backup og meta

វដ្ដ​រដូវ​អាច​ប្រែប្រួល​ទៅ​តាម​វ័យ​ ស្រី​ៗ​យើង​គួរ​ដឹង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 10, 2022

    វដ្ដ​រដូវ​អាច​ប្រែប្រួល​ទៅ​តាម​វ័យ​ ស្រី​ៗ​យើង​គួរ​ដឹង​

    ពិត​ណាស់​ រាងកាយ​ស្រី​ៗ​​យើង​ប្រឈម​នឹង​ការ​ប្រែប្រួល​​ជា​ច្រើន ​រួម​ទាំង​ពណ៌​សក់​ ស្បែក​ ក៏​ដូចជា​វដ្ដ​រដូវ​ផង​ដែរ​។ ការ​បញ្ចេញ​ឈាម​ និង​ជាលិកា​ពី​ក្នុង​ស្បូន​ ត្រូវ​បាន​កំណត់​ដោយ​អ័រម៉ូន ហើយ​កម្រិត​​អ័រម៉ូន​​ក្នុង​រាងកាយ​ទាំង​នោះ​ មាន​ការ​ប្រែប្រួល​​ទៅ​តាម​វ័យ​របស់​យើង​។ ដូច្នេះ​ហើយ​ ការ​មក​រដូវ​ក៏​មាន​ការ​ប្រែប្រួល​ដូច​គ្នា​។

    វដ្ដ​រដូវ​ធម្មតា​មាន​លក្ខណៈ​យ៉ាង​ម៉េច​ខ្លះ​?

    • វដ្ដ​រដូវ​មាន​រយៈពេលពី​២៤​ ទៅ​៣៥​ថ្ងៃ​
    • ការ​ធ្លាក់​ឈាម​ប្រចាំ​ខែ​មាន​ចន្លោះ​ពី​៤ ទៅ​៨​ថ្ងៃ​
    • បរិមាណ​ឈាម​រដូវ​មិន​លើស​៨០​​មិល្លីលីត្ររ ប៉ុន្តែ​បើ​យើងត្រូវ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​​​មួយ​ម៉ោង​ម្ដង​ ក្នុង​រយៈពេល​ពីរ​ម៉ោង​ជាប់​គ្នា​ នេះ​អាច​ជា​កត្តា​​ដែល​គួរ​ឲ្យ​បារម្ភ​។

    វដ្ដ​រដូវ​​ក្មេង​ស្រី​ជំទង់

    ​ជា​ទូទៅ ក្មេង​ស្រី​ជំទង់​ចាប់ផ្ដើម​មាន​រដូវ​នៅ​អាយុ​១២​ឆ្នាំ ប៉ុន្តែ​ការ​មក​រដូវ​មិន​ទៀងទាត់​ឡើយ​ នៅ​អំឡុង​ពេល​នេះ​។ ជាក់​ស្ដែង ​ក្មេង​ស្រី​ជំទង់​ត្រូវ​រង់ចាំ​រហូត​ដល់​៣​ឆ្នាំ ដើម្បី​ឲ្យ​វដ្ដ​រដូវ​មក​ទៀងទាត់​វិញ​។

    វដ្ដ​រដូវ​នៅ​វ័យ​២០​ឆ្នាំ​

    ​​​​​​​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ម្ដងម្កាល ឬ​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​ក្នុង​ការ​ពន្យារ​កំណើត​ ​អាច​​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​​លំហូរ ឬ​រយៈពេល​នៃ​ការ​មក​រដូវ​។ យ៉ាង​ណា​មិញ ការ​បាត់​រដូវ​ក្នុង​វ័យ​នេះ ​អាច​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ ឬ​ក៏​បណ្ដាល​មក​ពី​បញ្ហា​ស្រ្តេស​។ ក្នុង​ករណី​ខ្លះ ការ​បាត់​រដូវ​ក៏​អាច​បង្ក​ឡើង​ដោយ​​ការ​ហាត់​ប្រាណ​លើស​កម្រិត​ ​ឬ​​វិបត្តិ​នៃ​ការ​ញ៉ាំ​អាហារ​  ផង​ដែរ​។

    វដ្ដ​រដូវ​នៅ​វ័យ​៣០​ឆ្នាំ​

    ​មិន​ថា​យើង​អាយុ​ប៉ុន្មាន​ឡើយ​ បើ​ស្រី​ៗ​យើង​ធ្លាប់​មាន​កូន​ នោះ​រដូវ​អាច​ប្រែប្រួល​បន្ទាប់​ពី​មាន​ផ្ទៃពោះ​។ គ្នា​យើង​ខ្លះ​អាច​ប្រឈម​នឹង​ការ​មក​រដូវ​ច្រើន​ជ្រុល​ មាន​រយៈពេល​យូរ ឬ​ឈឺចាប់​ នៅ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ទន្ទឹម​នឹង​នេះ​ដែរ ស្រី​ៗ​ជា​ច្រើន​មិន​មក​រដូវ នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន​ឡើយ​។ នៅ​ពេល​ដែល​​ចូល​​ដល់​វ័យ​​ជិត​៤០​ឆ្នាំ​ គ្នា​យើង​អាច​មក​រដូវ​​មិន​សូវ​ញឹកញាប់​ ឬ​តិច​ជាង​ធម្មតា​។

    មករដូវ

    វដ្ដ​រដូវ​ក្រោយ​វ័យ​៤០​ឆ្នាំ​

    ​ក្នុង​វ័យ​៤០​ឆ្នាំ ការ​ផលិត​អ័រម៉ូន​Estrogen​នឹង​មាន​ការ​ថយ​ចុះ ដែល​ធ្វើ​ឲ្យ​យើង​មក​រដូវ​តិច​ជាង​មុន​ និង​​មាន​រយៈ​ពេល​​ខ្លី​ជាង​មុន​។ ការ​អស់​រដូវ​កើត​ឡើង​នៅ​ពេល​ដែល​រដូវ​​រាំង​រយៈពេល​១២​ខែ​ជាប់​ៗ​គ្នា​។ ​ស្ត្រី​ភាគ​ច្រើន​​អាច​នឹង​អស់​រដូវ​នៅ​វ័យ​ជិត ​៥០​ឆ្នាំ​ ឬ​​​​​​​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ​។

    អានបន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម