ជំងឺមិនត្រឹមតែមិនជានោះទេ វាថែមទាំងបង្កការឆ្លងរោគចូលទៅក្នុងខ្លួនតាមរយៈស្បែក ឬមុខបួសទៀត។ លោកវេជ្ជបណ្ឌិតបញ្ជាក់។
ជំងឺស្អូច ឬអុតស្វាយ ជាជំងឺឆ្លងដែលបង្កឡើងដោយវីរុស យើងអាចការពារបានដោយការចាក់វ៉ាក់សាំងការពារកូនតាំងពីនៅតូច។ ចំពោះវិធីព្យាបាលដោយត្រឹមត្រូវ គ្រូពេទ្យនឹងព្យាបាលទៅតាមរោគសញ្ញានៃជំងឺនីមួយៗ បើកូនក្មេងកើតជំងឺនេះក្តៅខ្លួន ពេទ្យនឹងឲ្យថ្នាំបញ្ចុះកម្តៅ បើក្អួត ឬខ្វះជាតិទឹកខ្លាំងនោះនឹងមានការបញ្ចូលជាតិទឹកតាមសរសៃ (ចាក់សេរ៉ូម)ដើម្បីបំពេញជាតិទឹកឡើងវិញទៅតាមកម្រិត និងស្ថានភាពទូទៅរបស់ក្មេង។ រយៈពេលនេះម៉ាក់ប៉ាត្រូវឲ្យកូនសម្រាកឲ្យបានច្រើន មិនត្រូវឲ្យធ្វើសកម្មភាពច្រើនឡើយ។

ក្នុងករណីកូនតូចនៅម៉ឹមដោះ ម៉ាក់ត្រូវឲ្យបៅឲ្យច្រើន នោះជំងឺទាំងនេះនឹងជាវិញក្នុងរយៈពេល ៥-៧ ថ្ងៃ មិនមែនជាដោយសារការងូត ឬត្រាំទឹកដែលមានដាក់ស្លឹករុក្ខជាតិ និងខ្យងខ្ចៅនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕