តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

នេះរបៀប​ពន្យារ​កំណើត​តាម​ប្រតិទិន ស្រីៗរដូវ​ទៀង ឬមិន​ទៀង ​អាច​អនុវត្ត​បាន

    នេះរបៀប​ពន្យារ​កំណើត​តាម​ប្រតិទិន ស្រីៗរដូវ​ទៀង ឬមិន​ទៀង ​អាច​អនុវត្ត​បាន

    ពាក់​ព័ន្ធ​រឿង​ពន្យារ​កំណើត “Hello គ្រូពេទ្យ” ធ្លាប់​ប្រាប់​ស្រីៗ​ពី​វិធី​សាស្ត្រ​ជា​ច្រើន ដើម្បី​បង្ការ​ឲ្យ​កុំ​មាន​កូន​ទាំង​មិន​ទាន់​រៀប​ចំ​ផែន​ការ។ ដូច​ដឹង​ហើយ ការ​ពន្យារកំណើត​តាម​បែប​វេជ្ជសាស្ត្រ ទោះ​ក្នុង​រូប​ភាព​ណា ទោះ​តិច ឬ​ច្រើន អាច​មាន​ផល​រំខាន អ៊ី​ចឹង​ហើយ យើង​គួរ​ស្វែង​យល់​ពី​វិធី​ពន្យារ​កំណើត​បែប​ធម្មជាតិ​វិញ​ម្តង ដែល​គេ​ហៅ​ថា ពន្យារ​កំណើត​តាម​ប្រតិទិន។

    ១- អ្វី​ជា​វិធី​ពន្យារ​កំណើត​តាម​ប្រតិទិន?

    ពន្យារ​កំណើត​តាម​ប្រតិទិន សំដៅ​លើ​វិធី​សាស្រ្ត​ពន្យារ​កំណើត​បែប​ធម្មជាតិ ផ្អែក​លើ​ថ្ងៃ​មក​រដូវ​តាម​ប្រតិទិន គឺ​ត្រូវ​តាម​ដាន​ថ្ងៃ​អាច​បង្ក​កំណើត ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ។ ស្រីៗ គួរ​មាន​ទម្លាប់​តាម​ដាន​វដ្ត​រដូវ​របស់ខ្លួន​ក្នុង​រយៈ​ពេល ៦ ខែ​ម្តង ហើយ​ដើម្បី​តាម​ដាន​វដ្ត​នី​មួយ​ៗ ត្រូវ​គិត​ពី​ថ្ងៃ​ដំបូង​នៃ​ការ​មក​រដូវ។ វិធី​សាស្រ្ត​នេះ ជួយ​ឲ្យ​ស្រីៗ​ដឹង​ពី​ថ្ងៃ​អាច​មាន​ផ្ទៃ​ពោះ ដើម្បី​បញ្ចៀស​ការ​រួម​ភេទ​ចំ​ថ្ងៃ​ទាំង​នោះ ខណៈ​វិធី​សាស្រ្ត អាច​បែង​ចែក​បាន​ជា ២ ដូច​ជា៖

    – ថ្ងៃ​ស្តង់​ដារ (Standard Days)៖ វិធី​សាស្រ្ត​នេះ ប្រើ​ចំពោះ​ស្រីៗ​គ្នា​យើងមាន​រដូវ​ទៀង​ទាត់ ​ចង់​ការ​ពារ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ និង​ជួយ​ឲ្យ​រដូវនៅ​តែ​បន្ត​ទៀង​ទាត់។ ទោះ​ជា​យ៉ាង​ណា វិធី​សាស្រ្ត​ថ្ងៃ​ស្តង់​ដារ គួរ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន ពិសេស​ស្រីៗ​មាន​វដ្ត​រដូវ​មិន​ទៀង​ទាត់។

    – ចង្វាក់​ប្រតិទិន (Calendar Rhythm)៖ ផ្ទុយ​ពី​វិធី​សាស្រ្ត​ស្តង់​ដារ ចង្វាក់​ប្រតិទិន គឺ​ជា​វិធី​មួយ​សម្រាប់​គណនា​ពី​ថ្ងៃ​ស្រី​ៗអាច​បង្ក​កំណើត​បាន (ថ្ងៃ​មេ​ជីវិត​ញី​ទុំ​ជ្រុះ) និង​ថ្ងៃ​ដែល​មិន​អាច​បង្ក​កំណើត​បាន តាម​រយៈវដ្ត​រដូវ។ វិធី​សាស្រ្ត​នេះ ត្រូវ​បាន​ប្រើ​លើ​ស្រីៗ​មាន​រដូវ​មិន​ទៀង​ ដែល​អាចមក​រដូវ​រយៈ​ពេល​ខ្លី ឬ​យូរ​ជាង​ធម្មតា។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • ត្រូវដឹង មធ្យោបាយ​ពន្យារ​កំណើត​សម័យថ្មី មាន​ច្រើន​បែប ឯចំណុចល្អ​ផ្សេងៗ​គ្នា
    • ចង់​​​បាន​​​កូន ​គួររួម​​​ភេទ​​​ពេល​​​ណា ទើប​​​​​​​​​ល្អ​​​?

    ២- របៀប​ប្រើ​វិធី​សាស្ត្រ​ពន្យារ​កំណើត​តាម​ប្រតិទិន

    – ថ្ងៃ​ស្តង់​ដារ (Standard Days)៖

    • សម្គាល់​ថ្ងៃ​ដំបូង​នៃ​ការ​មក​រដូវ
    • ប្រើ​ប្រតិទិន​ដើម្បី​តាម​ដាន​វដ្ត​រដូវ
    • ចៀស​វាង​រួម​ភេទ​ដោយ​មិន​ការ​ពារ​អំឡុង​ថ្ងៃ​ទី ៨-១៩ នៃ​វដ្ត​រដូវ ឬ​ប្រើ​វិធី​ពន្យារ​កំណើត​ដើម្បី​ជំនួស​អំឡុង​ពេល​នោះ
    • វិធី​សាស្រ្ត​នេះ​មាន​ប្រសិទ្ធភាព​ដល់​ទៅ ៩៥% ចន្លោះ​ថ្ងៃ​ទី ១-៧ នៃ​វដ្ត​រដូវ និង​ចាប់​ពី​ថ្ងៃ​ទី ២០ មុន​​រដូវ​បន្ទាប់​មក​ដល់។

    – ចង្វាក់​ប្រតិទិន (Standard Days)៖

    • ពិនិត្យ​រយៈ​ពេល​វដ្ត​រដូវ​នីមួយៗ ឲ្យ​បាន ៦ខែ នឹង​កត់​ត្រា​ពីចំនួន​ថ្ងៃ​នៃ​​វដ្ត​រដូវ​ឲ្យ​បាន​ត្រឹម​ត្រូវ (រាប់​ចាប់​ពីថ្ងៃ​មក​រដូវ​ដំបូង ដល់​ថ្ងៃ​មក​រដូវ​បន្ទាប់)។
    • ចំពោះ​គ្នា​យើង​មាន​វដ្ត​រដូវ​ខ្លី គួរ​តែ​ដក ១៨ថ្ងៃ ពី​ចំនួន​ថ្ងៃនៃ​វដ្ត​រដូវ​ ដើម្បី​គណ​នា​ពី​ថ្ងៃ​ដំបូង​នៃ​វដ្ត​រដូវ ឧទាហរណ៍ បើ​យើង​មាន​វដ្ត​រដូវ​ ២៦ថ្ងៃ គឺ​សល់​ ៨ថ្ងៃ ហើយរាប់​ពី​​ថ្ងៃ​ទី ១ វដ្តរដូវចាប់​ផ្តើមធ្លាក់ ថ្ងៃទី ៨ ក៏ជា​ថ្ងៃដំបូង​មេជីវិតញីអាច​​ទុំ​ធ្លាក់​ដើម្បីបង្កកំណើត។
    • សម្រាប់​គ្នា​យើង​មាន​ពីវដ្ត​រដូវ​វែង ដើម្បី​គណនា​ គួរ​ដក ១១ ថ្ងៃ ឧទាហរណ៍ បើ​វដ្តរដូវមានរយៈ​ពេល ៣២​ថ្ងៃ គឺ​នៅ​សល់​ ២១ថ្ងៃ មានន័យថា រាប់​ពី​ថ្ងៃទី ១ នៃ​រដូវចាប់​ផ្តើម​ធ្លាក់ ថ្ងៃទី ២១ ជាថ្ងៃ​ចុង​ក្រោយរបស់​មេជីវិតញី​ទុំធ្លាក់ដើម្បី​បង្ក​កំណើត​។

    ៣- ផល​វិបាក​ពី​វិធី​ពន្យារ​កំណើត​តាម​ប្រតិទិន

    – វិធី​សាស្រ្ត​ទាំង​នេះ​គ្មាន​ប្រសិទ្ធ​ភាព​ទាំង​ស្រុង​ទេ ព្រោះ​មាន​ស្រីៗ​មួយ​ចំនួន មាន​វដ្ត​រដូវមិន​ទៀង​ទាត់។
    – គ្មាន​ប្រសិទ្ធ​ភាព​ការ​ពារ​ពី​ជំងឺ​កាម​រោគ ហេតុ​នេះ ប្រើ​ស្រោម​អនាម័យ តែ​ត្រូវ​គេ​ណែ​នាំ​ឲ្យ​ប្រើ​ក្នុង​ករណី​នេះ។
    – តាមដាន​កាល​បរិច្ឆេទ​វដ្ត​រដូវ អាច​ជា​បញ្ហា​ខ្លះ​ចំពោះ​ស្រីៗ​មួយ​ចំនួន។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Explaining How to Use Calendar-Based Methods. https://www.fphandbook.org/explaining-how-use-calendar-based-methods/ Accessed April 10, 2017.

    Calendar Based Methods of Contraception. https://www.myvmc.com/pregnancy/calendar-based-methods-of-contraception/ Accessed April 10, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 24/04/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: