២. និយាយចេញមកក្រៅ
ការលាក់ទុកនូវអាការៈព្រួយបារម្ភជ្រុលនេះតែម្នាក់ឯង វាធ្វើឲ្យស្ថានភាពកាន់តែអាក្រក់។ ដូចនេះ ចូរពិភាក្សាជាមួយមិត្តភ័ក្ដិ ក្រុមគ្រួសារ ឬដៃគូរបស់យើង ដើម្បីស្វែងរកដំណោះស្រាយ ក៏ដូចជាព្យាយាមលំហែអារម្មណ៍ឲ្យបានច្រើន និងចំណាយពេលធ្វើអ្វីដែលខ្លួនឯងចង់ធ្វើជាដើម។
៣.បន្ថែមរសជាតិជីវិត
បែបបទនៃជីវិត ដែលអាចកាត់បន្ថយនូវជំងឺថប់បារម្ភទូទៅ ដែលគ្នាយើងមិនគួរមើលរំលងនោះ មានដូចជាការហាត់ប្រាណ ការធ្វើសមាធិ ការព្យាបាលបែបសិល្បៈ ឬការបញ្ចេញអារម្មណ៍ដោយការសរសេរ (ដោយសរសេរនូវអ្វីដែលអ្នកភ័យខ្លាច និងព្រួយបារម្ភ)។
៤. ពិគ្រោះជាមួយគ្រូពេទ្យចិត្តសាស្ត្រ
ការព្យាបាលផ្នែកខាងសតិបញ្ញា (CBT) និងការប្រើថ្នាំ គឺជាវិធីស្តង់ដារ ក្នុងការព្យាបាល និងគ្រប់គ្រងជំងឺថប់បារម្ភទូទៅ។ គ្រូពេទ្យនឹងសហការជាមួយយើងក្នុងការគាស់កកាយនូវបទពិសោធន៍ពីមុនៗ ដែលជាប្រភពនៃការថប់បារម្ភរបស់យើង។ បន្ទាប់មក គាត់នឹងឲ្យយើងស្វែងរកការគិតអវិជ្ជមាន ដែលនាំឲ្យយើងព្រួយបារម្ភឥតស្រាកស្រាន្ត រួចនឹងជួយបង្កើតយុទ្ធសាស្ត្រដើម្បីដោះស្រាយ។ រីឯថ្នាំប្រឆាំងនឹងការថប់បារម្ភ នឹងធ្វើឲ្យមានអារម្មណ៍ស្រួលខ្លួន និងស្ងប់ល្អផងដែរ។
ជំងឺថប់បារម្ភទូទៅ មិនអាចបាត់ទៅវិញដោយឯកឯងនោះទេ នៅពេលដែលយើងដាក់សម្ពាធដល់ខ្លួនឯងកាន់តែខ្លាំង ដើម្បីកម្ចាត់ចោលនូវជំងឺនេះ ឬមិនអើពើក្នុងការរកវិធីព្យាបាលនោះ វានឹងកាន់តែអាក្រក់លើសដើម ព្រមទាំងបន្ថែមនូវបញ្ហាស្មុគស្មាញជាច្រើនថែមទៀតផង។