កត្តាដែលនាំឲ្យមានបញ្ហានេះមិនមែនមានតែគ្រឿងស្រវឹង និងគ្រឿងញៀននោះទេ អ្នកប្រើប្រាស់ថ្នាំដទៃក៏អាចបង្កទៅជាមានជំងឺផ្លូវចិត្តដែរ។ ម្យ៉ាងទៀតសម្រាប់អ្នកកើតជំងឺផ្លូវកាយមួយចំនួនដូចជាមហារីក ទឹកនោមផ្អែម ជំងឺស្លាប់មួយចំហៀងខ្លួន ឬជំងឺរ៉ាំរ៉ៃមួយចំនួនទៀត ក៏អាចបណ្ដាលជាផ្លូវចិត្តវិញបានដែរ។
៣- ចិត្តសាស្ត្រ
អ្នកមានផ្លូវចិត្តទន់ជ្រាយ ពេលមានបញ្ហាច្រើនតែមិនអាចដោះស្រាយបាន។ ពេលមានបញ្ហាច្រើនទៅៗ ហើយគ្មានដំណោះស្រាយ ធ្វើឲ្យការខ្លួនវិវត្តទៅជាជំងឺផ្លូវចិត្តនេះបាន។
សាស្ត្រាចារ្យ យឹម សុបុត្រា ផ្នែកឯកទេសវិកលវិទ្យា បានបន្ថែមទៀតថា នរណាដែលមានកត្តាទាំង ៣ មានទំនាក់ទំនងជាមួយគ្នា នោះសភាពផ្លូវចិត្តស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។
