backup og meta

បើអាអូនមានសញ្ញានេះពេលកើតអុតស្វាយ ម៉ាក់ប៉ាត្រូវប្រញាប់នាំកូនទៅពេទ្យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 10, 2021

    បើអាអូនមានសញ្ញានេះពេលកើតអុតស្វាយ ម៉ាក់ប៉ាត្រូវប្រញាប់នាំកូនទៅពេទ្យ

    ជំងឺ​អុត​ស្វាយ បង្ក​ឡើង​ដោយ​ Varicella Zoster Virus អាច​កើត​ឡើង​គ្រប់​វ័យ​គ្រប់​អាយុ កើត​តែ​ម្ដង​ក្នុង​មួយ​ជីវិត​យើង តែ​មេរោគ​របស់​វា​ក៏​​សំងំ​ក្នុង​ខ្លួន​យើង​បាន​មួយ​ជីវិត​ដូច​គ្នា ។ នៅ​ពេល​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​យើង​ចុះ​ខ្សោយ វា​នឹង​ចេញ​ជា​ជំងឺ​ផ្សេង​ទៀត តែ​មិន​មែន​ជា​អុត​ស្វាយ គឺ​ជា​ជំងឺ​រើម។ នេះ​បើ​តាម​ការ​បកស្រាយ​​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ និង​កុមារ។

    លោក​បន្ត​ថា ​រោគ​សញ្ញា​ជំងឺ​អុតស្វាយ យើង​ច្បាស់​ជា​ធ្លាប់​ដឹង​ហើយ ​មាន​ដូច​ជា ចេញ​ពង​បែក ក្ដៅ​ខ្លួន (៣៨-៤០អង្សារសេ) រមាស់ ពេល​ខ្លះ​អ្នក​ជំងឺ​អាច​ចង្អោរ ក្អួត ឈឺ​សាច់​ដុំ ឈឺ​ក្បាល ។ល។ យើង​សង្កេត​ឃើញ​ថា ជំងឺ​អុត​ស្វាយ​កើត​ឡើង​ទៅ​លើ​មនុស្ស​ទូទៅ ទាំង​ក្មេង ទាំង​ចាស់ រហូត​យើង​ស៊ាំ​នឹង​ជំងឺ​នេះ​ទៅ​ហើយ ប៉ុន្តែ​វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​យើង​ធ្ងន់ធ្ងរ​បាន​រួមមាន រលាក​ខួរក្បាល ស្រោម​ខួរ​ក្បារ រលាក​សួត រលាក​ថ្លើម រលាក​ស្រោម បេះ​ដូង។ល។

    ជា​ធម្មតា ពេល​កើត​អុត​ស្វាយ​ក្មេង​ៗ មិន​សូវ​ជា​វិវត្ត​ទៅ​ជា​រលាក​ខួរក្បាល រលាក​សួត ឬ​ផល​ប៉ះពាល់​អាក្រក់​ទៅ​លើ​សុខភាព​ទេ។ ប៉ុន្តែ មាន​ក្មេង​ៗ​មួយ​ចំនួន អាច​ទទួល​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព ហើយ​យើង​ជា​ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ បើ​សង្កេត​ឃើញ​កូន​កើត​អុត​ស្វាយ រួម​ផ្សំ​ជាមួយ​រោគ​សញ្ញា​ដូច​ជា៖

    • ពង​បែក​នៅ​លើ​ស្បែក​កូន មាន​ឆ្លង​មេរោគ
    • កូន​រអ៊ូ​ឈឺ​ទ្រូង ឬ​ពិបាក​ដក​ដង្ហើម
    • កូន​មាន​សុខភាព​ខ្សោយ ឬ​អាយុ​ក្រោម​៦​ខែ។ល។

    បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​រោគ​កុមារ​រូប​នេះ បាន​ណែនាំ​ពី​វិធី​ការ​ពារ​ជំងឺ​អុត​ស្វាយ​បាន​ដោយ​៖

    ១. ធ្វើ​អនាម័យ​រាងកាយ និង​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ

    ២. ចាក់​វ៉ាក់​សាំង (ចាក់​២ដង)

    ចំពោះ​វ៉ាក់សាំង អាច​ចាក់​បាន​ទាំង​ក្មេង និង​មនុស្ស​ធំ​មិន​ធ្លាប់​កើត​អុត​ស្វាយ។ ការ​ចាក់​វ៉ាក់​ជំងឺ​អុត​ស្វាយ​នេះ​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្សេង​ៗ និង​កាត់​បន្ថយ​ការ​ចេញ​រើម។ ប៉ុន្តែ មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​អាច​ចាក់​បាន​ទេ មាន​ក្រុម​មនុស្ស​មួយ​ចំនួន​មិន​គួរ​ចាក់​វ៉ាក់​សាំង​អុត​ស្វាយ​បាន​មាន​ដូច​ជា ស្ត្រី​ពពោះ អ្នក​មាន​សុខភាព​ខ្សោយ ឬ​អ្នក​មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ gelatin ជាដើម។

    អុតស្វាយ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម