អំឡុងពេលទាំងយើងទាំងគេកំពុងព្រួយបារម្ភនឹងការឆ្លងរាលជំងឺ COVID-19 ម្នាក់ៗសំងំនៅផ្ទះរៀងៗខ្លួន ហើយសូម្បីកូនឈឺក៏មិនហ៊ាននាំទៅពេទ្យដែរ ម៉ាក់ប៉ាមួយចំនួនសំងំព្យាបាលកូននៅផ្ទះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អំឡុងពេលទាំងយើងទាំងគេកំពុងព្រួយបារម្ភនឹងការឆ្លងរាលជំងឺ COVID-19 ម្នាក់ៗសំងំនៅផ្ទះរៀងៗខ្លួន ហើយសូម្បីកូនឈឺក៏មិនហ៊ាននាំទៅពេទ្យដែរ ម៉ាក់ប៉ាមួយចំនួនសំងំព្យាបាលកូននៅផ្ទះ។
តាមការណែនាំរបស់មន្ទីរពេទ្យកុមារជាតិ ការបារម្ភពីសុវត្ថិភាពកូនល្អប្រសើរហើយ តែក្នុងពេលនេះបើមានអូនតូចឈឺ ត្រូវប្រញាប់រួសរាន់យកមកពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា ដើម្បីចៀសវាងស្ថានភាពជំងឺវិវត្តកាន់តែធ្ងន់ធ្ងរ។
មន្ទីរពេទ្យកុមារជាតិបានបញ្ជាក់ថា ទោះជាអំឡុងពេលនៃការរីករាល COVID-19 មន្ទីរពេទ្យនៅទទួលពិគ្រោះ ព្យាបាល និងចាក់ថ្នាំបង្ការគ្រប់ប្រភេទដល់កុមារទាំងអស់។ បន្ថែមពីនោះ មន្ទីរពេទ្យក៏រៀបចំយន្តការយ៉ាងហ្មត់ចត់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងបានបែងចែកច្រកចូលពិនិត្យជំងឺប្រកបដោយសុវត្ថិភាព។
ដើម្បីការពារសុវត្ថិភាពពេលនាំកូនទៅមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ចាន់ ស៊ីណេត ថា ទាំងកុមារ និងឪពុកម្តាយ ត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួននូវក្បួនអនាម័យ ដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬជែលឲ្យបានញឹកញាប់ តែកូននៅតូចក្រោយអាយុ៦ខែ ត្រូវនៅឲ្យឆ្ងាយពីអ្នកជំងឺ យកកន្សែង ឬក្រម៉ាគ្របកូន និងនៅគំលាតសុវត្ថិភាពឆ្ងាយពីគ្នាយ៉ាងតិច១ម៉ែត្រ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕