សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

ស្វែងរក សុខភាពផ្លូវចិត្ត

វិធីបំបាត់ស្ត្រេស

វិធីសាស្រ្តងាយៗទាំង៥ ជួយកម្ចាត់ស្រ្តេស និងការឈឺចាប់លើរាងកាយ

​ថ្វីត្បិត​តែ​បច្ចុប្បន្ន​ ថ្នាំ​ពេទ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ជួន​កាល យើង​អាច​កម្ចាត់​បញ្ហា​មួយ​ចំនួន​​បាន​ដោយ​គ្រាន់​តែ​ប្រើ​វិធីសាស្ត្រ​ងាយ​ៗ​ប៉ុណ្ណោះ។ ប្រសិនបើ​​គ្នា​យើង​ប្រឈម​នឹង​អាការៈ​ឈឺចាប់រាង​កាយ​ ឬ​ស្រ្តេស អាច​សាកល្បង​វិធីសាស្ត្រ​ទាំង​​៥​ខាង​ក្រោម​នេះ​។ ១. ប្រើ​ទឹក​កក​ស្អំ​លើ​បរិវេណ​ឈឺចាប់ ការ​ប្រើ​ទឹកកក​ គឺ​ជា​រូបមន្ត​បែប​បុរាណ​ និង​ល្អ​បំផុត​ដើម្បី​ជួយ​ដោះស្រាយ​ការ​ឈឺចាប់​នៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ។ ទឹកកក​អាច​ជួយ​ព្យាបាល​របួស​ស្រួចស្រាល់​ និង​ការ​រលាក​ ព្រម​ទាំង​ការ​ហើម​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ហេតុនេះ​ហើយ​ ក្នុង​ករណី​ដែល​យើង​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ គួរ​សាក​ប្រើ​ទឹកកក​ស្អំ​នៅ​បរិវេណ​ដែល​រង​​របួស ឬ​ងូត​ទឹក​កក​តែ​ម្ដង។ [embed-health-tool-heart-rate] ​​​​​២. ម៉ាស្សា​នៅ​ចន្លោះ​ចិញ្ចើម​ដើម្បី​កាត់បន្ថយ​ស្រ្តេស ការ​សង្កត់​នៅ​ត្រង់​បរិវេណ​នេះ អាច​ជួយ​បំបាត់​​រាល់​ការ​ឈឺចាប់​ និង​ស្រ្តេស​បណ្ដោះ​អាសន្ន​បាន។ អីចឹង​ហើយ គ្នា​យើង​អាច​ធ្វើការ​សង្កត់​ ឬ​ម៉ាស្សា​នៅ​ត្រង់​ចន្លោះ​ចិញ្ចឹម​ ដើម្បី​ដោះស្រាយ​​បញ្ហា​ខាង​លើ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ម៉ាស្សា​ត្រចៀក ជាមួយ​គ្នា​នេះ​ដែរ ការ​សង្កត់​នៅ​ត្រង់​ត្រចៀក​ក៏​អាច​ជួយ​កាត់បន្ថយ​ស្រ្តេស និង​ការ​ថប់​បារម្ភ​ពី​រាងកាយ​បាន​ដូច​គ្នា។ ​ ​៤. ញ៉ាំ​ទឹក​ក្រូច​ស្រស់​ ពិត​ណាស់​ វីតាមីន​C​ ផ្ដល់​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​រាងកាយ ជា​ពិសេស​គឺ​ជួយ​បំបាត់​​បញ្ហា​ស្រ្តេស។ ​កម្រិត​ស្រ្តេស​ខ្ពស់​ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​កង្វះ​វីតាមីន​C ដូច្នេះ​ហើយ យើង​អាច​បង្កើន​​វីតាមីន​C ដោយ​ការ​ញ៉ាំ​ទឹក​ក្រូច​ស្រស់​​ជា​ប្រចាំ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា […]


វិធីបំបាត់ស្ត្រេស

សញ្ញាទាំងនេះបញ្ជាក់ថាស្រ្តេសការងារធ្ងន់ធ្ងរ គួរដោះស្រាយភ្លាមៗកុំទុកយូរ

បញ្ហា​ស្រ្តេស​ការងារ​ធ្ងន់ធ្ងរ​ កើត​ឡើង​នៅ​ពេល​ដែល​យើង​មិន​អាច​គ្រប់គ្រង​ស្រ្តេស​បាន​ល្អ និង​​ចេះ​តែ​​បណ្ដោយ​រយៈពេល​យូរ។ បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​​ពេញ​វ័យ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ ប្រឈម​នឹង​បញ្ហា​នេះ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន។ តើ​ស្រ្តេស​ការងារ​ធ្ងន់ធ្ងរ​ មាន​សញ្ញា​ព្រមាន​អ្វី​ខ្លះ? ​​សញ្ញា​ទាំង​៧នៃ​ស្រ្តេស​ការងារ​ធ្ងន់ធ្ងរ​ គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន ១. ​នឿយហត់​ទាំង​ចិត្ត និង​កាយ គ្នា​យើង​អាច​មាន​អារម្មណ៍​នឿយហត់​​ទាំង​ផ្លូវ​កាយ​ ផ្លូវ​ចិត្ត​ និង​ស្មារតី ដែល​​បណ្ដាល​មក​ពី​ស្រ្តេស​ ឬ​​រឿងរ៉ាវ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ណា​មួយ ហើយ​អារម្មណ៍​បែប​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​សម្ពាធ​ការងារ ឬ​បរិយាកាស​ជុំវិញ​ខ្លួន ខ្វះ​ខាត​ធនធាន ឬ​ធ្វើការ​រយៈពេល​យូរ​ម៉ោង​ជា​ដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​២. មាន​អារម្មណ៍​កើត​ទុក្ខ​ខ្លាំង ​ប្រសិនបើ​យើង​តែង​មាន​អារម្មណ៍​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ញឹកញាប់ ឬ​​មិន​សប្បាយ​ចិត្តជា​ប្រចាំ នោះ​​អាច​ជា​​សញ្ញា​នៃ​ស្រ្តេស​ការងារ​ធ្ងន់ធ្ងរ​ហើយ។ [embed-health-tool-bmr] ៣. ភ្លេចភ្លាំង​ច្រើន​ ឬ​ពិបាក​ផ្ដោត​អារម្មណ៍ ទន្ទឹម​នឹង​នេះ​ដែរ ស្រ្តេស​ការងារ​ធ្ងន់ធ្ងរ​ក៏​អាច​នាំ​ឲ្យ​យើង​ច្របូកច្របល់​ ភ្លេចភ្លាំង និង​ពិបាក​ផ្ដោត​អារម្មណ៍។ នៅ​ពេល​ដែល​យើង​ធ្វើ​ការងារ​ច្រើន​ គេង​មិន​គ្រប់គ្រាន់​ ស្រ្តេស និង​ប្រើប្រាស់​អ៊ីនធើណែត​ច្រើន​ជ្រុល ក៏​អាច​បង្ក​ជា​​បញ្ហា​នេះ​ដែរ។ ៤. ប្រព្រឹត្ត​កំហុស​ឆ្គង​តូចតាច កំហុស​ឆ្គង​តូចតាច​​នៅ​កន្លែង​ធ្វើ​ការងារ​ ដែល​​រួម​មាន​ភ្លេច​ធ្វើ​កិច្ចការ​ ឬ​ភ្លេច​ថ្ងៃ​ដែល​ត្រូវ​ដាក់​ឯកសារ អាច​បង្ក​ជា​ហានិភ័យ​ដល់​យើង​បាន​។ ​បើ​គ្នា​យើង​ប្រព្រឹត្ត​កំហុស​ឆ្គង​បែប​នេះ​ញឹកញាប់ គួរ​រក​វិធី​ដោះស្រាយ​ហើយ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

បើអ្នកជំងឺផ្លូវចិត្តមានកប្បកិរិយាកោងកាច ឬប្រើហិង្សា យើងគួរធ្វើបែបណា?

​ពេល​ខ្លះ អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​អាច​កើត​មាន​អាកប្បកិរិយា​ព្រហើន​​កោងកាច ឬ​ប្រើ​ហិង្សា​ដោយ​ខ្វះ​ការ​ពិចារណា។ ប៉ុន្តែ ប្រសិនបើ​អ្នក​ជំងឺ​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ នោះ​ពុំ​​បង្ក​ជា​គ្រោះថ្នាក់​ដល់​អ្នក​ផ្សេង​ទៀត​ឡើយ។ ជា​ទូ​ទៅ​ អ្នក​ជំងឺ​ផ្លូវ​ចិត្ត​ច្រើន​តែ​ចូលចិត្ត​ធ្វើ​បាប​ខ្លួន​ឯង​ ច្រើន​ជាង​ធ្វើ​បាប​​អ្នក​ដទៃ។ ជំងឺ​ផ្លូវ​ចិត្ត​ និង​អំពើ​ហិង្សា ​​​​​​ពិត​ណាស់ អំពើ​ហិង្សា​មិន​មែន​ជា​រោគសញ្ញា​នៃ​ជំងឺ​ផ្លូវ​ចិត្ត​ឡើយ ហើយ​ទំនាក់ទំនង​រវាង​ជំងឺ​ផ្លូវចិត្ត និង​អំពើ​ហិង្សា​ក៏​មាន​ភាព​ស្មុគស្មាញ​ផង​ដែរ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ក្នុង​ករណី​ដែល​​អ្នក​ជំងឺ​មិន​ប្រើប្រាស់​សារធាតុ​ញៀន​ផ្សេងៗ ជំងឺ​ផ្លូវ​ចិត្ត​​​ អាច​ជះ​​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា។ ​ទន្ទឹម​នឹង​នេះ​ដែរ ជំងឺ​ផ្លូវ​ចិត្ត​ ដែល​រួម​មាន​ជំងឺ​វិកលចរិត​  អាច​មាន​ការ​ពាក់ព័ន្ធ​នឹង​អាកប្បកិរិយា​កោង​កាង ឬ​ប្រើ​ប្រាស់​ហិង្សា ប្រសិនបើ​អ្នក​ជំងឺ​​៖ មិន​បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ ប្រើប្រាស់​គ្រឿង​ញៀន​ ឬ​គ្រឿង​ស្រវឹង មាន​ប្រវត្តិ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ពី​មុន​ ប្រឈម​នឹង​រោគសញ្ញា​វិកលចរិត ស្ថិត​ក្នុង​ភាព​ភ័យ​ខ្លាច (ឧទាហរណ៍៖ គិត​ថា​ខ្លួន​ឯង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់) កើត​មាន​រោគសញ្ញា​វិកលចរិត​ជា​លើក​ដំបូង។ [embed-health-tool-bmi] ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត និង​បញ្ចៀស​អំពើ​ហិង្សា ដើម្បី​បញ្ចៀស​អំពើ​ហិង្សា ដែល​អាច​ពាក់ព័ន្ធ​នឹង​រោគសញ្ញា​នៃ​ជំងឺ​ផ្លូវ​ចិត្ត យើង​ចាំបាច់​ត្រូវ​ណែនាំ​ដល់​អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត ​ឲ្យ​ប្រញាប់​ទទួល​យក​ការ​ព្យាបាល​ឲ្យ​បាន​កាន់​តែ​ឆាប់​ កាន់​តែ​ប្រសើរ។ ម្យ៉ាង​វិញ​ទៀត​ យើង​ក៏​គួរ​យល់​ថា ជំងឺ​ផ្លូវ​ចិត្ត​មិន​មែន​ជា​ជម្រើស​សម្រាប់​អ្នក​ណា​ម្នាក់​ឡើយ​ ប៉ុន្តែ​ជំងឺ​មួយ​នេះ​អាច​កើត​លើ​​មនុស្ស​គ្រប់​គ្នា​ ដោយ​មិន​ប្រកាន់​អាយុ ឬ​ភេទ​នោះ​ទេ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ពូកែខឹងមួម៉ៅមែនអត់? សាកល្បងរំងាប់កំហឹងតាមវិធីសាស្រ្តទាំងនេះវិញមើល៍

​គ្នា​យើង​តែងតែ​ខឹង​មួម៉ៅ នៅ​ពេល​ដែល​ការ​រំពឹង​ទុក​មិន​ដូច​ចិត្ត ឬ​ប្រឈម​នឹង​ការ​ប្រមាថ​ លេងសើច គំរាមកំហែង ឬ​ការមិន​យក​ចិត្ត​ទុក​ដាក់ពី​អ្នក​ដទៃ​​ជា​ដើម។ ជួនកាល​ យើង​ខ្លួន​ឯង​ គឺជា​មូលហេតុ​នៃ​កំហឹង​តែ​ម្ដង ដោយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ពេញ​មួយ​ថ្ងៃ​ក៏​មាន។ ប៉ុន្តែ តាម​ពិត​ទៅ ​កំហឹង​ ជា​អារម្មណ៍​បែប​ធម្មជាតិ ហើយ​ក៏​មិន​មាន​អ្វី​ដែល​ល្អ​គ្រប់​ដប់ ឬ​សម​តាម​បំណង​យើង​រហូត​ដែរ។ យ៉ាង​ណា​មិញ តើ​យើង​អាច​គ្រប់គ្រង​ ឬ​រំងាប់​កំហឹង​ទាំង​នេះ ដោយ​មិន​បង្ក​ការ​ឈឺចាប់​ដល់​អ្នក​ដទៃ​ ឬ​ខ្លួន​ឯង​បាន​ដោយ​វិធី​ណា​ខ្លះ? គន្លឹះ​បញ្ចេញ​កំហឹង​ ដោយ​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ រៀន​ទទួល​អារម្មណ៍​ខឹង ដោយ​ការ​ដក​ដង្ហើម​ឲ្យ​វែង​ៗ ដើម្បី​រំងាប់​អារម្មណ៍ និយាយ​ពី​តម្រូវ​ការ​របស់​យើង​ឲ្យ​បាន​ច្បាស់លាស់ រួម​ទាំង​អារម្មណ៍ និង​តម្រូវ​ការ​ដែល​ត្រូវ​​​បាន​មើល​រំលង ឬ​មិន​អើពើ បញ្ចេញ​កំហឹង ដោយ​ការ​ស្រែក​ឲ្យ​ខ្លាំង​ៗ ឬ​វាយ​ខ្នើយ កំហឹង​គ្រាន់​តែ​ជា​អារម្មណ៍​ធម្មតា​របស់​មនុស្ស​យើង​ប៉ុណ្ណោះ ដូច្នេះ​ហើយ​​​គ្នា​យើង​មិន​គួរ​មាន​អារម្មណ៍​ខុស​ឆ្គង​ឡើយ។ យើង​​អាច​ឆ្លើយ​តប​នឹង​កំហឹង​ដោយ​វិធី​ណា​ខ្លះ? ១. ធ្វើ​ចលនា ពិត​ណាស់​ ការ​ធ្វើ​ចលនា​រាងកាយ អាច​ជួយ​បង្កើន​ថាមពល​​ផ្លូវ​ចិត្ត​របស់​យើង​បាន ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​ដើរ​លំហែ​កាយ​ ឬ​ធ្វើ​​លំហាត់​ប្រាណ​ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង ដូចជា​ការ​ហាត់​យូហ្គា រាំ ឬ​ដកដង្ហើម​ឲ្យ​វែង​ៗ ដើម្បី​រំសាយ​កំហឹង​របស់​យើង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. សរសេរ​ពី​អារម្មណ៍ មួយ​វិញ​ទៀត យើង​ក៏​អាច​​យក​ឈ្នះ​កំហឹង ដោយ​ការ​សរសេរ​គំនិត ឬ​អារម្មណ៍​​​នៅ​លើ​ក្រដាស​សៀវភៅ​​បាន​ផង​ដែរ​។ ចំណុច​នេះ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ចូលចិត្តមើលរឿងបែបរន្ធត់ ព្រឺព្រួច ប៉ះពាល់សុខភាពផ្លូវចិត្តឬអត់?

​​ប្រភេទ​រឿង​បែប​រន្ធត់​ ព្រឺព្រួច អាច​ធ្វើ​ឲ្យ​គ្នា​យើង​ខ្លះ​មាន​អារម្មណ៍​រំភើប​រីករាយ​ ក៏​ដូចជា​រសាយ​​អស់​ទុក្ខ​កង្វល់​ ខណៈ​​​អ្នក​ខ្លះ​ទៀត​ចាប់ផ្ដើម​មាន​អារម្មណ៍​​ភ័យ​ខ្លាច និង​ថប់បារម្ភ ដោយ​គិត​ថា​សាច់រឿង​អាច​នឹង​​ក្លាយ​ទៅ​ជា​ការ​ពិត​​។ ពិត​ណាស់​ ការ​មើល​រឿង​ ឬ​រូបភាព​បែប​រន្ធត់​ ក៏អាច​​ធ្វើ​​ឲ្យ​យើង​​ថប់បារម្ភ ភ័យ​ស្លន់ស្លោ ឆាប់​មាន​រំញោច​ទៅ​នឹង​រឿងរ៉ាវ​ផ្សេង​ៗ​ និង​ចេះ​តែ​គិត​​អវិជ្ជមាន ដែល​កត្តា​​ទាំង​នេះ​ រួម​ចំណែក​ធ្វើ​ឲ្យ​បេះដូង​​របស់​យើង​លោត​ញាប់​​ជា​ងធម្មតា ហើយ​អ័រម៉ូន​ស្រ្តេស​​កើន​ឡើង​កាន់​តែ​ខ្លាំង​​។ ទន្ទឹម​នឹង​នេះ​ដែរ​ ប្រតិកម្ម​​​នៃ​ភាព​រំភើប ដែល​ជា​ផ្នែក​សំខាន់​មួយ​អំឡុង​ពេល​មើល​រឿង​បែប​រន្ធត់​ អាច​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់​ ក៏​ដូចជា​យល់សប្ដិ​អាក្រក់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ដំណើរការ​ខួរ​ក្បាល​នៅ​ថ្ងៃ​បន្ទាប់​ ព្រម​ទាំង​​មាន​ទំនាក់ទំនង​បញ្ហា​​​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ។​​​​​​​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ភាពយន្ត​បែប​រន្ធត់​ទាំង​នេះ គ្នា​យើង​អាច​សាកល្បង​ស្វែង​យល់​ពី​ប្រភេទ​រឿង​បែប​រន្ធត់​ណា​ខ្លះ​ដែល​ស័ក្ដិសម​សម្រាប់​យើង​​ និង​រឿង​ណា​ខ្លះ​ដែល​មិន​គួរ​មើល។ ប៉ុន្តែ បើ​យើង​បារម្ភ​ថា​មើល​រឿង​ទាំង​នេះ​ ​អាច​បង្ក​ជា​បញ្ហា​​ យើង​គួរ​តែ​មើល​នៅ​ពេល​ថ្ងៃ ឬ​ជាមួយ​អ្នក​ជិតស្និទ្ធ ដើម្បី​​កាត់បន្ថយ​អាការៈ​ថប់បារម្ភ។​ ក្នុង​ករណី​ដែល​យើង​​​នៅ​តែ​មាន​អាការៈ​ថប់​បារម្ភ​កាន់​តែ​ខ្លាំង និង​ពិបាក​គេង​ក្រោយ​មើល​រឿង​​បែប​នេះ​​ យើង​គួរ​តែ​មើល​រឿង​​បែប​កំប្លែង​ៗ និង​មិន​សូវ​ព្រឺព្រួច​ជំនួស​វិញ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង […]


ជំងឺថប់បារម្ភ

រឿងរ៉ាវ ៤យ៉ាង អ្នកមានជំងឺថប់បារម្ភមិនគួរធ្វើនៅពេលយប់​​

អ្នក​ដែល​មាន​ជំងឺ​ថប់​បារម្ភ អាច​នឹង​ពិបាក​គេង​លក់​ស្កប់ស្កល់​នៅ​ពេល​យប់​​ ដោយ​សារ​តែ​ខួរ​ក្បាល​ធ្វើ​ការ​មិន​ឈប់​ និង​គិត​អំពី​រឿងរ៉ាវ​​ផ្សេង​ៗ​​​​កាល​ពី​អតីតកាល​ ឬ​ព្រួយបារម្ភ​ថា​អាច​នឹង​មាន​រឿង​អាក្រក់​កើត​​ឡើង​​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​។ ពិត​ណាស់​ ទោះ​បី​ជា​យើង​មិន​អាច​បញ្ឈប់​គំនិត​​ទាំង​នេះ​បាន​ទាំង​ស្រុង​យ៉ាង​ណា​ក្ដី​ ក៏​យើង​អាច​កាត់បន្ថយ​អានុភាព​​​របស់​វា​បាន​ខ្លះ​ដែរ​ ដោយ​ជៀសវាង​​ធ្វើ​រឿងរ៉ាវ​ខាង​ក្រោម​នេះ​​នៅ​ពេល​យប់​។ ១. ជជែក​​ជាមួយ​នឹង​មិត្តភក្ដិ ​ជា​ទូទៅ យើង​​នឹង​មាន​អារម្មណ៍​រំភើប​រីករាយ​នៅ​ពេល​ដែល​បាន​ជជែក​គ្នា​លេង​ជាមួយ​នឹង​មិត្តភក្ដិ​នៅ​ពេល​យប់​។ ប៉ុន្តែ ការ​ពិត​​ទៅ ភាព​រំភើប​ និង​ការ​ថប់​បារម្ភ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​សូម្បី​តែ​អារម្មណ៍​វិជ្ជមាន​ ក៏​អាច​នាំ​ឲ្យ​មាន​ភាព​​រំជើបរំជួល​ដូច​គ្នា ដែល​ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​ការ​ថប់​បារម្ភ​របស់​យើង​កាន់​តែ​អាក្រក់​ទៅ​ៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ប្រើប្រាស់​បណ្តាញ​សង្គម ទន្ទឹម​នឹង​នេះ​ដែរ ការ​លេង​Facebook, Instagram ឬ Twitter អាច​ជំរុញ​ឲ្យ​មាន​ការ​​ភ័យ​ខ្លាច​ក្នុង​ការ​ខកខាន​រឿងរ៉ាវ​រំភើប​ដែល​កំពុង​កើត​ឡើង​នៅ​កន្លែង​ណា​មួយ ឬ​មាន​អារម្មណ៍​សោកសៅ​នៅ​ពេល​ដែល​ឃើញ​ជីវិត​របស់​អ្នក​ដទៃ​ ឬ​មិត្តភក្ដិ​ពោរពេញ​ទៅ​ដោយ​ក្ដី​រីករាយ​ ស្រប​ពេល​ដែល​​ជីវិត​ខ្លួន​ឯង​ជួប​តែ​រឿង​​អាប់អួ​ហូត​មក។ [embed-health-tool-bmi] ៣. ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​​មាន​ជាតិ​កាហ្វេអ៊ីន​ មួយ​វិញ​ទៀត ការ​ញ៉ាំ​​កាហ្វេ តែ​ ឬ​ភេសជ្ជៈ​ដែល​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ណា​មួយ អាច​នឹង​ធ្វើ​ឲ្យ​យើង​​​​គេង​​មិន​​លក់​​​រហូត​​ដល់​​​រំលង​អធ្រាត្រ​ក៏​មាន​​​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ថប់​បារម្ភ គឺ​កាន់​តែ​យ៉ាប់យ៉ឺន​ទ្វេ​ដង​។ ហេតុ​នេះ​ហើយ​ យើង​មិន​គួរ​ញ៉ាំ​​ភេសជ្ជៈ​ប្រភេទ​នេះ​ នៅ​កៀក​ម៉ោង​គេង​ឡើយ​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា […]


ជំងឺថប់បារម្ភ

ការសិក្សា៖ ជំងឺផ្លូវចិត្ដក៏ជាហេតុបង្កឲ្យមានជំងឺរ៉ាំរៃច្រើនប្រភេទ

ការសិក្សាថ្មីមួយបានចុះផ្សាយដោយ សារព័ត៌មាន CNN កាលពីថ្ងៃទី៤ ឧសភា កន្លងទៅបង្ហាញលទ្ធផល​ថា អ្នកដែលតែងតែមានជំងឺផ្លូវចិត្ដច្រើន ដូចជា ជំងឺបាក់ទឹកចិត្ដ ជំងឺថប់បារម្ភជាដើមនោះ ​គឺងាយនឹងវិវត្ដឲ្យកើតមានទៅជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ។ ជាក់ស្ដែងណាស់ថា ផ្នែកស្មារតី ក៏ដូចជា ខួរក្បាលរបស់យើងគឺមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការបញ្ជាដឹកនាំរាងកាយឲ្យធ្វើចលនាជាប្រចាំថ្ងៃ ដូច្នេះការណ៍ដែល ខួរក្បាលរបស់យើងរវល់នឹងគិតរឿងពិបាកចិត្ដច្រើន ធុញថប់ច្រើន ក៏ដូចជាស្ពាយជំងឺបាក់ទឹកចិត្ដទៀតនោះ គឺជាមូលហេតុចំបងឈានទៅរកការកើតមានជំងឺរ៉ាំរ៉ៃផ្សេងទៀតក្នុងរាងកាយ។ ការសិក្សានេះបានធ្វើការពិសោធន៍ទៅលើអ្នក​ចូល​រួម​ចំនួន ៤០ ៣៦០នាក់ ក្នុងតំបន់ Olmsted County សហរដ្ឋ​អាមេរិក ដោយពួកគេត្រូវបានកំណត់បែងចែកទៅតាមភេទ អាយុ ដែលមាន ២០ឆ្នាំ ៤០ឆ្នាំ និង ៦០ឆ្នាំ។ ក្នុងដំណើរការពិសោធន៍អ្នកទាំងនោះត្រូវបែងចែកជា ៤ក្រុម ដោយក្រុមទី១ គឺអ្នកដែលមានជំងឺថប់បារម្ភ ក្រុមទី២គឺអ្នកដែលមានជំងឺ​បាក់ទឹកចិត្ដ ក្រុមទី៣គឺអ្នកជំងឺបាក់ទឹកចិត្ដ និងថប់បារម្ភ និង ក្រុមទី៤គឺអ្នកមិនមានទាំងជំងឺថប់បារម្ភ ឬ​​បាក់ទឹកចិត្ដ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា […]


វិធីបំបាត់ស្ត្រេស

ការសិក្សា៖ ដើរច្រើនក៏អាចកាត់បន្ថយហារនិភ័យជំងឺផ្លូវចិត្ដបាន

ការសិក្សាក៏បានធ្វើឡើងជាបន្ដបន្ទាប់ចង្អុលបង្ហាញពីឥទ្ធិពល នៃការហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីកាត់បន្ថយបញ្ហាសុខភាពរាងកាយ និងផ្លូវចិត្ដ។ ជាការណែរនាំការបង្កើតទម្លាប់ដើរ ក៏អាចកាត់បន្ថយហារនិភ័យពីជំងឹស្ដ្រេសបានមួយកម្រិតផងដែរ។ ការសិក្សាបានលើកឡើងថា យុវវ័យដែលបង្កើតទម្លាប់ហាត់ប្រាណដោយដើរ ជាមធ្យមក្នុងចំនួនត្រឹម ២,៥ម៉ោងក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយហារនិភ័យពីបញ្ហាផ្លូវចិត្ដ យ៉ាងហោច ២៥% បើធៀបនឹងអ្នកដែលមិនបានហាត់ប្រាណ។ លទ្ធផលសិក្សានេះឃើញថា មានប្រយោជន៍ខ្លាំង ពីព្រោះការហាត់ប្រាណដោយការដើរ យើងក៏អាចធ្វើបានជាប្រចាំ ដូចជាការដើរទៅសាលា ទៅផ្សារ នៅកន្លែងធ្វើការ អាចធ្វើបានច្រើនម៉ោង​លើស​ការរំពឹងទុកត្រឹម ២,៥ម៉ោងក្នុងមួយសប្ដាហ៍។ លោក Adam Chekroud ជំនួយការផ្ទាល់សាស្ដ្រាចារ្យផ្នែកសុខភាពផ្លូវចិត្ដនៅសាកលវិទ្យាល័យ Yale សហរដ្ឋ​អាមេ​រិក និង ជាសមាជិកមួយរូបក្នុងគម្រោងសិក្សានេះបានប្រាប់សារព័ត៌មាន CNNថា គ្រាន់តែបង្កើតទម្លាប់ដើរ យ៉ាងហោច ៣ពេល ក្នុង១ពេលស្មើនឹង ៤៥នាទី ក្នុងមួយសប្ដាហ៍ក៏អាចធ្វើឲ្យយើងមានសុខភាពផ្លូវចិត្ដល្អបានដែរ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ បើតាម​ការណែនាំរបស់មជ្ឍមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់អាមេរិក(CDC) ធ្លាប់បានចេញផ្សាយស្ដីអំពីសកម្មភាពហាត់ប្រាណប្រចាំថ្ងៃយុវវ័យ យ៉ាងហោចត្រឹមរយៈពេល ២,៥ម៉ោង […]


វិធីបំបាត់ស្ត្រេស

បង្កើតទម្លាប់រស់នៅជាមួយធម្មជាតិ ៥នាទីក្នុង១ថ្ងៃដើម្បីសុខភាពផ្លូវចិត្ដ

ព្រៃឈើគឺជាកំណប់ទ្រព្យយ៉ាងមហាសាលសម្រាប់ជីវិតរស់នៅលើភពផែនដី មិនថាមនុស្ស សត្វនោះទេ គឺតែង​តែ​ពឹងផ្អែកលើជីវិតធម្មជាតិមួយនេះ។ តួយ៉ាងក្នុងពេលថ្មីៗនេះ មានការសិក្សាមួយបង្ហាញលទ្ធផលពីអត្ថប្រយោជន៍របស់ព្រៃឈើ គឺជាឱសថព្យាបាល កែលម្អសុខភាពផ្លូវចិត្ត និងរាងកាយ។ យោងតាមការបង្ហាញរបស់អ្នកស្រីសាស្ដ្រាចារ្យ Kirsten McEwan ឯកទេសផ្នែកសុខភាពផ្លូវចិត្ដ នៅសាក​​ល​វិទ្យា​ល័យ Derby ក្នុងចក្រភពអង់គ្លេស បានបង្ហាញថា ការប្រើប្រាស់ជីវិតរស់នៅជាមួយព្រៃឈើយ៉ាងហោចណាស់ឲ្យបាន ៥ ទៅ ១៥នាទីប្រចាំថ្ងៃ ឬ ១២០នាទីក្នុងមួយសប្ដាហ៍ គឺផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សុខភាពផ្លូវចិត្ដ និងរាងកាយ។ ការចំណាយពេលវេលាបន្ដិចបន្ដួចតែអាចផ្ដល់មកវិញនូវគុណសម្បត្ដិយ៉ាងមហាសាល មកដល់សុខភាពរបស់យើង។ អត្ថបទគួរអាន៖  ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ចៀសវាង​គ្រោះ​ថ្នាក់​ដោយ​សារ​​ពស់ ចូល​ចិត្ត​ដើរ​ព្រៃ​ គួរ​ប្រយ័ត្ន! ​ស្លាប់​ និង​ពិការ​រាប់​សែន​នាក់​ដោយ​ពស់​ចឹក ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ ទទួល​បាន​វីតាមីន N ពី​ធម្មជាតិ​បៃតង ស្មើ​នឹង​ថ្នាំ​ទិព្វជួយ​សុខភាព​ផ្លូវចិត្ត​ នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង ការលើកឡើងរបស់អ្នកស្រី ស្រដៀងគ្នាទៅនឹងលទ្ធផលរបស់ក្រុមស្រាវជ្រាវ នៃសាកលវិទ្យាល័យ Stanford របស់អាមេរិក ដឹកនាំដោយលោកសាស្រ្តាចារ្យ Greg Bratman បានធ្វើពិសោធន៍ទៅលើមនុស្សមួយក្រុមធ្វើដំណើរទៅកាន់តំបន់ធម្មជាតិ ព្រៃភ្នំ […]


វិធីបំបាត់ស្ត្រេស

ទម្លាប់​ប្រចាំថ្ងៃ ​​៤​​ ជួយ​ឲ្យ​ស្រី​ៗ​មាន​អារម្មណ៍​រីករាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ បញ្ហា​​ថប់​បារម្ភ បាក់​ទឹក​ចិត្ត និង​ស្រ្តេស​តែងតែ​កើត​មាន​ជា​ញឹកញាប់​​នៅ​ក្នុង​ជីវិត​​ប្រចាំ​ថ្ងៃ​របស់​ស្រី​ៗ​យើង​ ។ ប៉ុន្តែ ក៏​មាន​គ្នា​យើង​មួយ​ចំនួន​​​អាច​ទទួល​បាន​សុខភាព​ល្អ និង​មាន​ភាព​រីករាយ​ជា​រៀង​​រាល់​ថ្ងៃ​ផង​ដែរ​។​ តើ​យើង​គួរ​អនុវត្ត​ទម្លាប់​ប្រចាំថ្ងៃ​បែប​ណា​ ដើម្បី​​ឲ្យ​ខ្លួន​មាន​ភាព​រីករាយ​​ ព្រម​ទាំង​មាន​សុខភាព​ល្អ​ទៀត​នោះ​? ១. យក​ចិត្ត​ទុក​ដាក់​​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ ​​នៅ​ពេល​ដែល​យើង​ចេះ​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯង​​ និង​​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ យើង​នឹង​អាច​ទទួល​បាន​ក្ដី​សុខ​ពេញលេញ ព្រម​ទាំង​អាច​​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​ភាព​រីករាយ​ដូច​គ្នា។​ ​ដូច្នេះ​ហើយ​ ចូរ​ធ្វើ​សមាធិ​រយៈពេល​​​ពីរ​បី​នាទី​ក្រោយ​​ភ្ញាក់​ពី​គេង​។ បន្ថែម​ពី​នេះ យើង​គួរញ៉ាំ​អាហារ​ពេល​ព្រឹក​ជា​ទៀងទាត់​ ក៏​ដូចជា​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​។ ២. ធ្វើ​លំហាត់​ប្រាណ​ខួរ​ក្បាល​ ​ជាក់​ស្ដែង ស្រី​ៗ​យើង​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ ទាំង​នៅ​កន្លែង​​ធ្វើ​ការ​ និង​នៅ​ផ្ទះ​។ ថ្វី​ត្បិត​តែ​ការងារ​មមាញឹក​ច្រើន​ ប៉ុន្តែ​ស្ត្រី​ដែល​មាន​ភាព​រីករាយ​ និង​មាន​សុខភាពល្អ​ មិន​ដែល​ភ្លេច​ធ្វើ​កិច្ចការ​ទាំង​នោះ​ឡើយ​។ ការ​ធ្វើ​លំហាត់​ប្រាណ​ខួរ​ក្បាល​ ​ដូចជា​ស្ដាប់​តន្ត្រី លេង​​ផ្គុំ​ពាក្យ​ រាំ រៀន​ជំនាញ​ថ្មី សុទ្ធ​តែ​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​ចងចាំ​បាន​ល្អ ក្រោយ​អាយុ​៤០​ឆ្នាំ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣. ធ្វើ​លំហាត់​ប្រាណ​ ទន្ទឹម​នឹង​នេះ​ដែរ ស្ត្រី​ដែល​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រូបរាង​កាយ​​តែងតែ​ហាត់​ប្រាណ​ជា​ប្រចាំ​។​ លំហាត់​ប្រាណ​ផ្សេង​ៗ​ដូចជា​ការ​ហែល​ទឹក​ ជិះ​កង់​ ឬ​រត់​ត្រឹក​ៗ សុទ្ធ​តែ​មាន​សារប្រយោជន៍​​ដល់​អស្ចារ្យ​ចំពោះ​​សុខភាព​។ គួរ​អាន៖ ពេលរបួស ​បិទបង់ស្អិតឲ្យជិត និងទុកចំហ មួយណាឆាប់ជាជាង? លម្អិតពីជំងឺឆ្កែឆ្កួត និងការចាក់វ៉ាក់សាំងការពារ ប្រការគួរធ្វើក្រោយឆ្កែខាំ ដើម្បីបង្ការជំងឺឆ្កែឆ្កួត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស