backup og meta

កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 26, 2020

    កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព

    យោង​តាម​លទ្ធផល​វិភាគ​របស់​មន្ទីរ​ពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​រក​ឃើញ​ថា អាល់​កុល​ដែល​បាន និង​កំពុង​ចរាចរ​លើ​ទីផ្សារ ភាគ​ច្រើន​មិនមែន​ជា​ប្រភេទ​អាល់កុល​ធម្មតា (អេទីលអាល់កុល) ដែល​មាន​មុខងារ​ប្រើប្រាស់​សម្រាប់​លាង​សម្អាត​ដៃ បង្ការ​ការ​ចម្លង​មេរោគ​ទេ។ ផ្ទុយ​ទៅ​វិញ​អាល់​ទាំង​នោះ ជា​សារធាតុ​មេតាណុល ដែល​មាន​បរិមាណ​ខ្ពស់​រហូត​ដល់ ៨០%។

    ការ​លាង​សម្អាត​ដៃដោយ​ប្រើ​អាល់កុល​ដែល​មាន​កម្រិត​មេតាណុល​បែប​នេះ​អាច​ចូល​ទៅ​ក្នុង​ស្បែក និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ពិសេស​ដល់​លទ្ធភាព​នៃ​ការ​មើល​ឃើញ​របស់​ភ្នែក និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់ បើ​សិន​យក​ទៅ​ប្រើ​លាយ​ធ្វើ​ជា​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ផ្សេងៗ។

    នាយកដ្ឋាន​កាំកុង​ត្រូល​បាន​បញ្ជាក់​​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា ក្នុង​កាលៈទេសៈដែល​ប្រជាពលរដ្ឋ​កំពុង​ត្រូវ​ការ​ផលិតផល​ប្រើ​សម្រាប់​លាង​សម្អាត​ដៃ ដើម្បី​កម្ចាត់​មេរោគ ពិសេស​វីរុស COVID-19 មាន​អាជីវករ​មួយ​ចំនួន​បាន​លួច​នាំ​ចូល និង​ចែក​ចាយ​ផលិតផល​ក្លែងក្លាយ​ជាច្រើន ដែល​មិន​មានស្លាក​សញ្ញា និង​ប្រភព​ច្បាស់​លាស់។

    វិធានការ​សម្រាប់​អាជីវករ និង​ប្រជាពលរដ្ឋ ចំពោះ​ការ​លក់ និង​ទិញ​អាល់កុល៖

    – រាល់​ការ​នាំចូល និង​ចែក​ចាយ​ផលិត​ផល​អាល់កុល​សម្រាប់​ប្រើ​ប្រាស់ ត្រូវ​ដាក់​ស្លាក​សញ្ញា មាន​បញ្ជាក់​ពី​ប្រភព អាសយដ្ឋាន​អ្នក​ចែក​ចាយ ឬ​ដាក់​លក់ និង​មាន​ឈ្មោះ​ផលិត​ផល ព្រមទាំង​កម្រិត​ជាតិ​អាល់កុល គិត​ជា​ភាគរយ​នៃ​អេទីលអាល់កុល​ត្រឹម​ត្រូវ។

    – ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់ សូម​កុំ​ទិញ​ផលិតផល​អាល់កុល​ដែល​គ្មាន​ស្លាក​សញ្ញា និង​មិន​មាន​បញ្ជាក់​ពី​ប្រភព​ច្បាស់​លាស់​យក​មក​ប្រើ​ប្រាស់​សម្រាប់​កម្ចាត់​មេរោគ និង​​បង្ការការ​ចម្លង COVID-19។

    COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម