ការពពោះ គឺជារយៈពេលដ៏សំខាន់ និងមានអត្ថន័យបំផុតសម្រាប់ម៉ាក់ៗ។ អំឡុងពេលនេះដែរ យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្នចំពោះទម្លាប់ខុសឆ្គងមួយចំនួន ដែលអាចប៉ះពាល់ដល់សុខភាពអាអូនក្នុងផ្ទៃ។
ការពពោះ គឺជារយៈពេលដ៏សំខាន់ និងមានអត្ថន័យបំផុតសម្រាប់ម៉ាក់ៗ។ អំឡុងពេលនេះដែរ យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្នចំពោះទម្លាប់ខុសឆ្គងមួយចំនួន ដែលអាចប៉ះពាល់ដល់សុខភាពអាអូនក្នុងផ្ទៃ។

ម៉ាក់ៗគួរធ្វើសកម្មភាពប្រចាំថ្ងៃស្រាលៗ រួមបញ្ចូលការហាត់យូហ្គា ដើរជារៀងរាល់ថ្ងៃ ឬចំណាយពេលខ្លះ ធ្វើរឿងដែលខ្លួនឯងចូលចិត្ត។ ទង្វើទាំងនេះ អាចជួយគ្រប់គ្រងអារម្មណ៍ កាត់បន្ថយអាការៈចាញ់កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀសបញ្ហាសុខភាពផ្សេងៗ។ ម្យ៉ាងវិញទៀត បើយើងអង្គុយច្រើនពេក នោះនឹងអាចបណ្តាលឲ្យមានបញ្ហាសុខភាពមួយចំនួន ដូចជាឡើងទម្ងន់ ឬជំងឺទឹកនោមផ្អែមពេលពពោះ។ល។
នៅពេលដែលយើងជក់បារី ញ៉ាំគ្រឿងស្រវឹង ឬជាតិកាហ្វេអ៊ីន សារធាតុទាំងនោះនឹងចូលទៅកាន់សុករបស់ម៉ាក់ៗ ហើយប៉ះពាល់ដល់ទារកក្នុងផ្ទៃដោយផ្ទាល់។ ហានិភ័យនៃកូនស្លាប់ក្នុងផ្ទៃ សម្រាលមិនគ្រប់ខែ ការរលូតកូន កូនកើតមិនគ្រប់គីឡូ និងបញ្ហាទារកស្លាប់ភ្លាមៗ អាចនឹងកើនឡើងខ្ពស់។ គ្រឿងស្រវឹង ក៏រួមចំណែកដល់បញ្ហាមិនប្រក្រតីខាងរាងកាយ និងបញ្ញាស្មារតី ហើយការជក់បារីទៀតសោត អាចប៉ះពាល់ដល់សមត្ថភាពក្នុងការមានផ្ទៃពោះម្តងទៀត និងបង្កជាបញ្ហាផ្លូវដង្ហើម។
ទន្ទឹមនឹងនេះដែរ សាច់ បន្លែ ត្រី ឬស៊ុតឆៅ ទឹកផ្លែឈើ ឈីស និងអាហារកែច្នៃមួយចំនួន អាចបណ្តាលឲ្យមានផលវិបាកក្នុងពេលសម្រាល។ អ៊ីចឹងហើយ ម៉ាក់ៗគួរញ៉ាំអាហារណាដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជាផ្លែឈើស្រស់ បន្លែ និងអាហារដែលចម្អិនឆ្អិនល្អ។
ទឹកក្តៅ អាចបង្កើនកម្រិតសីតុណ្ហភាពរាងកាយរបស់ម៉ាក់ៗ ហើយបើកម្រិតសីតុណ្ហភាពខ្ពស់ នោះក៏អាចផ្សារភ្ជាប់ទៅនឹងបញ្ហាពិការភាពខួរក្បាល និងឆ្អឹងខ្នងរបស់ទារកដូចគ្នា។ ដូច្នេះហើយ ម៉ាក់ៗគួរជៀសវាងត្រាំទឹកក្តៅ ឬសូណា និងជំនួសដោយការងូតទឹកក្តៅឧណ្ហៗ ទើបជាការប្រសើរ។

ជាមួយគ្នានេះដែរ ស្រ្តេស និងការថប់បារម្ភ អាចជះឥទ្ធិពលដ៏សម្បើមដល់អាអូន ដូចជាប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និងខួរក្បាលទារក។ ដូចនេះ ដើម្បីគ្រប់គ្រងស្រ្តេសឲ្យបានល្អ ម៉ាក់ៗគួរគេងឲ្យបានគ្រប់គ្រាន់ ធ្វើសមាធិ ហាត់យូហ្គា ដើរ ឬធ្វើសកម្មភាពកំសាន្តផ្សេងៗ។ ក្នុងករណីដែលម៉ាក់មានអារម្មណ៍ពិបាកចិត្តលើសពី២សប្តាហ៍ គួរពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីស្វែងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។
អត្ថបទគួរអាន៖