ការសិក្សាមួយលើបុរស និងស្រ្តី សម្បុរខ្មៅ នៅរដ្ឋ Missisippi របស់អាមេរិក រកឃើញថា អ្នកផឹកភេសជ្ជៈផ្អែមច្រើន ទាំងភេសជ្ជៈកំប៉ុង និងទឹកផ្លែឈើ មានហានិភ័យ ៦១% វិវត្តទៅកើតជំងឺតម្រងនោមរ៉ាំរ៉ៃ។ ការសិក្សានេះ ធ្វើឡើងពីឆ្នាំ២០០០-២០០៤ ហើយអ្នកស្រាវជ្រាវតាមដានលើអ្នកចូលរួមក្នុងការសិក្សាពីឆ្នាំ២០០៩-២០១៣។
ប៉ុន្ដែលទ្ធផលការសិក្សានេះ ពុំបានបញ្ជាក់ពីប្រភេទភេសជ្ជៈនីមួយៗដែលពាក់ព័ន្ធនឹងការបង្កឲ្យកើតជំងឺតម្រងនោមនោះទេ។
លោកវេជ្ជបណ្ឌិត Holly Kramer និង David Shoham នៃសាកលវិទ្យាល័យ Loyola នៅរដ្ឋ Chicago ដែលចូលរួមក្នុងការសិក្សា បញ្ជាក់ថា ការរកឃើញនេះពាក់ព័ន្ធនឹងសុខភាពសាធារណៈរបស់អាមេរិកក្នុងការកាត់បន្ថយការផឹកភេសជ្ជៈផ្អែមតាមរយៈការដំឡើងពន្ធ។