backup og meta

រៀនស្រលាញ់ខ្លួនឯងឲ្យច្រើនៗ ជៀសវាងបញ្ហាផ្លូវចិត្ត ដឹងវិធីទាំង៤នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 19, 2023

    រៀនស្រលាញ់ខ្លួនឯងឲ្យច្រើនៗ ជៀសវាងបញ្ហាផ្លូវចិត្ត ដឹងវិធីទាំង៤នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    បច្ចុប្បន្ន​នេះ ការ​រស់នៅ​គឺ​​ពោរពេញ​ទៅ​ដោយ​សម្ពាធ និង​ការ​ប្រកួតប្រជែង ដែល​អាច​​ជំរុញ​ឲ្យ​គ្នា​យើង​ខ្លះ​​ងាយ​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត។ ដូច្នេះ​ហើយ យើង​មិន​​ត្រូវ​ភ្លេច​​មើល​ថែ និង​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ​ឡើយ ពីព្រោះ​​​គ្មាន​អ្នក​ណា​ម្នាក់​យល់​ពី​យើង​ច្បាស់​ជាង​យើង​ខ្លួន​ឯង​ឡើយ។

    គន្លឹះ​ផ្តល់​ក្តី​ស្រលាញ់​ដល់​ខ្លួន​ឯង​ ​គ្នា​យើង​មិន​គួរ​មើល​រំលង

    ១. ចំណាយ​ពេល​ខ្លះ​ជាមួយ​ខ្លួន​ឯង

    ក្រោយ​មមាញឹក​ជាមួយ​នឹង​កិច្ចការ​ប្រចាំ​ថ្ងៃ​ យើង​ចាំបាច់​ត្រូវ​​ចំណាយ​ពេល​ខ្លះ​​​ក្នុង​ការ​ធ្វើ​អ្វី​មួយ​​​ដែល​​​អាច​បង្កើន​ភាព​រីករាយ និង​សេចក្តី​សុខ​ដល់​ខ្លួន​យើង​​​។ ​ពិត​ណាស់​ ការ​ផ្តល់​ពេល​វេលាសម្រាប់​ខ្លួន​ឯង​នេះ មាន​សារៈសំខាន់​ណាស់​ ដើម្បី​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ល្អ។

    ២. ទទួល​ស្គាល់​ខ្លួន​ឯង

    ពេល​ខ្លះ យើង​ហ៊ាន​បើក​ចិត្ត​ទទួល​ស្គាល់​ស្នាដៃ​របស់​អ្នក​ដទៃ​ ប៉ុន្តែ​បែរ​ជា​មិន​ឲ្យ​តម្លៃ​ដល់​ស្នាដៃ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ឯង​ទៅ​វិញ។ ដូច​នេះ ជៀសវាង​ខុស​ឆ្គង​ចំពោះ​ខ្លួន​ឯង​បន្ត​ទៀត យើង​គួរ​តែ​រៀន​ទទួល​ស្គាល់​ពី​​សមិទ្ធផល​របស់​ខ្លួន​ ទោះ​ជា​មិន​អស្ចារ្យ​ណាស់​ណា​ក្តី។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៣. អត់ឱន​ដល់​ខ្លួន​ឯង

    ពិត​ណាស់ គ្មាន​អ្នក​ណា​ដែល​ល្អ​ឥតខ្ចោះ​ឡើយ ហើយ​ម្នាក់​ៗ​តែង​បង្កើត​កំហុស​ឆ្គង​មិន​ថា​តិចតួច ឬ​ច្រើន។ ប៉ុន្តែ យើង​មិន​គួរ​ពិន័យ​ខ្លួន​ឯង​ចំពោះ​កំហុស​ឆ្គង​ ឬ​លទ្ធផល​មិន​ល្អ​ទាំង​នោះ​ឡើយ។ ជំនួស​មក​វិញ យើង​គួរ​តែ​រៀន​ពី​កំហុស​ឆ្គង​ និង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

    ផ្លូវចិត្ត២

    ៤. ថែទាំ​​ខ្លួន​ឲ្យ​ល្អ

    វិធីសាស្ត្រ​មួយ​ទៀត​ គឺ​​ការ​ស្រលាញ់ និង​ថែទាំ​ខ្លួន​ឯង ដោយ​ឲ្យ​តម្លៃ និង​គោរព​ទាំង​​ចំពោះ​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​របស់​យើង។ ចូរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ ក៏​ដូចជា​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ និង​ធ្វើ​សមាធិ ដើម្បី​ឲ្យ​ជីវិត​ពោរពេញ​ទៅ​ដោយ​សេចក្តី​សុខ និង​សន្តិភាព​ផ្លូវ​ចិត្ត។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម