backup og meta

ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 03, 2022

    ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី

    ពណ៌​នៃ​ឈាម​រដូវ អាច​ប្រែ​ប្រួល​ពី​មួយ​វដ្ដ​រដូវ​ទៅ​មួយ​វដ្ដ​ទៀត ហើយ​វា​ក៏​អាច​ប្រែ​ប្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក្នុង​អំឡុង​ពេល​វដ្ដ​រដូវ​ដែរ។ ការ​ផ្លាស់​ប្ដូរ​ពណ៌ ឬ​ទម្រង់​របស់​រដូវ​ប្រៀប​ដូច​ជា​បង្អួច​បង្ហាញ​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ខ្លួន​មនុស្ស​ស្រី។

    តាម​ពិត​ទៅ ឈាម​រដូវ​អាច​ពណ៌នា​បាន​តាម​វិធី​ជា​ច្រើន ហើយ​វា​សំខាន់​ចំពោះ​យើង​ស្រីៗ​ក្នុង​ការ​តាម​ដាន​មើល​ពណ៌​នៃ​ឈាម​រដូវ និង​លំហូរ​របស់​វា។ ខាង​ក្រោម​នេះ ជា​ពណ៌​នៃ​ឈាម​រដូវ​អាច​បញ្ជាក់​ពី​សុខភាព​ស្រីៗ។

    ១. ពណ៌​ក្រហម​ឆ្អៅ

    ឈាម​ក្រហម​កាន់តែ​ឆ្អៅ​កាន់​តែ​ហូរ​លឿន​ឆ្លង​កាត់​ពី​មាត់​ស្បូន​ចូល​ទៅ​ក្នុង​ទ្វារមាស។ ឈាម​ក្រហម​ឆ្អៅ​ទំនង​ជា​មាន​វត្តមាន​ពេល​ចាប់​ផ្ដើម​នៃ​ការ​មក​រដូវ។

    កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ

    ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ

    កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ

    ២. ពណ៌​ក្រហម​ក្រ​ម៉ៅ

    ពណ៌​ឈាម​ក្រហម​កាន់​តែ​ក្រ​ម៉ៅ​ (ក្រហមខ្មៅ ឬពណ៌ត្នោត) អាច​ដោយ​សារ​មាន​ឈាម​ចាស់ និង​រដូវ​មាន​លំហូរ​យឺត។ ចំពោះ​ស្ត្រី​ភាគ​ច្រើន ពណ៌​នៃ​ឈាម​រដូវ​កាន់​តែ​ក្រ​ម៉ៅ​ទៅ​ៗ ពី​វដ្ដ​រដូវ​មួយ​ទៅ​មួយ។ នេះ​ដោយ​សារ​តែ​ឈាម​ចាស់​ត្រូវ​បាន​បញ្ចេញ​ពី​ផ្នែក​ជ្រៅ​នៃ​ស្រទាប់​ស្បូន ហើយ​លំហូរ​ឈាម​ថយ​ចុះ ឬ​យឺត។

    ពណ៌​នៃ​ឈាម​រដូវ

    ៣. ពណ៌​ផ្កាឈូក

    ស្រី​ៗ​គ្នា​យើង​មួយ​ចំនួន​តូច មាន​ឈាម​រដូវ​ពណ៌​ផ្កាឈូក​ក្នុង​អំឡុង​ពេល​មក​រដូវ​ណា​មួយ។ នេះ​ច្រើន​តែ​កើត​មាន​ជាទូទៅ​នៅ​ដើម ឬ​ចុង​បញ្ចប់​នៃ​រយៈ​ពេល​មក​រដូវ។ ឈាម​រដូវ​ពណ៌​ផ្កាឈូក​គ្មាន​អ្វី​ដែល​ត្រូវ​ព្រួយ​បារម្ភ​ទេ។ ជា​ធម្មតា វា​គ្រាន់​តែ​ជា​ឈាម​ដែល​ត្រូវ​បាន​លាយ​ចូល​គ្នា​ជាមួយ​ទឹក​រម្អិល​ប៉ុណ្ណោះ។

    ជា​ធម្មតា ឈាម​រដូវ​មាន​សភាព​ក្រាស់​ជាង​ការ​ហូរ​ឈាម​ធម្មតា​ដោយសារ​ជាលិកា​ដែល​វា​ផ្ទុក។ ប៉ុន្តែ ប្រសិន​បើ​ឃើញ​ដុំ​ពក​ធំ ឬ​កំណក​​ឈាម​ច្រើន នោះ​អាច​ជា​សញ្ញា​បង្ហាញ​ថា​យើង​អាច​មាន​ជំងឺ​ដុំ​ស្បូន។ មួយ​វិញ​ទៀត អ្វី​ដែល​យើង​គួរ​តាម​ដាន​នោះ​គឺ​លំហូរ​នៃ​ឈាម ប្រសិន​បើ​យើង​ហូរ​ឈាម​ច្រើន រហូត​យើង​ត្រូវ​ប្ដូរ​សម្លីអនាម័យ​ញឹក​ញាប់ (លើស​ពី​ម្ដង/ម៉ោង) គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

    ស្វែងយល់ពីបញ្ហារដូវរបស់ស្ត្រីផ្សេងទៀត៖

    ពណ៌​នៃ​ឈាម​រដូវ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម