ក្រោយពេលផ្ទុះឡើងនូវវីរុស COVID-19 គេដឹងថាជាតិអាល់កុលអាចកម្ចាត់មេរោគ COVID-19 បាន ជាហេតុបណ្តាលឲ្យមានមនុស្សមួយចំនួនមានការយល់ច្រឡំខ្លាំង ចាប់ផ្តើមផឹកស្រា ស្រាបៀរ ឬអ្នកខ្លះបានចាប់ផ្តើមប្រើប្រាស់អាល់កុលក្លែងក្លាយមិនច្បាស់លាស់ធ្វើឲ្យប៉ះពាល់សុខភាពកាន់តែធ្ងន់ធ្ងរ។
អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ការផឹកអាល់កុលអេតាណុល មេតាណុល ឬទឹកអូសាវែល មិនអាចការពារវីរុស COVID-19 ទេ វាបណ្តាលឲ្យពិការ ឬស្លាប់បាន។ ពេលខ្លះអាល់កុលមេតាណុល អេតាណុល និងទឹកអូសាវែលត្រូវបានប្រើនៅក្នុងផលិតផលសម្អាតដើម្បីសម្លាប់មេរោគនៅលើវត្ថុផ្សេងៗ ប៉ុន្តែមិនត្រូវយកវាទៅផឹកទេ។ ផលិតផលសម្អាតដែលមានសារធាតុអេតាណុល មេតាណុល ឬទឹកអូសាវែល មិនអាចកម្ចាត់មេរោគនៅក្នុងខ្លួនអ្នកបានទេ តែវាបែរជាផ្តល់ផលប៉ះពាល់ដល់សរីរាង្គផ្សេងៗ។
ដើម្បីទប់ស្កាតពីការឆ្លងវីរុស COVID-19 អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ត្រូវសម្លាប់មេរោគនៅលើផ្ទៃវត្ថុផ្សេងៗ ជាពិសេសវត្ថុដែលអ្នកប្រើប្រាស់ញឹកញាប់ ត្រូវប្រាកដថា អ្នកលាងសម្អាតដៃបានទៀងទាត់ និងជៀសវាងប៉ះពាល់ភ្នែក មាត់និងច្រមុះ។ល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕