ការធ្លាក់សកើតឡើងជាទូទៅចំពោះស្រីៗយើងក្នុងវ័យបន្តពូជ។ ប៉ុន្តែការធ្លាក់សប្រភេទខ្លះ អាចបង្ហាញពីបញ្ហាសុខភាពជាក់លាក់មួយចំនួន ដូចជាការបង្ករោគ ឬវិបត្តិសុខភាពធ្ងន់ធ្ងរដទៃទៀត។ យ៉ាងណាមិញ ការធ្លាក់សដែលមានសភាពខាប់ ជាធម្មតាគឺមិនមានបង្កជាកង្វល់ណាមួយឡើយ។
ពិតណាស់ គ្នាយើងភាគច្រើនប្រឈមនឹងការធ្លាក់សជាច្រើនប្រភេទអំឡុងពេលនៃវដ្ដរដូវរបស់ខ្លួន ហើយស្រីៗយើងខ្លះធ្លាក់សមានសភាពថ្លា ខាប់ រាវ មនិង គ្មានក្លិន ជារៀងរាល់ថ្ងៃក៏មាន។ លើសពីនេះ ពណ៌នៃការធ្លាក់សទាំងនេះ អាចមានភាពខុសគ្នា អាចប្ដូរពីពណ៌សទៅពណ៌ត្នោត។ ជាក់ស្ដែង ការប្រែប្រួលពណ៌ និងកំហាប់នៃការធ្លាក់ស មានពាក់ព័ន្ធនឹងកត្តាអ័រម៉ូន។ ដរាបណាការធ្លាក់សទាំងនេះ មិនមានអមជាមួយនឹងបញ្ហារមាស់ ឬក្រហាយ នោះបានន័យថា ជាការធ្លាក់សធម្មតាប៉ុណ្ណោះ។
ចង់គណនា BMR ចុចទីនេះ!
មូលហេតុទូទៅនៃការធ្លាក់ស មុនពេលមករដូវ រួមមាន៖
- មុខងារប្រព័ន្ធបន្តពូជមានភាពប្រក្រតី
- ការប្រើថ្នាំពន្យារកំណើត
- មានផ្ទៃពោះ។
ការធ្លាក់សជារឿងធម្មតាប៉ុណ្ណោះ និងកើតឡើងជាប្រចាំ។ ប៉ុន្តែ ការធ្លាក់សប្រភេទខ្លះ អាចបង្ហាញពីការបង្ករោគ ដូចជាការឆ្លងមេរោគផ្សិត ឬការឆ្លងមេរោគទ្វារមាស។ ក្នុងករណីដែលគ្នាយើងធ្លាក់សដោយមានការឈឺចាប់នៅត្រង់អាងត្រគាក ក៏ដូចជាទ្វារមាសមានក្លិនមិនល្អ រលាក ក្រហាយ ឬក្រហម យើងគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។