គ្រួសារប្តីប្រពន្ធមួយគូ រស់នៅរដ្ឋ Chhattisgarh ប្រទេសឥណ្ឌា ដែលទើបសម្រាលបានកូនភ្លោះប្រុស ស្រី ហើយបានដាក់ឈ្មោះកូនទាំងពីរថា ‘Corona’ និង ‘Covid’ ចំពេលវិបត្តិវីរុសផ្លូវដង្ហើម COVID-19 កំពុងរាតត្បាតជុំវិញពិភពលោក។
គ្រួសារប្តីប្រពន្ធមួយគូ រស់នៅរដ្ឋ Chhattisgarh ប្រទេសឥណ្ឌា ដែលទើបសម្រាលបានកូនភ្លោះប្រុស ស្រី ហើយបានដាក់ឈ្មោះកូនទាំងពីរថា ‘Corona’ និង ‘Covid’ ចំពេលវិបត្តិវីរុសផ្លូវដង្ហើម COVID-19 កំពុងរាតត្បាតជុំវិញពិភពលោក។

តាមសារព័ត៌មាន Trust of India បានស្រង់សម្តីលោកស្រី Preeti Verma ជាម្តាយវ័យ២៧ឆ្នាំដែលបានដាក់ឈ្មោះឱ្យកូនៗបែបនេះថា ៖ «ពួកយើងសម្រាលកូនៗក្រោយពេលជួបបញ្ហាជាច្រើន ក្នុងអំឡុងពេលដ៏ពិបាកនេះ ដូចនេះខ្ញុំ និងស្វាមី ចង់ឱ្យថ្ងៃសម្រាលកូនៗនោះ ជាថ្ងៃចងចាំមួយ»។
អត្ថបទពាក់ព័ន្ធ៖
គូស្វាមីភរិយាខាងលើ បានបញ្ជាក់ថា ឈ្មោះដែលដាក់ឱ្យកូនៗនោះ នឹងរំលឹកអ្នកទាំងពីរអំពីគ្រាលំបាក ដែលខ្លួនបានជួបអំឡុងពេល បិទទីក្រុងក្នុងប្រទេសឥណ្ឌា ក៏ដូចជា ចងចាំនូវថ្ងៃសម្រាលកូនៗបានជោគជ័យ ក្នុងអំឡុងពេលមន្ទីរពេទ្យរដ្ឋឥណ្ឌាកំពុងមមាញឹក។
គួររំលឹកដែរថា ប្រទេសឥណ្ឌាបានចាប់ផ្តើមបិទទីក្រុង និងបិទការប្រមូលផ្តុំជួបជុំគ្នាក្នុងប្រទេស ចាប់ពីថ្ងៃ២៤ មិនាកន្លងទៅ។ ការបិទចរាចរក្នុងប្រទេសអាស៊ីដែលមានប្រជាជនច្រើនជាងគេលំដាប់ទីពីរនេះ បានធ្វើឱ្យសេវាមធ្យោបាយធ្វើដំណើររាប់ទាំងរថភ្លើង ជើងហោះហើរ ត្រូវផ្អាកបណ្តោះអាសន្ន ក្នុងនោះប្រជាជនប្រហែលប្រមាណ ១,៣ពាន់លាននាក់ ត្រូវផ្អាកសកម្មភាពប្រចាំថ្ងៃជាបណ្តោះអាសន្ន ដោយមានតែ សកម្មភាពដូចជា ការទិញរបស់ប្រើប្រាស់ និងថ្នាំសង្កូវ ប៉ុណ្ណោះទើបអនុញ្ញាត។
អត្ថបទពាក់ព័ន្ធ៖
ប្រទេសឥណ្ឌា គិតមកត្រឹមពេលនេះ មានករណីឆ្លងមេរោគផ្លូវដង្ហើម COVID-19 ចំនួនជិត៣ពាន់ ករណី និងករណីស្លាប់ ចំនួនជិត៧០នាក់៕
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://7news.com.au/lifestyle/health-wellbeing/twins-born-during-coroanvirus-crisis-given-pandemic-inspired-names-c-957065?fbclid=IwAR2sFtsQcZ1ibmeqrxTO1hfXzaE81rxpo0QBunEWV6Hokk4IabphVE_dbq8
កំណែប្រែបច្ចុប្បន្ន
11/05/2020
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ