backup og meta

ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 05, 2020

    ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ

    ក្នុង​ស្ថានការណ៍ COVID-19 នេះ មនុស្ស​ភាគច្រើន​ជួប​ប្រទះ​បញ្ហា​ដៃ​ស្ងួត របក ព្រោះ​លាង​សម្អាត​ជាមួយ​អាល់កុល ជែល ឬ​សាប៊ូ​ច្រើន​ពេក។ ថ្លែង​ក្នុងសន្និសីទកាសែត ស្តីពី បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ជំងឺ COVID-19 នៅ​កម្ពុជា ​ម្សិលមិញនេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល បាន​បង្ហាញ​តិចនិក​មួយ​ចំនួន​ដូច​ខាងក្រោម។

    ១- ចាក់​អាល់កុល ឬ​ជែល​បរិមាណ​ល្មម

    ប្រសិនបើ​យើង​ចាក់ ឬ​ច្របាច់​អាល់កុល ជែល ច្រើន​ហួស​ហេតុ​ពី​តម្រូវ​ការ នោះ​គឺជា​មូលហេតុ​នាំឲ្យ​ដៃ​ឆាប់​របក ឬ​ស្ងួត ប្រេះ ជាដើម។ បើ​ប្រអប់​ដៃ​តូច​ល្មម ហើយ​ចាក់​បរិមាណ​សារធាតុ​សម្លាប់​មេរោគ​ទាំង​នោះ​ចាល់ ឬ​សល់​យូរ ទើប​បណ្ដាលឲ្យ​ឆាប់​ស្ងួត​គ្មាន​សំណើម។ ដើម្បី​សម្លាប់​មេរោគ​យើង​ត្រូវ​លាង​ចាប់ពី ២០-៤០ វិនាទី ហើយ​ដុស​ឲ្យ​សព្វ​គន្លាក់​ម្រាម​ដៃ ក្រចក និង​ក​ដៃ។

    ២- លាង​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​វិញ

    សម្រាប់​អាល់កុល ជែល គួរតែ​ប្រើ​សម្រាប់​ចេញ​ទៅ​ក្រៅ​ផ្ទះ​គ្មាន​ទឹក និង​សាប៊ូ ដូចនេះ​ពេល​នៅ​ផ្ទះ​គួរតែ​លាង​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​វិញ ទើប​ដៃ​មិន​សូវ​ស្ងួត ឬ​របក។ ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ត្រូវ​ការ​រយៈពេល​ពី ៤០ វិនាទី​ទៅ ១:២០ នាទី ទើប​សម្លាប់​មេរោគ ឬ​បាក់តេរី​បាន ហើយ​ការ​លាង​ត្រូវ​ដុស​គ្រប់​កន្លែង​លើ​ដៃ និង​ក​ដៃ។

    COVID-19

    ៣- កុំ​ដុស​ខ្លាំង

    មិន​ថា​លាង​សម្អាត​ដៃ​ជាមួយ​ទឹក+សាប៊ូ ឬ​ជាមួយ​អាល់កុល ជែល ឡើយ ​យើង​មិន​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ពេក​ឡើយ ព្រោះ​ស្បែក​កំពុង​ប៉ះពាល់​ជាមួយ​សារធាតុ​កាត់​ដែល​អាច​ជួយ​ជម្រះ​មេរោគ​ហើយ ត្រូវ​មក​កកិត​ជាមួយ​កម្លាំង​ខ្លាំង​ទៀត​នោះ ធ្វើឲ្យរបក​ជា​មិន​ខាន។

    ៤- លាង​តែ​ពេល​ចាំបាច់

    ការ​លាង​សម្អាត​ដៃ ធ្វើ​ឡើង​តែ​ពេល​សំខាន់​ៗ​ដូចជា​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ ឬ​វត្ថុ​ដែល​សង្ស័យ​ថា​អាច​ចម្លង COVID-19 ឬ​មេរោគ​ផ្សេង​ៗ​ចូល​ខ្លួន​បាន។ មិនមែន​គ្រាន់តែ​នឹក​ឃើញ ឬ​មិន​បាន​ជួប ប៉ះពាល់​អ្វី​គគ្រិច​ផង​ក៏​លាង​ដៃ​ដែរ​នោះ ច្បាស់​ណាស់​ដៃ​ប្រាកដ​ជា​របក​មិន​ខាន។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម