មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

មានផ្ទៃពោះ

ខ្យល់ពុលនៅភ្នំពេញកើនឡើងទៀតហើយ ស្ត្រីពពោះ និងកុមារ គួរប្រយ័ត្ន

ថ្មី​ៗនេះ គេ​សង្កេត​ឃើញ​ថា ខ្យល់ពុល​នៅ​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា មាន​ការ​កើត​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ដោយ​នៅ​​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥នេះ ​នៅ​រាជធានី​ភ្នំពេញ មាន​កំហាប់​ខ្យល់​ពុល​ (PM2.5) ដល់​ទៅ៨៤មីក្រូក្រាម ក្នុង​មួយ​ម៉ែត្រគីប និង​សន្ទស្សន៍គុណ​ភាពខ្យល់​ដល់ទៅ​១២៤ ដែល​ជា​កម្រិត​ផ្តល់​ការ​ប៉ះ​ពាល់​ខ្លាំង​ដល់​សុខភាព​។ នេះ​បើយោង​ទៅ​តាម​គេហ​ទំ​ព័រ iqair.com។ ជា​ធម្មតា សន្ទស្សន៍គុណ​ភាពខ្យល់​​ដែលល្អ​សម្រាប់​សុខភាព គឺ​ស្ថិតក្នុង​ចន្លោះពី ០ ទៅ ៥០ ស្រប​ពេល​ដែល​សន្ទស្សន៍​មធ្យម​គឺស្ថិតក្នុង​ចន្លោះពី ៥០ ទៅ​១០០ ប៉ុណ្ណោះ​។ តើ​ខ្យល់​ពេល​នេះ ផ្តល់​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់សុខភាព?   ខ្យល់​ពុល អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សុខភាព​​ទាំង​រយៈពេល​វែង និង​រយៈពេល​ខ្លះ ដូចជា៖ រយៈពេល​ខ្លី រមាសភ្នែក បំពង់ក និងច្រមុះ ចង្វាក់បេះដូងមិនទៀងទាត់ កើតជំងឺហឺត ក្អក តឹងទ្រូង និងដង្ហើមខ្លី រយៈពេល​វែង ការស្លាប់មុនអាយុ ជំងឺផ្លូវដង្ហើមដូចជា រលាកទងសួត ជំងឺហឺត ស្ទះសួត ការខូចខាតជាលិកាសួត មហារីក គាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល តើ​ខ្យល់​ពុល​បង្ក​ផលវិបាក​អ្វី​ខ្លះ​ចំពោះ​ស្រ្តី​ពពោះ និង​ទារក​ក្នុង​ផ្ទៃ? ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​មួយ​ចំនួន​​នៃ​ខ្យល់​ពុល​ចំពោះ​ទារក​ក្នុង​ផ្ទៃ រួម​មាន​៖ ១. កូន​កើត​មុន​​ខែ ចំពោះ​ម៉ាក់​ៗ​ពពោះ​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​​ខ្យល់​ពុល អាច​ប្រឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ ដែល​អាច​មាន​ហានិភ័យ​នៃ​បញ្ហា​មួយ​ចំនួន​ទៀត ដូចជា​កូន​មិន​គ្រប់​គីឡូ សួត​ទារក​មិន​ទាន់​ទុំ ឬ​ទារក​អាច​ស្លាប់​ភ្លាម​ៗ​ក្រោយ​សម្រាល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន […]


បញ្ហាផ្ទៃពោះ

៧ជំហានជួយឱ្យឆាប់មានផ្ទៃពោះ អ្នកអាចសាកល្បងជាមួយដៃគូបាន

ចំពោះគូស្វាមីភរិយាជាច្រើន ការ​មានផ្ទៃពោះ គឺ​ជា​វេលា​ដែល​ពួកគេ​ទន្ទឹង​រង់​ចាំដ៏យូរអង្វែងមួយ ក្រោយពី​ការ​រៀប​​ការ​។ ហេតុនេះ វា​ជា​រឿង​ធម្ម​ជាតិ​មួយដែលពួក​គាត់សាក​ល្បង​ប្រើ​វិធីផ្សេង​ៗ ដើម្បី​មាន​ផ្ទៃពោះឱ្យ​បាន​ឆាប់​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា សូម​ចង​ចាំ​ថា ការមាន​ផ្ទៃ​ពោះ មិនមែន​ផ្តោត​តែ​ទៅ​លើ​ការ​រួម​ភេទ​ប៉ុណ្ណោះ​ទេ​។ ហេតុនេះ តើ​​ដៃគូ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់លើ​ចំណុច​អ្វីខ្លះ​ដើម្បី​​មាន​ផ្ទៃ​ពោះ​ឱ្យបាន​ឆាប់? សូម​ស្វែង​យល់​ចម្លើយ​តាម​រយៈ​ការ​រៀបរាប់​ខាងក្រោមនេះ​។ វិធី​ក្នុងការ​មាន​ផ្ទៃ​ពោះ​ឱ្យបាន​ឆាប់​​ដែលអ្នក​អាច​អនុវត្តន៍​ជាមួយ​ដៃគូ​របស់​អ្នកបាន ដៃគូមួយ​ចំនួន អាច​មាន​ផ្ទៃពោះភ្លាម​ៗ ក្រោយពី​​ទើប​តែ​រៀប​ការ​បាន​២ ទៅ​៣សប្តាហ៍ ប៉ុន្តែ មាន​គូស្វាគមន៍​ជាច្រើន ដែល​ត្រូវ​ការ​ពេល​វេលា​យូរ​ជាង​នេះ បើ​ទោះ​បី​ពួក​គេ​រួម​ភេទ​ជា​ញឹក​ញាប់​ក៏ដោយ​។ ដោយ​សារ​តែ​ដំណើរ​ការ​នៃ​ការ​មាន​ផ្ទៃពោះ មិនផ្តោត​សំខាន់​តែ​លើ​ការ​​រួម​ភេទ​តែ​មួយ​មុខ អ្នក​គួរ​តែ​អនុវត្តន៍​ចំណុច​ដូច​ខាង​ក្រោមនេះ​ដើម្បី​មាន​ផ្ទៃពោះ​ឱបានឆាប់​។ ១. ឈប់ប្រើថ្នាំ និងដកឧបករណ៍ពន្យារ​កំណើតចេញ ប្រសិនបើអ្នកធ្លាប់​ប្រើ​ឧបករណ៍​ពន្យារ​កំណើត​ពីមុនមក ត្រូវ​ប្រាកដ​ថា អ្នក​បាន​យក​ឧបករណ៍​នោះចេញ​វិញ នៅ​ពេល​ដែល​ព្យា​យាម​បង្ក​កំណើត​។ ប៉ុន្តែ ការ​ពន្យារ​កំណើត​មួយ​ចំនួន ជា​ពិសេស ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើតអ័រម៉ូន អាច​ត្រូវ​ការ​​ពេល​យូរ​ដើម្បី​ធ្វើឱ្យអ័រម៉ូនក្នុង​រាងកាយ​មាន​លំនឹង ហេតុនេះ អ្នក​ត្រូវ​តែ​រង់​ចាំ​បន្តិច​។ ថ្នាំពន្យារ​កំណើត​ខ្លះ តម្រូវ​ឱ្យ​អ្នក​ត្រូវ​ការពេល​១ខែ ទៅ​៣ខែ ក្រោយ​ពី​អ្នក​ឈប់​ប្រើ ដើម្បីធ្វើ​ឱ្យអ័រម៉ូនមានលំនឹង ហើយ​ថ្នាំ​ខ្លះ​ទៀត​ត្រូវ​ការ​ពេលយូរ​ជាង​នេះ​។ ២. ពិគ្រោះ​ជា​មួយ​នឹង​គ្រូពេទ្យ​ជំនាញ នៅមុន​ពេល​ចាប់​ផ្តើម​មាន​ផ្ទៃពោះ អ្នក​គួរ​តែ​ព្យា​យាម​ពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន​។ ការ​ពិនិត្យ​សុខភាព​គួរ​តែ​ធ្វើ​ឡើង​ទាំង​លើប្តី និងប្រពន្ធ ឬឪពុក និងម្តាយ។ ក្នុងករណីខ្លះ គ្រូពេទ្យ អាចសុំឱ្យអ្នកធ្វើតេស្តលទ្ធភាពនៃការបង្កកំណើត។ វិធីនេះ គ្រូពេទ្យរបស់អ្នកអាចកំណត់ថាតើមានលក្ខខណ្ឌណាមួយដែលអាចរារាំងដល់ការព្យា​យាម​ក្នុង​ការ​មាន​ផ្ទៃពោះរបស់អ្នកឬអត់។ ដោយសារលក្ខខណ្ឌជាក់លាក់មួយចំនួន គ្រូពេទ្យរបស់អ្នកអាចផ្តល់ឱ្យអ្នកនូវថ្នាំបង្កើន​លទ្ធផល​នៃ​ការ​បង្កកំណើត ដើម្បីជួយសម្រួលដល់កម្មវិធីមានផ្ទៃពោះរបស់អ្នក។ ៣. ដឹង​ពីរយៈពេល​នៃ​ការ​បង្ក​កំណើត វិធីទៀត​ដែលអ្នក​អាច​ធ្វើ​ដើម្បី​មាន​ផ្ទៃពោះ​ឱបាន​ឆាប់ គឺការ​រួម​ភេទ​អំពេឡ​នៃ​ការ​បង្ក​កំណើត​។ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ស្រ្តីពពោះប្រយ័ត្នឲ្យមែនទែន! ខ្យល់ពុលប៉ះពាល់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ!

ខ្យល់​ពុល អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ ដោយ​ឆ្លង​កាត់​តាម​សុក​ម្តាយ​ ទៅ​រារាំង​ដល់​ការ​អភិវឌ្ឍ​របស់​អា​អូន។ ជាក់ស្តែង​ ផល​ប៉ះពាល់​ជាក់លាក់​នៃ​ខ្យល់​ពុល​ គឺ​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ដូចជា ​តើ​ទារក​ក្នុ​ងផ្ទៃ​ប៉ះពាល់​នឹង​ខ្យល់​​ពុល​​នៅ​ដំណាក់កាល​មួយ​​ណា? មាន​រយៈ​ពេល​យូរ​ប៉ុណ្ណា និង​ស្ថិត​ក្នុង​កម្រិត​​តិច​ ឬ​ច្រើន? តើ​ខ្យល់​ពុល​បង្ក​ផលវិបាក​អ្វី​ខ្លះ​ចំពោះ​ស្រ្តី​ពពោះ និង​ទារក​ក្នុង​ផ្ទៃ? ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​មួយ​ចំនួន​​នៃ​ខ្យល់​ពុល​ចំពោះ​ទារក​ក្នុង​ផ្ទៃ រួម​មាន​៖ ១. កូន​កើត​មុន​​ខែ ចំពោះ​ម៉ាក់​ៗ​ពពោះ​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​​ខ្យល់​ពុល អាច​ប្រឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ ដែល​អាច​មាន​ហានិភ័យ​នៃ​បញ្ហា​មួយ​ចំនួន​ទៀត ដូចជា​កូន​មិន​គ្រប់​គីឡូ សួត​ទារក​មិន​ទាន់​ទុំ ឬ​ទារក​អាច​ស្លាប់​ភ្លាម​ៗ​ក្រោយ​សម្រាល។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ទារក​មាន​ការអភិវឌ្ឍ​យឺតយ៉ាវ ឬ​អាច​​ស្លាប់​ក្នុង​ផ្ទៃ ការ​ប៉ះពាល់​នឹង​ខ្យល់​ពុល​នេះ​ដែរ ក៏​អាច​រារាំង​ដល់​ការអភិវឌ្ឍ​របស់​បេប៊ី ដែល​ធ្វើ​ឲ្យ​អា​អូន​មាន​រូបរាង​តូច​ជាង​ទារក​ធម្មតា ឬ​ថែម​ទាំង​អាច​​បណ្តាល​ឲ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ក្នុង​ត្រី​មាស​ទី​៣​ផង​ក៏​មាន នេះ​បើ​យោង​តាម​ការ​​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០១៨​​។ បន្ថែម​ពី​នេះ ខ្យល់​ពុល​ក៏​អាច​ធ្វើ​ឲ្យ​អា​អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម​រយៈពេល​វែង ដូចជា​កើត​ជំងឺ​ហឺត និង​អាលែកហ្ស៊ី​ជាដើម។ ​​ចុះ​ម៉ាក់​ៗ​វិញ មាន​ហានិភ័យ​អ្វី​ខ្លះ​? ចំពោះ​ស្រ្តី​ពពោះ​​ដែល​ប៉ះពាល់​ទៅ​នឹង​ខ្យល់​ពុល​​ខ្លាំង​​ក្នុង​ត្រី​មាស​ទី​១ អាច​មាន​ហានិភ័យ​កើត​ជំងឺ​មប្រុង​ក្រឡា​ភ្លើង និង​សម្ពាធ​ឈាម​ខ្ពស់​​ ព្រម​ទាំង​អាច​រលូត​កូន​ថែម​ទៀត​ផង។ [embed-health-tool-due-date] គន្លឹះ​ការពារ​ខ្លួន និង​ទារក​ក្នុង​ផ្ទៃ​ពី​ខ្យល់​ពុល​នៅ​ក្នុង​បរិយាកាស ប្រសិនបើ​មាន​ខ្យល់​ពុល​ខ្លាំង​នៅ​ក្នុង​បរិយាកាស​ គួរ​ព្យាយាម​នៅ​ក្នុង​ផ្ទះ ដោយ​បិទ​ទ្វារ​ និង​បង្ហួច​ឲ្យ​ជិត រួច​បើ​ម៉ាស៊ីន​ត្រជាក់​​ក្នុង ​recycle mood។ ប្រើប្រាស់​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ ជៀសវាង​ការ​ស្រូប​ផ្សែង​​ផ្សេង​ៗ​ដូចជា​ផ្សែង​បារី ធូប​ទៀន និង​កាត់បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​លាង​សម្អាត​ ជ្រើសរើស​ប្រភេទ​ម៉ាស ​P2 ឬ​ N95 ប៉ុន្តែ​គប្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន​សិន ញ៉ាំ​របបអាហារ​សុខភាព ដោយ​ផ្តោត​ទៅ​លើ​​បន្លែ និង​ផ្លែឈើ ដោយ​ជៀសវាង​ស្ករ​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

គន្លឹះជួយឲ្យកូនស្បែកស្អាតតាំងពីនៅក្នុងផ្ទៃ

ម៉ាក់​ៗ​កំពុង​ពពោះ ច្បាស់​ជា​ចង់​ដឹង​មិន​ខាន​ថា ធ្វើ​ម៉េច​ទើប​ឲ្យ​កូន​កើត​មក​មាន​ស្បែក​ស្អាត និង​មាន​សុខភាព​ល្អ? ពិត​ណាស់​ ហ្សែន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កំណត់​ពណ៌​ស្បែក​ ប៉ុន្តែ​ក៏​មាន​គន្លឹះ​មួយ​ចំនួន​ អាច​ជួយ​ឲ្យ​ស្បែក​ទារក​ស​ស្អាត​ តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ដែរ។ ស្បែក​យល់​ពី​ការអភិវឌ្ឍ​នៃ​ស្បែក​បេប៊ី ពិត​ណាស់​ ពណ៌​ស្បែក​ទារក​ត្រូវ​បាន​កំណត់​ដោយ​ហ្សែន​ ហើយ​ការ​រួម​ចំណែក​គ្នា​នៃ​ហ្សែន​ប៉ា​ម៉ាក់​ នឹង​បង្កើត​បាន​ជា​ពណ៌​ស្បែក​នៃ​កូន។ ថ្វី​ត្បិត​តែ​ហ្សែន​មិន​អាច​ផ្លាស់ប្តូរ​បាន​ ប៉ុន្តែ​ម៉ាក់​ៗ​អាច​គាំទ្រ​ដល់​ការអភិវឌ្ឍ​សុខភាព​ស្បែក​របស់​កូន​ តាម​រយៈ​ការ​ជ្រើសរើស​របប​អាហារ​ល្អ​ៗ និង​ការ​ថែទាំ​ស្បែក​ត្រឹមត្រូវ​អំឡុង​ពេល​ពពោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ សារៈសំខាន់​នៃ​អាហារូបត្ថម្ភ ការ​ជ្រើសរើស​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខុមាលភាព​របស់​ទារក​ក្នុង​ផ្ទៃ រួម​ទាំង​ការអភិវឌ្ឍ​ស្បែក​របស់​ក្មេង។ ហេតុ​នេះ​ហើយ​ ទើប​ស្រ្តី​ពពោះ​គួរ​ញ៉ាំ​របបអាហារ​ណា​ ដែល​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូច​ខាង​ក្រោម៖ វីតា​មីន​A មាន​នៅ​ក្នុង​ការ៉ុត ដំឡូង​ជ្វា និង​បន្លែ​ស្លឹក​បៃតង។ វីតា​មីនA អាច​ជួយ​ទ្រទ្រង់​ដល់​ការ​ផលិត និង​ជួសជុល​កោសិកា​ស្បែក​ វីតាមីន​E មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ និង​ស្បៃ​ពួយ​ឡេង មាន​ប្រសិទ្ធភាព​ ជួយ​ការពារ​កោសិកា​ស្បែក​ពី​ការ​បំផ្លាញ។ វីតាមីន​C ដែល​មាន​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ អាច​ជួយ​ជំរុញ​ដល់​ការ​ផលិត​ខូឡាជែន និង​រក្សា​ភាព​យឺត​នៃ​ស្បែក។ ស័ង្កសី ដែល​មាន​នៅ​ក្នុង​សាច់​ និង​អាហារ​ដែល​ផ្សំ​ពី​ទឹក​ដោះគោ មាន​សារៈសំខាន់​ជួយដល់​ការ​លូតលាស់​​នៃ​ស្បែក។ រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ដោយ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​ពី​២ ទៅ​៣​លីត្រ​ក្នុង​មួយ​ថ្ងៃ។ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​ថែទាំ​ស្បែក​បែប​ណា​? ម៉ាក់​ៗ​ដឹង​អត់​ថា ការ​ប៉ះពាល់​នឹង​កាំរស្មី​UV អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ទារក​ដូច​គ្នា។ អ៊ឹចឹង​ហើយ​ យើង​គួរ​តែ​លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ ស្លៀក​សំលៀក​បំពាក់​ជិត​ល្អ និង​ជៀសវាង​ត្រូវ​កម្តៅ​ថ្ងៃ​រយៈពេល​យូរ។ មួយ​វិញ​ទៀត សម្រាប់​​ផលិតផល​ថែទាំ​ស្បែក​ដែល​គ្មាន​ជាតិ​កាត់​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

គន្លឹះខ្លឹមៗ ថែទាំខ្លួនចំពោះម៉ាក់ៗកំពុងពពោះចំរដូវរងា

ម៉ាក់​ៗ​ដែល​កំពុង​ពពោះ​ចំ​រដូវ​រងា​ ច្បាស់​ជា​មាន​ការ​ព្រួយបារម្ភ​ពី​ការ​ថែទាំ​ផ្ទៃ​ពោះ​​មិន​ខាន​ ពីព្រោះ​រដូវ​នេះ អាច​នាំ​មក​នូវ​ជំងឺ​ឆ្លង​ផ្សេង​ៗ​ដែល​មាន​នៅ​ក្នុង​ខ្យល់​អាកាស។ ដូច្នេះ​ហើយ​ ដើម្បី​ជៀសវាង​ផលប៉ះពាល់​ផ្សេង​ៗ​ចំពោះ​ខ្លួន​ឯង និង​ទារក​ក្នុង​ផ្ទៃ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ថែទាំ​សុខភាព​ជា​ពិសេស ដោយ​អនុវត្តន៍​តាម​គន្លឹះ​ខ្លឹម​ៗ​ខាង​ក្រោម​នេះ៖ បញ្ហា​ប្រឈម​នៅ​រដូវ​រងា​សម្រាប់​ស្រ្តី​ពពោះ ស្បែក​ស្ងួត​ និង​រលាក ប្រព័ន្ធ​ភាព​សាំ​ចុះ​ខ្សោយ​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ងាយ​ផ្តាសាយ​ និង​គ្រុន​ក្តៅ មិន​សូវ​បញ្ចេញ​សកម្មភាព​រាងកាយ​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គន្លឹះ​ខ្លី​ខ្លឹម​សម្រាប់​ថែទាំ​ផ្ទៃពោះ​អំឡុង​ពេល​រដូវ​រងា ពិត​ណាស់​ សម្រាប់​ម៉ាក់​ៗ​ដែល​កំពុង​ពពោះ​​ចំ​​រដូវ​រងារ​នេះ គួរ​យក​ចិត្ត​ទុក​ដាក់​ និង​ថែទាំ​សុខភាព​​​ឲ្យ​បាន​ដិតដល់​ ដើម្បី​​ធានា​ថា​ទារក​ក្នុង​ផ្ទៃ​មាន​ការ​លូតលាស់ និង​ការអភិវឌ្ឍ​បាន​ល្អ តាម​រយៈ៖ ស្លៀក​សំលៀក​បំពាក់​ច្រើន​ជាន់ ​ប្រើ​ក្រែម​ផ្តល់​សំណើម​សម្រាប់​ស្រ្តី​ពពោះ បញ្ចូល​របបអាហារ​ដែល​មាន​វីតាមីន​D ដូចជា​ត្រី​មាន​ខ្លាញ់ និង​ផលិតផល​មាន​ជាតិ​ទឹកដោះ​គោ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន គេង​ឲ្យ​បាន​គ្រប់គ្រាន់ ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​​តាម​ការណែនាំ​របស់​គ្រូពេទ្យ។​ ​​​​​ក្រៅ​ពី​នេះ ម៉ាក់​ៗ​​ក៏​ចាំបាច់​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​ដូច​គ្នា ពីព្រោះ​ថា​​ស្រ្តេស និង​ការ​ថប់បារម្ភ​ អាច​ប៉ះពាល់​ខ្លាំង​ដល់​ទារក​ក្នុង​ផ្ទៃ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​​គួរ​គិត​ដល់​សកម្មភាព​កម្សាន្ត​អារម្មណ៍​ផ្សេងៗ ក៏​ដូចជា​រក្សា​ទំនាក់ទំនង​​ល្អ​ជាមួយ​នឹង​អ្នក​ជាទី​ស្រលាញ់​ ព្រម​ទាំង​ស្វែង​រក​ជំនួយ​ ប្រសិនបើ​មាន​អារម្មណ៍​ថា​ស្រ្តេស​ខ្លាំង។ ចំណុចសំខាន់ គន្លឹះ​ខ្លី​ខ្លឹម​សម្រាប់​ថែទាំ​ផ្ទៃពោះ​អំឡុង​ពេល​រដូវ​រងារ ពិត​ណាស់​ សម្រាប់​ម៉ាក់​ៗ​ដែល​កំពុង​ពពោះ​​ចំ​​រដូវ​រងារ​នេះ គួរ​យក​ចិត្ត​ទុក​ដាក់​ និង​ថែទាំ​សុខភាព​​​ឲ្យ​បាន​ដិតដល់​ ដើម្បី​​ធានា​ថា​ទារក​ក្នុង​ផ្ទៃ​មាន​ការ​លូតលាស់ និង​ការអភិវឌ្ឍ​បាន​ល្អ តាម​រយៈ៖ ស្លៀក​សំលៀក​បំពាក់​ច្រើន​ជាន់ ​ប្រើ​ក្រែម​ផ្តល់​សំណើម​សម្រាប់​ស្រ្តី​ពពោះ បញ្ចូល​របបអាហារ​ដែល​មាន​វីតាមីន​D ដូចជា​ត្រី​មាន​ខ្លាញ់ និង​ផលិតផល​មាន​ជាតិ​ទឹកដោះ​គោ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន គេង​ឲ្យ​បាន​គ្រប់គ្រាន់ ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​​តាម​ការណែនាំ​របស់​គ្រូពេទ្យ។​ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល […]


ពពោះ

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ

ការ​បង្ករោគ ឬ​ការ​ឆ្លង​ជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ អាច​​ផ្តល់​ផល​ប៉ះ​ពាល់​ទាំង​ម្តាយ និង​កូន​។ ប៉ុន្តែ ម៉ាក់​ៗ​នៅ​តែ​អាច​ធ្វើឱ្យកូន​មាន​​ការ​អភិវឌ្ឍបានល្អ​ប្រសើរ ដោយគ្រាន់​តែ​អនុវត្តន៍​វិធាន​ការ​បង្ការ​មួយ​ចំនួន​​ប៉ុណ្ណោះ ដើម្បី​ចៀស​វាង​ការឆ្លង​ជំងឺផ្សេងៗ​។ ខាងក្រោមនេះ ជាវិធីងាយ​ៗ ដើម្បីការ​ពារ​ម៉ាក់​ៗ​ និង​កូន​ក្នុងផ្ទៃ កុំឱ្យឆ្លង​ជំងឺ៖ ១. រក្សា​អនាម័យ​ជានិច្ច៖ ម៉ាក់​ៗ​គួរ​តែ​លាង​ដៃ​ឱ្យបាន​ញឹកញាប់ ដោយ​ប្រើ​សាប៊ូ ឬទឹក​លាងដៃសម្លាប់មេរោគ ដើម្បី​ជៀស​វាងការ​ឆ្លង​ជំ​ងឺ​ផ្សេងៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ ចង់គណនាទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ចង់គណនាទម្ងន់ធៀបនឹងកម្ពស់ (BMI) ចុចទីនេះ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ ចុចគណនាថ្ងៃទម្លាក់មេជីវិត ចុចត្រង់នេះ ២. ចម្អិន​អាហារ​ឱ្យ​បាន​ឆ្អិនល្អ៖ ម៉ាក់​ៗ​គួរ​តែ​ចម្អិនអាហារ​ឱ្យ​បាន​ឆ្អិនល្អ ពិសេស​សាច់ និង​ស៊ុត និង​មិន​គួរ​ញ៉ាំ​អាហារ​កែច្នៃឡើយ ព្រោះ​​សាច់​ឆៅ ឬ​អាហារ​កែច្នៃ អាច​មាន​បាក់តេរី ដែល​ប៉ះ​ពាល់​ដល់​សុខភាព​។ ៣. ជៀស​វាង​ញ៉ាំ​ទឹក​ដោះ​គោមិន​បាន​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ និង​ផលិត​ផល​ពី​ទឹក​ដោះ​គោ​នោះ ព្រោះ​ទឹក​​ដោះ​គោ​​ដែលមិន​បាន​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ អាច​មាន​បាក់តេរីអាក្រក់​​។ ៤.​ការ​ពារ​ខ្លួន​ពី​សត្វ​ល្អិតចម្លង​ជំ​ងឺ៖ សត្វមូស និង​សត្វល្អិតផ្សេង​ទៀត អាចចម្លង​វីរុស​គ្រុន​ឈាម និង​ហ្ស៊ីកា ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​ទារក​ក្នុងផ្ទៃ​ ឬ​ធ្វើ​ឱ្យ​ទារក​ក្នុងផ្ទៃ​លូ​តលាស់​មិនបាន​បំពេញ​លេញ​ ហេតុនេះ គួរ​តែ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​សត្វ​ល្អិត​ទាំង​នោះខាំ ដើម្បី​ចម្លងវីរុស។ ៥. ពិគ្រោះ​ជា​មួយនឹង​គ្រូពេទ្យអំពី​ការ​ចាក់​វ៉ាក់​សាំង៖ វ៉ាក់​សាំង​មួយ​ចំនួន ពិត​ជា​សំខាន់​ណាស់ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដើម្បី​ជួយ​ឱ្យ​​ម៉ាក់​ៗ​មាន​សុខភាព​ល្អ​ ដោយ​វ៉ាក់សាំង​ទាំង​នោះ មាន​ដូច​ជា វ៉ាក់​សាំង​ជំ​ងឺ​ផ្តាសាយ និង​តេតាណូស […]


ការថែទាំផ្ទៃពោះមុនសម្រាល

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]


បញ្ហាផ្ទៃពោះ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។ បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ការ​ឆ្លង​មេរោគ​ផ្សិត អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ញ៉ាំប៉ោមខៀវអំឡុងពេលពពោះ ផ្តល់អត្ថប្រយោជន៍លើសពីការរំពឹងទុក

អំឡុង​ពេល​ពពោះ ការ​ជ្រើសរើស​របប​អាហារ​ល្អ​ៗ និង​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ទ្រទ្រង់​សុខភាព​ទាំង​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ។ ដូច​ទៅ​នឹង​ផ្លែ​ប៉ោម​ពណ៌​ក្រហម​ដែរ ផ្លែ​ប៉ោម​ខៀវ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដែល​អាច​ជួយ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព។ អត្ថប្រយោជន៍​សុខភាព​​ទាំង​៦​នៃ​ផ្លែ​ប៉ោម​ខៀវ ១. ជំរុញ​ការ​រំលាយ​អាហារ ពិត​ណាស់​ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​បញ្ហា​រំលាយ​អាហារ​ ដូចជា​ទល់លាមក និង​រលាក​ពោះវៀន។ យ៉ាង​ណា​មិញ ប៉ោម​​ខៀវ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​​ឲ្យ​ដំណើរការ​បាន​រលូន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. បញ្ចៀស​ការ​បំផ្លាញ​DNA រាងកាយ​របស់​យើង​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​យ៉ាង​ច្រើន​អំឡុង​ពេល​ពពោះដែរ ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​បំផ្លាញ​ DNA និង​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​នៅ​ពេល​ក្រោយ។ ដូច្នេះ​ហើយ យើង​គួរ​តែ​ញ៉ាំ​ផ្លែ​ប៉ោម​​ខៀវ​ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ​និងអាច​ជួយ​ការពារ​ការ​បំផ្លាញ​ DNAនៅ​ក្នុង​រាងកាយ​។ ៣. បង្ការ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង សម្ពាធ​ឈាម​ខ្ពស់ ឬ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង អាច​បង្ក​គ្រោះថ្នាក់​ទាំង​ម៉ាក់​ និង​​ទារក​ក្នុង​ផ្ទៃ។ ដោយ​សារ​តែ​កង្វះ​វីតាមីន​ C ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ធ្ងន់ធ្ងរ ដូច​នេះ​ហើយ​ យើង​គួរ​បំពេញ​ជាតិ​វីតាមីន​C ដែល​អាច​រក​បាន​នៅ​ក្នុង​ផ្លែ​ប៉ោម​ខៀវ​។ ៤. ល្អ​ចំពោះ​ស្បែក ស្ត្រី​ជា​ច្រើន​ប្រឈម​នឹង​បញ្ហា​ស្បែក​ផ្សេងៗ​អំឡុង​ពេល​ពពោះ។ អ៊ីចឹង​ហើយ ​ប្រសិនបើ​យើង​ចង់​បាន​ស្បែក​ស្អាត និង​មាន​សុខភាព​ល្អ គួរ​តែ​ញ៉ាំ​ផ្លែ​ប៉ោម​ខៀវ​​ជា​ប្រចាំ​ ពីព្រោះ​ថា​ផ្លែឈើ​មួយ​ប្រភេទ​នេះ​​សម្បូរ​ទៅ​ដោយ​វីតាមីន​ A, B និង ​C ដែល​ល្អ​បំផុត​ចំពោះ​ស្បែក។ ៥. ជួយ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ ការ​បញ្ចេញ​ទឹកប្រមាត់​ច្រើន​ពេក​ពី​ថ្លើម អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ អំឡុង​ពេល​ពពោះ ដែល​រួម​មាន​កូន​កើត​មិន​គ្រប់ខែ។ ប៉ុន្តែ ការ​ញ៉ាំ​ផ្លែ​ប៉ោម​ខៀវ​ មាន​សារៈសំខាន់​ចំពោះ​សុខភាព​ថ្លើម​ ដែល​អាច​បង្ការ​បញ្ហា​មួយ​នេះ​បាន។ [embed-health-tool-due-date] ៦. […]


បញ្ហាផ្ទៃពោះ

រីកតម្រងនោមអំឡុងពេលពពោះបណ្តាលមកពីអ្វី? គ្រោះថ្នាក់ដែរអត់?

ការ​រីក​តម្រង​នោម​សម្តៅ​ទៅ​លើ​អាការៈ​​ហើម​តម្រង​នោម​ នៅ​ពេល​ដែល​​មាន​​ការ​ប្រមូលផ្ដុំ​ទឹក​នោម​ ដែល​មិន​អាច​ឆ្លង​ទៅ​កាន់​ប្លោក​នោម​​​ ដោយ​សារ​តែ​ការ​ស្ទះ​បង្ហួរ​នោម។ ស្ថានភាព​នេះ ​ប៉ះពាល់​ដល់​ស្ត្រី​ពពោះ​ប្រមាណ​ជា​៩០%​ឯណោះ។ ក្នុង​ករណី​ដែល​ម៉ាក់​​ៗ​មាន​រោគសញ្ញា​នៃ​ការ​រីក​តម្រង​នោម គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ទើប​ជា​ការ​ប្រសើរ។ រោគសញ្ញា​នៃ​ការ​រីក​តម្រង​នោម ​ការ​រីក​តម្រង​នោម អាច​បង្ហាញ​រោគសញ្ញា​មួយ​ចំនួន​ ហើយ​ករណី​ខ្លះ ក៏​មិន​បញ្ចេញ​រោគសញ្ញា​ដូច​គ្នា។ ជា​ធម្មតា រោគសញ្ញា​​កើត​ឡើង​អាស្រ័យ​ទៅ​លើ​ថា​តើ​ការ​ហើម​មាន​លក្ខណៈ​ស្រួចស្រាល់ ឬ​សន្សឹម​ៗ។ រោគសញ្ញា​នៃ​ការ​រីក​តម្រង​នោម​ រួម​មាន​៖ ការ​ឈឺចាប់​​នៅ​តំបន់​ខ្នង និង​ពោះ ចង្អោរ និង​ក្អួត ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ក្តៅ​ខ្លួន នោម​ឈាម​ ឈឺ​ទ្រូង ហើម​ជើង នោម​ញឹក​។ មូលហេតុ​បង្ក​នៃ​ការ​រីក​តម្រង​នោម ការ​រីក​តម្រង​នោម​អំឡុង​ពេល​ពពោះ​​ កើត​ឡើង​បណ្តាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ ដូចជា កត្តា​អ័រម៉ូន ការ​កើន​ឡើង​ទម្ងន់​ស្បូន ក្រួស​តម្រង​នោម​ កំណក​ឈាម​ សម្លាក​នៃ​តម្រង​នោម មហារីក​ប្លោក​នោម​។ល។ ដូច​គ្នា​នេះ​ដែរ កត្តា​ខាង​ក្រៅ​ដូចជា​ មហារីក​មាត់​ស្បូន ​ជំងឺ​សរសៃ​ឈាម​វ៉ែន​អូវែ ជំងឺ​ទឹក​នោម​ផ្អែម ក៏​អាច​បណ្តាល​ឲ្យ​កើត​មាន​បញ្ហា​មួយ​នេះ​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ កត្តា​ហានិភ័យ ផលវិបាក​ និង​ហានិភ័យ​នៃ​ការ​រីក​តម្រង​នោម​អំឡុង​ពេល​ពពោះ​នេះ រួម​មាន​ការ​សម្រាល​កូន​មិន​គ្រប់​ខែ និង​រលាក​តម្រង​នោម​។ ផលវិបាក​ដ៏​កម្រ​មួយ​ទៀត ប៉ុន្តែ​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ គឺ​ជា​ការ​បែក​តម្រង​នោម​ដោយ​ឯងៗ ដោយ​សារ​តែ​ការ​កើន​ឡើង​​​នៃ​ទឹក​ដែល​ប្រមូលផ្ដុំ​រចនាសម្ព័ន្ធ​​លើស​កម្រិត​នៅ​លើ​សាច់​តម្រង​នោម។ [embed-health-tool-due-date] ពេល​ណា​គួរ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ? ប្រសិនបើ​ម៉ាក់​ៗ​មាន​អាការៈ​គ្រុន​ក្តៅ ឈឺចាប់​ស្រួចស្រាល់​នៅ​ក្នុង​ពោះ នោម​មាន​លាយ​ឈាម​ ប្លោក​នោម​មិន​ដំណើរការ​ ឬ​ប្រឈម​នឹង​ផលវិបាក​ប្រព័ន្ធ​ទឹក​នោម​ផ្សេង​ទៀត គួរ​តែ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់។ ការ​រីក​តម្រង​នោម​នេះ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ស្ត្រី​ពពោះ​ដែល​មាន​តម្រង​នោម​តែ​មួយ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ