backup og meta

បើចេញរោគសញ្ញា ៥ នេះ កូនអាចមានជំងឺទឹកនោមផ្អែមប្រភេទ២

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 24, 2023

    បើចេញរោគសញ្ញា ៥ នេះ កូនអាចមានជំងឺទឹកនោមផ្អែមប្រភេទ២

    ម៉ាក់​ប៉ា​ច្បាស់​ជា​ដឹង​ហើយ​ថា កូន​តូចៗ​អាច​ប្រឈម​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម ប្រសិន​បើ​បណ្ដោយ​ឲ្យ​ញ៉ាំ​អាហារ​មិន​ល្អ​មួយ​ចំនួន។ ក្មេង​ៗ​ភាគ​ច្រើន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ តែ​ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង ហើយ​ម៉ាក់​ប៉ា​អាច​ដឹង​បាន​ដោយ​សង្កេត​មើល​សញ្ញា ៥ ធំ​ៗ​ក្នុង​អត្ថបទ​នេះ។​​​

    ចង់គណនា BMR ចុចទីនេះ!

    ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​ប៉ះពាល់​ដល់​របៀប​ដែល​រាងកាយ​កូន​យើង​ដំណើរ​ការ​ជាតិ​ស្ករ (គ្លុយ​កូស)។ ចំពោះ​ជំងឺ​នេះ បើ​គ្មាន​ការ​ព្យាបាល​ទេ​អាច​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាមកើន​ឡើង​នាំ​ឲ្យ​មាន​ផល​វិបាក​រយៈ​ពេល​វែង។

    រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង

    ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង អាច​វិវត្ត​បន្តិច​ម្ដងៗ ដែល​មិន​មាន​រោគ​សញ្ញា​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។ ជួន​កាល ជំងឺ​នេះ​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ក្នុង​អំឡុង​ពេល​អា​អូន​ទៅ​ពិនិត្យ​សុខភាព​​ប្រចាំឆ្នាំ​។ ប៉ុន្តែ យើង​អាច​សង្កេត​មើល​​ថា​កូន​​មាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ បាន​ដោយ​សញ្ញា៖

    – ស្រេក​ទឹក និង​នោម​ញឹក​ញាប់៖ ជាតិ​ស្ករ​ដែល​លើស​ក្នុង​ឈាម​របស់​អា​អូន​អាច​ទាញ​យក​ជាតិ​ទឹក​ចេញ​ពី​ជាលិកា​ក្នុង​រាងកាយ ជា​ហេតុ​បណ្ដាល​កូន​ស្រេក​ទឹក និង​នោម​ច្រើន​ជាង​ធម្មតា។

    – អស់​កម្លាំង៖ កង្វះ​ជាតិ​ស្ករ​នៅ​ក្នុង​កោសិកា​របស់​រាងកាយ​កូន អាច​ធ្វើ​ឲ្យ​អា​អូន​ឆាប់​ហត់ អស់​កម្លាំង។

    – ស្រវាំង​ភ្នែក៖ បើ​ជាតិ​ស្ករ​ក្នុង​ឈាម​កូន​ខ្ពស់​ពេក ភ្នែក​របស់​កូន​អាច​នឹង​ស្រវាំង មើល​មិន​សូវ​ច្បាស់។ ជួន​កាល អា​អូន​ពិបាក​ផ្ដោត​អារម្មណ៍​ក៏​មាន។

    – ឡើង​ខ្មៅ​លើ​ស្បែក៖ មុន​ពេល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង តំបន់​មួយ​ចំនួន​នៃ​ស្បែក​ចាប់​ផ្ដើម​ឡើង​ជាំ ភាគ​ច្រើន​នៅ​ជុំវិញ​ក ឬ​ក្លៀក​។

    – ស្រក​ទម្ងន់៖ បើ​គ្មាន​ថាមពល​ដែល​ស្ករ​ផ្គត់ផ្គង់​ទេ ជាលិកា​សាច់ដុំ និង​ជាតិ​ខ្លាញ់​នឹង​ថយ​ចុះ។ ទោះ​យ៉ាង​ណា​ក៏​ដោយ បញ្ហា​ស្រក​ទម្ងន់​មិន​សូវ​មាន​លើ​ក្មេង​កើត​ជំងឺ​ប្រភេទ​២ ដូច​ក្មេង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ទេ។

    យ៉ាង​ណា​មិញ ម៉ាក់​ប៉ា​អាច​ទប់​ស្កាត់​កូន​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង​បាន ដោយ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​មួយ​ចំនួន​ដោយ ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព និង​នាំ​កូន​ៗ​ហាត់​ប្រាណ​ជា​ប្រចាំ។ ជា​ពិសេស ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​កាត់​បន្ថយ​ការ​ញ៉ាំ​ចំណី​អាហារ​ផ្អែម​ ប្រៃ​ ដូច​ជា​ទឹក​ក្រូច​កំប៉ុង នំ​កញ្ចប់ ឬ ​fast food ជា​ដើម។

    ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង

    ស្វែងយល់ពីបញ្ហាទឹកនោមផ្អែមផ្សេងទៀត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម