brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

គ្រោះ​ថ្នាក់ណាស់ ពេលកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹកខ្យងខ្ចៅ ឬជន្លេន​ឱ្យងូត

នៅពេលដែល​កូន​ក្មេង​កើត​ស្អូច ឬ​អុត​ស្វាយ ចាស់ៗ​តែង​តែ​ទម្លាប់​តៗ​គ្នា​ឲ្យ​ងូតទឹក​ត្រាំ​ដើម​រុក្ខជាតិ និង​​មាន​ដាក់​ខ្ចៅ​ខ្យង​ឲ្យ​បាន​ញឹក​ញាប់ ឬទឹកដូងលាយនឹងជន្លេន ដើម្បី​ឲ្យ​ជំងឺឆាប់​ជា ស្នាម​កន្ទួល​ក្រហមៗ​ឆាប់​បាត់​ទៅ​វិញ។

គ្រោះ​ថ្នាក់ណាស់ ពេលកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹកខ្យងខ្ចៅ ឬជន្លេន​ឱ្យងូត

ទាំង​នេះ​គ្រាន់​តែ​ជា​ជំនឿ​បុរាណ ធ្វើ​តៗ​គ្នា​ប៉ុណ្ណោះៗ ជំងឺ​ស្អូច ឬ​អុត​ស្វាយ មិន​អាច​ជា​ទៅ​វិញ​ដោយ​ការ​ងូត​ទឹក​ត្រាំ​ពី​រុក្ខជាតិ​ខ្យង​ខ្ចៅ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

ជំងឺ​មិន​ត្រឹម​តែ​មិន​ជា​នោះ​ទេ វា​ថែម​ទាំង​បង្ក​ការ​ឆ្លង​រោគ​ចូល​ទៅ​ក្នុង​ខ្លួន​តាម​រយៈ​ស្បែក ឬ​មុខ​បួស​ទៀត។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់។

ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន

ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)

ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក

ជំងឺ​ស្អូច ឬ​អុត​ស្វាយ ជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​វីរុស យើង​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូន​តាំង​ពី​នៅ​តូច។ ចំពោះ​វិធី​ព្យាបាល​ដោយ​ត្រឹម​ត្រូវ គ្រូពេទ្យ​​នឹង​​ព្យាបាល​​ទៅ​​តាម​​រោគ​​សញ្ញា​​នៃ​​ជំងឺ​​នីមួយៗ បើ​កូន​ក្មេង​កើត​ជំងឺ​នេះ​ក្តៅ​ខ្លួន ពេទ្យ​នឹងឲ្យ​ថ្នាំ​បញ្ចុះ​កម្តៅ បើក្អួត ឬ​ខ្វះ​ជាតិ​ទឹក​ខ្លាំង​នោះ​នឹង​​មាន​​ការ​បញ្ចូល​ជាតិ​ទឹក​តាម​សរសៃ (​ចាក់​សេរ៉ូម)ដើម្បី​បំពេញ​ជាតិ​ទឹក​ឡើង​វិញ​ទៅ​តាម​កម្រិត និង​ស្ថានភាព​ទូទៅ​របស់ក្មេង។ រយៈពេល​​នេះ​​ម៉ាក់ប៉ាត្រូវ​ឲ្យ​កូន​សម្រាក​ឲ្យ​បាន​ច្រើន​ មិនត្រូវ​ឲ្យ​ធ្វើ​សកម្មភាព​ច្រើនឡើយ។

អុតស្វាយ-ស្អូច

ក្នុង​ករណី​កូន​តូច​នៅ​ម៉ឹមដោះ ម៉ាក់​ត្រូវ​ឲ្យ​បៅ​ឲ្យ​ច្រើន នោះ​ជំងឺ​ទាំង​នេះ​នឹង​ជា​វិញ​ក្នុង​រយៈពេល ៥-៧ ថ្ងៃ មិន​មែន​ជា​ដោយ​សារ​ការ​ងូត ឬ​ត្រាំ​ទឹក​ដែល​មាន​ដាក់​ស្លឹក​រុក្ខជាតិ និង​ខ្យង​ខ្ចៅ​នោះ​ទេ៕

ចំណុចសំខាន់

នៅពេលដែល​កូន​ក្មេង​កើត​ស្អូច ឬ​អុត​ស្វាយ ចាស់ៗ​តែង​តែ​ទម្លាប់​តៗ​គ្នា​ឲ្យ​ងូតទឹក​ត្រាំ​ដើម​រុក្ខជាតិ និង​​មាន​ដាក់​ខ្ចៅ​ខ្យង​ឲ្យ​បាន​ញឹក​ញាប់ ឬទឹកដូងលាយនឹងជន្លេន ដើម្បី​ឲ្យ​ជំងឺឆាប់​ជា ស្នាម​កន្ទួល​ក្រហមៗ​ឆាប់​បាត់​ទៅ​វិញ។
ទាំង​នេះ​គ្រាន់​តែ​ជា​ជំនឿ​បុរាណ ធ្វើ​តៗ​គ្នា​ប៉ុណ្ណោះៗ ជំងឺ​ស្អូច ឬ​អុត​ស្វាយ មិន​អាច​ជា​ទៅ​វិញ​ដោយ​ការ​ងូត​ទឹក​ត្រាំ​ពី​រុក្ខជាតិ​ខ្យង​ខ្ចៅ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។
ជំងឺ​ស្អូច ឬ​អុត​ស្វាយ ជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​វីរុស យើង​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូន​តាំង​ពី​នៅ​តូច។ ចំពោះ​វិធី​ព្យាបាល​ដោយ​ត្រឹម​ត្រូវ គ្រូពេទ្យ​​នឹង​​ព្យាបាល​​ទៅ​​តាម​​រោគ​​សញ្ញា​​នៃ​​ជំងឺ​​នីមួយៗ បើ​កូន​ក្មេង​កើត​ជំងឺ​នេះ​ក្តៅ​ខ្លួន ពេទ្យ​នឹងឲ្យ​ថ្នាំ​បញ្ចុះ​កម្តៅ បើក្អួត ឬ​ខ្វះ​ជាតិ​ទឹក​ខ្លាំង​នោះ​នឹង​​មាន​​ការ​បញ្ចូល​ជាតិ​ទឹក​តាម​សរសៃ (​ចាក់​សេរ៉ូម)ដើម្បី​បំពេញ​ជាតិ​ទឹក​ឡើង​វិញ​ទៅ​តាម​កម្រិត និង​ស្ថានភាព​ទូទៅ​របស់ក្មេង។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 17/03/2025