ពីមុនយើងធ្លាប់តែឮមនុស្សចាស់កើតទឹកនោមផ្អែម តែបច្ចុប្បន្នកូនក្មេងក៏អាចកើតទឹកនោមផ្អែមដែរ ហើយគេបែងចែកប្រភេទទឹកនោមផ្អែមជា ៣ប្រភេទ គឺប្រភេទទី ១ ប្រភេទទី ២ និងទឹកនោមផ្អែមពេលពពោះ។
- ពពួកអាហារ Fast Food៖ ភីហ្សា បឺហ្គើរ សេនវិច ដំឡូងបារាំងបំពង មាន់បំពង ក្មេងៗចូលចិត្តណាស់ ប៉ុន្តែអាហារប្រភេទនេះមិនល្អចំពោះក្មេងនោះទេ វាសម្បូរជាតិខ្លាញ់ ហើយប្រៃ យកល្អយូរឲ្យកូនញ៉ាំម្តងបានហើយ។
- ទឹកដោះគោ៖ ទឹកដោះសិប្បនិម្មិតប្រភេទខ្លះមានជាតិស្ករច្រើន ដូចនេះមានតែទឹកដោះម្តាយទេដែលមានសុវត្ថិភាពបំផុត។
- ភេសជ្ជៈផ្អែមៗ៖ ទឹកក្រូច ទឹកផ្លែឈើ ភេសជ្ជៈប៉ូវកម្លាំង សុទ្ធតែសម្បូរជាតិស្ករ និងដាក់ថ្នាំរក្សាទុកបានយូរ កុំឲ្យក្មេងញ៉ាំអីល្អជាង។