​មេរោគ ឬ​រលាក ដែល​ចាំបាច់​ត្រូវ​ធ្វើ​ការ​ព្យាបាល។

    ​៤. ឈឺ​បបូរ​មាត់​ ឬ​មាន​ដំបៅ

    ចំណែក​ឯ​បបូរ​មាត់​ដែល​មាន​ដំបៅ ឬ​ឈឺចាប់​ អាច​បញ្ជាក់​ពី​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ ដូចជា​​ជំងឺ​ដំបៅ​ក្នុង​មាត់​ជា​ដើម។

    ៥. ប្រេះ​នៅ​គែម​មាត់​

    ការ​ប្រេះ​នៅ​គែម​មាត់​ អាច​ជា​សញ្ញា​នៃ​កង្វះ​វីតាមីន ​B ឬ​ជាតិ​ដែក ដែល​អាច​ជា​ការ​បង្ក​រោគ​ផ្សិត​ឈ្មោះ​ថា Angular cheilitis។

    បបូរមាត់

    ៦. បបូរ​មាត់​ប្តូរ​ពណ៌

    បបូរ​មាត់​ខ្មៅ ឬ​ប្តូរ​ពណ៌ អាច​ជា​សញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​ កង្វះ​វីតាមីន​ ឬ​ជា​ប្រតិកម្ម​ទៅ​នឹង​ប្រភេទ​ថ្នាំ​ជាក់លាក់​មួយ​ចំនួន។

    គន្លឹះ​ថែទាំ​បបូរ​មាត់​ឲ្យ​មាន​សុខភាព​ល្អ

    • ញ៉ាំ​ទឹក​ឲ្យ​បាន​​ច្រើន
    • ​ប្រើ​ក្រែម​ព្យាបាល​បបូរ​មាត់​​ប្រភេទ​lip balm
    • ជៀសវាង​លិទ្ធ​បបូរ​មាត់​ញឹកញាប់ ពីព្រោះ​ទឹក​មាត់​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​ស្ងួត
    • ញ៉ាំ​របប​អាហារ​ល្អ​ៗ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម