banner

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

Subot Icon

ជំងឺបម្រុងទឹកនោមផ្អែម

avatar
badge

វេជ្ជបណ្ឌិត ប៊ុន សុជាតិ

ជំងឺក្រពេញបញ្ចេញក្នុង

avatar
badge

វេជ្ជ. ចាន់ ស៊ីណេត

avatar
badge

វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី

សំណួរ​ដែល​សួរ​ញឹកញាប់​បំផុត

ជំងឺទឹកនោមផ្អែមមានប្រភេទអ្វីខ្លះ?

Icon Chevron

ជំងឺទឹកនោមផ្អែមបែងចែកជាប្រភេទខុសៗគ្នាដូចជា៖ -ជំងឺទឹកនោមផ្អែមប្រភេទ១ (T1D)៖ ត្រូវបានដឹង​ថាជាជំងឺដែលពឹងផ្អែកលើអាំងស៊ុយលីនឬជំងឺទឹកនោមផ្អែមនៅវ័យក្មេង។ អង់ទីក័រ វាយប្រហារលំពែងនិង​ធ្វើ ឱ្យចុះខ្សោយសមត្ថភាពផលិតអាំងស៊ុយលីន។ -ជំងឺទឹកនោមផ្អែមប្រភេទទី ២(T2D)៖ ត្រូវបានគេចាត់ទុកថាស្រាលជាង ជំងឺទឹកនោមផ្អែមប្រភេទ ១ ហើយជំងឺ​នេះ​កើត​ឡើង​ដោយ​តាម​ការ​រស់នៅរបស់​យើង។ បញ្ហាលើស​ទម្ងន់អាចបណ្តាលឱ្យមានការ​ប៉ះ​ពាល់​ទៅ​លើ​អាំងស៊ុយលីន ដែលកោសិកាមិនឆ្លើយតបទៅនឹងអាំងស៊ុយលីន។ មានន័យថា អាំងស៊ុយលីនដែលផលិតដោយលំពែង មិនគ្រប់គ្រាន់ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមយើង​ទេ។ -ជំងឺទឹកនោមផ្អែមពេលមានគភ៌ កើតឡើងចំពោះ ស្ត្រីមានផ្ទៃពោះមួយចំនួន ដែល​បង្កឱ្យមានការប្រឆាំងអាំងស៊ុយលីន។ ដោយសារជាតិស្ករក្នុងឈាមធ្វើដំណើរឆ្លងកាត់សុករបស់ម៉ាក់ៗទៅទារក វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យជំងឺទឹកនោមផ្អែមពេលមានគភ៌ដើម្បីឱ្យទារកមានសុវត្ថិភាពនិងសុខ ភាពល្អ។

រោគសញ្ញាសម្គាល់ទូទៅនៃជំងឺទឹកនោមផ្អែមមានអ្វីខ្លះ?

Icon Chevron

យើង​អាច​មាន​ជំងឺទឹកនោមផ្អែមប្រសិនបើមាន​រោគសញ្ញាដូចជា៖ - មានអារម្មណ៍ស្រេកទឹកខុស​ពី​ធម្មតា ឬឧស្សាហ៍​ស្រេកទឹក - ស្រកទម្ងន់ដោយមិនដឹងមូលហេតុ - នោមញឹក ឃើញស្រមោចនៅក្នុង​ទឹកនោម - មានអារម្មណ៍ឃ្លានខ្លាំង - ព្រិលភ្នែកឬខ្សោយ​ភ្នែក - មានអារម្មណ៍អស់កម្លាំងនិងឆាប់ខឹងជាប្រចាំ - មិន​ងាយ​ជា​សះ និងមានដំបៅញឹកញាប់

ជំងឺ​ទឹកនោមផ្អែម​ត្រូវ​ធ្វើ​រោគវិនិច្ឆ័យបែបណា​?

Icon Chevron

ជំងឺទឹកនោមផ្អែមត្រូវធ្វើរោគវិនិច្ឆ័យដោយការធ្វើ តេស្តឈាម ដើម្បីពិនិត្យជាតិស្ករក្នុងឈាម ឬកម្រិតជាតិ គ្លុយកូសក្នុងឈាម។ យើងអាចធ្វើតេស្តកម្រិតគ្លុយកូសក្នុងឈាម ដោយការធ្វើតេស្តចំនួនបីប្រភេទ៖ ការធ្វើតេស្តជាតិស្ករមុនញ៉ាំអាហារ ការធ្វើតេស្តជាតិស្ករក្រោយញ៉ាំអាហារ និងការធ្វើតេស្ត A1C ។ ប្រសិនបើកម្រិតជាតិគ្លុយកូសក្នុងឈាមខ្ពស់ជាងកម្រិតធម្មតា នោះយើងអាចធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែម។ សាកសួរគ្រូពេទ្យអំពីការធ្វើតេស្តទាំងនេះ និងកម្រិតជាតិស្ករដែលសមស្របសម្រាប់យើង។

កម្រិតជាតិស្ករប៉ុនណាដែលស័ក្តិសមសម្រាប់ខ្ញុំ? ប្រសិនបើកម្រិតជាតិស្កររបស់ខ្ញុំឡើងដល់១២០ ទៅ២០០ តើមានបញ្ហាដែរទេ?

Icon Chevron

ជាទូទៅ កម្រិតជាតិស្ករក្នុងឈាមរបស់យើងគួរតែមានចន្លោះពី ៨០ ទៅ ១៣០មីល្លីក្រាម/ដេស៊ីលីត្រ មុនពេលញ៉ាំអាហារ និងតិចជាង ១៨០មីល្លីក្រាម/ដេស៊ីលីត្រ នៅរយៈពេលពីរម៉ោងក្រោយញ៉ាំអាហារ។ ពោលគឺ ជាតិស្ករក្នុងឈាមដែលសមស្របសម្រាប់យើងអាចខុសគ្នាអាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងកត្តាផ្សេងៗ។ គួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតជាតិស្ករក្នុងឈាមដែលស័ក្តិសមសម្រាប់យើង។

ប្រសិនបើខ្ញុំមានជំងឺទឹកនោមផ្អែម តើខ្ញុំអាចញ៉ាំអាហារប្រភេទអ្វីខ្លះ? តើខ្ញុំត្រូវញ៉ាំរបបអាហារដែលមានកាបូអ៊ីដ្រាតទាបដែរទេ?

Icon Chevron

ទោះបីជាយើងអាចញ៉ាំអាហារដែលខ្លួនចូលចិត្តបានខ្លះក៏ដោយ ប៉ុន្តែត្រូវញ៉ាំក្នុងកម្រិតមួយសមល្មម។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាអំពីរបបអាហារពិសេសសម្រាប់យើង ដោយបញ្ចូលផែនការរបបអាហារដែលមានតុល្យភាពដែលផ្តោតលើបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីន និងទឹកដោះគោមានជាតិខ្លាញ់ទាប។ យើងគួរកាត់បន្ថយអាហារចៀន អាហារប្រៃ និងផ្អែម ដូចជាទឹកផ្លែឈើ សូដា និងបង្អែម។

អ្នក​ជំងឺ​ទឹក​នោម​ផ្អែមមិនអាចញ៉ាំជាតិស្ករបានទេ?តើខ្ញុំអាចញ៉ាំអាហារដែលគ្មានជាតិស្ករច្រើន តាមតម្រូវការដែរទេ?

Icon Chevron

ទោះបីជារបបអាហារមិនល្អ រួមទាំងការញ៉ាំផ្អែមច្រើនពេក អាចធ្វើឲ្យយើងប្រឈមនឹងជំងឺទឹកនោមផ្អែមខ្ពស់ក៏ដោយ នេះមិនមានន័យថាយើងមិនអាចញ៉ាំអាហារដែលមានជាតិស្ករនោះឡើយ ប្រសិនបើយើងកើតជំងឺទឹកនោមផ្អែម។ យើងអាចញ៉ាំអាហារផ្អែមម្តងម្កាល ដរាបណាអាហារទាំងនោះជាផ្នែកមួយនៃរបបអាហារសុខភាព និងមានតុល្យភាព។ ស្ករក៏មានប្រយោជន៍ផងដែរ នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង។ ថ្វីត្បិតជម្រើសអាហារដែលគ្មានជាតិស្ករមានភាពប្រសើរជាង ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម អាហារជំនួសជាតិស្ករមួយចំនួនមានផ្ទុកជាតិកាបូអ៊ីដ្រាត ដែលបំប្លែងទៅជាជាតិស្ករក្នុងរាងកាយ និងអាចបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់យើង។ យើងមិនគួរញ៉ាំអាហារដែលគ្មានជាតិស្ករច្រើនលើសកម្រិតនោះទេ។ ជារួម អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម ​គួរ​តែ​ផ្តោត​លើរបប​អាហារ​ដែល​មាន​សុខភាព​ល្អ។

តើអាំងស៊ុយលីនអាចព្យាបាលជំងឺទឹកនោមផ្អែមជាសះស្បើយបានទេ?

Icon Chevron

អាំងស៊ុយលីនមិនអាចព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាសះស្បើយទាំងស្រុងបានឡើយ។ បច្ចុប្បន្ននេះ ជំងឺទឹកនោមផ្អែមមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ។ យ៉ាងណាមិញ ការព្យាបាលដោយអាំងស៊ុយលីនគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបន្ថយកម្រិតជាតិស្ករក្នុងឈាម ដែលអាចគ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែមរបស់យើង និងការពារផលវិបាកសុខភាពផ្សេងទៀតដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម។ ពោល​គឺ ​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​មិន​អាច​ពឹង​ផ្អែក​លើ​អាំងស៊ុយលីន​តែ​ឯង​បាន​ទេ។ ការបន្តការព្យាបាល រួមផ្សំនឹងការផ្លាស់ប្តូររបៀបរស់នៅដែលមានសុខភាពល្អ និងយូរអង្វែង មានសារៈសំខាន់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។

​តើ​អ្នក​​ជំងឺ​ទឹកនោមផ្អែម​ងាយ​នឹង​កើត​ជំងឺគ្រុន​ផ្តាសាយ និង​ជំងឺ​ផ្សេងៗ​ដែរ​​ទេ​?

Icon Chevron

ដោយសារតែប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺចុះខ្សោយ អ្នកជំងឺទឹកនោមផ្អែមងាយនឹងកើតជំងឺគ្រុនផ្តាសាយ និងជំងឺផ្សេងៗទៀត។ អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ប្រឆាំង​នឹង​ការ​កើត​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺគ្រុន​ផ្ដាសាយ។ ទោះបីជាការគ្រប់គ្រងស្ថានភាពជំងឺបានល្អក៏ដោយ អ្នកដែលមានជំងឺទឹកនោមផ្អែម មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរដែលអាចឈានដល់ការសម្រាកនៅមន្ទីរពេទ្យ ឬកាន់តែធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតក៏មាន។ ផលវិបាកទាក់ទងនឹងជំងឺគ្រុនផ្តាសាយរួមមាន រលាកសួត រលាកទងសួត រលាកប្រហោងឆ្អឹងចម្រុះ ឬការបង្ករោគនៅត្រចៀក។ ការធ្លាក់ខ្លួនឈឺដោយជំងឺគ្រុនផ្តាសាយក៏អាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម ដែលធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់យើងផងដែរ។ មធ្យោបាយដ៏ល្អបំផុតដើម្បីការពារខ្លួនយើង ពីជំងឺគ្រុនផ្តាសាយ និងជំងឺផ្សេងៗគឺត្រូវចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ និងបន្តអនុវត្តវិធានការបង្ការដែលកំណត់ដោយក្រសួងសុខាភិបាលក្នុងតំបន់។

កត្តាហានិភ័យដែលបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែមមានអ្វីខ្លះ?

Icon Chevron

អ្នកខ្លះអាចមានកត្តាហានិភ័យជាក់លាក់ ដែលអាចនាំ ឲ្យមានការវិវត្តទៅជាជំងឺទឹកនោមផ្អែម។ កត្តាហានិភ័យទាំងនេះ រួមមាន៖ -ប្រវត្តិគ្រួសារ -លើសទម្ងន់ -មិនសូវបញ្ចេញសកម្មភាពរាងកាយ -សម្ពាធឈាមខ្ពស់ ឬលើសសម្ពាធឈាម -អាយុច្រើន -ជំងឺគីសទឹកក្រពេញអូវែ

​តើយើងគួរ​ធ្វើ​ដូចម្តេច ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​?

Icon Chevron

មានជំហានដែលយើងអាចអនុវត្តបាន ដើម្បីកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម។ ជំហានទាំងនេះរួមមាន៖ - សម្រកទម្ងន់បន្ថែម និងរក្សាទម្ងន់ខ្លួនឱ្យសមល្មម។ យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) បានបង្ហាញថា ការស្រកទម្ងន់ប្រហែល ៥% ទៅ ៧% នៃទំងន់ខ្លួន អាចបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម។ របបអាហារ និងការធ្វើលំហាត់ប្រាណនឹងជួយយើងឱ្យស្រកទម្ងន់បន្ថែម គួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យ អំពីវិធីសាស្រ្តសម្រកទម្ងន់ប្រកបដោយសុវត្ថិភាព។ - បញ្ចេញសកម្មរាងកាយឲ្យបានច្រើន។ សូម្បីតែការហាត់ប្រាណត្រឹមតែ ៣០ នាទីក្នុងមួយថ្ងៃ ឬ១៥០ នាទីក្នុងមួយសប្តាហ៍ ក៏អាចជួយការពារខ្លួនយើងពីជំងឺទឹកនោមផ្អែមបានដែរ។ ការហាត់ប្រាណអាចជួយយើងក្នុងការសម្រកទម្ងន់ និងរក្សាទម្ងន់ខ្លួនឱ្យសមល្មម ហើយក៏បន្ថយជាតិស្ករក្នុងឈាម ព្រមទាំងបង្កើនភាពរំញោចនឹងអាំងស៊ុយលីន។ គួរយកចិត្តទុកដាក់លើរបបអាហាររបស់យើង ដោយរៀបចំផែនការរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាព រួមទាំងបន្លែ និងខ្លាញ់មិនឆ្អែត។ គួរតមអាហារសម្រកទម្ងន់លឿន និងញ៉ាំរបបអាហារដែលមានសារធាតុចិញ្ចឹមល្អៗជំនួសវិញ។

ការពិតប្លែកៗអំពីជំងឺទឹកនោមផ្អែម

Icon Chevron

ខាង​ក្រោម​នេះ​ជាការពិត​មួយ​ចំនួន​ដែល​យើងប្រហែល​មិន​បាន​ដឹង​អំពី​ជំងឺ​ទឹក​នោម​ផ្អែម៖ ជាង ៦០% នៃអ្នកជំងឺទឹកនោមផ្អែមរស់នៅក្នុងទ្វីបអាស៊ី។ ប្រទេស​ចិន និង​ឥណ្ឌា​ជា​ប្រទេស​មាន​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​គឺ ១១៦ លាន​នាក់ និង ៧៧ លាន​នាក់។ ក្នុង​ករណី​ដែលភ្នែករបស់យើងមើលច្បាស់​ភ្លាមៗ នោះ​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ។ ការចាល់ទឹក អាចស្រដៀងទៅនឹងការជួសជុលកញ្ចក់កែវភ្នែកឲ្យល្អឡើងវិញចំពោះមនុស្សមួយចំនួន! អាំងស៊ុយលីន "មនុស្ស" សំយោគដំបូងត្រូវបានផលិតនៅឆ្នាំ ១៩៧៨ ដោយប្រើបាក់តេរី E.coli ។

ខ្ញុំ​នៅ​មាន​សំណួរ​ផ្សេងទៀតទាក់ទងនឹង​ជំងឺ​ទឹក​នោម​ផ្អែម តើ​ខ្ញុំ​ត្រូវ​ធ្វើដូចម្តេច?

Icon Chevron

សូមចូលទៅកាន់ទំព័រដែលផ្តោតលើជំងឺទឹកនោមផ្អែម ដើម្បីស្វែងយល់បន្ថែមអំពីជំងឺទឹកនោមផ្អែម។ អ្នកក៏អាចសាកសួរអ្នកផ្តល់សេវាសុខភាពក្នុងតំបន់ ឬទាក់ទងទៅកាន់គ្រូពេទ្យជំនាញខាងក្រពេញបញ្ចេញក្នុង សម្រាប់ព័ត៌មានបន្ថែម។

ស្វែងយល់ពីជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមប្រភេទ២

ឧស្សាហ៍ផឹកគ្រឿងស្រវឹងជាប្រចាំ ប្រយ័ត្នកើតជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន

ឱកាស​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម គឺ​អាស្រ័យ​ទៅ​លើ​ហ្សែន​ និង​បែបបទ​រស់នៅ​ប្រចាំថ្ងៃ។ យ៉ាង​ណាមិញ ការ​ផឹក​គ្រឿង​ស្រវឹង​ជា​ប្រចាំ​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ជាក់ស្តែង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ជា​បញ្ហា​សុខភាព​ដែល​អាច​គ្រប់គ្រង​បាន។ ប៉ុន្តែ​ ក្នុង​ករណី​ដែល​យើង​គ្រប់គ្រង​មិន​បាន​ល្អ នោះ​នឹង​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​ជំងឺ​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ងងឹត​ភ្នែក​ ជំងឺ​តម្រង​នោម​ និង​ការ​ខូច​សរសៃ​ប្រសាទ។ [embed-health-tool-heart-rate] ការ​ផឹក​គ្រឿង​ស្រវឹង អាច​បណ្តាល​​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ចំណុច​សំខាន់​ៗ​បី​យ៉ាង ដែល​ការ​ផឹក​គ្រឿង​ស្រវឹង​ អាច​ជា​កត្តា​បង្ក​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម៖ ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ច្រើន​ជា​ប្រចាំ អាច​កាត់បន្ថយ​ភាព​រំញោច​​ទៅ​នឹង​អាំងស៊ុយលីន​របស់​រាងកាយ ដែល​អាច​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ជំងឺ​ទឹក​នោម​ផ្អែម​ ជា​ផលរំខាន​ទូទៅ​នៃ​ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ ដែល​អាច​បណ្តាល​មក​ពី​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន។ គ្រឿង​ស្រវឹង​ផ្ទុក​កាឡូរី​ច្រើន​ ដូច្នេះ​ហើយ​ ការ​ផឹក​គ្រឿង​ស្រវឹង​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ធាត់​ជ្រុល ឬ​លើស​ទម្ងន់ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ! រោគសញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ អស់កម្លាំង ព្រឹល​ភ្នែក ស្រេក​ទឹក​ខុស​ពី​ធម្មតា នោម​ច្រើន​ជាង​ធម្មតា ជា​ពិសេស​នៅ​ពេល​យប់ ​រមាស់​ប្រដាប់​ភេទ របួស​ក្រ​ជា​សះស្បើយ។ ប៉ុន្តែ​ក៏​មាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ជា​ច្រើន​នាក់​​ ពុំ​មាន​រោគសញ្ញា​ដែរ ដូច្នេះ​ហើយ​ ការ​ពិនិត្យ​សុខភាព​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ គឺ​ជា​ជម្រើស​តែ​មួយ​គត់។ អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​ ទម្លាយមូលហេតុធំៗ បណ្ដាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម អ្នកមានជំងឺទឹកនោមផ្អែម […]

ហានិភ័យនៃជំងឺទឹកនោមផ្អែម

ផលវិបាកនៃជំងឺទឹកនោមផ្អែម

ផលវិបាកជំងឺទឹកនោមផ្អែម

អាហារគ្រឿងសមុទ្រ មានសុវត្ថិភាពចំពោះអ្នកជំងឺទឹកនោមផ្អែមអត់?

បើនិយាយទៅដល់គ្រឿងសមុទ្រ ជឿជាក់អ្នកទាំងអស់គ្នាបានដឹងខ្លះហើយថា ជាប្រភេទអាហារដែលមានរសជាតិឆ្ងាញ់ មិនត្រឹមតែប៉ុណ្ណោះក៏សម្បូរទៅដោយសារធាតុចិញ្ចឹម និងជំនួយដល់សុខភាពទៀតផង។ ប៉ុន្ដែប្រសិនជាអ្នកទទួលទានមានបញ្ហាអាលែកហ្ស៊ី វាប្រែជាផលអាក្រក់ចំពោះសុខភាពវិញ។ ចុះចំពោះអ្នកទឹកនោមផ្អែម អាចញ៉ាំគ្រឿងសមុទ្របានដែរទេ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ អ្នកជំងឹទឹកនោមផ្អែមអាចញ៉ាំគ្រឿងសមុទ្របាន មិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ហើយក៏មិនបង្កឲ្យជាតិស្ករក្នុងឈាមកើនឡើងនោះទេ។ នេះប្រសិនបើគាត់គ្មានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងសមុទ្រ។ អ្នកជំងឺទឹក​នោមផ្អែមទាំង២ប្រភេទអាចញ៉ាំគ្រឿងសមុទ្របានដោយសុវត្ថិភាព ព្រោះគ្រឿងសមុទ្រមានសន្ទស្សន៍ជាតិស្ករទាប ហើយមានសារជាតិចិញ្ចឹមច្រើន ដូចជា ពពួកប្រូតេអ៊ីន កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម អាស៊ីតខ្លាញ់ វីតាមីន សុទ្ធសឹងជាសារធាតុជំនួយដល់សុខភាព។ ដូច្នេះអ្នកទឹកនោមផ្អែមអាចញ៉ាំបាន និងមានសុខភាពល្អទៀតផង។ លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំគ្រឿសមុទ្របានប្រសិនបើមិនមានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងសមុទ្រ ឬជាតិអ៊ីយ៉ូត។ គ្រឿងសមុទ្រល្អចំពោះមនុស្សទូទៅ ក៍ដូចអ្នកជំងឺទឹកនោមផ្អែមដែរ និង​ជាប្រភពអាហារដែលសម្បូរប្រូតេអ៊ីន និងខ្លាញ់ល្អ អូមេហ្គា៣ ជាពិសេសេ គឺពពួកត្រី ដូចជា ត្រីសាម៉ុន និង ត្រីល្អិតជាដើម។ ដូច្នេះអ្នកជំងឺអាចញ៉ាំបាន។ ការថែរក្សាសុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម សំខាន់បំផុតគឺការគ្រប់គ្រងជាតិស្ករក្នុងឈាម ដូច្នេះអ្នកជំងឺត្រូវប្រុងប្រយ័ត្នបំផុតគឺការបរិភាគអាហារតែម្ដង ក្នុងករណីអាហារដែលមានសន្ទស្សន៍ជាតិស្ករលើសពី៦០ អ្នកជំងឺត្រូវប្រុងប្រយ័ត្ន […]

ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមងាយខូចតម្រងនោម បណ្តាលមកពីមូលហេតុអ្វី?

អ្នក​ជំងឺ​ទឹកនោមផ្អែមងាយខូចតម្រង​នោម​ណាស់ ក្នុង​នោះ​ក៏​មាន​ការ​លើក​ឡើង​ថា ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម អាច​ជា​មូលហេតុធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ងាយ​​ខូច​តម្រង​នោម។ បកស្រាយ​ការ​លើក​ឡើង​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត ទូច ឃុន ប្រធាន​មជ្ឈមណ្ឌល​ជំងឺ​ទឹកនោម​ផ្អែម​កម្ពុជា-កូរ៉េ ថា ការ​ប្រើ​ថ្នាំ​ទឹកនោម​ផ្អែម មិន​មែន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ការ​ខូច​តម្រង​នោម​របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម មក​ពី​កត្តា​សំខាន់ ២យ៉ាង ទី១ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់ ទី២ លើស​សម្ពាធ​ឈាម និង​កត្តា​ផ្សេងៗ​ទៀត។ ដោយសារ​តែ​កត្តា​ប្រឈម​ទាំង​២ខាង​លើ​នេះ ទើប​គ្រូពេទ្យ​ត្រូវ​តាម​ដាន និង​ពិនិត្យ​មើល​មុខងារ​តម្រង​នោម​របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដោយ​ការ​ធ្វើ​តេស្ត​ឈាម។ បើសិន​ជា​រក​ឃើញ​ថា មាន​បញ្ហា​អ្វីមួយ​នោះ ក្រុម​គ្រូពេទ្យ​នឹង​បន្ថយ​ដូស​ថ្នាំ ឬ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ប្រភេទ​ណា​មួយ នៅ​ពេល​មុខងា​រតម្រង​នោម ឬ​មុខងារ​ថ្លើម​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ចុះ​ខ្សោយ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​វេជ្ជបណ្ឌិត​ថា ថ្នាំ​ជា​អាវុធ​មុខ២ ប្រសិន​ប្រើត្រឹមត្រូវ អាច​ជួយ​ឲ្យ​អ្នក​ជំងឺបានច្រើន ផ្ទុយ​ទៅ​វិញ​បើ​ប្រើ​មិន​ត្រឹមត្រូវ​ទៅ​តាមវេជ្ជ​បញ្ជាទេ នឹង​មាន​បញ្ហា​សុខភាពមិនខាន។ ​នៅក្នុង​សៀវភៅ​ជំនួយ​ស្មារតី​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដែល​រៀបរៀង​ដោយ​វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជំងឺ​ទឹកនោមផ្អែម និង​ក្រពេញ បានពន្យល់ថា នៅ​ដំណាក់កាល​ដំបូង ជំងឺខូចតម្រង​នោម​មិន​រោគ​​សញ្ញា​អ្វី​នោះ​ទេ រោគ​សញ្ញា​នៅ​ដំណាក់​កាល​បន្ទាប់ រួមមាន ស្លេក ហើម ហត់ ក្អួត ទឹកនោម​តិច សម្ពាធឈាម​ខ្ពស់ ឯ​ដំណាក់​កាល​ចុង​ក្រោយ តម្រូវ​ឲ្យ​លាង​ឈាម។ [embed-health-tool-bmr] ថែតម្រង​នោម​ឲ្យ​មាន​សុខ​ភាព​ល្អ អ្នកជំងឺ​ទឹក​នោម​ផ្អែម​គួរ៖ – គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​តាម​ការណែនាំ – […]

ផលវិបាកជំងឺទឹកនោមផ្អែម

អ្នក​ជំងឺទឹកនោមផ្អែម មិនប្រយ័ត្នអាចខូចតម្រងនោម និងត្រូវលាងឈាម

មុខងារ​សំខាន់​របស់​តម្រង​នោម គឺ​កម្ចាត់​កាក​សំណល់​ចេញ​ពី​ឈាម និង​បង្វិល​ឈាម​ដែល​ស្អាត​ត្រឡប់​ទៅ​​កាន់​រាង​កាយ​វិញ​។ តម្រង​នោម​ខូច មាន​ន័យ​ថា​តម្រង​នោម​មិន​អាច​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​បាន និង​​មិន​អាច​រក្សា​កម្រិត​សារធាតុ​រាវ និង​អំបិល​ដែល​រាង​កាយ​ត្រូវ​ការ​។ មូល​ហេតុ​មួយ​បង្ក​ឲ្យ​តម្រង​នោម​ខូច គឺ​​ជំងឺ​ទឹក​នោម​ផ្អែម។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​រយៈពេល​យូរ​នឹង​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​ល្អិត​ៗ​​រាប់​លាន​មាន​នៅ​ក្នុង​តម្រង​នោម​។​ បើ​សិន​ជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​តែ​ខ្ពស់ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​អាច​គ្រប់​គ្រង​បាន ចុងក្រោយ​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រហែល​​ពី ២០​ទៅ​៣០​ភាគរយ អាច​វិវត្ត​ទៅ​ជា​ជំងឺ​តម្រង​នោម​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​ តែ​មិន​មែន​មាន​ន័យ​ថា​តម្រង​នោម​​ឈាន​ដល់​ដំណាក់​កាល​​ខូច​មិន​អាច​ដំណើរ​ការ​បាន​​នោះ​ទេ​។ កត្តា​ប្រឈម​ដែល​នាំ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ជួប​បញ្ហា​ខូច​តម្រង​នោម​ គឺ​រយៈ​ពេល​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម មាន​ជំងឺ​តម្រង​នោម​ មិន​អាច​ព្យាបាល​ជា​សះស្បើយ គឺ​ត្រូវ​ការ​ការ​ថែ​ទាំ​ព្យាបាល​អស់​មួយ​ជីវិត​។​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ប្រឈម​​នឹង​បញ្ហា​តម្រង​នោម​ផ្សេង​ទៀត​ដែរ មាន​ដូច​ជា សរសៃឈាម​អាក់​ទែ​តម្រង​នោម​រួម​តូច​ ដែល​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង និង​កាត់​បន្ថយ​ដំណើរ​ការ​របស់​តម្រង​នោម​។ ១. រោគ​សញ្ញា​ខ្សោយ​តម្រង​នោម សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម បញ្ហា​តម្រង​នោម​ជា​ធម្មតា​អាច​រក​ឃើញ​នៅ​ពេល​អ្នក​ជំងឺ​ទៅ​ពិនិត្យ​សុខ​ភាព​។ យ៉ាងណា អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ មិន​សូវ​ដឹង​ថា​ខ្លួន​មាន​ជំងឺ​មួយ​នេះ​ទេ​។ ការណ៍​នេះ​មាន​ន័យ​ថា ការ​មិន​បាន​ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម យូរ​ៗ​ទៅ​កម្រិត​ជាតិ​ស្ករ​ខ្ពស់​អាច​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​អ្នក​ជំងឺ​ខូច​បន្តិច​ម្ដងៗ​។ ជា​ដំបូង​ៗ រោគ​សញ្ញា​អាច​មាន​ត្រឹម​តែ​ការ​កើន​ឡើង​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម ប៉ុន្តែ​មិន​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ទេ​។ មុន​នឹង​តម្រង​នោម​​​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ អាច​ត្រូវ​ការ​រយៈ​ពេល​យូរ​ឆ្នាំ និង​អាច​មាន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​​ដូ​ច​ជា៖​​ ​ចាល់​សារធាតុ​រាវ​ក្នុង​ខ្លួន​​ អស់កម្លាំង ឈឺ​ក្បាល ចង្អោរ ក្អួត​ ២. មូល​ហេតុ​ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​ គេ​ដឹង​ច្បាស់​ថា​ជំងឺ​ទឹក​នោម​ផ្អែម​អាច​នាំ​ឲ្យ​កើត​ជំងឺ​តម្រង​នោម ប៉ុន្តែ​មូល​ហេតុ​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​ធ្វើ​ឲ្យ​តម្រង​ច្រោះ​ឈាម​ក្នុង​ទឹក​នោម​ខូច​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​។ សម្ពាធ​ឈាម​ខ្ពស់​ ក៏​ជា​កត្តា​ប្រឈម​មួយ​ធ្វើ​ឲ្យ​មាន​ជំងឺ​តម្រង​នោម​ដែរ ហើយ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ងាយ​នឹង​កើត​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​។ ដូច​គ្នា​ដែរ ការ​ជក់​បារី និង​ប្រវត្តិ​គ្រួសារ​ ក៏​ជា​កត្តា​ប្រឈម​នៃ​ជំងឺ​តម្រង​នោម​ដែរ។ […]

ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែម បើមានអាការៈហើមជើង គួរដោះស្រាយបែបណា?

អាការៈហើមជើងគឺជាផលវិបាកមួយក្នុងចំណោមផលវិបាកផ្សេងៗទៀតរបស់អ្នកជំងឺទឹកនោមផ្អែមទាំង​២ប្រភេទ។ បញ្ហានេះ អាចកើតឡើងនៅពេលដែលអ្នកជំងឺមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ ឬប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវ ទើបបណ្ដាលឲ្យទៅជាអាការៈបែបនេះ។ ខាងក្រោមជាមូលហេតុ ៤យ៉ាងសំខាន់ៗដែលណ្ដាលឲ្យអ្នកជំងឺមានអាការៈហើមជើង និងមធ្យោបាយដោះស្រាយ។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ មូលហេតុបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមហើមជើង ១.ខ្សោយសរសៃវ៉ែន អ្នកជំងឺទឹកនោមផ្អែមមិនថាប្រភេទ១ ឬ ២ ប្រសិនជាមិនបានគ្រប់គ្រងកម្រិតជាតិស្ករបានល្អនឹងធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ហើយប្រសិនមិនបានព្យាបាល នឹងបង្កឲ្យប៉ះពាល់សរសៃឈាមតូចៗ ធ្វើឲ្យសារធាតុរាវក្នុងរាងកាយកើនឡើងច្រើនបណ្ដាលឲ្យប៉ះពាល់ដល់សរសៃឈាមវ៉ែន មិនអាចធ្វើការងារបានល្អ។ ការណ៍ដែលសរសៃឈាមមិនអាចធ្វើការបានល្អនឹងបង្កឲ្យសារធាតុរាវកើនឡើងក្នុងប្រអប់ជើង និងកជើង ទើបបណ្ដាលឲ្យហើមជើងយ៉ាងដូច្នេះ។ ២.ផលប៉ះពាល់របស់ថ្នាំ ផលប៉ះពាល់របស់ថ្នាំមួយចំនួនក៏អាចបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមហើមជើងបាន ពិសេសពពួកថ្នាំប្រឆាំងការរលាកឬ ថ្នាំលើសឈាមមួយ​ចំនួន​។ បើមានផលរំខានបែបនេះត្រូវពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្តូរថ្នាំទៅប្រភេទផ្សេង។ ៣.បញ្ហាតម្រងនោម អ្នកមានជំងឺទឹកនោមផ្អែមយូរឆ្នាំហើយមិនបានគ្រប់គ្រងជាតិស្ករឲ្យត្រឹមត្រូវតាមគោលដៅ នោះនឹងបង្កឲ្យប៉ះពាល់ដល់តម្រងនោម។ នៅពេលដែលតម្រងនោមមិនអាចបំពេញមុខងារបាន ក៏មិនអាចច្រោះកាកសំណល់ និងជាតិសូដ្យូមពីឈាមបានល្អ នឹង​បណ្ដាលឲ្យមានអាការៈហើមជើង។ [embed-health-tool-heart-rate] ៤.ខ្សោយបេះដូង អ្នកមានជំងឺទឹកនោមផ្អែមយូរឆ្នាំមិនអាចគ្រប់សម្ពាធឈាម ឬជាតិស្ករបានល្អក៏បណ្ដាលប៉ះពាល់ដល់បេះដូង។ ករណីនេះអាចជាជំងឺខ្សោយបេះដូង ដែលជាមុខសញ្ញាមួយបង្កផលលំបាកទៅជាអាការៈហើមជើងនេះបានដែរ។ ព្រោះករណីដែលបេះដូងមិនអាចបំពេញមុខងារបានល្អ ពោលការច្របាច់ឈាម មិនអាចបញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គបានគ្រប់គ្រាន់ ទើបបណ្ដាលឲ្យកើតអាការៈហើយមជើងនេះនេះបាន។ វិធីសាស្ដ្រដោះស្រាយ ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែមជួបអាការៈហើមជើង មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ សំខាន់បំផុតនោះគឺត្រូវទៅជួបជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពិគ្រោះជំងឺស្វែងរកមូលហេតុឲ្យបានត្រឹមត្រូវ រួចទើបអនុវត្ដតាមការណែនាំរបស់គ្រូពេទ្យ។ យើងមិនអាចប៉ាន់ស្មានរោគសញ្ញា ដោយអនុវត្ដវិធីការពារផ្សេងៗ និង ប្រើប្រាស់ថ្នាំដោយចិត្ដឯងនោះទេព្រោះអាចប៉ះពាល់ដល់សុខភាព ពិសេសអ្នកមានបញ្ហាខ្សោយបេះដូង អ្នកលើសឈាម ដែលប្រើប្រាស់ថ្នាំមិនត្រូវតាមលក្ខខណ្ឌសុខភាព ដែលងាយបង្កគ្រោះថ្នាក់។ ការណែរនាំរបស់វេជ្ជបណ្ឌិតកន្លងមក ក្នុងករណីដែលអ្នកជំងឺមានអាការៈហើមជើងក្នុងសភាពមិនសូវធ្ងន់ធ្ងរ វេជ្ជបណ្ឌិតតែងណែរនាំឲ្យអនុវត្ដតាមវិធីដូចជា៖ អ្នកជំងឺត្រូវហាត់ប្រាណឲ្យបានយ៉ាងហោច៣០នាទីជារៀងរាលថ្ងៃ អ្នកជំងឺអាចពាក់ស្រោមជើងវែង រឹប ដល់ជង្គង់ពេលថ្ងៃ និង […]

ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹកនោមផ្អែម ត្រូវធ្វើតាម ៣ ចំណុចសំខាន់នេះ ទើបការព្យាបាលបានជោគជ័យ

ជំងឺ​ទឹកនោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ ដ្បិត​ព្យាបាល​មិន​ជា​ដាច់​ក៏​ពិត​មែន តែ​ការ​ព្យាបាល​ត្រឹម​ត្រូវអាច​បញ្ចៀស​នូវ​ផល​វិបាក​ផ្សេងៗ ធ្វើ​ឲ្យ​អ្នក​ជំងឺ​អ្នក​ទឹកនោម​ផ្អែម​រស់នៅ​បាន​យូរ អាច​ធ្វើការ ឬ​ប្រកប​របប​ចិញ្ចឹម​ជីវិត​បាន​ធម្មតា ។ លោក​វេជ្ជបណ្ឌិត ប៊ុន សុជាតិ គ្រូពេទ្យ​ជំនាញ​ជំងឺ​ទឹកនោម​ផ្អែម​ក្នុង​សហគមន៍ បាន​ណែនាំ​នូវ​គោលការណ៍សំខាន់ៗ ដើម្បី​ឲ្យ​ការ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​បាន​ជោគជ័យ។ ១. របបអាហារ សម្រាប់​​អ្នក​​ជំងឺ​​ទឹកនោម​ផ្អែម​​អាច​នឹង​មាន​ការ​​លំបាក​​ក្នុង​​ការ​​ជ្រើសរើស​​ប្រភេទ​​អាហារ​ ដើម្បី​​កុំ​ឲ្យ​​កម្រិត​​ជាតិ​ស្ករ​​ក្នុង​​ឈាម​​កើន​ឡើង​ខ្ពស់ ដូច្នេះហើយ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​យក​ចិត្ត​ទុកដាក់ និង​បែង​ចែក​របប​អាហារ​ណា​ដែល​អាច​ញ៉ាំ​បាន​តិច (អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់) និង​អាហារ​ដែល​អាច​ញ៉ាំ​បាន​ច្រើន (ក្រុម​អាហារ​មាន​ជាតិ​ស្ករទាប)។ [embed-health-tool-bmi] ២. ហាត់​ប្រាណ ការ​ហាត់​ប្រាណ​ជួយ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​បាន​ច្រើន ប្រសិន​បើ​អ្នក​ជំងឺ​មិន​ធាត់​លើស​ទម្ងន់​នោះ​ទេ ត្រូវ​ហាត់​ប្រាណ​ឲ្យបាន ៥ថ្ងៃ/សប្តាហ៍ ដោយ​ក្នុង១ថ្ងៃ​ត្រូវ​ហាត់​ពី ៣០-៤៥នាទី។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ជំងឺ​ធាត់​លើស​ទម្ងន់ ត្រូវប​ង្កើន​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​ជាង​អ្នក​ជំងឺ​ធម្មតា ដោយអាច​ហាត់​ពេល​ព្រឹក​ផង និង​ល្ងាច​ផង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ៣. ការ​ប្រើ​ប្រាស់​ថ្នាំ ការប្រើថ្នាំ​ក៏ជា​រឿង​សំខាន់​ដែរ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ចៀស​វាង​ការ​ប្រើ​ថ្នាំ​តាម​គ្នា ឬ​ក៏​លេប​ថ្នាំ​ពេល​ធ្វើ​ទុក្ខ ហើយ​ឈប់​លេប​នៅ​ពេល​ស្ថានភាព​ជំងឺ​បាន​ប្រសើរ។ លោក​វេជ្ជបណ្ឌិត ប៊ុន សុជាតិ លើក​ឡើង​ថា ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ត្រឹម​ត្រូវ ពឹង​ផ្អែក​លើ​ចំណុច​សំខាន់​ទាំង៣​ខាងលើ ទើប​ទទួល​បាន​ជោគជ័យ គឺ ការ​ហូប​ចុក ហាត់ប្រាណ និង​ការ​ប្រើប្រាស់​ថ្នាំ។ ក្រៅ​ពីនោះ​ក៏​មាន​កត្តា​រួម​ផ្សំ​ផ្សេង​ទៀត ដូច​ជា​ការ​គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ គ្រប់គ្រង​កម្រិត​ជាតិខ្លាញ់​ឲ្យ​បាន​ល្អ និង​ការ​ចូល​រួម​ពី​ក្រុម​គ្រួសារ​ជា​ដើម។ អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​ ទម្លាយមូលហេតុធំៗ […]

ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែមប្រភេទ ២ បើប្រើថ្នាំលេបលែងត្រូវ គួរធ្វើម៉េច?

ជាទូទៅ​ប្រសិនជា​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ​២ យើង​តែង​ចាប់ផ្ដើម​ការ​ព្យាបាល​ដោយ​ការ​ផ្លាស់ប្ដូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​ប្រើប្រាស់​ថ្នាំ​លេប។ សម្រាប់​គ្នា​យើង​មួយចំនួន ការ​ព្យាបាល​នេះ​គឺ​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​បាន​រយៈពេល​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​សម្រាប់​គ្នាយើង​មួយ​ចំនួន​ទៀត ការ​ព្យាបាល​នេះ​មិន​គ្រប់​គ្រាន់​ទេ ហើយ​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម​នៅ​តែ​​កើន​ឡើង​ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្ដូរ​របប​អាហារ និង​ហាត់ប្រាណ​ជា​ប្រចាំ​រួម​ទាំង​ផឹក​ថ្នាំ​តាម​វេជ្ជបញ្ជា​ហើយ​ក៏​ដោយ។ មូលហេតុ​ដែល​ធ្វើឲ្យ​ថ្នាំលេប​មិន​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​គឺ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ ប៉ុន្តែ​អ្នក​ជំនាញ​គិត​ថា​នេះ​មក​ពី​កោសិកា​មួយ​ប្រភេទ​នៅ​ក្នុង​លំពែង​ឈ្មោះ​ថា កោសិកា Beta ដែល​មាន​តួនាទី​បញ្ចេញ​អ័រម៉ូន​អាំងស៊ុយលីន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ បើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ កោសិកា Beta អាច​នឹង​មាន​ដំណើរការ​មិន​​ល្អ​ ហើយ​នេះ​គឺ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ ថ្នាំ​លេប​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​មួយ​ចំនួន​គឺ​ជួយ​បង្កើន​បរិមាណ​អាំងស៊ុយលីន​ចេញ​ពី​កោសិកា Beta ទៅ​ក្នុង​លំហូរ​ឈាម​។ ប៉ុន្តែ​នៅ​ពេល​ប្រើ​ថ្នាំ​យូរ​ទៅ​ កោសិកា Beta ក្នុង​រាងកាយ​អាច​នឹង​មិន​អាច​ធន់​នឹង​ថ្នាំ​ដែល​ជំរុញ​ការ​ផលិត​អាំងស៊ុយលីន និង​បញ្ចេញ​ក្នុង​រាងកាយ​បាន។ ដោយ​មូលហេតុ​នេះ​រួម​ជាមួយ​​នឹង​កត្តា​ផ្សេង​ទៀត​ដូចជា​រាងកាយ​ឆ្លើយ​តប​ទៅ​នឹង​អាំងស៊ុយលីន​មិន​បាន​ល្អ​ក៏​អាច​បកស្រាយបាន​ថា​ជាមូលហេតុ​ដែល​​ថ្នាំ​លេប​លែង​មាន​ប្រសិទ្ធភាពផងដែរ។ សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែមប្រភេទ២ ​មួយ​ចំនួន​តូច​ថ្នាំលេប​មិន​អាច​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​មក​កម្រិត​ធម្មតា​ទេ។ ជាទូទៅ​អ្នក​ដែល​ប្រើ​ថ្នាំ​ហើយ​មិន​មាន​ប្រសិទ្ធភាព​គឺ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែមក្នុង​រយៈ​ពេល​​ច្រើន​ជាង​១០​ឆ្នាំ ឬ​អ្នក​ដែល​បាន​ទទួល​អាំងស៊ុយលីន​ក្នុង​កម្រិត​ណាមួយ​ជា​រៀងរាល់​ថ្ងៃ។ សម្រាប់​អ្នក​ជំងឺ​ប្រភេទ​នេះ​ត្រូវការ​ការ​ព្យាបាល​ច្រើន​ជាង​ថ្នាំលេប។ នៅ​ពេល​ថ្នាំលេប​លែង​មាន​ប្រសិទ្ធភាព​ ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​កំណត់​ការ​ព្យាបាល​ផ្សេង​ទៀត​។ សម្រាប់​អ្នក​មួយ​ចំនួន ជំហាន​បន្ទាប់​គឺ​ការ​ចាក់​អាំងស៊ុយលីន។ ក្រៅ​ពី​ការ​ចាក់​អាំងស៊ុយលីន​ក៏​មាន​ថ្នាំចាក់​ប្រភេទ​​ផ្សេង​ដែល​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន។ ក្នុង​ចំណោម​ថ្នាំ​ចាក់​នោះ​គឺ​អ័រម៉ូន amylin ដែល​គេ​បង្កើត​ឡើង​ដើម្បី​ធ្វើ​ការ​ជាមួយ​អាំងស៊ុយលីន​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ថ្នាំ​មួយ​ប្រភេទ​ទៀត​គឺ​ incretin mimetics ដែល​ជួយ​បង្កើន​ការ​បញ្ចេញ​អាំងស៊ុយលីន​ទៅ​ក្នុង​លំហូរឈាម​នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។ ចំណែក​ឯ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ជំងឺ​ធាត់ ជំងឺ​ធាត់​ខ្លាំង ឬ​ស្រក​ទម្ងន់ ការ​វះកាត់កែប្រែលើ​ប្រព័ន្ធ​រំលាយអាហារ ​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​កាត់បន្ថយ​ទម្ងន់​រាងកាយ។ អ្នក​ដែល​ធ្វើ​ការ​វះកាត់​នេះ​ឃើញ​ថា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ត្រលប់​មក​កម្រិត​ធម្មតា​ដោយសារ​ការ​ស្រក​ទម្ងន់។ ប្រសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ហើយ​មាន​ BMI ច្រើន​ជាង​៣៥ ការ​វះកាត់​នេះ​គឺ​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​កម្រិត​ធម្មតា។ សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម​ដែល​ថ្នាំ​លេប​លែង​មាន​ប្រសិទ្ធភាព​ យក​ល្អ​គួរ​មាន​គំនិត​វិជ្ជមាន និង​បន្ត​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ អ្នក​វិទ្យាសាស្ត្រ​កំពុង​ខិតខំ​ស្វែង​រក​វិធីព្យាបាល​ផ្សេង​ទៀត​ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។

ផលវិបាកជំងឺទឹកនោមផ្អែម

ចង់ឲ្យសុវត្ថិភាពខ្ពស់ អ្នកជំងឺទឹកនោមផ្អែម គួរធ្វើម៉េចខ្លះ?

ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ​នោះ​ទេ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​អ្នក​ជំងឺ​ទទួល​បាន​ការ​ព្យាបាល​​​ត្រឹម​ត្រូវ ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ទៀត​នោះ អ្នកជំងឺទឹកនោមផ្អែមអាច​ធ្វើការ និង​រស់នៅ​បាន​យូរ​ដូច​មនុស្ស​ធម្មតា។ ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ផ្តល់​ដំបូន្មាន​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ធ្វើ​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តើអ្នកជំងឺទឹកនោមផ្អែមគួរអនុវត្តអ្វីខ្លះ? - ហាត់​ប្រាណ​យ៉ាង​តិច ៣០ នាទី/ថ្ងៃ - បរិភោគ​អាហារ​មួយ​ថ្ងៃ​យ៉ាង​តិច ៣ ដង និង​ទៀង​ពេល - លេប​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ និង​តាម​ពេល​ដែល​បាន​កំណត់ - ញ៉ាំ​គ្រាប់​ស្ករ និង​ផ្លែឈើ​ភ្លាម បើ​ឈឺ​ក្បាល ញ័រ​ដើម​ទ្រូង បែក​ញើស ពេល​ល្ងាច​មុន​បាយ ពាក់​កណ្តាល​អធ្រាត្រ ឬ​ជិត​ភ្លឺ - កុំ​ផឹក​ស្រា​ច្រើន​ពេក - ហាម​ជក់​បារី - កុំ​ញ៉ាំ​ប្រៃ​ពេក - កុំ​ដើរ​ជើង​ទទេ និង​ត្រូវ​សម្អាត​ជើង​រាល់​ថ្ងៃ - ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់។ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ កើត​មាន​នៅ​ពេល​ដែល​រាងកាយ​មិន​អាច​ប្រើ​អាំង​ស៊ុយ​លីន ដែល​​អ័រម៉ូន​បម្លែង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​ជា​ថាមពល​បាន​ត្រឹម​ត្រូវ។ បើ​មិន​បាន​ព្យាបាល ឬ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​បណ្តាល​ឲ្យ​អ្នក​ជំងឺ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដូចជា៖ - ខ្សោយ​តម្រង​នោម - ស្លាប់​សាច់ដុំ​បេះដូង - ដាច់ ឬ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល - ភ្នែក​ចុះ​ខ្សោយ ឬ​ងងឹត - ឡើង​ដំបៅ ឬ​កាត់​ជើង។   ពីជំងឺទឹកនោមផ្អែមផ្សេងទៀត៖ អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ឡើងជាតិស្ករពេលព្រឹកគួរធ្វើបែបណា? បើមិនព្យាបាលត្រឹមត្រូវ! ទាំងនេះជាផលវិបាកជំងឺទឹកនោមផ្អែមប្រភទ២ ជំងឺទឹកនោមផ្អែម […]

ជំងឺទឹកនោមផ្អែមប្រភេទ២

មូលហេតុបង្កជំងឺទឹកនោមផ្អែម គួរដឹង និងការពារ

ជំងឺទឹកនោមផ្អែម ជាប្រភេទ​ជំងឺ​មេតាប៉ូលិស ដោយ​បណ្ដាលឲ្យកម្រិត​ជាតិស្ករ​ក្នុង​ឈាម​ឡើងខ្ពស់។ ជាធម្មតា អ័រម៉ូន​អាំងស៊ុយលីន បាន​ចល័ត​ជាតិស្ករ​ពី​ឈាម ទៅក្នុង​កោសិកា ដើម្បី​រក្សា និង​ប្រើ​សម្រាប់ជា​ថាមពល។ តែនៅពេល​យើង​កើត​ជំងឺទឹកនោមផ្អែម រាងកាយ​របស់​យើង មិន​អាច​បង្កើត​អាំងស៊ុយលីន​គ្រប់គ្រាន់​នោះទេ។ ១. ប្រភេទ​ជំងឺ​ទឹកនោមផ្អែម ជំងឺទឹកនោមផ្អែម ប្រភេទ ១ (Type 1 diabetes ) ជាប្រភេទ​ជំងឺ​ប្រឆាំង​ប្រព័ន្ធ​ការពារ​ខ្លួនឯង ដោយ​ប្រព័ន្ធ​ការពារ បំផ្លាញ​កោសិកា​ក្នុង​លំពែង (កោសិកាបេតា)  ដែល​ជាកន្លែង​បង្កើត​អាំងស៊ុយលីន។ ចំណែក​មូលហេតុ​នៃ​ការបំផ្លាញ​កោសិកា​នេះ ពុំទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នោះទេ។ ជំងឺ​ប្រភេទនេះ កើតមាន​ប្រមាណ ១០% ប៉ុណ្ណោះ។ ជំងឺទឹកនោមផ្អែម ប្រភេទ ២ (Type 2 diabetes) កើតឡើង​នៅពេល​រាងកាយ​ប្រឆាំង​នឹង​អាំងស៊ុយលីន ហើយ​កំរិតជាតិ​ស្ករ កកើត​ច្រើន​​នៅ​ក្នុងឈាម។ ជំងឺ​ទឹកនោមផ្អែមពេល​ពពោះ (Gestational diabetes) ជាការ​កើនឡើង​ជាតិស្ករខ្ពស់​ក្នុងឈាម អំឡុងពេល​ពពោះ ដោយ​នេះបណ្ដាល​មកពី​ការ​រាំងខ្ទប់​អ័រម៉ូន​អាំងស៊ុយលីន ដែល​ផលិត​ដោយ​សុក។ បម្រុង​ទឹកនោមផ្អែម (Prediabetes) កើតឡើង​នៅពេល​ជាតិស្ករ​កើនឡើង​ខ្ពស់​ជាងធម្មតា តែ​វាមិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​ថា ជំងឺ​ជំងឺទឹកនោមផ្អែម ប្រភេទ ២។ អត្ថបទពាក់ព័ន្ធ៖ មានជំងឺទឹកនោមផ្អែម ត្រូវចេះតិចនិកថែទាំសុខភាពស្បែកទាំងនេះ ឪឡឹកល្អខ្លាំង តែបើកើតទឹកនោមផ្អែម គួរប្រយ័ត្នផងពេលញ៉ាំ! ២. មូលហេតុ​បង្ក ដូចបញ្ជាក់​ខាងលើ ក្រុម​វេជ្ជបណ្ឌិត​ពុំទាន់​អាច​កំណត់​ច្បាស់​លាស់ពី​មូលហេតុ​បង្ក​ជំងឺទឹកនោមផ្អែម […]

ជំងឺទឹកនោមផ្អែមប្រភេទ២

របៀបថែទាំអ្នកជំងឺទឹកនោមផ្អែមប្រភេទ​ទី​២ កូនចៅត្រូវដឹង

សម្រាប់​អ្នក​មាន​ចាស់ទុំ​នៅ​ផ្ទះ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ត្រូវ​ដឹង​ពី​របៀប​ថែទាំ ដើម្បី​កុំ​ឲ្យ​ស្ថានភាព​វិវត្តកាន់តែ​ធ្ងន់​ទៅ។ ដូចនេះ​លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​ណែនាំ​ពី​របៀប​ថែទាំ និង​ត្រួត​ពិនិត្យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ មួយ​ចំនួនអាចឲ្យយើង​តាមដានជាប្រចាំ៖ ១- ត្រូវ​នាំ​អ្នកជំងឺទៅ​ពិនិត្យ​កម្រិត HbA1c ៤ដង/ឆ្នាំ និង​ត្រូវ​ស្គាល់​កម្រិត​ជាតិ​ស្ករ​ជា​មធ្យម​របស់​គាត់ ២- ត្រូវ​នាំ​ជំងឺ​ទៅ​ពិនិត្យ​បាត​ភ្នែក​ម្ដង​ក្នុង​១​ឆ្នាំ/ម្តង ៣- ត្រូវ​នាំ​អ្នកជំងឺ​ទៅ​ពិនិត្យ​បេះដូង​ដោយវាស់ចង្វាក់បេះដូង ( ECG)  ១ឆ្នាំ/ម្តង ៤- ការ​ធ្វើ​តេស្ត​សរសៃ​សាច់ដុំ ROT Achilles និង​ពិនិត្យ​ជើង ១ឆ្នាំ/ម្តង។ ៥- ត្រូវ​ពិនិត្យ​មើល​កម្រិត​ជាតិ albumin ក្នុង​ទឹក​នោម និង creatinine ក្នុង​ឈាម​ជារៀងរាល់ឆ្នាំ ៦- ពិនិត្យ​តុល្យភាព​សារជាតិ​ខ្លាញ់​ប្រចាំឆ្នាំ ៧- ការ​ពិនិត្យ​មាត់​ធ្មេញ​ប្រចាំ ១ឆ្នាំ/២ដង ៨- រៀបចំរបបអាហារឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។ ចំណាំ៖ ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ គឺ​ ត្រូវ​វាយ​តម្លៃ​លើ​កម្រិត​ជាតិ​ស្ករ​ប្រចាំ​ថ្ងៃ​ដែល​វាស់​ដោយអ្នកជំងឺ បូក​ជាមួយ​នឹង​កម្រិត HbA1c រៀងរាល់ ៣ ខែ/ម្តង។ អត្ថបទពាក់ព័ន្ធ៖ ដំបូន្មាន​អ្នក​ជំងឺ​ទឹកនោម​ផ្អែម គួរតែ​ដឹង​ដើម្បី​កុំឲ្យ​មាន​របួស

ផលវិបាកជំងឺទឹកនោមផ្អែម

តិចនិក៧យ៉ាង អ្នកជំងឺទឹកនោមផ្អែមគួរធ្វើ ដើម្បីសុខភាព

ទឹក​នោម​ផ្អែម​ជា​ជំងឺ​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ថែទាំ​ឲ្យ​បាន​ដិត​ដល់​ ហើយ​អ្នក​ជំងឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​វិធាន​ការ​ថែ​ទាំង​ដែល​គ្រូពេទ្យ​បាន​ណែ​នាំ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។​ ការ​ថែ​ទាំ និង​គ្រប់​គ្រង​​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ចៀស​វាង​បាន​ច្រើន​ពី​ផល​វិបាក​ធ្ងន់​ធ្ងរ​ដែល​អាច​គំរាម​កំហែង​ដល់​អាយុជីវិត​។ ខាង​ក្រោម​នេះ​ជា​តិច​និក​មួយ​ចំនួន​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​អនុវត្ត៖​ ​១. តាំង​ចិត្ត​ខ្ពស់​គ្រប់​គ្រង​ជំងឺ​ទឹកនោម​ផ្អែម​ ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម កុំ​គិ​ត​ថា​ខ្លួន​ឯកោ ​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​អាច​ចាំ​ជួយ​លើក​ទឹក​ចិត្ត និង​គាំទ្រ​យើង​ដែរ ដូច​ជា​សាច់ញាតិ សហគមន៍ ពិសេស​គឺ​គ្រូពេទ្យ​ជំនាញ​តែ​ម្ដង​។ យើង​​ក៏​អាច​ចាប់​ផ្ដើម​ស្វែង​យល់​ពី​ចំណេះ​ដឹង​មូលដ្ឋាន​ទាក់​ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ដើម្បី​យើង​អាច​គ្រប់​គ្រង​ជំងឺ​នេះ បាន​កាន់​តែ​​ល្អ​។ ​ការ​ញ៉ាំ​អាហារ​សុខភាព មាន​តុល្យ​ភាព ហាត់​ប្រាណ​ជា​ប្រចាំ និង​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ តាម​ការ​ណែ​នាំ​ សុទ្ធ​តែ​ជា​រឿង​សំខាន់ និង​មាន​ប្រយោជន៍​ដល់​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​។ ដូច​គ្នា​ដែរ ការ​តាម​ដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ គឺ​ជា​រឿង​ចាំបាច់​ និង​កុំ​ភ្លេច​ប្រើ​ប្រាស់​ថ្នាំ​ ដែល​គ្រូពេទ្យ​ផ្ដល់​ឲ្យ​ ឲ្យ​បាន​ត្រឹម​ត្រូវ​។​ ២. កុំ​ជក់​បារី​ គ្នា​​យើង​ដែល​មិន​ជក់​បារី​ គឺ​ជា​រឿង​ល្អ​សម្រាប់​សុខ​ភាព ប៉ុន្តែ​បើ​យើង​មាន​ទម្លាប់​ជក់​បារី ហើយ​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ គួរ​តែ​បញ្ឈប់​ការ​ជក់​បារី​។ ការ​ជក់​បារី ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ប្រ​ឈម​កាន់តែ​ខ្ពស់​ នូវ​ផល​វិបាក​ផ្សេងៗ​។ ការ​ជក់​បារី​អាច​នាំ​ឲ្យ​៖​ កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ជើង និង​ប្រអប់ជើង ដែល​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លង​រោគ ដំបៅ និង​អាច​នាំ​ឲ្យ​មាន​ការ​កាត់​ជើង​ក៏​មាន​។​ ជំងឺ​បេះដូង និង​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល ជំងឺ​ភ្នែក អាច​នាំឲ្យ​ពិការ​ភ្នែក​ ខូច​ប្រព័ន្ធ​ប្រសាទ និង​តម្រង​នោម អាច​ឆាប់​ស្លាប់​ សូម​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ ដើម្បី​បាន​ដំណោះស្រាយ ឬ​វិធី​ផ្ដាច់​បារី ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ៣. គ្រប់​គ្រង​សម្ពាធ​ឈាម និង​កូលេស្តេរ៉ូល​ឲ្យ​បាន​ល្អ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម […]

ជំងឺទឹកនោមផ្អែមប្រភេទ២

​វិធីសាស្ត្រ​ងាយៗ​ ៥យ៉ាង ជួយការពារជំងឺទឹកនោមផ្អែម

ប្រសិនបើ​យើង​ចង់​ការពារ​ខ្លួន​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ យើង​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ថែទាំ​សុខ​ភាព​​ឲ្យ​បាន​ដិតដល់​។​ ​តើ​គ្នា​យើង​​​ធ្លាប់​ដឹង​ទេ​ថា​​ជំងឺ​ទឹក​នោម​ផ្អែម​៧០% គឺ​អាច​ជៀសវាងបាន​ ​ប្រសិន​បើ​យើង​​​ថែទាំ​​​សុខភាព​ឲ្យ​​ល្អ​​? ​ជា​ទូទៅ​ ដោយ​សារ​​តែ​បែប​បទ​រស់នៅ​​ប្រចាំ​ថ្ងៃ​​របស់​យើង​​មិន​សូវ​​​សកម្ម​ ​​ជាមួយ​នឹង​ការ​ធ្វើ​ការងារ​ដោយ​ប្រើ​​​បច្ចេកវិទ្យា​ជឿនលឿន​​ ​​ព្រម​ទាំង​​ការ​គេង​មិន​បាន​​គ្រប់​គ្រាន់​ ក៏​ដូចជា​ការ​ផ្លាស់ប្ដូរ​ទម្លាប់​​ហូប​ចុក​ផង​នោះ​សុខភាព​របស់​យើង​​កំពុង​តែ​ប្រឈម​​នឹង​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​។​ អត្រា​ ឬ​ល្បឿន​ដែល​រាងកាយ​យើង​ដុត​រំលាយ​ ឬ​ប្រើប្រាស់​កាឡូរី​ ដើម្បី​បង្កើត​ថាមពល​ហៅ​ថាមេតាប៉ូលិស​។ នៅ​ពេល​ដែល​​ស្ថានភាព​នៃ​ភាព​ធន់​នឹង​អាំងស៊ុយលីន​ (ស្ថានភាព​រំលាយ​អាហារ) ​និង មេតាប៉ូលិស​​ ត្រូវ​បាន​​រាំងស្ទះ​ ​ហានិភ័យ​សុខភាព​ និង​ជំងឺ​ជាច្រើន​នឹង​​អាច​​ប៉ះពាល់​ដល់​សុខភាព​​របស់​យើង​។​ ​បញ្ហា​សុខភាព​ដែល​​កើត​មាន​ជាទូទៅ​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ធន់​នៃ​​អាំងស៊ុយលីន​ មាន​ដូចជា​​ការ​ធាត់​ជ្រុល​ ទឹក​នោម​ផ្អែម​ កូលេស្តេរ៉ូល​ខ្ពស់​ ជំងឺ​បេះដូង​ សម្ពាធ​ឈាម​ខ្ពស់​ និង​គីស​ទឹក​នៅ​ក្រពេញ​អូវែ​ (PCOS) ជាដើម​។ ​​ដូច​នេះ​ហើយ ដើម្បី​ចៀសវាង​កើតជំងឺ​ទឹក​នោម​ផ្អែម​យើង​ត្រូវ៖ ​​​​១. ​រក្សា​ទម្ងន់​ឲ្យ​បាន​ត្រឹមត្រូវ​​​ ​​​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ស្រក​ទម្ងន់​ ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​របស់​យើង​។ ​​នៅ​ពេល​ដែល​យើង​ស្រក​ទម្ងន់​ចាប់​ពី​៥% ទៅ​១០%​ វា​នឹង​ជួយ​សម្រួល​ដល់​ប៉ារ៉ាម៉ែត្រ​សុខភាព​​បាន​យ៉ាង​ច្រើន។ លើស​ពី​នេះ​ វា​ថែម​ទាំង​​ជួយ​ឲ្យ​ប្រសើរឡើង​នូវ​ភាព​ប្រែប្រួល​អាំងស៊ុយលីន​ និង​កម្រិត​ថាមពល​​​ថែម​ទៀត​ផង​។​​​​​​ ២. របប​អាហារ​ត្រឹមត្រូវ ​​​ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ និង​មាន​​តុល្យភាព​​ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​។​ ចូរ​ញ៉ាំ​អាហារ​ស្រស់ៗ ដោយ​ទំពា​យឺតៗ​​ ​ក៏​ដូចជា​​ទៀងទាត់​ពេល​វេលា​​។​ ចៀសវាង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ឬ​តិច​ជ្រុល។​ ​ជា​ធម្មតា​ រាល់​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ ​គឺ​មិន​សូវ​ជា​ល្អ​ចំពោះ​សុខភាព​​ប៉ុន្មាន​ទេ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ​យើង​ត្រូវ​ចៀសវាង​អាហារ​ប្រភេទ​រលាក​ ឬ​មិន​មាន​សុខភាព​ល្អ ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​ខ្លាញ់​​មិន​ល្អ​ ឬ​ជាតិ​ខ្លាញ់​ខ្ពស់។​ […]

ទ្វារមាស

ធ្លាក់សមានសភាពខាប់ បណ្តាលមកពីអ្វី? បង្ការបែបណា?

​ការ​ធ្លាក់ស​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង​ក្នុង​វ័យ​បន្ត​ពូជ។ ប៉ុន្តែ​ការ​ធ្លាក់​ស​ប្រភេទ​ខ្លះ អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​ ដូចជា​ការ​បង្ក​រោគ ឬ​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ​ដទៃ​ទៀត។ យ៉ាង​ណា​មិញ ការ​ធ្លាក់​​សដែល​មាន​សភាព​ខាប់​​ ជា​ធម្មតា​គឺ​មិន​មាន​បង្ក​ជា​​កង្វល់​​ណា​មួយ​ឡើយ​។ ​ការ​ធ្លាក់ស​ជា​រឿង​ធម្មតា? ពិត​ណាស់ គ្នា​យើង​​ភាគ​​ច្រើន​ប្រឈម​នឹង​ការ​ធ្លាក់ស​ជា​ច្រើន​ប្រភេទ​អំឡុង​ពេល​នៃ​វដ្ដ​រដូវ​របស់​ខ្លួន ហើយ​ស្រី​ៗ​យើង​ខ្លះ​ធ្លាក់​សមានសភាព​ថ្លា ខាប់ រាវ មនិង គ្មាន​ក្លិន ​ជា​រៀង​រាល់​ថ្ងៃ​ក៏​មាន។ លើស​ពី​នេះ ពណ៌​នៃការ​ធ្លាក់​ស​​ទាំង​នេះ អាច​មាន​ភាព​ខុស​គ្នា​ អាច​ប្ដូរពី​ពណ៌​ស​ទៅ​ពណ៌​ត្នោត។ ជាក់ស្ដែង ការ​ប្រែប្រួល​ពណ៌ និង​កំហាប់​​នៃ​ការ​ធ្លាក់​ស មាន​ពាក់ព័ន្ធ​នឹង​កត្តា​​អ័រម៉ូន​។ ដរាប​ណា​ការ​ធ្លាក់ស​ទាំង​នេះ មិន​មាន​អម​ជាមួយ​នឹង​បញ្ហា​រមាស់​ ឬ​ក្រហាយ​ នោះ​បាន​ន័យ​ថា​​ ជា​​ការ​ធ្លាក់ស​ធម្មតា​ប៉ុណ្ណោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​ធ្លាក់​ស​បណ្ដាល​មក​ពី​អ្វី? មូលហេតុ​ទូទៅ​នៃ​ការ​ធ្លាក់​ស មុន​ពេល​មក​រដូវ រួម​មាន៖ មុខងារ​ប្រព័ន្ធ​បន្ត​ពូជ​មាន​ភាព​​ប្រក្រតី ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត មាន​ផ្ទៃពោះ។ ​​ចុះ​បើ​ធ្លាក់​​ស​ខាប់ និង​មាន​ក្លិន​? ​​ចំពោះ​​ការ​ធ្លាក់សដែល​មាន​ក្លិន​មិន​ល្អ អាច​បង្ហាញ​ពី​ការ​បង្ក​រោគ ឬ​បញ្ហា​សុខភាព​​មួយ​ចំនួន​ដែល​ចាំបាច់​ត្រូវ​​ធ្វើ​​ការ​ព្យាបាល​​។ រោគសញ្ញា​នៃ​បាក់តេរី​ក្នុង​ទ្វារ​មាស រួម​មាន​ការ​ធ្លាក់​សមាន​ក្លិន​មិន​ល្អ ឬ​ក្រហាយ​នៅ​ពេល​នោម។ រលាក​ទ្វារ​មាស​ដោយ​សារ​មេរោគ​ផ្សិត អាច​បណ្ដាល​ឲ្យ​ធ្លាក់​ស​​មាន​សភាព​ខាប់​ និង​គ្មាន​ក្លិន។ មួយ​វិញ​ទៀត ការ​ធ្លាក់​ស​ដែល​មាន​ក្លិន​មិន​ល្អ​ក៏​អាច​​បណ្ដាល​មក​ពី​ជំងឺ​កាមរោគ​ផង​ដែរ។​​ គន្លឹះ​បង្ការ​បញ្ហា​ធ្លាក់ស​មិន​ប្រក្រតី ងូត​ទឹក​ជា​ទៀងទាត់ ជា​ពិសេស​ក្រោយ​ធ្វើ​លំហាត់​ប្រាណ ជៀសវាង​ប្រើ​ជែល ឬ​សាប៊ូ​ដែល​មាន​ក្លិន​នៅ​ទ្វារមាស​ ឬ​ប្រើ​ស្រ្ពៃយ៍​​កម្ចាត់​ក្លិន​ទ្វារ​មាស […]

ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ បើឡើងជាតិស្ករពេលព្រឹក គួរដោះស្រាយបែបណា?

អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ភាគច្រើនតែងឡើងជាតិស្ករក្នុងឈាមខ្ពស់នៅពេលព្រឹក ដែលជារឿងមួយគួរព្រួយបារម្ភ។ តើហេតុអ្វីបានជាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់នៅពេលព្រឹក ? មូលហេតុ​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ អាច​ប្រឈម​នឹង​បញ្ហាឡើង​ជាតិ​ស្ករ​នៅ​ពេល​​ព្រឹក​នេះ។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ១.កត្ដាបម្រែបម្រួលអ័រម៉ូន ការកើនឡើងនៃអ័រម៉ូន cortisol អាចកើតមាននៅពេលព្រឹកព្រលឹម ចន្លោះពីម៉ោង ២ព្រឹកដល់ម៉ោង ៨ព្រឹក​ខណៈ​​ដែល​រាងកាយកំពុងសម្រាក។ ការបញ្ចេញអ័រម៉ូន cortisol នឹងរំញោចដល់មុខងារថ្លើមបញ្ចេញជាតិស្ករជំរុញឲ្យរាង​កាយមានថាមពលនិងភ្ញាក់ពីគេង។ ដំណើរការនេះនឹងធ្វើឲ្យលំពែងបញ្ចេញអ័រម៉ូនអាំង​ស៊ុយ​លីន ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករ ប៉ុន្ដែក្នុងករណីអ្នកកើតជំងឺទឹកនោមផ្អែម ដែលលំពែង​មិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬអាំងស៊ុយលីនមិនអាចប្រើការបាន(ស៊ាំនឹងអាំងស៊ុយ​លីន) នោះ​បណ្ដាលឲ្យជាតិស្ករក្នុងឈាមកើនឡើងបាន។ ករណីនេះអាចកើតមានចំពោះអ្នកកើតទឺកនោមផ្អែមប្រភេទ​២​ច្រើន ជាងប្រភេទ១។ ២.ថយចុះអ័រម៉ូនអាំងស៊ុយលីន អ្នកកើតទឹកនោមផ្អែមប្រភេទ២ កម្រិតអាំងស៊ុយលីននៅពេលយប់នឹងមានការថយចុះ ក្នុងករណីនេះរាងកាយនឹងប្រឈមខ្វះអាំងស៊ុយលីនដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ជាហេតុបណ្ដាលឲ្យជាតិស្ករកើនឡើងបានរហូតដល់ពេលព្រឹក។ ដោយឡែកមួយទៀតនៅពេលដែលរាងកាយពេលយប់កំពុងសម្រាក គ្មានសកម្មភាពផ្សេងៗ ជាតិស្ករដែលជាថាមពលបំបែកចេញពីរបបអាហារ ដែលបានញ៉ាំពេលល្ងាចនឹងមិនអាចបញ្ចេញប្រើប្រាស់អស់ទាំងស្រុងនោះទេ ទើបអាចបណ្ដាលឲ្យជាតិស្ករកើនឡើងបានដែរ។ [embed-health-tool-heart-rate] ៣.ការប្រើប្រាស់អាំងស៊ុយលីនលើសកម្រិត ករណីនេះអាចថាជាករណីកម្រ នៅពេលដែលអ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទបានប្រើប្រាស់វិធីគ្រប់គ្រងកម្រិតជាតិស្ករលើសកម្រិត។ ការ​ប្រើ​ប្រាស់​ថ្នាំបញ្ចុះជាតិស្ករ ឬចាក់អាំងស៊ុយលីនលើសកម្រិតអាចបណ្ដាលឲ្យជាតិស្ករថយចុះខ្លាំង នឹងជំរុញឲ្យថ្លើម​ខំផលិតជាតិស្ករឡើងវិញកាន់តែខ្លាំងដែរ ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម។ កត្ដានេះអាច​បណ្ដាលឲ្យជាតិស្ករក្នុង​ឈាម ងាយកើនឡើងផងដែរ។ ការកើនឡើងជាតិស្ករក្នុងឈាមពេលព្រឹកបង្ហាញអាការៈបែបណា? ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែមបានតាមជាតិស្កររាល់ព្រឹក វាអាចធ្វើឲ្យយើងសម្គាល់ដឹង និងគ្រប់គ្រងរោគសញ្ញាបានល្អ ប៉ុន្ដែក្នុងករណីដែលមិនបានតាមដានជាប្រចាំ នោះអ្នកជំងឺនឹងប្រឈមកើតមានរោគសញ្ញាដូចជា ឈឺនោមញឹក ស្រេកទឹកខ្លាំង ញ៉ាំច្រើន និង ព្រិលភ្នែក ក្នុងករណីខ្លះឈានដល់ការវិលមុខទៀត​ផង។ តើគួរធ្វើបែបណាដើម្បីគ្រប់គ្រងជាតិស្ករពេលព្រឹកបានល្អ? ជាទូទៅកម្រិតជាតិស្ករគោលដៅក្នុងឈាមពេលព្រឹកមុនពេលញ៉ាំអាហារពេលព្រឹក ចន្លោះពី ៧០ ទៅ១២០ […]

ជំងឺទឹកនោមផ្អែមប្រភេទ២

ហេតុអ្វីអ្នកជំងឺទឹកនោមផ្អែមត្រូវតាមដានជាតិស្ករជាប្រចាំ?

អ្នកជំងឺទឹកនោមផ្អែមរឿងសំខាន់ត្រូវធ្វើនោះគឺ ការតាមដានកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ។ ព្រោះអាចដឹងច្បាស់ពីកម្រិតជាតិស្ករ នោះយើងក៏អាចគ្រប់គ្រង ហានិភ័យប្រឈមដែលបម្រុងនឹងកើតឡើង ពេលកម្រិតជាតិស្ករយើងមានការប្រែប្រួល ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍សំខាន់ៗដែលទទួលបានពីការតេស្ដជាតិស្ករជាប្រចាំមាន៖ ជួយឲ្យយើង អាចតាមដានដឹងពីប្រសិទ្ធភាពថ្នាំបញ្ចុះជាតិស្ករបានល្អ ជួយឲ្យយើងដឹងពីការប្រែប្រួលនៃសន្ទសន៏ជាតិស្ករច្បាស់លាស់ ជួយឲ្យយើងអាចគ្រប់គ្រងកម្រិតជាតិស្ករទាន់ពេល ជួយឲ្យយើងអាចដឹងច្បាស់ពីប្រភេទរបបអាហារ ដែលគួរញ៉ាំ និង មិនគួរញ៉ាំ ជួយឲ្យយើងដឹងពីកត្ដាបង្កឲ្យឡើងជាតិស្ករមួយចំនួនដូចជា ស្ដ្រេស គេងមិនលក់។ តើពេលណាអ្នកកើតជំងឺទឹកនោមផ្អែមគួរតេស្ដជាតិស្ករ? ជាធម្មតាអ្នកកើតជំងឺទឹកនោមផ្អែមត្រូវទទួលការណែរនាំពីគ្រូពេទ្យដែលប្រចាំការថែទាំ និង ប្រាប់ពីពេលវេលាសម្រាប់ធ្វើតេស្ដ។ ហើយការធ្វើតេស្ដមើលជាតិស្ករសម្រាប់ទឹកនោមផ្អែមទាំងពីរប្រភេទក៏មានលក្ខណៈខុសគ្នាដែរ។ ប៉ុន្ដែយ៉ាងណាក៏ដោយ តាមការណែរនាំ របស់គ្រូពេទ្យភាគច្រើន អ្នកជំងឺទឹកនោមផ្អែមគួរតែធ្វើតេស្ដជាតិស្ករនៅចន្លោះពេលទាំងនេះគឺល្អ៖ អ្នកកើតទឺកនោមផ្អែមប្រភេទ១ អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមនឹងការធ្វើតេស្ដជាតិស្ករច្រើនដងក្នុងមួយថ្ងៃអាចចន្លោះពី ៤ ទៅ ១០ ក្នុងករណីចាំបាច់។ មុនពេលញ៉ាំអាហារ ឬចំណីផ្សេងៗ មុនពេល និង ក្រោយពេលហាត់ប្រាណ មុនពេលគេង ពេលយប់ (យូរៗម្ដង) ធ្វើតេស្ដញឺកញាប់ ប្រសិនមានអាការៈមិនសូវស្រួល ធ្វើតេស្ដញឹកញាប់ប្រសិនជាផ្លាស់ប្ដូរពេលវេលា ទទួលទានអាហារ ធ្វើតេស្ដញឹកញាប់ប្រសិន ត្រូវប្ដូរថ្នាំ អ្នកកើតទឹកនោមផ្អែមប្រភេទ២ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ ២ មិនទាន់ឈានដល់ការចាក់អាំងស៊ុយលីន ដោយគ្រាន់តែហាត់ប្រាណ និង គ្រប់គ្រងរបបអាហារជាប្រចាំ […]

ជំងឺទឹកនោមផ្អែមប្រភេទ១

ទម្លាប់៤ យ៉ាង ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មាន​សុខភាពល្អ

រាប់ចាប់ពីពេលធ្វើតេស្ដបង្ហាញលទ្ធផលថាកើតជំងឹទឹកនោមផ្អែមប្រភេទ១ អ្នកជំងឺត្រូវចាប់ផ្ដើមផ្លាស់ប្ដូររបៀប​របប​នៃការ​រស់​នៅ​ដោយការប្រុងប្រយ័ត្ន ពិសេសត្រូវឱបជាប់ទម្លាប់៤សំខាន់ៗ ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ល្អប្រសើរ​ជានិច្ច​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.គ្រប់គ្រងអាំងស៊ុយលីន អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ កោសិកាបេតា ក្នុងលំពែងត្រូវបានបំផ្លាញដោយប្រព័ន្ធភាពស៊ាំដែលមិនអាចផលិតអាំងស៊ុយលីនបានគ្រប់សម្រាប់ប្រើប្រាស់។ កត្ដានេះអ្នកជំងឺត្រូវគ្រប់គ្រងកម្រិតអាំងស៊ុយក្នុង​ឈាមឲ្យបានគ្រប់គ្រាន់ ដើម្បីដឹកនាំជាតិស្ករ ទៅប្រើប្រាស់ក្នុងរាង។ ការគ្រប់គ្រងអាំងស៊ុយលីន អ្នកជំងឺត្រូវការចាក់បញ្ចូលអាំងស៊ុយលីនជាប្រចាំ អាចប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ តាមកម្រិតជំងឺ ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​។ ការចាក់អាំងស៊ុយមានពីរវិធី -ការចាក់ដោយប្រើសឺរ៉ាំងអាំងស៊ុយលីន៖ អ្នកជំងឺត្រូវចាក់អាំងជាប្រចាំ អាច១ថ្ងៃម្ដង ឬ ២ ឬ៣ថ្ងៃម្ដង ស្របតាមលក្ខខណ្ឌសុខភាពពេលជាតិស្ករឡើង។ វិធីនេះអ្នកជំងឺក៏ត្រូវធ្វើតេស្ដជាតិស្ករជាប្រចាំដែរ។ -ការប្រើម៉ាសុីនចាក់អាំងស៊ុយលីនស្វ័យប្រវត្ដិ៖ វិធីនេះងាយស្រួល សម្រាប់អ្នកជំងឺ។ ឧបករណ៍នេះត្រូវចាក់បញ្ចូល​ក្នុង​ស្បែក ហើយបិទជាប់លើរាងកាយ អ្នកជំងឺគ្រាន់តែតាមដានចាក់បញ្ចូលអាំងស៊ុយលីនពេលវាជិតអស់ ព្រោះម៉ាសុីននេះអាចធ្វើការដោយឆ្លៀសវៃ អាចគណនាដឹងពីកម្រិតជាតិស្ករ និងបញ្ចូលអាំងស៊ុយលីនតាមត្រូវការប្រើប្រាស់រាងកាយ។ ២. គ្រប់គ្រងរបបអាហារ អ្នកជំងឹទឹកនោមផ្អែម រឿងដែលកាន់តែចាំបាច់នោះគឺ ការគ្រប់គ្រងរបបអាហារឲ្យត្រឹមត្រូវ។ អ្នកជំងឹត្រូវស្គាល់ច្បាស់ពីប្រភេទអាហារដែលមានកម្រិតកាបូអ៊ីដ្រាតខ្ពស់ ពោលអាហារដែលមានកម្រិតជាតិស្ករច្រើន។ អ្នកជំងឺដែលញ៉ាំអាហាដែលមានកាបូអ៊ីដ្រាតច្រើន កម្រិតជាតិស្ករក្នុងឈាមក៏កើនឡើងច្រើនដែរ។ ករណីនេះ ទោះអ្នកមានអាងចាក់ចញ្ចូលអាំងស៊ុយលីនមែន ប៉ុន្ដែអ្នកជំងឺត្រូវចាក់អាំងស៊ុយលីនញឺកញាប់ និងបរិមាណអាំង​ស៊ុយ​​លីនក៏ត្រូវប្រើប្រាស់ច្រើនផងដែរ។ ការញ៉ាំអាហារមានកម្រិតកាបូនអ៊ីដ្រាតទាប អាចកាត់បន្ថយហានិភ័យគ្រោះថ្នាក់បានច្រើន និង កម្រិតប្រើប្រាស់អាំងស៊ុយលីនអស់តិច ដែលជាមធ្យោបាយល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១។ ៣. តាមដានកម្រិតជាតិស្ករ អ្នកកើតជំងឹទឹកនោមផ្អែមប្រភេទ១ ត្រូវតាមដានជាតិស្ករជាប្រចាំថ្ងៃ ករណីនេះសម្រាប់អ្នកប្រើប្រាស់ការចាក់ដោយស៊ឺរ៉ាំង ពុំដូច្នេះទេអ្នកជំងឺអាចប្រឈមនឹងការគ្រោះថ្នាក់គ្រប់ពេលវេលា ប្រសិនជាជាតិស្ករកើនឡើងខ្ពស់ដោយមិនបានដឹង។ […]

ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែម គួរថែទាំស្បែកបែបណា ដើម្បីបញ្ចៀសបញ្ហាស្បែកផ្សេងៗ?

​ជា​ទូទៅ ជំងឺ​ទឹក​នោម​ផ្អែម​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ៗ​ជា​ច្រើន​។ ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ មិន​ត្រឹម​តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សរីរាង្គ​ដទៃ​ទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នាំ​ផលវិបាក​ដល់​ស្បែក​ដូច​គ្នា។ ភាគច្រើន​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​​ ងាយ​​ប្រឈម​នឹង​បញ្ហា​ស្បែក​ស្ងួត ប្រេះ រមាស់​ និង​ឆ្លង​មេរោគ​ផ្សេង​ៗ។ លើស​ពី​នេះ ការ​ប្រែប្រួល​ជាតិ​ស្ករ​ក្នុង​ឈាម​ ក៏​អាច​បង្ក​ជា​ពង​បែក​ ស្នាម​ក្រហម​នៅ​លើ​ស្បែក​ រោគ​សើ​ស្បែក និង​ស្បែក​ឡើង​ខ្មៅ​នៅ​ត្រង់​បរិវេណ​ក្លៀក​ ក្រលៀន​ និង​ក​ផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ជំងឺ​ទឹក​នោម​ផ្អែម​​​ប៉ះពាល់​ដល់​ស្បែក​យ៉ាង​ម៉េច​ខ្លះ​? វេជ្ជបណ្ឌិត Nivedita Dadu ជា​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក ព្រម​ទាំង​​ជា​ស្ថាបនិក និង​ប្រធាន​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Dadu បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​បម្រុង​ទឹក​នោម​ផ្អែម​ច្រើន​តែ​មាន​បញ្ហា​ស្បែក​​ញឹកញាប់​ ឬ​វិបត្តិ​ស្បែក​នៅ​ពេល​ជាក់លាក់​ណា​មួយ​។ ​បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ចរន្ត​ឈាម​ខ្សោយ​នៅ​ក្នុង​រាងកាយ​ ហើយ​សរសៃ​ឈាម​ និង​សរសៃ​ប្រសាទ​មិន​ទទួល​បាន​ឈាម​ និង​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​។ ដូច្នេះ​ហើយ​ ទើប​សមត្ថភាព​របស់​ស្បែក​​ចុះ​ខ្សោយ​​ ធ្វើ​ឲ្យ​ពិបាក​ជា​សះស្បើយ​ពី​​ជំងឺ​​ស្បែក​ផ្សេងៗ​។ [embed-health-tool-pregnancy-weight-gain] អត្ថបទគួរអាន៖ តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោម ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោង​ពេលញុំាអាហារ​? អ្នក​កើត​​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ គប្បី​​អនុវត្ត​ទម្លាប់​ទាំង​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព កើតទឹកនោមផ្អែម ត្រូវធ្វើតាម ៣ ចំណុចសំខាន់នេះ ទើបការព្យាបាលបានជោគជ័យ អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ ពេលញ៉ាំផ្លែឈើ គន្លឹះ​ថែទាំ​ជាលិកា​ស្បែក​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម […]

រង្វាស់​សុខភាព​ផ្សេង​ទៀត

ការគ្រប់គ្រងនិងការព្យាបាល

ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នក​ណាខ្លះងាយប្រឈមនឹង​ជំងឺ​ទឹកនោមផ្អែម? ព្យាបាលបែបណាល្អ?

ទឹកនោមផ្អែមគឺជាជំងឺរ៉ាំរៃមួយភេទ អាចកើត​មានលើគ្នាយើងដោយមិនដឹងខ្លួនប្រសិនជាមិនបានចាប់អារម្មណ៍នឹងរោគសញ្ញាដំបូងៗរបស់ វា។ ជាទូទៅជំងឺទឹកនោមផ្អែមមាន​ប្រភេទ ទឹកនោមផ្អែមប្រភេទ១ ទឹកនោមផ្អែមប្រភេទ២ និង ទឹកនោមផ្អែមក្នុងកំលុងមានផ្ទៃពោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ជំងឺទឹកនោមផ្អែមកើតឡើងដោយ ការកើនឡើងកម្រិតជាតិស្ករក្នុងឈាមរ៉ាំរៃខ្ពស់ចាប់ពី១៣០មីល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ មូលហេតុគឺបណ្ដាលមកពីអ័រម៉ូនអាំងស៊ុយលីនមិនអាចធ្វើការបានល្អ ឬក៏បណ្ដាលមកពី សរីរាង្គលំពែងមិនអាចផលិតអ័រម៉ូននេះគ្រប់គ្រាន់ដើម្បីគ្រប់គ្រងជាតិស្ករនោះបាន។ ជំងឺទឹកនោមផ្អែមគ្រប់ប្រភេទអាចបង្កគ្រោះថ្នាក់ដល់ជីវិត និងបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ ប្រសិនជាមិនបានព្យាបាលឲ្យបានត្រឹមត្រូវ និងដល់គោលដៅ។ តើមនុស្សប្រភេទណាដែលប្រឈមនឹងកើតជំងឺនេះ? ១.ទឹកនោមផ្អែមប្រភេទ១ ទឹកនោមផ្អែមប្រភេទ១ ជាទូទៅកើតឡើងចំពោះទារក និងកុមារ។ ជំងឺនេះបង្កឡើងដោយ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយប្រឆាំង​នឹងកោសិកាបេតារបស់លំពែងដែលមានតួនាទីផលិតអាំងស៊ុយលីន។ អ័រម៉ូនអាំងស៊ុយលីនត្រូវ​ថយ​ចុះ ក្រោយពេលកោសិកាបេតាត្រូវបំផ្លាញ ហើយក៏មិនអាចគ្រប់គ្រងជាតិស្ករគ្លុយកូសក្នុងឈាមបានទើបបណ្ដាល​ឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ១។ អ្នកប្រឈមនឹងកើតជំងឺទឹកនោមផ្អែមប្រភេទ១ មានកត្ដា២គឺ កត្ដាហ្ស៊ែន និង​បរិយាកាសខាងក្រៅដោយមាន​មេរោគផ្សេងៗ ទើបអាចបង្កឲ្យកើតជំងឺនេះបាន។ ជំងឺទឹកនោមផ្អែមប្រភេទ១ នៅមិនទាន់មានវិធីសាស្ដ្រព្យាបាលជាសះស្បើយនៅឡើយទេ ប៉ុន្ដែគេអាចព្យាលអ្នកជំងឺឲ្យមានសុខភាពល្អប្រសើរបានរស់នៅធម្មតា ដោយការចាក់បញ្ចូលអាំងស៊ុយលីនជាប្រចាំ បូករួមការផ្លាស់ប្ដូរទម្លាប់រស់នៅមួយចំនួន។ [embed-health-tool-heart-rate] ២.ទឹកនោមផ្អែមប្រភេទ២ ទឹកនោមផ្អែមប្រភេទ២ ភាគច្រើន កើតលើមនុស្សវ័យចំណាស់ រាប់ចាប់ពីវ័យ ៣៥ឆ្នាំឡើងទៅ។ ជំងឺនេះបង្កឡើងដោយ អាំងស៊ុយលីនមិនអាចបំពេញមុខងារបានល្អ ឬកម្រិតបរិមាណអាំងស៊ុយលីនថយចុះ មិនអាចគ្រប់គ្រងលើជាតិស្ករបាន។ អ្នកប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ មានដូចជា មនុស្សចាស់ អ្នកធាត់លើសទម្ងន់ អ្នកមានខ្លាញ់ក្បាលពោះច្រើន អ្នកជក់បារី ផឹកស្រា កើតស្ដ្រេសច្រើន គេងមិនលក់ មិនគ្រប់គ្រាន់ រាងកាយមិនសូវមានសកម្មភាពប្រើប្រាស់ថាមពល អ្នកមានប្រវត្ដិសមាជិកគ្រួសារកើតជំងឺទឹកនោមផ្អែមប្រភេទ២ […]

ជំងឺទឹកនោមផ្អែមប្រភេទ២

អនុវត្ដតាម៦ចំណុចនេះ អាចការពារជំងឺទឹកនោមផ្អែមប្រភេទ២

បច្ចុប្បន្នគេមើលឃើញថា ជំងឺទឹកនោមផ្អែមប្រភេទ២ ក៏អាចកើតមានលើមនុស្សវ័យកណ្ដាល រាប់ចាប់ពីវ័យខ្ទង់​៣០​ឆ្នាំឡើងទៅផង​ដែរ​។ មូលហេតុ គឺដោយសារតែការផ្លាស់ប្ដូរ​បរិបថរស់នៅ​ទៅ​ស្រួលពេកមិន​សូវ​បញ្ចេញ​សកម្មភាព​រាង​កាយ​ ការហូបចុកក៏​ជាអាហារ​សម្បូរកាឡូរីខ្ពស់ ដែលកត្ដាទាំងនេះអាចរុញច្រានជីវិតឲ្យធ្លាក់ក្នុងជំងឺទឹកនោមផ្អែមប្រភេទ២បាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ តើអ្វីទៅជាជំងឺទឹកនោមផ្អែមប្រភេទ២? ជំងឺទឹកនោមផ្អែមប្រភេទ២ គឹជាជំងឺមួយប្រភេទដែល បង្កឡើងដោយការកើនឡើងកម្រិតជាតិស្ករគ្លុយកូសក្នុង​ឈាម​រ៉ាំរៃលើសពី ១២៥ មីល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ កត្ដានេះគឺបណ្ដាលមកពីសរីរាង្គលំពែង មិនអាចផលិត​អ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ មិនអាចដឺកនាំជាតិស្ករទាំងនោះទៅបំពេញតម្រូវការរាងកាយបាន។ ដូច្នេះហើយទើប បណ្ដាលឲ្យកម្រិត​ជាតិស្ករក្នុងឈាមកើនឡើងជាប្រចាំឈានដល់ជំងឺទឹកនោមផ្អែមប្រភេទ២។ ជំងឺទឹកនោមផ្អែមបង្កផលប៉ះពាល់ដល់​ជីវិតរស់នៅប្រចាំថ្ងៃដូចជា ការប្រឈមជំងឹលើសសម្ពាធឈាម ជំងឺគាំងបេះ​ដូង ​គ្រោះថ្នាក់សរសៃឈាមខួរក្បាល និង សុខភាពផងដែរ។ មកទល់ពេលនេះជំងឺទឹកនោមផ្អែមអាចព្យាបាលដោយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នង​ឈាម​ឲ្យ​ត្រូវ​តាម​គោល​ដៅ ប៉ុន្ដែមិនមែន​ជា​ការ​ព្យាបាល​ឲ្យ​ជាសះស្បើយទាំងស្រុងនោះទេ។ តើយើងអាចបង្ការខ្លួនពីជំងឺទឹកនោមផ្អែមប្រភេទ២នេះបានទេ? ជាក់ស្ដែងណាស់ ដោយសារតែជំងឺទឹកនោមផ្អែមប្រភេទ២ គ្មានវាក់សាំងការពារ ដូច្នេះហើយក៏ជារឿងពិបាកបញ្ជៀស​ខ្លួនពីជំងឺមួយនេះ ប៉ុន្ដែយើងក៏នៅមានសង្ឃឹមដោយអនុវត្ដវីធីទាំង៦នេះ ក៏អាចការពារខ្លួនយើងបានដែរ៖ ១.រក្សាតុល្យភាពទម្ងន់ ការឡើងទម្ងន់ក៏ជាបញ្ហាចោទឡើងបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២បានដែរ។ ការកើនឡើងជាតិខ្លាញ់ ជាតិស្ករក្នុងឈាមដែលជាមូលហេតុចម្បង​ធ្វើឲ្យរាងកាយងាយឡើងគីឡូ។ ក្នុងចំណុចនេះយើងអាចតាមដាន​ទម្ងន់របស់យើងតាមរយៈ កម្ពស់ វ័យ និងភេទ កំណត់តាមរង្វាស់ស្ដង់ដារ សន្ទស្សន៍ម៉ាសរាងកាយ (BMI)។ ការគ្រប់គ្រង​ទម្ងន់បានល្អ ជួយកាត់បន្ថយ​ហានិភ័យជំងឺទឹកនោមផ្អែមបាន។ ២.គ្រប់គ្រងរបបអាហារ គ្រប់គ្រងរបបអាហារ បានត្រឹមត្រូវល្អសម្រាប់សុខភាព ព្រោះរបបអាហារគឺជាចំណែកមួយនៃរាងកាយរបស់យើង។ គួរចាប់ផ្ដើមទទួលទានអាហារសុខភាព បន្លែ ត្រី សាច់(បរិមាណតិច) ស៊ុត ទឹកដោះគោស្រស់គ្មានជាតិខ្លាញ់ ផ្លែឈើ គ្រាប់ធញ្ញជាតិ […]

ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែម​ អាចញ៉ាំទឹកដោះគោបានអត់?

អ្នកជំងឺទឹកនោមផ្អែមមួយចំនួនអាចឆ្ងល់ថា បើទឹកដោះគោមានផ្ទុកសារធាតុកាបូនអ៊ីដ្រាត ជាតិខ្លាញ់បែបហ្នឹង តើញ៉ាំទៅអាចបង្កឲ្យកើនឡើងជាតិស្ករក្នុងឈាម ប៉ះពាល់សុខភាពដែរឬទេ? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជាក់ស្ដែងណាស់ ការព្រួយបារម្ភធំបំផុតរបស់​អ្នកទឹកនោមផ្អែមមិនថាប្រភេទ១ ឬ២នោះ គឺការគ្រប់គ្រងរបបអាហារនេះតែម្ដង ដែលអាចលងបន្លាចអារម្មណ៍ពួកគាត់ស្ទើតែមិនហ៊ានញ៉ាំអ្វីផ្ដេសផ្ដាសទាល់តែសោះ។ តួយ៉ាងដូចជា ពពួកទឹកដោះគោនេះ ក៏នៅតែជាចម្ងល់ពួកគាត់ផងដែរ។ [embed-health-tool-heart-rate] ចំពោះប្រភេទទឹកដោះគោបានឆ្លងកាត់ការត្រួតពិនិត្យលើគុណភាពស្ដង់ដារសុវត្ថិភាព គឺជាពពួកអាហារបំប៉នល្អបំផុតជំនួយដល់សុខភាព អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទអាចញ៉ាំបានទោះបីទឹកដោះគោទាំងនោះមានផ្ទុកសារធាតុកាបូអ៊ីដ្រាត និង ខ្លាញ់ក៏ដោយ តែមិនមែន​​ជា​ប្រភេទ​ទឹក​ដោះ​គោខាប់ដែល​មាន​កម្រិត​ជាតិផ្អែម​ខ្លាំង​នោះទេ​។ ម្យ៉ាងវិញទៀត អ្នកជំងឺទឹកនោមផ្អែមមិនប្រាកដថាត្រូវតែតបអាហារដែលមានសារធាតុទាំងពីរប្រភេទនោះរហូតនោះដែរ។ ប៉ុន្ដែការញ៉ាំក៏ត្រូវប្រុងប្រយ័ត្នចំណុចមួយចំនួន​ដែរ​។​ ១.បញ្ហាអាលែកហ្ស៊ី ទឹកដោះគោមានមានសន្ទស្សន៍ជាតិស្ករទាប ចន្លោះពី ៣០ ទៅ ៤០ ហើយមានសារធាតុចិញឹមច្រើន ក្នុងនោះមានដូចជា ពពួកប្រូតេអ៊ីន វីតាមីន រ៉ែ ដែលល្អសម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែម ប៉ុន្ដែមានចំណុចមួយដែលត្រូវប្រុងប្រ័ត្ននោះគឺ បញ្ហាអាលែកហ្ស៊ី ដែលអាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈ រាករូស ចុកពោះ និង ឡើងកន្ទួលស្បែកជាដើម។ ដូច្នេះត្រូវប្រុងប្រយ័ត្នអ្នកដែលដឹងខ្លួនថា មានបញ្ហាអាលែកហ្ស៊ីជាមួយទឹកដោះ គួរតែជៀសវាង។ ២.លក្ខខណ្ឌសុខភាព ក្នុងស្ថានភាពដែលអ្នកជំងឺកំពុងតែមានបញ្ហាឡើងជាតិស្ករ គឺមិនត្រូវញ៉ាំទឹកដោះគោនោះទេ ពិសេសពេលជាតិស្ករខ្ពស់ជាង ១៣៥ មិល្លីក្រាម/ដេស៊ីលីត្រឈាម។ ព្រោះទឹកដោះគោក៏មានផ្ទុកនូវជាតិខ្លាញ់ កាបូអ៊ីដ្រាត ដែលអាចធ្វើឲ្យជាតិស្ករក្នុងឈាមកាន់តែកើនឡើងបាន។ ដូច្នេះត្រូវដឹងច្បាស់ថា ជាតិស្ករក្នុងខ្លួនស្ថិតនៅតំបន់សុវត្ថិភាព ចន្លោះ​ពី ៨០-១២០ គឺអាចញ៉ាំបានហើយ។ ៣.ពេលវេលា អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ មិនត្រូវបានគ្រូពេទ្យណែរនាំឲ្យញ៉ាំទឹកដោះគោពេលយប់នោះទេ។ ព្រោះអាចបណ្ដាលឲ្យកើនឡើងជាតិស្ករបាន […]

ជំងឺទឹកនោមផ្អែមប្រភេទ២

លំហាត់ប្រាណ ៥ ប្រភេទនេះ ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមត្រូវយកចិត្ដទុកបំផុតទៅលើកម្រិតជាតិស្ករក្នុងឈាម ដូច្នេះត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្នខ្លាំងក្នុងជីវភាពរស់នៅ មិនថាការហូបចុក ការធ្វើសកម្មភាពរាងកាយ បូករួមទាំងការធ្វើលំហាត់ប្រាណប្រចាំថ្ងៃផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ! ការហាត់ប្រាណឬហាត់កីឡាប្រចាំថ្ងៃមិនមែនសុទ្ធតែល្អសម្រាប់សុខភាពអ្នកទឹកនោមផ្អែមទាំងអស់នោះទេ តួយ៉ាងដូចជាការហាត់ប្រាណដោយការរត់ ការលើកទម្ងន់ធ្ងន់ៗ ការលេងបាល់ ឬការលោតកម្ពស់ជាដើម ដែលអ្នកជំងឺអាចប្រឈមប៉ះពាល់តាមសន្លាក់ និងបង្កការរបួសជើងពិបាកថែរទាំ។ ដូច្នេះតាមការណែនាំរបស់គ្រូពេទ្យមានវិធីហាត់ប្រាណចំនួន ៥ប្រភេទល្អសម្រាប់អ្នកទឹកនោមផ្អែម។ ១.ការដើរ ឬ ជិះកង់ មិនថាការដើរ ឬជិះកង់នោះទេ គឺជាវិធីហាត់ប្រាណយ៉ាងល្អសម្រាប់អ្នកមាន​ជំងឺទឹកនោមផ្អែមមិនថាប្រភេទ១ ឬ២នោះទេ។ ការអនុវត្ដវិធីនេះជាប្រចាំ យ៉ាងហោច៣០នាទី​ក្នុង​មួយ​ថ្ងៃ​អាច​ជួយឲ្យចរន្ដឈាម និង បេះដូងអ្នកជំងឺដំណើរការល្អ។ ម្យ៉ាងវិញទៀត ការដើរ ឬជិះកង់ហាត់ប្រាណរាងកាយមិនសូវមានសម្ពាធធ្ងន់លើជើងខ្លាំងដូចជា ការរត់ ឬលោតកម្ពស់នោះទេ។ ដូច្នេះអ្នកជំងឺអាចរីករាយនឹងការហាត់ប្រាណមួយនេះដោយសុវត្ថិភាព។ ២.ការហាត់ថៃជី ថៃជីជាវិធីសាស្ដ្រហាត់ប្រាណបែបចិន តម្រូវឲ្យរាងកាយធ្វើចលនា ពត់ពេនយឺតៗ ដកដង្ហើមមួយៗ និង​ផ្ចង់អារម្មណ៍។ ការសិក្សាបានបង្ហាញថា ហាត់ប្រាណតាមវិធីបែបនេះយ៉ាងហោច ៣០នាទី រាល់ថ្ងៃមានអត្ថប្រយោជន៍ខ្លាំងទៅលើផ្នែកស្មារតី បេះដូង និងចរន្ដឈាម ព្រោះសកម្មភាពយឺតៗគឺជាផ្នែកមួយជួយឲ្យចរន្ដឈាមដើរស្រួលចាប់ពីចុងជើងដល់ក្បាល។ ៣.ការហាត់យូហ្គា ការហាត់យូហ្គាក៏មានអត្ថប្រយោជន៍មិនខុសគ្នាពីហាត់ថៃជីប៉ុន្មានទេ គឺការធ្វើចលនារាងកាយយឺតៗ ដោយដកដង្ហើមមួយៗព្រមគ្នា។ ហាត់យូហ្គាមិនត្រឹមតែជួយដល់សុខភាពរាងកាយ និងបេះដូងប៉ុណ្ណោះទេ ថែមទាំងជួយដល់សុខភាពផ្លូវចិត្ដអ្នកជំងឺផង ពិសេសម្រាប់អ្នកជំងឺដែលមាន ជំងឺរ៉ាំរ៉ៃប្រឈមការប៉ះទង្គិចផ្លូវចិត្ដ និងកើតស្ដ្រេសជាដើម។ ចូរធ្វើយូហ្គាយ៉ាងហោច៣០នាទី​ក្នុង​មួយ​ថ្ងៃ​គឺល្អសម្រាប់សុខភាព។ ៤.ការរាំ ការរាំគឺជាសិល្បៈមួយដែលបានរាប់បញ្ចូលក្នុងវិធីសាស្ដ្រហាត់ប្រាណសុវត្ថិភាពសម្រាប់អ្នកទឹកនោមផ្អែម។ យើងអាច​​អនុវត្ដវីធីនេះ […]

ផលវិបាកជំងឺទឹកនោមផ្អែម

អាហារគ្រឿងសមុទ្រ មានសុវត្ថិភាពចំពោះអ្នកជំងឺទឹកនោមផ្អែមអត់?

បើនិយាយទៅដល់គ្រឿងសមុទ្រ ជឿជាក់អ្នកទាំងអស់គ្នាបានដឹងខ្លះហើយថា ជាប្រភេទអាហារដែលមានរសជាតិឆ្ងាញ់ មិនត្រឹមតែប៉ុណ្ណោះក៏សម្បូរទៅដោយសារធាតុចិញ្ចឹម និងជំនួយដល់សុខភាពទៀតផង។ ប៉ុន្ដែប្រសិនជាអ្នកទទួលទានមានបញ្ហាអាលែកហ្ស៊ី វាប្រែជាផលអាក្រក់ចំពោះសុខភាពវិញ។ ចុះចំពោះអ្នកទឹកនោមផ្អែម អាចញ៉ាំគ្រឿងសមុទ្របានដែរទេ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ អ្នកជំងឹទឹកនោមផ្អែមអាចញ៉ាំគ្រឿងសមុទ្របាន មិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ហើយក៏មិនបង្កឲ្យជាតិស្ករក្នុងឈាមកើនឡើងនោះទេ។ នេះប្រសិនបើគាត់គ្មានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងសមុទ្រ។ អ្នកជំងឺទឹក​នោមផ្អែមទាំង២ប្រភេទអាចញ៉ាំគ្រឿងសមុទ្របានដោយសុវត្ថិភាព ព្រោះគ្រឿងសមុទ្រមានសន្ទស្សន៍ជាតិស្ករទាប ហើយមានសារជាតិចិញ្ចឹមច្រើន ដូចជា ពពួកប្រូតេអ៊ីន កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម អាស៊ីតខ្លាញ់ វីតាមីន សុទ្ធសឹងជាសារធាតុជំនួយដល់សុខភាព។ ដូច្នេះអ្នកទឹកនោមផ្អែមអាចញ៉ាំបាន និងមានសុខភាពល្អទៀតផង។ លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំគ្រឿសមុទ្របានប្រសិនបើមិនមានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងសមុទ្រ ឬជាតិអ៊ីយ៉ូត។ គ្រឿងសមុទ្រល្អចំពោះមនុស្សទូទៅ ក៍ដូចអ្នកជំងឺទឹកនោមផ្អែមដែរ និង​ជាប្រភពអាហារដែលសម្បូរប្រូតេអ៊ីន និងខ្លាញ់ល្អ អូមេហ្គា៣ ជាពិសេសេ គឺពពួកត្រី ដូចជា ត្រីសាម៉ុន និង ត្រីល្អិតជាដើម។ ដូច្នេះអ្នកជំងឺអាចញ៉ាំបាន។ ការថែរក្សាសុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម សំខាន់បំផុតគឺការគ្រប់គ្រងជាតិស្ករក្នុងឈាម ដូច្នេះអ្នកជំងឺត្រូវប្រុងប្រយ័ត្នបំផុតគឺការបរិភាគអាហារតែម្ដង ក្នុងករណីអាហារដែលមានសន្ទស្សន៍ជាតិស្ករលើសពី៦០ អ្នកជំងឺត្រូវប្រុងប្រយ័ត្ន […]

ជំងឺទឹកនោមផ្អែមប្រភេទ២

ហេតុផលទាំងនេះ​ដែលអ្នកមិនគួរញ៉ាំរបស់ផ្អែមៗ ពេលយប់

គ្នាយើងភាគច្រើនចូលចិត្ដញ៉ាំរបស់ផ្អែមពេលយប់មានដឹងពីគុណវិបត្ដិរបស់វាអត់? ពិសេសអ្នកមានទម្លាប់ក្រោយញ៉ាំអាហារពេលល្ងាចហើយ តែងតែឃ្លានភេសជ្ជៈផ្អែមៗ យ៉ាងហោចក៏បានមួយកែវដែរ ​មុនចូលគេង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ពិតណាស់ថា ការញ៉ាំរបស់ផ្អែមពេលយប់ប្រសិនកើតឡើងម្ដងម្កាល អាច១សប្ដាហ៍តិចជាង ៣ដងវាមិនមែនជាបញ្ហានោះទេ ប៉ុន្ដែប្រសិនបើកើតឡើងញឹកញាប់ពេកវាអាចប៉ះពាល់ដល់សុខភាពយើង។ ដូច្នេះខាងក្រោមនេះជា មូលហេតុមួយចំនួនដែលអ្នកមានទម្លាប់ញ៉ាំរបស់ផ្អែមគួរកាត់បន្ថយ៖ ១.រំខានការគេង ការញ៉ាំរបស់ផ្អែមពេលយប់ មានដូចជា សូកូឡា ភេសជ្ជៈ នំធ្វើពីម្សៅក្រេម ពោលពពួកអាហារកែច្នៃរួមផ្សំនឹងជាតិស្ករ គឺអាចបង្កការរំខានដល់ការគេង ដូចជាគេងមិនលក់ និង គេងលក់មិនតែមិនស្កប់ស្កល់ជាដើម។ តាមការសិក្សាបានបង្ហាញថា ការញ៉ាំជាតិផ្អែមពេលយប់ច្រើន នឹងបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង ពេលនោះលំពែងប្រឹងបញ្ចេញអ៊ាំងស៊ុយក៏ច្រើនដែរ ដើម្បីគ្រប់គ្រងជាតិស្ករទាំងនោះ។ ការណ៍នេះអាចបណ្ដាលឲ្យរំខានដល់ការគេងរបស់យើង មិនស្កប់ស្កល់ ឬគេងមិនលក់។ ២.ប្រឈមការកើនឡើងជាតិស្ករក្នុងឈាម ការញ៉ាំភេសជ្ជៈ ឬរបស់ផ្អែមមានកម្រិតជាតិស្ករខ្ពស់នៅពេលយប់ អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង។ ក្នុងករណីនេះ​សម្រាប់អ្នកដែលមាន បញ្ហាប្រឈមបម្រុងកើតជំងឺទឹកនោមផ្អែមប្រភេទ២ គឺជាកត្ដាគ្រោះថ្នាក់បំផុត។ អ្នកមានបញ្ហាបម្រុងកើតជំងឹទឹកនោមផ្អែមប្រភេទ២ សរីរាង្គលំពែងរបស់គាត់ ចាប់ផ្ដើមមានបញ្ហាក្នុងការផលិតអាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករ វាអាចនឹងថយចុះ ឬ ស៊ាំនឹងអាំងស៊ុយលីន ដូច្នេះក្នុងករណីនេះប្រសិនបើអាំងស៊ុយមិនអាចធ្វើការបានល្អទេនោះ ជាតិស្ករក្នុងឈាមនឹងមានការកើនឡើង ហើយអាចវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២យ៉ាងឆាប់រហ័ស។ បន្ថែមពីលើនេះទៅទៀត បើតាមការសិក្សាក្នុងឆ្នាំ២០១៤ បង្ហាញឲ្យដឹងថា ការញ៉ាំអាហារឬ ភេសជ្ជៈគ្រឿងកំប៉ុងច្រើនពេលយប់ ក៏ប្រឈមនឹងការកើនឡើងគីឡូផងដែរ។ ប៉ុន្ដែសម្រាប់ជាតិស្ករដែលទទួលបានពីការញ៉ាំផ្លែឈើ ជាតិស្ករធម្មជាតិ […]

ជំងឺទឹកនោមផ្អែមប្រភេទ២

តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម

បាយ​មាន​សន្ទស្សន៍​ជាតិស្ករ​ខ្ពស់​ និងងាយរំលាយដែល​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើងលឿន។ ការ​ញុំា​បាយ​ច្រើន​អាច​បណ្តាល​ឱ្យ​យើង​មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែមប្រភេទ ២ ប៉ុន្តែ​បាយ​ជា​អាហារ​ថាមពល​ដែល​យើង​​មិន​អាច​ចោល​បាន ព្រោះ​ការ​ហូប​បាយ​ធ្វើ​ឱ្យ​យើង​នឹង​ពោះ និង​ឆ្អែត​​បាន​យូរ​។ អ៊ឹងចឹង​យើង​គួរ​ញុំា​បាយ​បែបណា​ដើម្បី​ការពារ​ហានិភ័យ​កើត​ទឹកនោមផ្អែម​? ដោយសារតែបាយដែលយើងញុំារាល់ថ្ងៃភាគច្រើនជាបាយពីអង្ករសម្រិតដែល​ត្រូវ​បាន​កិន និង​កែច្នៃ​ឱ្យ​ទៅ​ជា​ស ដែល​បណ្តាល​ឱ្យ​វីតាមីន​ សារធាតុ​រ៉ែ​ និង​ជាតិ​សរសៃ​ភាគច្រើន​បាត់បង់ ដូច្នេះបាយសរំលាយ និងបំប្លែង​ទៅជាជាតិស្ករក្នុងឈាមលឿន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដើម្បីកាត់បន្ថយហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែម អ្នកជំនាញ​បានណែនាំ​ឱ្យញុំាបាយ​ដូច​ខាងក្រោម៖ ១. ញុំាបាយលាយសណ្តែក ​បណ្ឌិត Dan Ramdath អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Guelph និង​ជាសាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភនៅសាកលវិទ្យាល័យ Guelph និង Saskatchewan ក្នុង​ប្រទេស​កាណាដាបានលើកឡើងថា យើងអាចហូបបាយលាយសណ្តែក ដោយលាយបាយពាក់កណ្តាល សណ្តែកពាក់កណ្តាល។ ការហូបបែបនេះអាចជួយយើងកាត់បន្ថយការហូបបាយបានពាក់កណ្តាល និងជួយមិនឱ្យជាតិស្ករក្នុងឈាមឡើង។ សណ្តែកហោឡាំងតៅ សណ្តែកក្រហម សណ្តែកបាយ ឬសណ្តែកខ្មៅ មានជាតិសរសៃខ្ពស់ និង​មាន​ជាតិម្សៅ ដែលអាចកាត់បន្ថយល្បឿនរំលាយអាហារ និងល្បឿន​បំប្លែងទៅជាជាតិស្ករក្នុងឈាម។ លើសពីនេះ​ទីទៀត ​សណ្តែក​មានមានសារធាតុចិញ្ចឹម​សំខាន់ៗ​​ដូចជា ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម ស័ង្កសី ជាតិដែក វិតាមីន B កំផ្លេច ក៏ដូចជាសមាសធាតុ​ដែល​អាចរារាំងសមត្ថភាពរបស់ឈាមក្នុងការស្រូប​យក​ជាតិស្ករ។ [embed-health-tool-bmi] ២. ញុំាបាយអង្ករសម្រូប យោងតាមការសិក្សារបស់លោកវេជ្ជបណ្ឌិត […]

ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងទាំងនេះ មុនពេលញ៉ាំផ្លែឈើ

ការ​ញ៉ាំ​ផ្លែឈើ​ជា​ជម្រើស​ល្អ​សម្រាប់​សុខភាព​ ដោយ​អាច​ជា​អាហារ​សម្រន់ និង​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​មាន​តុល្យភាព​។ ផ្លែ​ឈើ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​យ៉ាង​ រួម​ទាំង​ជាតិ​សរសៃ​ផង​ដែរ​។ ​យ៉ាងណា ផ្លែ​ឈើ​មួយ​ចំនួន​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ដែល​អាច​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​ឡើង​ខ្ពស់​ដែរ ហើយ​អ្នក​​មាន​ជំងឺ​ទឹក​នោម​ផ្អែម គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​ផ្លែ​ឈើ​ទាំងនោះ​។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ១. ផ្លែ​ឈើ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ផ្លែឈើ​ ​ផ្លែ​ឈើ​ជា​ច្រើន​មុខ​មាន​ជាតិ​សរសៃ​ខ្ពស់ ហើយ​ជាតិ​សរសៃ​ជួយ​បន្ថយ​ល្បឿន​នៃ​ការ​រំលាយអាហារ ជួយ​ការពារ​កុំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់។ ក្រៅពី​នេះ ជាតិ​សរសៃ​ក៏​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ និង​ជួយ​ឲ្យ​រក្សា​ទម្ងន់​បាន​ល្អ​ទៀត​ផង​។ យ៉ាង​ណា សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ត្រូវ​ដឹង​ដែរ​ថា​ នៅ​ក្នុង​ផ្លែ​ឈើ​មាន​កាបូអ៊ីដ្រាត អាច​នឹង​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ដែរ។ ដូច​នេះ វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​កំណត់​បរិមាណ​កាបូអ៊ីដ្រាត​ ឬ​ជាតិ​ស្ករ​ក្នុង​ផ្លែ​ឈើ​​ឲ្យ​ស្រប​តាម​ថ្នាំ​ដែល​យើង​កំពុង​ប្រើ របប​អាហារ និង​របៀបរបប​រស់​នៅ​របស់​អ្ន​ក​ជំងឺ​។ មួយ​វិញ​ទៀត បើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មាន​​បញ្ហា​ពិបាក​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ភ្លាម​ដែរ​។​ [embed-health-tool-bmi] ផ្លែ​ឈើ​មាន​កម្រិត​ជាតិ​ស្ករ​ទាប៖ ផ្លែ​ស្វាយ ផ្លែ​ប៉ោម ផ្លែ​ក្រូច ផ្លែ​ចេក (មិន​ទុំ​ជោរ) ផ្លែ​សារី ល្ហុង និង​ ទំពាំង​បាយ​ជូរ ជា​ដើម​។​​ ផ្លែ​ឈើ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់៖ ផ្លែ​ឪឡឹក ផ្លែ​ម្នាស់ ផ្លែ​ចេក​ទុំជោរ និង​ ផ្លែ​លម៉ើ​ក្រៀម ជាដើម​។​​​ ២. វិធី​ញ៉ាំ​ផ្លែ​ឲ្យ​សុវត្ថិ​ភាព​ ការ​អនុវត្ត​វិធី​តូចៗ​មួយ​ចំនួន​ជួយ​ឲ្យ​យើង​ទទួល​បាន​ផល​សុខភាព​ច្រើន​ដែរ។ ពេល​ញ៉ាំ​ផ្លែឈើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ដឹង​រឿង​នេះ៖ ​ញ៉ាំ​ក្នុង​កម្រិត​សម​ល្មម ពិសេស​ផ្លែ​ឈើក្រៀម​។ ទំពាំង​បាយ​ជូរ​ក្រៀម​ត្រឹម​ពីរ​ស្លាប​ព្រាកាហ្វេ​មាន​កម្រិត​ជាតិ​ស្ករ​ស្មើ​នឹង​ផ្លែ​ប៉ោម​មួយ​ផ្លែ​តូច​។ ជ្រើស​រើស​ញ៉ាំ​ផ្លែ​ឈើ​ស្រស់ ប្រសើរ​ជា​ផ្លែឈើ​កែច្នៃ។ ផ្លែឈើ​កែច្នៃ […]

ផលវិបាកជំងឺទឹកនោមផ្អែម

​អ្នកជំងឺទឹកនោមផ្អែមត្រូវដឹងរឿងនេះ មុនសម្រេចចិត្តផឹកស្រា

បើ​សិន​ជា​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​នឹង​ឆ្ងល់​ក្នុង​ចិត្ត​ថា​តើ​នៅ​អាច​ផឹក​គ្រឿង​ស្រវឹង​បាន​ដែរ​ឬ​យ៉ាងណា?​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មួយ​ចំនួន​បាន​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិច​តួច តែ​យ៉ាងណា​ក៏​យើង​ត្រូវ​យល់ និង​ដឹង​ពី​លទ្ធភាព​អាច​មាន​ផល​រំខាន​កើត​ពី​គ្រឿង​​ស្រវឹង​ដែរ​មុន​នឹង​សម្រេច​ចិត្ត​ផឹក​។ គ្រឿង​ស្រវឹង​អាច​រំខាន​ដល់​ការ​ប្រើ​ប្រាស់​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​​ក៏​អាច​រំខាន​ដល់​ថ្នាំ​​ជំងឺ​ទឹក​នោម​ផ្អែម​ខ្លះ​ផង​ដែរ។ ជា​ការ​ល្អ​ គ្នា​យើង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជាមុន​សិន​ថា​សុខភាព​របស់​យើង​ពិត​ជា​អាច​ផឹក​គ្រឿង​ស្រវឹង​បាន​ឬ​យ៉ាង​ណា​។​ ​កត្តា​ប្រឈម​មួយ​ចំនួន​ខាង​ក្រោម​នេះ​ អាច​កើត​ចេញ​ពី​គ្រឿង​ស្រវឹង​របស់​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។​ ១. កម្រិត​ជាតិ​ស្ករ​ចុះ​ទាប​ ថ្លើម​ជួយ​បញ្ចេញ​ជាតិ​ស្ករ​ទៅ​ក្នុង​ចរន្ត​ឈាម​​ទៅ​តាម​តម្រូវ​ការ ដែល​អាច​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​កម្រិត​ធម្មតា​។ ពេល​យើង​ផឹក​គ្រឿង​ស្រវឹង​ ថ្លើម​ត្រូវ​ងាក​មក​បំបែក​អាល់​កុល​។​ ពេល​ថ្លើម​កំពុង​ជាប់​បំបែក​ជាតិ​អាល់​កុល នោះ​វា​នឹង​ឈប់​បញ្ចេញ​ជាតិ​ស្ករ​ដែរ​។ ជា​លទ្ធ​ផល​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​ អាច​នាំ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​កម្រិត​ជាតិ​ស្ករ​ចុះ​ទាប​។ បើ​សិន​ជា​គ្នា​យើង​ចាក់​អាំងស៊ុយលីន ឬ​ប្រើ​ថ្នាំ​ទឹក​នោម​ផ្អែម វា​អាច​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ធ្ងន់​ធ្ងរ​។ មួយ​វិញ​ទៀត បើ​យើង​ផឹក​គ្រឿង​ស្រវឹង​ដោយ​មិន​បាន​ញ៉ាំ​អាហារ​ទៀត​នោះ វា​នឹង​ធ្វើ​ឲ្យ​មាន​កត្តា​ប្រ​ឈម​កាន់​តែ​ខ្ពស់។ កត្តា​ប្រឈម​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​អាច​បន្ត​រហូត​ច្រើន​ម៉ោង​ក្រោយ​យើង​ឈប់​ផឹក​គ្រឿង​ស្រវឹង​។ បើ​យើង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ក្នុង​ពេល​តែមួយ យើង​ក៏​ប្រឈម​នឹង​បញ្ហា​នេះ​កាន់តែ​ខ្ពស់​ដែរ​។ ហេតុ​នេះ​ហើយ បាន​ជា​យើង​ត្រូវ​ផឹក​គ្រឿង​វឹង​ដោយ​មាន​ញ៉ាំ​អាហារ​ជាមួយ​ផង និង​ត្រូវ​ផឹក​ក្នុង​កម្រិត​តិច​តួច​។ ​​២. គ្រឿង​ស្រ​វឹង​ និង​ថ្នាំ​ជំងឺ​ទឹក​នោម​ផ្អែម​ សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មួយ​ចំនួន​ដែល​ប្រើ​ថ្នាំ​លេប គួរ​តែ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពី​បរិមាណ​គ្រឿង​ស្រវឹង​ដែល​សុវត្ថិភាព​សម្រាប់​ខ្លួន​យើង​។ គ្រឿង​ស្រវឹង​អាច​មាន​ផល​រំខាន​ដល់​ថ្នាំ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម និង​ធ្វើ​ឲ្យ​ជួប​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​។ ហានិភ័យ​ទាំង​នេះ អាច​មាន​ឱកាស​កើត​ឡើង​កម្រិត​ណា​នោះ គឺ​អាស្រ័យ​ថា​តើ​យើង​ផឹក​គ្រឿង​កម្រិត​ណា និង​ថ្នាំ​ប្រ​ភេទ​ណា​ដែល​យើង​កំពុង​ប្រើ​។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣. គ្រឿង​ស្រវឹង​កម្រិត​ណា​សុវត្ថិភាព​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​? ដើម្បី​ផឹក​គ្រឿង​ស្រវឹង​មាន​សុវត្ថិភាព​ អ្នក​ជំងឺ​ត្រូវ​ដឹង​ថា​៖ យើង​កំពុង​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ ដឹង​ពី​ផល​ប៉ះពាល់​របស់​គ្រឿង​ស្រវឹង និង​ដឹង​វិធី​ទប់​ស្កាត់​បញ្ហា​ផ្សេងៗ​អាច​កើត​មាន​ មាន​ការ​អនុញ្ញាត​ពីគ្រូ​ពេទ្យ​ថា​សុវត្ថិភាព​​ក្នុង​លក្ខខណ្ឌ​សុខ​ភាព​របស់​យើង ​បើ​យើង​សម្រេច​ថា​ផឹក​គ្រឿង​ស្រវឹង​ត្រូវ​ផឹក​ក្នុង​កម្រិត​តិច​តួច​៖ សម្រាប់​មនុស្ស​ស្រី​ក្នុង​មួយ​ថ្ងៃ​មិន​ត្រូវ​ផឹក​លើស​ពី៣៦០​មិល្លីលីត្រ​ចំពោះ​ស្រាបៀ​មាន​កម្រិត​អាល់កុល​៥% ឬ​១៥០​មិល្លីលីត្រ​ចំពោះ​ស្រា​មាន​កម្រិត​អាល់កុល​១២​% ឬ​៤៥​មិល្លីលីត្រ​ចំពោះ​ស្រា​មាន​អាល់កុល​៤០​%​។​ សម្រាប់​មនុស្ស​ប្រុស​​ក្នុង​មួយ​ថ្ងៃ​វិញ ​មិន​ត្រូវ​ផឹក​គ្រឿង​ស្រវឹង​​លើស​​ពី​ពីរ​ដង​នៃ​បរិមាណ​ដែល​ស្រ្តី​អាច​ផឹក​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​។​​​​​​ យ៉ាងណា​ក៏​ដោយ មុននឹង​សម្រេច​ចិត្ត​ផឹក​គ្រឿង​ស្រ​វឹង​គ្នា​យើង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​ ដើម្បី​ដឹង​ពី​កម្រិត​សុវត្ថិភាព​ក្នុង​ស្ថាន​ភាព​សុខ​ភាព​របស់​យើង​។ [embed-health-tool-bmr] ៤. ​ពេលណា​ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ? ក្រោយ​ផឹក​គ្រឿង​ស្រវឹង ហើយ​មាន​ចេញ​អាការៈ​ដូច​ខាង​ក្រោម គ្នា​យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​។ ស្រវាំង​ភ្នែក​ខ្លាំង​ជាង​មុន​ បេះដូង​លោត​ញាប់​ខ្លាំង […]

ជំងឺទឹកនោមផ្អែមប្រភេទ២

តើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​អាច​ញ៉ាំទឹក​ឃ្មុំ​ជំនួស​ស្ករ​បាន​អត់?

អ្នក​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រហែល​ជា​ធ្លាប់​ឆ្ងល់​ហើយ​ថា​តើ​អាច​ប្រើ​ទឹក​ឃ្មុំ​ជំនួស​ស្ករ​បាន​ឬ​អត់? ជា​ទូ​ទៅ​ មិន​មាន​ប្រយោជន៍​អ្វី ដើម្បី​ឲ្យ​យើង​ត្រូវ​ប្រើ​ទឹកឃ្មុំ​ជំនួស​ស្ករ ក្នុង​របប​អាហារ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​។ ទាំង​ទឹក​ឃ្មុំ​ និង​ស្ករ​សុទ្ធ​តែ​មាន​ឥទ្ធិពល​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ។​ ១. ឥទ្ធិ​ពល​ទឹកឃ្មុំ និង​​ជំងឺ​ទឹកនោម​ផ្អែម អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា​ទឹកឃ្មុំ​មាន​រសជាតិ​ផ្អែម​ជា​ងស្ករ បើ​សិន​ជា​យើង​ប្រើ​ទឹកឃ្មុំ​​ជំនួស​ស្ករ​ត្រូវ​ប្រើ​ក្នុង​កម្រិត​តិច​តួច​បាន​ហើយ។ ដូច​និយាយ​ខាង​ដើម​អ៊ី​ចឹង​ ទឺកឃ្មុំ​ក៏​មាន​ឥទ្ធិ​ពល​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អ្នក​ជំងឺ​ដូច​គ្នា ហើយ​យើង​ត្រូវ​ចៀស​វា​ង​ញ៉ាំទឹក​ឃ្មុំ និង​សារធាតុ​ផ្អែម​ផ្សេង​ទៀត បើ​សិន​ជា​យើង​នៅ​មិន​ទាន់​អាច​គ្រប់​គ្រ​ជំងឺ​ទឹក​នោម​ផ្អែម​របស់​ខ្លួន​បាន​។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម នៅតែ​អាច​ញ៉ាំទឹក​ឃ្មុំ​បាន តែ​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​តិច​តួច និង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រួ​ពេទ្យ​មុន​សម្រេច​ចិត្ត​ប្រើ​ទឹក​ឃ្មុំ​ជំនួស​ស្ករ​​។ ​២. ប្រភេទ​ទឹក​ឃ្មុំ​គួរ​ប្រើ​ បើ​យើង​ជា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​អាច​​គ្រប់​គ្រង​ជំងឺ​នេះ​បាន​ល្អ​ហើយ​ ការ​ប្រើ​ប្រាស់​ទឹក​ឃ្មុំ​ក្នុង​របប​អាហារ​ គួរ​ជ្រើស​រើស​ទឹក​ឃ្មុំ​សុទ្ធ​ពី​ធម្មជាតិ មិន​ទាន់​កែ​ច្នៃ។ ទឹក​ឃ្មុំ​ប្រភេទ​នេះ​មាន​សុវត្ថិ​ភាព​ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​វា​ជា​របស់​ធម្មជាតិ មិន​មាន​បន្ថែម​ជាតិ​ផ្អែម​ផ្សេង​ទៀត​ចូល​នោះ​ទេ​។​​ ប្រសិន​បើ​យើង​ទិញ​ទឹក​ឃ្មុំ​ពី​ហាង ទឹកឃ្មុំ​នេះ​អាច​មាន​បន្ថែម​ស្ករ ឬ​សេរ៉ូម។ ការ​បន្ថែម​ជាតិ​ផ្អែម​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ផ្សេងៗ​គ្នា​។ សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុន​សម្រេច​ចិត្ត​បន្ថែម​ទឹក​ឃ្មុំ​ចូល​ក្នុង​របប​អាហារ​។ ទឹក​ឃ្មុំ​មិន​មាន​គ្រប់​គ្នា​ចេះ​តែ​ញ៉ាំ​បាន​នោះ​ទេ ពិសេស​អ្នក​ចង់​ឲ្យ​កម្រិត​ជាតិ​ស្ករក្នុង​ឈាម​ចុះ​ទាប។ បើ​សិន​ជា​យើង​ញ៉ាំ​ទឹក​ឃ្មុំ​ត្រូវ​ប្រាកដ​ថា​វា​ជា​ទឹក​ឃ្មុំ​សុទ្ធ និង​ធម្មជាតិ ដែល​មិន​មាន​បន្ថែម​សារធាតុ​ផ្អែម​ផ្សេង​ទៀត​។

ជំងឺទឹកនោមផ្អែមប្រភេទ២

ញ៉ាំស្ករច្រើនធ្វើឲ្យកើតជំងឺទឹកនោមផ្អែម ពិតអត់?

ជំងឺ​ទឹក​នោ​ម​ផ្អែម​ត្រូវ​គេ​កំណត់​លើ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម តែ​អាច​មាន​មនុស្ស​យើង​មួយ​ចំនួន​ឆ្ងល់​ដែរថា​ តើ​ការ​ញ៉ាំ​ស្ករ​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​មែន​ឬ? ជា​ការ​ពិត​ការ​ញ៉ាំ​ស្ករ​ច្រើន​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម តែ​ថា​ការ​ញ៉ាំ​ស្ករ​គ្រាន់​ជា​ផ្នែក​មួយ​នៃ​ការ​កើត​មាន​ជំងឺ​​នេះ​ប៉ុណ្ណោះ។ មាន​កត្តា​ជាច្រើន​ទៀត​​រូម​ទាំង​របប​អាហារ របៀប​របប​រស់​នៅ និង​ហ្សែន ជា​ដើម សុទ្ធ​តែ​អាច​ជា​ហានិភ័យ​នាំ​ឲ្យ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​នេះដែរ​។​​​​​ ១. អ្វី​ជា​ជំងឺ​ទឹកនោមផ្អែម? ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​​នៅ​ពេល​រាង​កាយ​របស់​យើង​លែង​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រកប​ដោយ​ប្រ​សិទ្ធភាព​។ បញ្ហា​នេះ អាច​កើត​ឡើង​បាន​​នៅ​ពេល​ដែល​លំពែង​ឈប់​ផលិត​អាំងស៊ុត​លីន​ឲ្យ​បាន​គ្រប់​គ្រាន់ ដោយសារតែ​កោសិកា​យើង​ស៊ាំ​នឹង​អាំងស៊ុយ​លីន​។​​​​ អាំងស៊ុយ​លីន គឺ​ជា​អ័រម៉ូន​ជួយ​កម្ចាត់​ស្ករ​ចេញ​ពី​ក្នុង​ចរន្ត​ឈាម និង​បញ្ចូល​ទៅ​ក្នុង​កោសិកា។ ដំណើរ​ការ​ទាំងពីរ​នេះ ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​​ ការ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ក្នុង​រយៈពេល​យូរ នឹង​នាំ​ឲ្យ​កើត​មាន​ផលវិបាក​ផ្សេងៗ ដូចជា​កើត​មាន​ហានិភ័យ​ជំងឺ​បេះដូង ក៏​ដូចជា​ខូចខាត​ដល់​ប្រព័ន្ធ​ប្រ​សាទ និង​តម្រង​នោម​។ ដូច​នេះ​ហើយ​ វា​មាន​សារសំខាន់​ណាស់​ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ។ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១៖ ​កើត​ឡើង​នៅ​ពេល​ប្រព័ន្ធភាព​ស៊ាំ​វាយ​ប្រហារ​ទៅ​លើ​លំពែង និង​បំផ្លាញ​លទ្ធភាព​ផលិត​អាំង​ស៊ុយ​លីន​។ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២៖ កើត​​ឡើង​ពេល​លំពែង​ឈប់​ផលិត​អាំង​ស៊ុយ​លីន​ឲ្យ​បាន​គ្រប់​គ្រាន់ នៅ​ពេល​ដែល​កោសិកា​រាង​កាយ​យើង​លែង​ឆ្លើយ​តប​ទៅ​នឹង​អាំង​ស៊ុយ​លីន​ដែល​លំពែង​ផលិត​។ ២. តើ​ស្ករ​ធ្វើ​មេតាប៉ូលិស​បែប​ណា?​ ពេល​និយាយ​ទៅ​លើ​ស្ករ គឺ​សម្ដៅ​លើ​sucrose ជា​ស្ករ​ដែល​ផលិត​ចេញ​ពី​ស្ករ​អំពៅ​ជា​ដើម។ Sucrose ផ្សំ​ឡើង​ដោយ​មូលេគុល​គ្លុយកូស និង​មួយ​មូលេគុលហ្វ្រាក់តូស (fructose) ចង​ជាប់​គ្នា​។ ពេល​យើង​ញ៉ាំ​ស្ករ មូលេគុល​គ្លុយកូស និង​ហ្វ្រាក់តូស ត្រូវ​បំបែក​ចេញពី​គ្នា​ដោយ​អង់ហ្ស៊ីម​នៅ​ក្នុង​ពោះ​វៀន​តូច មុន​ស្រូប​ចូល​ក្នុង​ចរន្ត​ឈាម។ ការណ៍​នេះ ធ្វើ​ឲ្យ​​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជា​សញ្ញា​ឲ្យ​លំពែង​បញ្ចេញ​អាំងស៊ុយលីន។ អាំងស៊ុយ​លីន​នឹង​នាំ​គ្លុយ​កូស​ចេញពី​ក្នុង​ចរន្ត​ឈាម ហើយ​ចូល​ទៅ​ក្នុង​កោសិកា ដែល​វា​នឹង​ធ្វើ​មេតាប៉ូលិស​ឲ្យ​ក្លាយ​ជា​ថាមពល​។ ដូចគ្នា​ដែរ ចំនួន​តិច​តួច​នៃហ្វ្រាក់តូស អាច​ត្រូវ​នាំ​ទៅ​កាន់​កោសិកា និង​ប្រើ​សម្រាប់​ជា​ថាមពល និង​មួយ​ផ្នែកធំ​ត្រូវ​នាំទៅ​កាន់​ថ្លើម ជា​កន្លែង​បំប្លែង​ទៅជា​គ្លុយកូស​សម្រាប់​ថាមពល ឬ​ក៏​ជា​ខ្លាញ់​ស្តុក ទុក​។​ ប្រសិនជា​យើង​ញ៉ាំ​ស្ករ​ច្រើនជាង​​តម្រូវការ​របស់​រាងកាយ​សម្រាប់​បង្កើត​ថាមពល ស្ករ​ដែល​លើស​នឹង​ត្រូវ​បំប្លែង​ទៅ​ជា​អាស៊ីដ​​ខ្លាញ់ និង​ស្តុក​ទុក​ក្នុង​រាង​កាយ​។ ដោយ​សារ​តែ​ហ្វ្រាក់តូស […]

ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែម គួរកាត់បន្ថយអាហារមានជាតិប្រៃ

សម្រាប់​មនុស្ស​ពេញ​វ័យ​ម្នាក់​ តាម​ការ​ណែ​នាំគួរ​ញ៉ាំ​អំបិល​ត្រឹម​៦ក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ​កុមារ​ត្រូវ​តិច​ជាង​នេះ។ ចុះ​បើ​អ្នក​មាន​ជំងឺ​ប្រ​ចាំ​កាយ ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ តើ​អំបិល​មាន​ទំនាក់​ទំនង​បែប​ណា​ខ្លះ​ជាមួយ​ជំងឺ​នេះ?​ ១. អំបិល និង​ជំងឺ​ទឹក​នោម​ផ្អែម​ ទោះ​បី​ជា​អំបិល​មិន​មាន​ឥទ្ធិ​ពលលើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ប៉ុន្តែ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ចាំ​បាច់​ត្រូវ​កម្រិត​បរិមាណ​អំបិល​ដែល​ញ៉ាំ​ប្រ​ចាំ​ថ្ងៃ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ជំងឺ​។ ការ​ញ៉ាំ​អំបិល​ច្រើន​​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​កើន​ឡើង​។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន​ទទួល​ផល​ប៉ះ​ពាល់​ពី​ការ​ឡើង​សម្ពាធ​ឈាម​នេះ ដែល​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង បញ្ហា​សរសៃឈាម​ខួរ​ក្បាល និង​ជំងឺ​តម្រង​នោម​។ រឿង​​គួរ​ឲ្យ​បារម្ភ​មួយ​ទៀត ​​គឺ​ការ​ញ៉ាំ​អំបិល​ច្រើន​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពះ​ផង​ដែរ។ ២. អាហារ​សម្បូរ​ជាតិ​អំបិល​ ខាង​ក្រោម​នេះ​ជា​ប្រ​ភេទ​អាហារ​មួយ​ចំនួន​ដែល​មាន​អំបិល​ច្រើន អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​​។​ អាហារ​កែច្នៃ ឬ​អាហារ​វេច​ខ្ចប់ សាច់​ប្រឡាក់ ទឹក​ស៊ីអ៊ីវ បង្គារ​ក្រៀម និង​ ម្ហូប​កំប៉ុង ជាដើម។​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​នឹង​ងាយ​ឡើង​សម្ពាធ​ឈាម។ ការ​ញ៉ាំ​ជាតិ​ប្រៃច្រើន​ពេក អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​ដូច​គ្នា។ ដូច​នេះ បើ​យើង​មិន​ច្បាស់​ថា​អាហារ​ណា​មួយ​មាន​ជាតិ​ប្រៃ​ច្រើន សូម​សាក​សួរ​គ្រួពេទ្យ​បន្ថែម​។

ជំងឺទឹកនោមផ្អែមប្រភេទ២

តែបៃតង ស័ក្ដិសមសម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម

ពិត​ណាស់​ តែ​បៃតង​ ក៏​មាន​អត្ថប្រយោជន៍​​យ៉ាង​ច្រើន​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ដែរ។​ ហេតុ​ដូច្នេះ​ហើយ​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ញ៉ាំ​តែ​បៃតង​នៅ​ពេល​ព្រឹក​​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន ​៤​ពែង/​ថ្ងៃ​ ដោយ​មិន​ដាក់​ស្ករ​ ឬ​ទឹក​ដោះ​គោ។​ ប៉ុន្តែ​ ការ​ញ៉ាំ​តែ​បៃតង​តែ​មួយ​មុខ​មិន​ទាន់​​គ្រប់គ្រាន់​ឡើយ​ យើង​ចាំបាច់​ត្រូវហាត់​ប្រាណ​ជា​ប្រចាំ​​ ញ៉ាំ​អាហារ​ត្រឹមត្រូវ​ និង​ញ៉ាំ​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់​​​។ យ៉ាង​ណា​មិញ​ អត្ថប្រយោជន៍​ខាងក្រោម​នេះ​​ហើយ​ ដែល​ធ្វើ​ឲ្យ​តែ​បៃ​តង​ក្លាយ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​បំផុត​​សម្រាប់​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​។ ១. ជួយ​បង្កើន​ការ​ផលិត​អាំងស៊ុយលីន​ ​ពេល​ដែល​យើង​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ រាងកាយ​យើង​​មាន​ការ​ពិបាក​ក្នុង​ការ​ផលិត​អាំង​ស៊ុយលីន​។​ បើ​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា​ ​តែ​បៃ​តង​អាច​ជួយ​ជំរុញ​ឲ្យ​​រាងកាយ​យើង​ផលិត​អាំងស៊ុយលីន​ ក៏​ដូចជា​​គ្រប់គ្រង​​កម្រិត​ជាតិ​ស្ករ​បាន​ល្អ​​ និង​បំប្លែង​សារជាតិ​បំប៉ន​នៅ​ក្នុង​អាហារ​​ឲ្យ​ទៅ​ជា​ថាមពល​ថែម​ទៀត​ផង​​។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​បង្កើន​មុខងារ​របស់​លំពែង​ ​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ផលិត​អាំងស៊ុយលីន​​​ និង​ការពារ​កោសិកា​បេតា​លំពែង​ពី​ការ​បំផ្លាញ​​ផង​ដែរ​។ ២. ជួយ​គ្រប់គ្រង​ការ​ឡើង​​កម្រិត​ជាតិ​ស្ករ បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​​ខ្ពស់​ (Hyperglycemia) រួនជាមួយការ​មិន​ទទួល​យក​ជាតិ​ស្ករ​​​ គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ ប្រសិនបើ​យើង​មិន​ព្យាបាល​​ទេ​នោះ​ វា​​នឹង​បញ្ចេញ ​Oxidative Stress ​(ជា​បញ្ហា​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​នៅ​ក្នុង​ខ្លួន) ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​មួយ​ចំនួន​ដូចជា​ ខូចសរសៃឈាមបាតភ្នែកដោយ​សារ​ជំងឺ​ទឹកនោម​ផ្អែម​ ដែល​អាច​បណ្ដាល​ឲ្យ​ងងឹត​ភ្នែក​ និង​ថ្លង់​​ជាដើម​ ប្រសិនបើ​យើង​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ​។ ៣. EGCG Catechins កាត់​បន្ថយ​ជាតិ​ខ្លាញ់​លើស​ពី​ក្នុង​រាងកាយ​ ​ជាមួយ​គ្នា​នេះ​ដែរ​ តែ​បៃតង​មាន​ផ្ទុក ​EGCG ដែល​​អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ពី​រាងកាយ​ និង​បង្កើន អុកស៊ីដកម្ម​ជាតិ​ខ្លាញ់​។​ EGCG Catechins ​បង្កើន​ការ​ទទួល​យក​ជាតិ​ស្ករ​ […]

ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹកនោមផ្អែម គួរស្គាល់អាហារមានជាតិស្ករទាប-ខ្ពស់អស់នេះ

ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​ជ្រើស​រើស​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​អាច​ញ៉ាំ​អាហារ​ដែល​មាន​ជាតិស្ករ​ខ្ពស់​បាន​ទេ តែ​សូម្បី​អាហារ​ធម្មជាតិ​យើង​ខ្លះ ក៏​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ដែល​យើង​គួរ​ចាប់​អារម្មណ៍​ដែរ។ តែ​កុំ​បារម្ភ! ខាង​ក្រោម​នេះ​ជា​អាហារ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ទាប និងមាន​ជាតិ​ស្ករ​ខ្ពស់ណែនាំ​ពី​អ្នក​ជំនាញ ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង សេរី ឯក​ទេស​ជំងឺ​ទឹក​នោម​ផ្អែម បាន​ពន្យល់​ឲ្យ​ដឹង​ថា  ចំណី​អាហារ​ទាំង​អស់​ដែល​មាន​ជាតិ​ស្ករ​តិច ឬ​ច្រើន ពេល​យើង​ញ៉ាំ​ចូល​ទៅ ជាតិ​ស្ករនេះស្រូបចូលទៅក្នុងឈាមយើង មានល្បឿនលឿន ឬយឺត មិនដូចគ្នាទេ។ ដើម្បី​កុំ​ឲ្យ​អត្រា​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ខ្លាំង អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ចេះ​ជ្រើស​រើស យក​ចំណី​អាហារ​ដែល​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ទាប ហើយ​ចៀស​វាង​អាហារ​ដែល​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ខ្ពស់។ ពពួក​អាហារ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ទាប៖ បន្លែ៖ ផ្កា​ខាត់ណា ជី​វ៉ាន់ស៊ុយ ម្ទេស​ប្លោក ផ្សិត សណ្ដែក​បណ្ដុះ ននោង ម្រះ ឃ្លោក ត្រប់ ស្ពៃ​ស ស្ពៃ​ចង្កឹះ ខ្ទឹម​បារាំង ទំពាំង ប៉េងប៉ោះ ស្ពៃ​ក្ដោប មើម​ឈូក ត្រសក់ ត្រឡាច សណ្ដែក​បារាំង ត្រកួន ពោត។ ផ្លែ​ឈើ៖ ប៉ោម សារី ទទឹម ទំពាំងបាយជូរ ស្ត្រប៊ើរ៊ី ល្ហុង ស្វាយ ល្មុត ចេក ទៀប​បារាំង […]

ជំងឺទឹកនោមផ្អែមប្រភេទ២

កុំចូលចិត្តពេក! ភេសជ្ជៈគ្មានជាតិស្ករក៏អាចធ្វើឲ្យកើតទឹកនោមផ្អែមបានដែរ

សម្រាប់​មនុស្ស​សម័យ​នេះ​ចូល​ចិត្ត​ណាស់​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ ជា​ពិសេស​ក្មេង​តូចៗ និង​យុវវ័យ តែ​មាន​គ្នា​យើង​ខ្លះ​ញ៉ាំ​គ្រឿង​កំប៉ុង​ដែរ តែ​ជា​ប្រភេទ​ដែល​គ្មាន​ជាតិ​ស្ករ (diet soda) មាន​ឆ្ងល់​អត់​ថា បើ​ញ៉ាំ​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បានដែរ​ ឬអត់? បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី បង្រៀននៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលឲ្យ​ដឹង​ថា “អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ថ្មី​ថ្មោង​ដែល​មក​ជួប​ខ្ញុំ​ភាគ​ច្រើន​ថា គាត់​ផឹក​គ្រឿង​កំប៉ុង​ដែរ​តែមិន​មែន​អា​មាន​ជាតិ​ស្ករ​ខ្ពស់​ទូទៅ​ទេ គឺ​គាត់​ផឹក​អា​គ្មាន​ជាតិ​ស្ករ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ផឹក​បាន​នោះ”។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ភេសជ្ជៈ​បែប​​ណា​ក៏​ដោយ គឺ​វា​ប្រហាក់​ប្រហែល​គ្នា​ទេ វា​សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ដូច​តែ​គ្នា បើ​ផឹក​មិន​ចេះ​ប្រយ័ត្ន។ អត្ថបទពាក់ព័ន្ធ៖ អានហើយ ឈប់​បន្ទោសជាតិស្ករ រឿងទឹកនោមផ្អែម​ទៀតទៅ មូលហេតុបង្កជំងឺទឹកនោមផ្អែម យើងគួរដឹង និងការពារ ពិសេសអ្នកធាត់ៗ ដូច​នេះ​លោក​សាស្រ្តាចារ្យបាន​ណែនាំ​ថា មិន​ថា​អ្នក​ធម្មតា ឬ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ដោយ គួរ​នាំ​គ្នា​ឈប់​ផឹក​ភេសជ្ជៈ​អស់​នោះ​ទៅ ហើយ​គួរ​បង្វែរ​មក​ញ៉ាំ​ផ្លែឈើ​ល្អៗ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​វិញ។ “ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ​នៅ​ខ្មែរ​ភាគ​ច្រើន គឺ​មិន​អាច​ជឿ​ជាក់​បាន​ទេ​ថាគ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព ហើយ​បើ​យើង​ឃ្លាន​របស់​ផ្អែម គួរ​បង្វែរ​មក​ញ៉ាំ​ផ្លែឈើ​ធម្មជាតិ​វិញដូចជា ស្វាយ​ទុំ ចេកទុំ ល្ហុង​ទុំ ឬផ្លែ​មៀន​តិចតួច ជំនួស​ឲ្យ​គ្រឿង​ភេសជ្ជៈ​អស់​នោះ​ព្រោះ​វា​បំផ្លាញ​សុខភាព​បាន​លឿន​ណាស់”។​​​​ អត្ថបទពាក់ព័ន្ធ៖ ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម ថ្នាំខ្លាញ់ត្រីល្អ តើ​អាច​ជួយអ្នកជំងឺទឹកនោមផ្អែម បានប៉ុនណា? កុំចេះតែហ៊ាន! កើតជំងឺ​ទឹកនោមផ្អែម មិនអាចស្ត្រេស​ផ្ដេសផ្ដាស​ទេ ស្ត្រីពពោះ ហើយមានជំងឺទឹកនោមផ្អែមប្រភេទ២ ប្រឈមខ្ពស់កូនកើតស្លាប់ អ្នកជំងឺទឹកនោមផ្អែមបើមានឧបករណ៍មួយនេះ ជួយសម្រួលបានច្រើន អាហារប្រភេទនេះ ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ចៀសពីហានិភ័យជំងឺបេះដូង កើត​ទឹកនោមផ្អែម ក៏អាច​ពពោះដោយសុវត្ថិភាព ហើយ​នេះ​ជា​វិធីសាស្ត្រ! ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]

ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹកនោមផ្អែម ផឹកភេសជ្ជៈកំប៉ុងគ្មានជាតិស្ករច្រើនបានមែនទេ?

បច្ចុប្បន្ន​នេះ មាន​ក្រុម​ហ៊ុន​ភេសជ្ជៈ​ជា​ច្រើន​បាន​កំពុង​ផលិត​ភេស​ជ្ជៈ​ដែល​អាចឲ្យអ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ញ៉ាំ​បាន ប៉ុន្តែវា​ពិត​ទេ​ដែល​ថា វា​នឹង​មិន​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ដល់​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម? លោក​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត សេង សេរី ឯក​ទេស​​ជំងឺ​ទឹក​នោមផ្អែម បាន​ពន្យល់​ឲ្យ​ដឹង​ថា ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ​សព្វ​ថ្ងៃ​នេះ គឺ​មាន​ផ្ទុក​ជាតិ​ស្ករ​សិប្បនិមិត្ត ដែល​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​នៅ​ពេល​ដែល​ញ៉ាំ​ចូល​ទៅ​បាន​មួយ​ស្របក់។ “បច្ចុប្បន្ន​នេះ ស្ទើរ​តែ​គ្រប់​រោង​ចក្រ​ដែល​ផលិត​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ញ៉ាំ​បាន មាន​ផ្ទុក​ស្ករ​សិប្បនិមិត្ត ដែល​បោក​មាត់​យើង​ឲ្យ​ផ្អែម ហើយ​នៅ​ពេល​ដែល​យើង​ផឹក​ចូល​ទៅ​ក្នុង​ខ្លួន រួច​ជ្រាប​ចូល​ទៅ​ក្នុង​សរសៃឈាម ​នឹង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ភ្លាម​មួយ​រំពេច។” នេះ​បើ​តាមការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត។ អត្ថបទពាក់ព័ន្ធ៖ កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ? ស្ត្រីងាយកើតជំងឺទឹកនោមផ្អែមបំផុត នៅពេលណា? លោក​សាស្រ្តាចារ្យ បាន​បន្ត​ណែនាំ​ថា ប្រសិន​បើ​ចង់​ផឹក​ភេសជ្ជៈ​កំប៉ុង​ទាំង​អស់​នោះ យើង​ត្រូវ​ពិនិត្យ​មើល​គ្រឿង​ផ្សំ​ដែល​មាន​នៅ​លើ​កំប៉ុង ឬ​ដប​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​ជា មើល​កម្រិត​ជាតិ​ស្ករ មើល​កម្រិត​កាឡូរី ហើយ​ត្រូវ​ចំណាំ​ថា ភេសជ្ជៈ​មួយ​ចំនួន មិន​ប្រើ​ពាក្យ​ស្ករ​ចំៗ​ទេ។ “អ្នក​ផលិត​ភេសជ្ជៈ​ប្រភេទ​អស់​នឹង​គេ​ឆ្លាត​ណាស់ លើ​ផ្នែក​ដែល​រៀប​រាប់​ពី​គ្រឿង​ផ្សំ​នៅ​លើ​កំប៉ុង ឬដប គេ​មិន​សូវ​ប្រើ​ពាក្យ​ថា glucose ទេ គេ​ច្រើន​តែ​ប្រើ​ពាក្យ​ថា Carbohydrateជំនួស​វិញ ដែល​ជា​ពាក្យ​បច្ចេទេស​របស់​ជាតិ​ស្ករ”។ ដូច​នេះ​ហើយ មុន​នឹង​ញ៉ាំយើង​ត្រូវ​មើល​ផ្នែក​នឹង​សិន តែ​តាម​ពិត​ទៅលោក​វេជ្ជបណ្ឌិត​ថា រាល់​ភេសជ្ជៈ​កំប៉ុង​អស់​នោះ​មិន​ថា មាន ឬ​គ្មាន​ជាតិ​ស្ករ​ទេ សុទ្ធ​តែ​គ្មាន​ប្រយោជន៍​ល្អ​អី​ដែល​ផ្តល់​ដល់​សុខភាព​ឡើយ។​ អត្ថបទពាក់ព័ន្ធ៖ តើដើម្បី​ពិនិត្យជាតិស្ករក្នុងឈាមត្រូវធ្វើដូចម្ដេចខ្លះ? កើតទឹកនោមផ្អែម បើសាកព្យាបាលដោយឱសថបុរាណ ប្រៀបនឹងសម្លាប់អ្នកជំងឺ ឆ្ងល់អត់ ម៉េចបានអ្នកជំងឺទឹកនោមផ្អែម នោមញឹកនោះញឹក? សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់ អ្នកមានជំងឺទឹកនោម​ផ្អែម​ដឹងតិចនិកនេះ អាចជួយបានច្រើន​ដល់​សុខភាព​ ទឹកនោមផ្អែម កុំពិបាកចិត្តខ្លាំងពេក ប្រយ័ត្នកើតជំងឺទុក្ខព្រួយថែមមួយទៀត ករណីមានជំងឺទឹកនោមផ្អែម […]

ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម ញ៉ាំ​ស៊ុត​បានឬអត់?

ស៊ុតងាយស្រួលចម្អិន និងមាន​រស់ជាតិ​ឆ្ងាញ់ផងដែរ។ ស៊ុតមាន​ផ្ទុកជាតិ​ស្ករតិច តែមាន​កូលេស្តេរ៉ូល​ខ្ពស់ទៅវិញ។ តើអាចមាន​បញ្ហា​អ្វីចំពោះសុខភាព​យើងដែរឬទេ ពិសេស​អ្នកមានជំងឺទឹក​នោម​ផ្អែម?​ ១- ស៊ុត និង​ជំងឺ​ទឹក​នោម​ផ្អែម ស៊ុត​ជា​ប្រភេទ​អាហារ​ល្អ​បំផុត​មួយ ពិសេស​បើ​យក​មក​ញ៉ាំ​ជាអាហារ​ពេល​ព្រឹក​កាន់​តែ​ល្អ។ សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​អាមេរិក បាន​ចាត់​ទុក​ស៊ុត ជា​ប្រភេទ​អាហារ​ល្អ​បំផុត​សម្រាប់​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ហេតុ​ផល​​ចម្បង​គឺ​ថា ក្នុង​ស៊ុត​​មួយ​គ្រាប់ មាន​ផ្ទុក​ជាតិ​ស្ករ​កាបូអ៊ីដ្រាត​ត្រឹម​តែ ១/២ ក្រាម​ប៉ុណ្ណោះ មាន​ន័យ​ថា មិន​បង្ក​ហានិភ័យ​ធ្ងន់​ធ្ងរ​ចំពោះ​ជំងឺ​ទឹក​នោម​ផ្អែម​យើង​ទេ។ យ៉ាង​ណា ក្នុង​ស៊ុត​ក៏​មាន​ផ្ទុក​កម្រិត​កូលេស្តេរ៉ូល​យ៉ាង​ខ្ពស់ ដោយ​ស៊ុត​មួយ​គ្រាប់​ មាន​កូលេស្តេរ៉ូល​សរុប​ដល់​ទៅ​ជិត ២០០មិល្លីក្រាម។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​មិន​ប៉ះពាល់​ដល់​ស្ថាន​ភាព​ជំងឺ​យើង​ដូច​គ្នា ហើយ​អ្វី​សំខាន់​យើង​ត្រូវ​ធ្វើ ត្រូវ​តាម​ដាន​កម្រិត​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ខ្លួន បើ​យើង​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​ជំងឺ​នេះ ជា​កត្តា​ហានិភ័យ​នាំ​ឲ្យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង។ ហេតុនេះ គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជា​ទូទៅ​ពេទ្យ​ណែនាំ​ឲ្យ​ប្រុង​ប្រយ័ត្ន​បំផុត​ជាមួយ​កត្តា​ហានិភ័យ​ដែល​នាំ​ឲ្យ​យើង​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​បាន​យ៉ាង​ងាយ។ អត្ថបទ​ពាក់ព័ន្ធ៖ ស៊ុតល្អម៉េចខ្លះចំពោះស្រីៗមានផ្ទៃពោះ? អាចញ៉ាំស៊ុតស្ទើរឆ្អិនបានអត់? អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង ២- គុណ​ប្រយោជន៍​ពី​ស៊ុត ក្នុង​ស៊ុត​ទាំង​មូល មាន​ផ្ទុក​ប្រូតេអ៊ីន​ដល់​ទៅ ៧ក្រាម ក៏​ជា​ប្រភព​​ប៉ូតាស្យ៉ូម​ក៏​ច្រើន​ផង​ដែរ ដែល​អាច​ជួយ​គាំទ្រ​ដល់​សុខភាព​សរសៃប្រសាទ និង​សាច់ដុំ។​ប៉ូតាស្យ៉ូម ជួយ​ធ្វើ​ឲ្យ​សូដ្យូម​ក្នុង​រាង​កាយ​មាន​លំនឹង ជាកត្តា​ជួយ​ដល់​សរសៃ​ឈាម​បេះដូង​មាន​សុខភាព​ល្អ។ ស៊ុត ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត ដូច​ជា​Lutien និង Cholin ដោយ​ Lutien អាចជួយ​រាងកាយ​ប្រឆាំង​ជំងឺ​ផ្សេងៗ ខណៈ​ Cholin ជួយ​ពង្រឹង​សមត្ថភាព​ខួរ​ក្បាល។ លើស​ពី​នេះ ពង​ក្រហម​នៅ​ក្នុង​ស៊ុត […]

ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹកនោមផ្អែម ពិតជាមិនអាចញ៉ាំទឹកអំពៅ ឬទុរេន បាន?

អ្នក​ជំងឺ​ទឹកនោម​ផ្អែម ទោះ​បី​ជា​ឃ្លាន​យ៉ាង​ណា​ក៏​ដោយ មិន​ហ៊ាន​ញ៉ាំ​អី​ផ្តេសផ្តាស​ទេ ជា​ពិសេស​របស់​ផ្អែមៗ។ តើ​ចំណី​អាហារ ផ្លែឈើ ឬ​ភេសជ្ជៈ​ផ្អែមៗ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ពិត​ជា​មិន​អាច​ញ៉ាំ​បាន​ទាល់​តែ​សោះ ឬ​យ៉ាង​ណា? ចុះ​ទឹក​អំពៅ ឬ​ផ្លែទុរេន​អាច​ញ៉ាំ​បាន​អត់? ស្រាយ​ចម្ងល់​ខាង​លើ​នេះ លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម ថា អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បណ្តាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​លើស​ធម្មតា ដោយសារ​លំពែង​ខ្សោយ មិន​អាច​បម្លែង​ជាតិ​ស្ករ​បាន ១០០% ។ កាលណា​ញ៉ាំ​របស់​ផ្អែម​ខ្លាំង ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្លាំង​មួយ​រំពេច តែ​មិន​មាន​ន័យ​ថា អ្នក​កើត​ទឹកនោម​ផ្អែម​មិន​ត្រូវ​ការ​ជាតិ​ស្ករ ឬ​ញ៉ាំ​ផ្អែម​មិន​បាន​នោះ​ទេ។ “យើង​ដឹង​ហើយ​ថា ស្ករ​ជា​អាហារ​ផ្តល់​ថាមពល អត់​មាន​នរណា​​អាច​អត់វា​បាន​នោះ​ទេ ទោះ​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ដោយ ក៏​ត្រូវ​តែ​ហូប​ជាតិ​ស្ករខ្លះ​នៅ​ក្នុង​ហ្នឹង ដូចជា​យើង​ហូប​បាយ ក៏​មាន​ជាតិ​ស្ករ ហូប​ផ្លែ​ឈើ​ក៏​មាន​ជាតិ​ស្ករ ស្អី​ក៏​មាន​ជាតិ​ស្ករ​ដែរ គ្រាន់​តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ”។ លោក​សាស្ត្រាចារ្យ​សេង សេរី រៀប​រាប់។ អត្ថបទពាក់ព័ន្ធ៖ កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ? វិធីរៀបចំរបបអាហារសម្រាប់អ្នកទឹកនោមផ្អែម ឲ្យមានសុខភាពល្អ សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម ចំពោះ​របប​អាហារ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គឺ​គ្រូពេទ្យ​កំណត់​ជាតិ​ស្ករ​ទៅ​លើ​អាហារ​ដែល​អាច​ញ៉ាំ​បាន ដើម្បី​ចៀស​វាង​ផល​វិបាក​ដោយសារ​ជាតិ​ស្ករ​ឡើង​ខ្ពស់ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។ ក្នុង​នោះ​មាន​ការ​ជ្រើសរើស​រវាង​ផ្លែ​ឈើ​ណា​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង ដូចជា​ទុរេន ខ្នុរ ទឹកពៅ ផ្លែមៀន ដែល​ផ្លែឈើ […]