សត្វខ្លាអាយុបួនឆ្នាំមួយក្បាលនៅសួនសត្វBronx Zoo រដ្ឋញ៉ូយក សហរដ្ឋអាមេរិករកឃើញថាមានផ្ទុកវីរុស COVID-19 ដោយសង្ស័យថាឆ្លងពីអ្នកមើលថែ។
សត្វខ្លាអាយុបួនឆ្នាំមួយក្បាលនៅសួនសត្វBronx Zoo រដ្ឋញ៉ូយក សហរដ្ឋអាមេរិករកឃើញថាមានផ្ទុកវីរុស COVID-19 ដោយសង្ស័យថាឆ្លងពីអ្នកមើលថែ។

កាលពីថ្ងៃអាទិត្យ ខាងសួនសត្វបាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថាសត្វខ្លាមួយក្បាលនេះមានអាការៈក្អស្ងួត និងបានធ្វើតេស្តក៏រកឃើញថាមានផ្ទុកវីរុស COVID-19។ ខាងសួនសត្វនិយាយថាអ្វីដែលបានរកឃើញនេះនឹងផ្ដល់ជាព័ត៌មានដល់ពិភពលោកឲ្យស្វែងយល់ពីវីរុសនេះបន្ថែមទៀត។
បើតាមមន្ត្រីសួនសត្វ សត្ខខ្លានេះអាចឆ្លងពីអ្នកមើលថែ ដែលបានឆ្លងវីរុស COVID-19 តែនៅមិនទាន់ចេញរោគសញ្ញា។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕