backup og meta

រោគសញ្ញាអ្នកឆ្លងវីរុសកូរ៉ូណាថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 13, 2020

    រោគសញ្ញាអ្នកឆ្លងវីរុសកូរ៉ូណាថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង

    បន្ទាប់ពី​ផ្ទុះ​ព័ត៌មានវីរុសកូរ៉ូណា​ថ្មី​នៅ​ចិន​រួច​មក ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ចេញ​ព័ត៌មាន​ណែនាំ​ដល់ពលរដ្ឋ ពិសេស​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ ឬ​ត្រលប់​មក​ពី​ក្រុង​វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ដើម្បី​ការពារ​ខ្លួន និង​ទប់ស្កាត់​ការ​ឆ្លងជំងឺនេះ។ ​ក្រសួងសុខាភិបាលក៏បាន​ក្រើន​រម្លឹកឲ្យ​​ដឹង​​ពី​រោគសញ្ញា និង​វិធី​ការពារ​វីរុសកូរ៉ូណាថ្មី ដោយ​ឲ្យ​អនុវត្ត​ដូច​ខាងក្រោម៖

    ១- រោគសញ្ញា

  • ក្ដៅ​ខ្លួន
  • ក្អក
  • ហត់ ពិបាកដកដង្ហើម
  • ថត​កាំរស្មី​អ៊ិច​មាន​ឃើញ​ដំបៅ​សួត​សងខាង។
  • ២- វិធី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី

  • ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច
  • លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ (ជាមួយ​សាប៊ូ និង​ទឹក​ស្អាត) ជា​ពិសេស​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ឬ​បរិស្ថាន​ជុំវិញ​គាត់
  • ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ ឬ​ទៅ​ផ្សារ​គ្រឿង​សមុទ្រ​ហូណាន ឬ​ផ្សារ ឬ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វ​ព្រៃ ឬ​កន្លែង​ដែល​ដឹង​ថា​មាន​វ៉ីរុស​កំពុង​ចរាចរ។ ចាំបាច់​ត្រូវ​ដឹង​លាង​ដៃ​ឲ្យ​បាន​ទៀងទាត់​មុន​ពេល និង​បន្ទាប់ពី​ការ​ប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេង​ៗ​ដែល​អាច​ជា​ប្រភព​មេរោគ
  • ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្តអនាម័យ​ស្អាត និង​សុវត្ថិភាព​ម្ហូប​អាហារ​ល្អ ដូចជា​ពិសា​អាហារ​ចម្អិន​ឆ្អិន​ល្អ
  • អ្នក​មាន​រោគសញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច ត្រូវ​ខ្ទប់​មាត់ និង​ច្រមុះ​នៅ​ពេល​ក្អក ឬ​កណ្ដាស់ ដោយ​កន្សែង ក្រមា ឬ​ក្រដាស។
  • ត្រូវ​ប្រកាន់​យក​នូវ​អនាម័យ​ដៃ​ស្អាត និង​អនាម័យ​ផ្លូវ​ដង្ហើម។
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Feb 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម