តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?

    អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?

    ចាប់តាំង​ពី​ផ្ទុះ​ព័ត៌មាន COVID-19 រាលដាល​មក ការ​លក់​ដូរ​ជែល ទឹក​លាង​ដៃ អាល់កុល ឬ​សារធាតុ​សម្លាប់​មេរោគ ត្រូវ​បាន​គេ​ឃើញ​ថា​ជា​ផលិតផល​ក្លែងក្លាយ​ច្រើន ជាពិសេស​អាល់កុល​តែម្ដង តែ​មិនមែន​ជា​អាល់កុល​អេតាណុល តែ​ជា​មេតាណុល​វិញ។

    មាន​សំណួរ​ជាច្រើន​លើក​ឡើង​មកកាន់ Helloគ្រូពេទ្យ ថា​តើ​អាល់កុល​មេតាណុល​នោះ​អាច​សម្លាប់​មេរោគ COVID-19 ឬ​បាក់តេរី វីរុស​ដទៃ​ទៀត​បាន​អត់? ឱសថ​ការី គីម កាណែល បាន​ឲ្យ​ដឹង​ថា មេតាណុល​មិន​អាច​សម្លាប់​មេរោគ COVID-19 បាន​នោះ​ទេ ហើយ​វា​ថែម​ទាំង​មិន​អាច​សម្លាប់​ពពួក​បាក់តេរី មេរោគ ឬ​វីរុស​បាន​ល្អ​ទេ ពោល​គឺ​សឹង​តែ​មិន​អាច​សម្លាប់​បាន​តែម្ដង។

    អត្ថបទពាក់ព័ន្ធ

    លោក​បាន​បន្ត​ទៀត​ថា ភាគច្រើន​គេ​មិន​ដែល​ប្រើ​មេតាណុល​សម្រាប់​ព្យាបាល សម្អាត ឬ​សម្លាប់​មេរោគ​ឡើយ បើ​ទោះ​ជា​វា​មាន​ដឺក្រេ​ខ្ពស់​ក៏​ដោយ ក៏​លទ្ធភាព​សម្លាប់​មេរោគ​របស់​មេតាណុល​តិច​ណាស់ តែ​គេ​ប្រើ​មេតាណុល​ក្នុង​មន្ទីរ​ពិសោធន៍ និង​ឧស្សាហកម្ម​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត សារធាតុ​របស់​មេតាណុល​វា​ពុល គេ​មិន​អាច​ប្រើ​បាន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ សម្រាប់​សម្អាត សម្លាប់​បាន​នោះ​ទេ។

    មេតាណុល​មិន​អាច​សម្លាប់​មេរោគ​បាន តើ​គេ​បង្កើត​វា​ដើម្បី​អ្វី? ឱសថ​ការី គីម កាណែល បាន​បញ្ជាក់​ទៀត​ថា មេតាណុល​គេ​បង្កើត​វា​ឡើង​ដើម្បី​ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម និង​មន្ទីរ​ពិសោធន៍​វិភាគ ដោយ​មាន​តេស្ត​មួយ​ចំនួន​គេ​ប្រើ​មេតាណុល ដើម្បី​វិភាគ។ ឧទាហរណ៍ មេតាណុល​ក្នុង​វិស័យ​ឧស្សាហកម្ម សំយោគ​ផ្លាស្ទិក គេ​ប្រើ​វា​ជា​កាតាលីករ។ មួយ​វិញ​ទៀត មេតាណុល​ក៏​អាច​ប្រើ​ជា​សាំង​ដុត​អ្វី​ផ្សេង​ៗ​ប៉ុណ្ណោះ គ្រាន់តែ​មិន​អាច​ឆេះ​ខ្លាំង​ដូច​សាំង​តែ​ប៉ុណ្ណោះ ដែល​ជា​រួម​គេ​អាច​ប្រើ​មេតាណុល​ជា​ឥន្ធនៈ​បាន។

    ការ​ប្រើប្រាស់​មេតាណុល​ដោយ​មិន​បាន​ត្រឹមត្រូវ និង​តាម​ជំនាញ​ច្បាស់លាស់​អាច​បណ្ដាល​ឲ្យ​ពុល​ខួរក្បាល ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​កណ្ដាល ខ្វាក់​ភ្នែក ហើយ​បើ​ប្រើ​ច្រើន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 16/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: