backup og meta

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 23, 2023

    គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    មិន​ថា​យើង​មាន​ដៃគូ ឬ​នៅ​តែ​ម្នាក់​ឯង​ឡើយ ការ​ចំណាយ​ពេល​ដ៏​រីករាយ​ជាមួយ​នឹង​ខ្លួន​ឯង គឺ​​ជា​រឿង​ដ៏​ចាំបាច់​​មួយ។ ​តួ​យ៉ាង ​នៅ​ពេល​ខ្លះ ​​ដៃគូ​យើង​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ មិន​អាច​ចំណាយ​ពេល​ជាមួយ​នឹង​យើង​រហូត​ឡើយ ហើយ​យើង​ក៏​មិន​​គួរ​​ផ្តល់​តម្លៃ​ដល់​អ្នក​ណា​ម្នាក់​ច្រើន​ជ្រុល រហូត​ដល់​​អាច​គ្រប់គ្រង​​លើ​សុភមង្គល​របស់​​ខ្លួន​ឯង​ដែរ។ ចំណែក​អ្នក​ដែល​នៅ​ម្នាក់​ឯង​វិញ ការ​រៀន​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ និង​ធ្វើ​អ្វី​ដែល​ខ្លួន​​ពេញ​ចិត្ត​ អាច​ជួយ​បំបាត់​ភាព​ឯកា​ និង​​បញ្ចៀស​បញ្ហា​បាក់​ទឹក​ចិត្ត​បាន​ផង​ដែរ។

    តិចនិក​ងាយ​ៗ ជួយ​កម្ចាត់​ភាព​ឯកា បើ​ទោះ​បី​ជា​យើង​នៅ​តែ​ម្នាក់​ឯង

    ១. បង្កើត​ចំណង់ចំណូលចិត្ត

    ពេល​វេលា​នៅ​តែ​ឯង​នេះ​ហើយ ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​បង្កើត​ចំណង់ចំណូលចិត្ត​ថ្មី​ៗ និង​ចាប់ផ្តើម​ធ្វើ​អ្វី​ដែល​យើង​រង់ចាំ​មក​ជា​យូរ។ សាកល្បង​​ការ​ផាត់​ពណ៌​ ចម្អិន​អាហារ ហែល​ទឹក ឬ​លេង​ហ្គីតា និង​​បង្កើត​ចំណង់ចំណូលចិត្ត​ជា​បន្តបន្ទាប់ ​ក៏​ដូចជា​ព្យាយាម​ក្នុង​ការ​​សម្រេច​រាល់​គោលដៅ​ដែល​យើង​បាន​គ្រោង​ទុក​ទាំង​នោះ។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២. ព្យាយាម​យល់​ពី​ខ្លួន​ឯង

    ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​គួរ​រៀន​ស្វែង​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ដោយ​ដឹង​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន ក៏​ដូចជា​ប្រើ​ប្រាស់​ចំណុច​ខ្លាំង ដើម្បី​ជម្នះ​រាល់​កង្វះ​ខាត​ដែល​យើង​មាន​ ទើប​ជា​ការ​ប្រសើរ។

    ៣. ស្វែង​រក​ភាព​រីកចម្រើន​នៅ​ក្នុង​ជីវិត

    បន្ថែម​ពី​នេះ យើង​គួរ​​អភិវឌ្ឍន៍​ផ្នត់​គំនិត​ស្វែង​រក​ភាព​រីក​ចម្រើន​ និង​ដុស​ខាត់​ជំនាញ​ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ពេលវេលា​​ដែល​យើង​នៅ​តែ​ម្នាក់​ឯង គឺ​ជា​ពេល​រៀន​សូត្រ​​ពី​ជំនឿ​ចិត្ត ទស្សនៈ​ថ្មីៗ គំរូ​នៃ​ការ​គិត ក៏​ដូចជា​ការ​អភិវឌ្ឍ​អាជីព​​ឲ្យ​ខ្លាំង​ជាង​មុន​។

    ស្រលាញ់ខ្លួនឯង២

    ៤. ផ្ដោត​អារម្មណ៍​ទៅ​នឹង​បច្ចុប្បន្ន​

    មិន​ថា​យើង​កំពុង​តែ​អាន​សៀវភៅ ចម្អិន​អាហារ​ ឬ​ផាត់​ពណ៌​​នោះ​ទេ ចូរ​​ផ្ដោត​អារម្មណ៍​​ទៅ​នឹង​ការ​ធ្វើ​កិច្ចការ​ទាំង​នោះ។ ជាក់ស្តែង ការ​ផ្ដោត​អារម្មណ៍​​ជា​គន្លឹះ​​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ និង​​មិន​ស្លន់ស្លោ​ នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​​បញ្ហា​ផ្សេងៗ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 23, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម