backup og meta

ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 22, 2019

    ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច

    អូន​តូច​ទើប​នឹង​កើត​រហូត​ដល់​អាយុ​បាន​១​ឆ្នាំ​កន្លះ តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ជាច្រើន​មុខ ទៅ​តាម​គោលការណ៍​ថ្នាក់​ជាតិ កំណត់​ដោយ​ក្រសួង​សុខាភិបាល។

    លើកទី១៖ ទារក​ទើប​កើត

    ពេល​កើត​ភ្លាម បេប៊ី​ត្រូវ​ចាក់​វ៉ាក់សាំង​​ដល់​ទៅ​២​មុខ គឺ​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​វ៉ាក់សាំង​ការពារ​ជំងឺ​របេង។

    លើកទី២៖ ទារកអាយុ ១ខែកន្លះ

    អាអូន​អាយុ​បាន ១ខែកន្លះ គ្រូពេទ្យ​នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ជាច្រើន​មុខ ក្នុង​នោះ​មាន​ដូចជា៖

    – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង (បន្តក់)

    – វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺ​រលាក​ថ្លើម​ប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប

    – វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត-រលាក​ស្រោមខួរ​ដោយ​ភ្នើម៉ូកូក។

    លើកទី៣៖ ទារកអាយុ ២ខែកន្លះ

    អាយុ​បាន ២ខែ​កន្លះ អូនតូច​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ច្រើន​មុខ​ដូច​ការ​ចាក់​នៅ​អាយុ ១ខែកន្លះដែរ

    – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃជើង (បន្តក់)

    – វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប

    – វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត-រលាកស្រោមខួរ​ដោយភ្នើម៉ូកូក។

    លើកទី៤៖ ទារកអាយុ ៣ខែកន្លះ

    ក្រៅពី​ចាក់​រម្លឹក​នូវ​វ៉ាក់សាំង​ទាំង​ប៉ុន្មាន​មុខ​ខាង​ក្រោមនេះ អូនតូច​ត្រូវ​បន្ថែម​វ៉ាក់សាំង​គ្រុន​ស្វិត​ដៃ​ជើង ប្រភេទ​ចាក់។

    – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃជើង (បន្តក់)

    – វ៉ាក់សាំង​ការពារ​ជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប

    – វ៉ាក់សាំង​ការពារ​ជំងឺរលាកសួត-រលាកស្រោមខួរដោយភ្នើម៉ូកូក។

    លើកទី៥៖ ទារកអាយុ ៩ខែ

    លើក​នេះ​អូនតូច​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​តែ​២មុខ​ទេ មាន វ៉ាក់សាំង​ការពារ​ជំងឺកញ្ជ្រឹល​លើកទី១ និង​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី។

    លើកទី៦៖ ទារកអាយុ ១៨ខែ

    លើក​ចុង​ក្រោយ​នេះ អូនៗ​ត្រូវ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​លើកទី២។

    វ៉ាក់សាំង​ទាំងអស់​ផ្តល់​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ទាំង​អស់។ ដើម្បី​កូន​យើង​មាន​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ ម៉ាក់ប៉ា​កុំ​ភ្លេច​នាំអូនៗ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឲ្យ​គ្រប់​មុខ​ណា។

    អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 22, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម