បើទោះបីជំងឺទឹកនោមផ្អែមពេលពពោះ អាចជាសះស្បើយក្រោយសម្រាលកូនរួច ដោយសារតែកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះក៏ដោយ ប៉ុន្តែ ជួនកាលបញ្ហាសុខភាពមួយនេះ ក៏អាចវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ផងដែរ។
តើជំងឺទឹកនោមផ្អែមពេលពពោះប៉ះពាល់ដល់ទារកយ៉ាងម៉េចខ្លះ?
ទឹកនោមផ្អែមពេលពពោះអាចជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់ទារកក្នុងផ្ទៃ ដោយសារតែកម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចបង្កជាបញ្ហាសុខភាពផ្សេងៗដូចជា បញ្ហាផ្លូវដង្ហើម កម្រិតកាល់ស្យូមទាប ជាតិស្ករក្នុងឈាមទាបនៅពេលកើតជាដើម។
កម្រិតជាតិស្ករក្នុងឈាមខ្ពស់ ក៏អាចបណ្ដាលឲ្យកើនឡើងសារធាតុរាវ Amniotic, Macrosomia ហើយក្នុងលក្ខខណ្ឌកម្រខ្លះ អាចនាំឲ្យកូនស្លាប់ក្នុងផ្ទៃថែមទៀតផង។ បញ្ហាកូនកើតមុនខែ សម្ពាធឈាមខ្ពស់ និងបម្រុងក្រឡាភ្លើងក៏មានគ្រោះថ្នាក់ខ្លាំងដូចគ្នា។























