កត្តានេះវារាប់បញ្ចូលទាំងបរិស្ថានរស់នៅជុំវិញខ្លួន ទាក់ទងនឹងជីវភាព និងទំនាក់ទំនងជាមួយគ្រួសារ។ ប្រសិនបើយើងរស់នៅកន្លែងដែលចាំតែជិះជាន់ និងមិនឲ្យសេរីភាព ហើយចាំតែបន្ទោសបង្អាប់ ធ្វើឲ្យយើងរងសម្ពាធផ្លូវចិត្ត ហើយវាមិនមែនទើបតែកើតឡើងទេ គឺតាំងពីយូរដោយប្រមូលផ្ដុំទុក។ អ្នកដែលជួបបញ្ហានេះនៅពេលវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរហើយ អាចឈានទៅសម្លាប់ខ្លួនឯង ឬដៃគូ និងគ្រួសារជាដើម។
២- ជីវសាស្ត្រ
គ្រឿងស្រវឹង ឬថ្នាំញៀន ពេលចូលទៅចូលក្នុងខ្លួនពេលណា បណ្ដាលឲ្យពុលខួរក្បាល ធ្វើឲ្យមុខងារខួរក្បាលបាត់បង់ភាពប្រុងប្រយ័ត្ន ហើយពេលបើកបរបង្កជាគ្រោះថ្នាក់ធ្វើឲ្យស្លាប់អ្នកជុំវិញខ្លួន ខ្លួនឯង ឬពិការភាព។ ក្រោយកើតមានបញ្ហានេះធ្វើឲ្យមានវិប្បដិសារីក្នុងជីវិត ហើយសម្រាប់អ្នកញៀនថ្នាំធ្វើឲ្យវង្វេងវង្វាន់ គ្រប់គ្រងខ្លួនមិនបាន ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងទាំងខុសច្បាប់។
កត្តាដែលនាំឲ្យមានបញ្ហានេះមិនមែនមានតែគ្រឿងស្រវឹង និងគ្រឿងញៀននោះទេ អ្នកប្រើប្រាស់ថ្នាំដទៃក៏អាចបង្កទៅជាមានជំងឺផ្លូវចិត្តដែរ។ ម្យ៉ាងទៀតសម្រាប់អ្នកកើតជំងឺផ្លូវកាយមួយចំនួនដូចជាមហារីក ទឹកនោមផ្អែម ជំងឺស្លាប់មួយចំហៀងខ្លួន ឬជំងឺរ៉ាំរ៉ៃមួយចំនួនទៀត ក៏អាចបណ្ដាលជាផ្លូវចិត្តវិញបានដែរ។
៣- ចិត្តសាស្ត្រ
អ្នកមានផ្លូវចិត្តទន់ជ្រាយ ពេលមានបញ្ហាច្រើនតែមិនអាចដោះស្រាយបាន។ ពេលមានបញ្ហាច្រើនទៅៗ ហើយគ្មានដំណោះស្រាយ ធ្វើឲ្យការខ្លួនវិវត្តទៅជាជំងឺផ្លូវចិត្តនេះបាន។