backup og meta

ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 15, 2020

    ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ

    ដើម្បី​បំបាត់​ការស្រេក​ទឹក ពេល​អាកាសធាតុ​ក្តៅ គ្នា​យើង​ខ្លះ ចូលចិត្ត​ផឹក​ទឹកត្រជាក់ ហើយ​ផ្អែម​ទៀត ដោយ​ខ្លះ ផឹក​សឹង​រាល់ថ្ងៃ។ បើដូច្នេះ គួរកែប្រែ​ទម្លាប់​ឡើង​វិញ​ហើយ ព្រោះ​ផឹកភេសជ្ជៈ​ផ្អែម​ច្រើន បង្ក​ឲ្យ​កើត​ជំងឺ​តម្រងនោម មិន​ចាញ់​ផឹក​ស្រា​ប៉ុន្មាន​នោះទេ។

    ការសិក្សា​មួយលើ​បុរស និង​ស្រ្តី សម្បុរ​ខ្មៅ នៅ​រដ្ឋ Missisippi របស់​អាមេរិក រកឃើញ​ថា អ្នក​ផឹក​ភេសជ្ជៈ​ផ្អែម​ច្រើន ទាំង​ភេសជ្ជៈ​កំប៉ុង និង​ទឹកផ្លែឈើ មាន​ហានិភ័យ ៦១% វិវត្ត​ទៅ​កើត​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ។ ការ​សិក្សា​នេះ ធ្វើឡើង​ពី​ឆ្នាំ​២០០០-២០០៤ ហើយ​អ្នកស្រាវជ្រាវតាមដាន​លើ​អ្នកចូលរួម​ក្នុង​ការសិក្សាពី​ឆ្នាំ​២០០៩-២០១៣។

    ប៉ុន្ដែ​លទ្ធផល​ការសិក្សា​នេះ ពុំបាន​បញ្ជាក់​ពី​ប្រភេទ​ភេសជ្ជៈ​នីមួយៗដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ក​ឲ្យ​កើត​ជំងឺ​តម្រងនោម​នោះទេ។

    លោក​វេជ្ជបណ្ឌិត Holly Kramer និង David Shoham នៃ​សាកលវិទ្យាល័យ Loyola នៅ​រដ្ឋ Chicago ដែល​ចូលរួម​ក្នុង​ការសិក្សា បញ្ជាក់​ថា ការ​រកឃើញ​នេះពាក់ព័ន្ធ​នឹង​សុខភាព​សាធារណៈ​របស់​អាមេរិកក្នុង​ការ​កាត់បន្ថយ​ការ​ផឹក​ភេសជ្ជៈ​ផ្អែមតាមរយៈ​ការ​ដំឡើង​ពន្ធ។

    អត្ថបទពាក់ព័ន្ធ៖

    ចំណែក​អ្នកជំងឺ​តម្រងនោម Duane Sunwold ដែល​ចូលរួម​ផ្ដល់​យោបល់​ណែនាំ​ក្នុង​ការសិក្សា​នេះ លើកឡើង​ថា លោក​កែប្រែ​ទម្លាប់​ញ៉ាំ និង​ផឹក ដើម្បី​ការពារ​កុំឲ្យ​ជំងឺ​កើតឡើង​វិញ។ លោក​ណែនាំ​ឲ្យ​អ្នកជំងឺ​តម្រងនោម​ផ្សេងទៀត ចាំបាច់​កាត់​បន្ថយ​ផឹក​ភេសជ្ជៈ​ផ្អែម។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម