បញ្ហាផ្លូវចិត្តផ្សេងទៀត

បញ្ហា​ផ្លូវចិត្ត​ផ្សេងទៀត - មាន​បញ្ហា​ជា​ច្រើន​ទៀត ដែល​បង្ក​ជា​សម្ពាធ បង្ក​ជា​បញ្ហា​ដល់​ផ្លូវចិត្ត សូមស្វែងយល់​បន្ថែម​ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

បញ្ហាផ្លូវចិត្តផ្សេងទៀត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

ស្វែងរក បញ្ហាផ្លូវចិត្តផ្សេងទៀត

បញ្ហាផ្លូវចិត្តផ្សេងទៀត

ចូលចិត្តមើលរឿងបែបរន្ធត់ ព្រឺព្រួច ប៉ះពាល់សុខភាពផ្លូវចិត្តឬអត់?

​​ប្រភេទ​រឿង​បែប​រន្ធត់​ ព្រឺព្រួច អាច​ធ្វើ​ឲ្យ​គ្នា​យើង​ខ្លះ​មាន​អារម្មណ៍​រំភើប​រីករាយ​ ក៏​ដូចជា​រសាយ​​អស់​ទុក្ខ​កង្វល់​ ខណៈ​​​អ្នក​ខ្លះ​ទៀត​ចាប់ផ្ដើម​មាន​អារម្មណ៍​​ភ័យ​ខ្លាច និង​ថប់បារម្ភ ដោយ​គិត​ថា​សាច់រឿង​អាច​នឹង​​ក្លាយ​ទៅ​ជា​ការ​ពិត​​។ ពិត​ណាស់​ ការ​មើល​រឿង​ ឬ​រូបភាព​បែប​រន្ធត់​ ក៏អាច​​ធ្វើ​​ឲ្យ​យើង​​ថប់បារម្ភ ភ័យ​ស្លន់ស្លោ ឆាប់​មាន​រំញោច​ទៅ​នឹង​រឿងរ៉ាវ​ផ្សេង​ៗ​ និង​ចេះ​តែ​គិត​​អវិជ្ជមាន ដែល​កត្តា​​ទាំង​នេះ​ រួម​ចំណែក​ធ្វើ​ឲ្យ​បេះដូង​​របស់​យើង​លោត​ញាប់​​ជា​ងធម្មតា ហើយ​អ័រម៉ូន​ស្រ្តេស​​កើន​ឡើង​កាន់​តែ​ខ្លាំង​​។ ទន្ទឹម​នឹង​នេះ​ដែរ​ ប្រតិកម្ម​​​នៃ​ភាព​រំភើប ដែល​ជា​ផ្នែក​សំខាន់​មួយ​អំឡុង​ពេល​មើល​រឿង​បែប​រន្ធត់​ អាច​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់​ ក៏​ដូចជា​យល់សប្ដិ​អាក្រក់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ដំណើរការ​ខួរ​ក្បាល​នៅ​ថ្ងៃ​បន្ទាប់​ ព្រម​ទាំង​​មាន​ទំនាក់ទំនង​បញ្ហា​​​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ។​​​​​​​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ភាពយន្ត​បែប​រន្ធត់​ទាំង​នេះ គ្នា​យើង​អាច​សាកល្បង​ស្វែង​យល់​ពី​ប្រភេទ​រឿង​បែប​រន្ធត់​ណា​ខ្លះ​ដែល​ស័ក្ដិសម​សម្រាប់​យើង​​ និង​រឿង​ណា​ខ្លះ​ដែល​មិន​គួរ​មើល។ ប៉ុន្តែ បើ​យើង​បារម្ភ​ថា​មើល​រឿង​ទាំង​នេះ​ ​អាច​បង្ក​ជា​បញ្ហា​​ យើង​គួរ​តែ​មើល​នៅ​ពេល​ថ្ងៃ ឬ​ជាមួយ​អ្នក​ជិតស្និទ្ធ ដើម្បី​​កាត់បន្ថយ​អាការៈ​ថប់បារម្ភ។​ ក្នុង​ករណី​ដែល​យើង​​​នៅ​តែ​មាន​អាការៈ​ថប់​បារម្ភ​កាន់​តែ​ខ្លាំង និង​ពិបាក​គេង​ក្រោយ​មើល​រឿង​​បែប​នេះ​​ យើង​គួរ​តែ​មើល​រឿង​​បែប​កំប្លែង​ៗ និង​មិន​សូវ​ព្រឺព្រួច​ជំនួស​វិញ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

គន្លឹះ​ ៥យ៉ាង យក​ឈ្នះ​ជំងឺ​បាក់ស្បាត​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នា​យើង​មួយ​ចំនួន​អាច​​ជួប​ប្រទះ​ព្រឹត្តិការណ៍​ ឬ​រឿងរ៉ាវ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ភ័យ​ខ្លាច និង​បាក់ស្បាត​ជា​មិន​ខាន​​។ ពិត​ណាស់ គ្មាន​អ្នក​ណា​ដែល​មិន​ចង់​រស់នៅ​​ប្រកប​ដោយ​ភាព​រីករាយ​ និង​សុភមង្គល​ឡើយ​ ដូច្នេះ​ហើយ​ មិន​ថា​យើង​ធ្លាប់​ជួប​បញ្ហា​​បែប​ណា​ក៏​ដោយ​ ​ចាំបាច់​ត្រូវ​តាំង​ចិត្ត​ឲ្យ​មុតមាំ និង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ ដើម្បី​កម្ចាត់​ជំងឺ​បាក់ស្បាត​​​នេះ​ផង​ដែរ​។ ១. ស្វែង​រក​ជំនួយ​ដ៏​ត្រឹមត្រូវ​ ការ​ជ្រើសរើស​ជំនួយ​ដ៏​ត្រឹមត្រូវ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​មួយ​នេះ។ ដូច្នេះ​ហើយ​ យើង​អាច​ទទួល​សេវា​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ ឬ​ចូលរួម​នៅ​ក្នុង​ក្រុម​ផ្ដល់​ជំនួយ​ដែល​មាន​បទពិសោធន៍​នៅ​ក្នុង​ស្ថានការណ៍​ស្រដៀង​គ្នា​នេះ​ ទើប​ជា​ការ​ប្រសើរ​។ ២. ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ​ ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ​​ មាន​សារសំខាន់​ណាស់​​ក្នុង​ការ​ទទួល​បាន​សេចក្ដី​សុខ​​​ផ្នែក​ផ្លូវ​ចិត្ត​។ ផ្ទុយ​ទៅ​វិញ បើ​យើង​ដោះស្រាយ​នឹង​ជំងឺ​បាក់ស្បាត​នេះ​តែ​ម្នាក់​ឯង វា​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អវិជ្ជមាន​ផ្សេង​ៗ ដូចជា​ជំងឺ​បាក់​ទឹក​ចិត្ត​ជា​ដើម។ ដូច​នេះ ចូរ​ចំណាយ​ពេល​ជាមួយ​នឹង​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ពិបាក​ចិត្ត​ កើត​ទុក្ខ ស្រេ្តស ឬ​ភ័យ​ខ្លាច​ ក៏​ដូចជា​ចែករំលែក​បទពិសោធន៍​ជាមួយ​​នឹង​អ្នក​ទាំង​នោះ​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ​​៣. ហាត់​ប្រាណ ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ហាត់​ប្រាណ​អាច​ជួយ​ឲ្យ​រោគសញ្ញា​នៃ​ជំងឺ​បាក់ស្បាត​កាន់​តែ​ប្រសើរ​ឡើង ហើយ​ក៏​​​ធ្វើ​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ថា Endorphins ដែល​​មាន​ឥទ្ធិពល​ជួយ​ឲ្យ​​អារម្មណ៍​រីករាយ​។ ប៉ុន្តែ​ បើ​គ្នា​យើង​មិន​ចូលចិត្ត​បញ្ចេញ​សកម្មភាព​ខ្លាំង​ក្លា​ទេ​នោះ​ យើង​អាច​ជ្រើសរើស​ការ​ជិះ​កង់​ ដើរ​ ឬ​រត់​ត្រឹក​ៗ​​​ជំនួស​វិញ​។​​ ​​​​​​​៤. សម្រាក​ខ្លះ​​ អំឡុង​ពេល​នៃ​ដំណើរការ​ព្យាបាល​ យើង​អាច​នឹង​មាន​អារម្មណ៍​នឿយហត់​ជាង​ធម្មតា ពីព្រោះ​ជំងឺ​បាក់ស្បាត​​​នេះ អាច​ទាញ​យក​ថាមពល​ពី​រាងកាយ​របស់​យើង​យ៉ាង​ច្រើន​។ ការ​សម្រាក​ខ្លះ ឬ​ធ្វើ​រឿងរ៉ាវ​ណា​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ ​​អាច​រក្សា​កម្រិត​ថាមពល​​របស់​យើង​បាន​ល្អ​ និង​មិន​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ជ្រុល​ឡើយ​។ គួរអាន៖ អារម្មណ៍ប្រែ​ប្រួល អាច​បង្កការ​រំខានដល់​សរីរាង្គក្នុង​រាងកាយ ៤ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ទម្លាប់​ទាំង ​៥យ៉ាង ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​​កាន់​តែ​រឹងមាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ សុខភាព​ផ្លូវ​ចិត្ត​ក៏​មាន​សារសំខាន់​ដូច​ទៅ​នឹង​សុខភាព​ផ្លូវ​កាយ​របស់​យើង​ដែរ​ ហើយ​នៅ​ពេល​ដែល​​សុខភាព​ផ្លូវ​ចិត្ត​រឹងមាំ ​យើង​​នឹង​មាន​អារម្មណ៍​រីករាយ​ ពោរពេញ​ទៅ​ដោយ​ក្តី​ស្រលាញ់​ មាន​សុខភាព​ល្អ ក៏​ដូចជា​បំពេញ​ការងារ​កាន់​តែ​ប្រសើរ​ជាង​មុន​។ ​ដូច្នេះ​ហើយ​​​ គ្នា​យើងគួរអនុវត្ត​ទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ដើម្បី​បំពេញ​ថាមពល​ដល់​សុខភាព​ផ្លូវ​ចិត្ត​។ ១. ចាប់ផ្ដើម​រត់លំហាត់​ប្រាណ​ ការ​រត់​មាន​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង​ ពីព្រោះ​វា​ជួយ​បំបាត់​គំនិត និង​អារម្មណ៍​ដែល​រង​សម្ពាធ​ជា​ច្រើន​។ ក្រៅ​ពី​នេះ ការរត់ក៏អាច​ជួយ​បង្ហាត់​ចិត្ត​របស់​យើង​ឲ្យ​ផ្តោត​អារម្មណ៍​កាន់​តែ​ប្រសើរ​ឡើង។ មិន​តែ​ប៉ុណ្ណោះ ការ​រត់​ក៏​អាច​ជួយ​ឲ្យ​យើង​មាន​ភាព​ច្បាស់លាស់​ក្នុង​ចិត្ត​គំនិត​កាន់​តែ​ល្អ​ជាង​មុន​ផង​ដែរ​។ ២. សម្រាក​១០​នាទី​​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​មិន​ធ្វើ​អ្វី​ទាំង​អស់​ ការ​មិន​ប្រើ​កុំព្យូទ័រ ទូរស័ព្ទ ឬ​អាន​សៀវភៅ អាច​ឲ្យ​យើង​​នៅ​​ជាមួយ​ខ្លួន​ឯង ក៏​ដូចជា​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់​។ ទម្លាប់​មួយ​នេះ ​នឹង​នាំ​​ឲ្យ​យើង​ទទួល​បាន​សន្តិភាព​ផ្លូវ​ចិត្ត​ជាក់​ជា​មិន​ខាន​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ៣. ចំណាយ​ពេល​១​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​នៅ​ជាមួយ​អ្នក​ដែល​យើង​ស្រលាញ់​ ទន្ទឹម​នឹង​នេះ ការ​ចំណាយ​ពេល​នៅ​ជាមួយ​នឹង​មនុស្ស​ដែល​យើង​ស្រលាញ់​​មិន​ថា​ជា​គ្រួសារ មិត្តភក្ដិ​ ឬ​គូស្នេហ៍​នោះ​ទេ វា​នឹង​​អាច​ឲ្យ​យើង​មាន​អារម្មណ៍​សុវត្ថិភាព ក៏​ដូចជា​អាច​ព្យាបាល​របួស​ផ្លូវ​ចិត្ត​ទាំង​ឡាយ​ដែល​យើង​ធ្លាប់​ជួយ​ប្រទះ​កន្លង​មក​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ៤. ជំរុញ​ទឹក​ចិត្ត​ ការ​បំផុស​គំនិត ក៏​ដូចជា​ការ​​​ហ៊ាន​សាកល្បង​អ្វី​​ថ្មី​ៗ អាច​នាំ​​ឲ្យ​យើង​​​ចាកចេញ​ពី​តំបន់​​ដែល​គ្មាន​ផាសុកភាព​ តែអាច​ទទួល​បាន​បទពិសោធន៍​ជីវិត​ថ្មី​មួយ​ទៀត​។ យើង​គប្បី​សកម្ម ក៏​ដូចជា​​រីករាយ​ជាមួយ​នឹង​ភាព​ស្រស់​ស្អាត ភាព​សម្បូរ​បែប​ និង​ភាព​រស់រវើក​ដែល​នៅ​ជុំវិញ​ខ្លួន​​។​​ ​​​៥. ចាប់ផ្ដើម​ធ្វើ​សមាធិ​ ការ​ធ្វើ​សមាធិ​អាច​មាន​ការ​លំបាក​នៅ​ពេល​ដំបូងៗ​ ដែល​ទាមទារ​ឲ្យ​យើង​មាន​ភាព​អំណត់​អត់ធ្មត់​ច្រើន​។ ប៉ុន្តែ​ ទម្លាប់​មួយ​នេះ អាច​ឲ្យ​យើង​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងៀម​​ជាមួយ​ខ្លួន​ឯង និង​​​អាច​​ស្វែង​យល់​ ក៏​ដូចជា​ស្រលាញ់​​ខ្លួន​ឯង​កាន់​តែ​ច្រើន​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​សាកល្បង​ធ្វើ​សមាធិ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ ទើប​ជា​ការ​ប្រសើរ​។ គួរអាន៖ អារម្មណ៍ប្រែ​ប្រួល អាច​បង្កការ​រំខានដល់​សរីរាង្គក្នុង​រាងកាយ ៤ យ៉ាងជួយអ្នកចង់សម្លាប់ខ្លួនបានកាន់តែឆាប់កាន់តែល្អ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ឧស្សាហ៍​គិត​ច្រើន​គេង​មិន​លក់​ពេល​យប់​ សាក​តិចនិក​ទាំង​៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ថប់បារម្ភ គិត​ច្រើន​ ជា​ទូទៅ​ច្រើន​តែ​កើត​ឡើង​នៅ​ពេល​យប់​ ដោយ​សារ​តែ​យើង​មិន​រវល់ការងារ​​ ហើយ​ផ្ដោត​លើ​រឿងរ៉ាវ​ផ្សេង​ៗ​។ ជា​រួម​ ភាព​ស្ងៀមស្ងាត់​នៅ​ពេល​គេង អាច​នាំ​ឲ្យ​យើង​មាន​​ការ​ព្រួយបារម្ភ និង​ខ្វល់ខ្វាយ​​ច្រើន​អំពី​រឿង​ដែល​កន្លង​ទៅ និង​អនាគត​។ តើ​យើង​អាច​បញ្ឈប់​ការ​គិត​ទាំង​នេះ​នៅ​ពេល​គេង​ដោយ​វិធី​ណា​? ដើម្បី​កម្ចាត់​អាការៈ​ថប់បារម្ភ​អំឡុង​ពេល​គេង​ គ្នា​យើង​អាច​អនុវត្ត​តិចនិក​​ងាយ​ៗ​ទាំង​នេះ។ ១. ដោះស្រាយ​បញ្ហា​អំឡុង​ពេល​ថ្ងៃ​ នៅ​ពេល​ខ្លះ ខួរ​ក្បាល​យើង​​​ដំណើរការ​មិន​ឈប់​នៅ​ពេល​យប់​ ដោយ​សារ​តែ​យើង​មិន​បាន​ដោះស្រាយ​បញ្ហា​ កង្វល់​ ឬ​ការ​ថប់បារម្ភ​ផ្សេង​ៗ​នៅ​ពេល​ថ្ងៃ​ឲ្យ​រូចរាល់​​។ ដូច្នេះ​ហើយ​ ការ​ចំណាយ​ពេល​ខ្លះ​អំឡុង​ពេល​ថ្ងៃ ដើម្បី​​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​​ការ​គិត​​ រាងកាយ​ ក៏​ដូចជា​អារម្មណ៍​របស់​យើង ​គឺ​ជា​រឿង​សំខាន់​ណាស់​។ ប្រសិនបើ​យើង​កម្ចាត់​រាល់​បញ្ហា​ស្មុគស្មាញ​ឲ្យ​ចប់​សព្វ​គ្រប់​នៅ​ពេល​ថ្ងៃ នោះ​​យើង​ច្បាស់​ជា​អាច​គេង​លក់​ស្រួល​នៅ​ពេល​យប់​ជា​មិន​ខាន​។ ២. បន្ធូរ​អារម្មណ៍​មុន​ពេល​ចូល​គេង ប្រព័ន្ធ​ប្រសាទ​ត្រូវការ​បញ្ជូន​សញ្ញា​ទៅ​ឲ្យ​រាងកាយ​​ថា​វា​ជា​ពេល​ដែល​ត្រូវ​គេង។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​​បន្ធូរ​អារម្មណ៍ និង​បន្ថយ​ភាព​តានតឹង ដោយ​បញ្ឈប់​ការ​ប្រើប្រាស់​​ឧបករណ៍​​អេឡិចត្រូនិក​យ៉ាង​ហោច​ណាស់​៣០​នាទី​ និង​ធ្វើ​​សកម្មភាព​បន្ធូរ​អារម្មណ៍​មុន​ពេល​គេង​ ដូចជា​សមាធិ អាន​សៀវភៅ ឬ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ ៣. ប្រើ​ប្រេង​Essential Oil​​ ជាមួយ​គ្នា​នេះ​ដែរ​ ​ពពួក​ប្រេង​ក្រអូប​​​ដែល​មាន​ក្លិន​ផ្កា​ឡាវែនឌ័រ​ (Lavender oil) អាច​ជួយ​​ឲ្យ​យើង​គេង​លក់​ស្រួល​ និង​បង្កើន​គុណភាពដំណេក​ ក៏​ដូចជា​រយៈពេល​នៃ​ការ​គេង​ ដោយ​សារ​តែ​សមាសធាតុ​Sedative និង​Hypnoticរបស់​វា​។ គ្នា​យើង​អាច​សាកល្បង​បន្តក់​ប្រេង​ផ្កា​ឡាវែនឌ័រ​​នៅ​លើ​ខ្នើយ​ចំនួន​​១​ទៅ​២​តំណក់​ ដើម្បី​ឲ្យ​ការ​គេង​កាន់​តែ​ប្រសើរ​។ ៤. ធ្វើ​លំហាត់​ប្រាណ​ដក​ដង្ហើម​វែង​ៗ ​ដូច​គ្នា​នេះ​ដែរ ​ការ​ដក​ដង្ហើម​វែង​ៗ​អាច​ជួយ​ឲ្យ​រាងកាយ​​របស់​យើង​ទទួល​បាន​អារម្មណ៍​សុវត្ថិភាព​ ហើយ​នៅ​ពេល​ដែល​យើង​ដក​ដង្ហើម​វែង​ៗ​ ​វា​​នឹង​​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​parasympathetic ​សកម្ម​ ជា​ហេតុ​ធ្វើ​​ឲ្យ​រាងកាយ​សម្រាក​​បាន​​ស្ងប់​ល្អ​។ ៥. កត់ត្រា​បញ្ហា​ផ្សេង​ៗ ការ​កត់ត្រា​រាល់​កង្វល់​របស់​យើង​នៅ​លើ​សៀវភៅ​ អាច​ជួយ​ឲ្យ​យើង​កម្ចាត់​វា​ពី​ចិត្ត​គំនិត […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ជំងឺ​បាក់​ទឹក​ចិត្ត​ អាច​ប៉ះពាល់​ផ្នែក​​សំខាន់​ៗ​​ទាំង​នេះ​នៃ​រាងកាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​​ប៉ះពាល់​ដល់​មនុស្ស​ចំនួន​២៦៤​លាន​នាក់​នៅ​ជុំវិញ​ពិភព​លោក​។ ជាក់​ស្ដែង ជំងឺ​នេះ​មិន​ត្រឹម​តែ​​ផ្លាស់ប្ដូរ​ដល់​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​សុខភាព​រាងកាយ​ផង​ដែរ។ តើ​ជំងឺ​បាក់​ទឹក​​ចិត្ត​ប៉ះពាល់​ផ្នែក​សំខាន់​អ្វី​ខ្លះ​នៃ​រាងកាយ​ទាំង​មូល​? ១. មុខងារ​​តម្រង​នោម​ចុះ​ខ្សោយ​ ជា​ទូ​ទៅ ជំងឺ​បាក់​ទឹក​ចិត្ត​ប៉ះពាល់​​ដល់​ទាំង​អ្នក​ដែល​មាន​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​ និង​អ្នក​ដែល​មាន​សុខភាព​តម្រង​នោម​ល្អ​។ វា​ក៏​បង្កើន​​​ការវិវត្ត​នៃ​ជំងឺ​​តម្រង​នោម​ផង​ដែរ​។ មូលហេតុ​ចម្បង​មួយ​​​ដែល​បណ្ដាល​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ​ គឺ​មក​ពី​ការ​កើន​ឡើង​នៃ​ប្រូតេអ៊ីន​រលាក​ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង​ដំណើរការ​។ ២. បញ្ហា​រលាក​ក្រពះ​ពោះវៀន​ ខួរ​ក្បាល​របស់​យើង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​បំពង់​រំលាយ​អាហារ​។ ជាក់​ស្ដែង ការ​បាក់​ទឹក​ចិត្ត​អាច​ជះ​ឥទ្ធិពល​ដល់​ការ​កន្ត្រាក់​ និង​ចលនា​នៅ​ក្នុង​បំពង់​​រំលាយ​អាហារ ហើយ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​​ប្រព័ន្ធ​រំលាយ​អាហារ​ស្រាប់​ អាច​នឹង​មាន​​អាការៈ​ឈឺ​ពោះ​កាន់​តែ​ខ្លាំង​​ថែម​ទៀត​។ ៣. ជំងឺ​ទឹក​នោម​ផ្អែម​ ជាមួយ​គ្នា​នេះ​ដែរ ជំងឺ​បាក់​ទឹក​ចិត្ត​អាច​បង្កើន​អ័រម៉ូន​ស្រ្តេស ដែល​អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ភាព​ធន់​នឹង​អាំងស៊ុយ​លីន​ ។ ចំណែក​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​នេះ​ដែរ​។ ៤. បង្កើន​ហានិភ័យ​នៃ​អាការៈ​គាំង​បេះដូង​ ចំពោះ​អ្នក​ដែល​មាន​​ជំងឺ​បាក់​ទឹក​ចិត្ត​ក៏​អាច​ប្រឈម​នឹង​សម្ពាធ​ឈាម​ខ្ពស់​ ក៏​ដូចជា​​ចង្វាក់​បេះដូង​កើន​ឡើង​។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​បេះដូង​។ ពិត​​ណាស់​ អ័រម៉ូន​ស្រ្តេស​ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​បេះដូង​របស់​យើង​ដូច​គ្នា​។ ៥. បញ្ហា​ការ​ចងចាំ និង​ឈឺ​ក្បាល​ បន្ថែម​ពី​នេះ​ ជំងឺ​បាក់​ទឹក​ចិត្ត​ក៏​អាច​បណ្ដាល​ឲ្យ​បាត់​ការ​ចងចាំ​រយៈ​ពេល​ខ្លី និង​វង្វេង​ស្មារតី។​ ស្ថានភាព​នេះ​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​ភ្លេចភ្លាំង និង​មិន​មាន​សមត្ថភាព​ក្នុង​ការ​ផ្ដោត​អារម្មណ៍​បាន​ល្អ។ វា​ក៏​អាច​នាំ​ឲ្យ​យើង​ឈឺ​ក្បាល​រ៉ាំរ៉ៃ ។ ​​​​ ​៦. ជំងឺ​​រលាក​សន្លាក់​ ស្ថានភាព​ជំងឺ​ទាំង​​២​នេះ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ជំងឺ​បាក់​ទឹក​ចិត្ត​អាច​បង្ក​ជា​ជំងឺ​​រលាក​​សន្លាក់​ ហើយ​អ្នក​ដែល​​មាន​ជំងឺ​​រលាក​សន្លាក់​នេះ​ ក៏​ងាយ​នឹង​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ​​ ហើយ​កត្តា​ចម្បង​​នៃ​ជំងឺ​ទាំង​នេះ ​គឺ​ការ​រលាក។​ នៅ​ពេល​ដែល​យើង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត វា​អាច​​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​ជំងឺ​រលាក​សន្លាក់​កាន់​តែ​ធ្ងន់ធ្ងរ​ទ្វេ​ដង​។


បញ្ហាផ្លូវចិត្តផ្សេងទៀត

ការប៉ះទង្គិចផ្លូវចិត្ត ដាក់សម្ពាធច្រើនទៅលើអារម្មណ៍ និងការរស់នៅមនុស្សយើង

ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត នៅ​ពេល​ដែល​យើង​ជួប​ហេតុការណ៍​រន្ធត់​ណាមួយ​កើត​ឡើង​ក្នុង​ជីវិត យើង​ច្បាស់​ជា​ចាំ​ទុក មិន​អាច​បំភ្លេច​វា​បាន​ងាយ​ៗ​ទេ ហើយ​មនុស្ស​មួយ​ចំនួន​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​រហូត អាច​កើត​ជា​ជំងឺ​បាក់ស្បាត ឬ PTSD (Post Traumatic Stress Disorder) ​ទៀត​ផង។ ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត បង្កើន​ការ​ធ្លាក់​ទឹក​ចិត្ត និង​បញ្ហា​គួរ​ឲ្យ​បារម្ភ​មួយ​ចំនួន​ធំ​ទៀត ដែល​បំផ្លាញ​ដល់​ជីវិត និង​ការ​រស់​នៅ​របស់​ជន​រង​គ្រោះ​ទៀត​ផង។ ចំណុច​ប៉ុន្មាន​ខាង​ក្រោម​នេះ ជា​ផល​ប៉ះពាល់​ទៅ​លើ​ផ្នែក​អារម្មណ៍​ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​រស់​នៅ​បាន​ក្រោយ​ទទួល​របួស​ផ្លូវ​អារម្មណ៍​។ ១. នឹក​ឃើញ​រឿង​ដដែល​ៗ៖ ហេតុការណ៍​ដែល​ធ្លាប់​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច​ខ្លាំង ច្បាស់​ជា​នៅ​ដិត​ជាប់​ក្នុង​ការ​គិត​យើង​រយៈ​ពេល​យូរ ហើយ​យើង​ច្បាស់​ជា​ឧស្សាហ៍​នឹក​ឃើញ​រឿង​នោះ​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​សារ​ឡើង​វិញ។ ២. កើត​ថប់​បារម្ភ៖ អាការៈ​ថប់​បារម្ភ ជា​បញ្ហា​ផ្នែក​អារម្មណ៍​គួរ​ឲ្យ​ខ្លាច​មួយ កើត​ឡើង​ពេល​យើង​ស្ត្រេស ឬ​ទទួល​ភាព​តានតឹង។ ពេល​យើង​កើត​ថប់​បារម្ភ វា​ក៏​អាច​ប៉ះពាល់​ទៅ​រាងកាយ​យើង​ដូច​ជា ប្រែ​ប្រួល​ប្រព័ន្ធ​ដកដង្ហើម ឬ​ប្រព័ន្ធ​រំលាយ​អាហារ អារម្មណ៍​ច្របូក​ច្របល់​។ល។ ៣. មានបញ្ហាពេលគេង៖ យើង​អាច​មាន​អារម្មណ៍​ភិតភ័យ​គ្រប់​ពេល សូម្បី​តែ​ពេល​បិទ​ភ្នែក​គេង​ក៏​នឹក​ឃើញ ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​អាច​មាន​អារម្មណ៍​ធូរ​ស្បើយ​បាន។ ៤. ធ្លាក់​ទំនុក​ចិត្ត៖ ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​អាច​ប៉ះពាល់​ទៅ​ដល់​របៀប​ដែល​យើង​មើល​ឃើញ​ខ្លួន​ឯង និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ៥. មាន​អារម្មណ៍​សោកសៅ៖ ក្រោយ​ជួប​ហេតុការណ៍​រន្ធត់​មួយ​កើត​ឡើង​លើ​ខ្លួន យើង​ច្បាស់​ជា​មាន​អារម្មណ៍​សោក​សៅ ទទួល​អារម្មណ៍​អវិជ្ជមាន​ច្រើន។ ៦. ធ្វើ​បាប​ខ្លួន​ឯង៖ ក្នុង​ករណី​មួយ​ចំនួន ដោយ​សារ​រន្ធត់ ឬ​ទទួល​យក​អ្វី​ដែល​កើត​ឡើង​មិន​បាន បូក​រួម​មិន​ដឹង​ដោះ​ស្រាយ​បែប​ណា មនុស្ស​មួយ​ចំនួន​អាច​គិត​ទៅ​រក​ការ​ធ្វើ​បាប​ខ្លួន​ឯង ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល។ ៧. គិត​ពី​រឿង​អត្តឃាត៖ បើ​សិន​ជា​មាន​ការ​ធ្វើ​បាប​ខ្លួន​ឯង​ហើយ​នោះ យើង​ច្បាស់​ជា​ចាប់​ផ្ដើម​មាន​គំនិត​ចង់​បញ្ចប់​អ្វី​ៗ​គ្រប់​យ៉ាង​ឲ្យ​បាន​លឿន […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

កែខៃចំណុច​​ខ្សោយ​ទៅ​ជា​ភាព​ខ្លាំង​ ដោយ​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ មិន​មាន​អ្នក​ណា​ម្នាក់​កើត​មក​ល្អឥតខ្ចោះ​​នោះ​ទេ​។​ ប៉ុន្តែ​ គ្នា​យើង​ខ្លះ​ខ្វល់ខ្វាយ​អំពី​​ចំណុច​ខ្សោយ​របស់​ខ្លួន​យ៉ាង​ខ្លាំង និង​មិន​ហ៊ាន​សូម្បី​តែ​ប្រឈម​​ជាមួយ​នឹង​​វា​ទៀត​ផង​។​ យ៉ាង​ណា​មិញ​ ​នៅ​ពេល​ដែល​យើង​រៀន​ទទួល​យក​ភាព​ខ្សោយ​របស់​ខ្លួន​​ ​ក៏​ជា​ពេល​ដែល​យើង​អាច​បង្ហាញ​អំពី​ភាព​ខ្លាំង​របស់​យើង​​​ដូច​គ្នា​។ ​មនុស្ស​យើង​មាន​បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា​ ហើយ​ក៏​មាន​ចំណុច​ដែល​មិន​ល្អឥតខ្ចោះ​លាយឡំ​ជាមួយ​នឹង​ចំណុច​ល្អ​ផង​ដែរ​។​ ​ការ​ទទួល​យក​ភាព​មិន​ល្អឥតខ្ចោះ​នេះ​ គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ហ៊ាន​ផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ជីវិត​។ ១. ទទួល​ស្គាល់​ចំណុច​ខ្សោយ​ យើង​រាល់​គ្នា​​ស្គាល់​ខ្លួន​ឯង​ច្បាស់​ជាង​អ្នក​ណា​ទាំង​អស់ ហើយ​​សុទ្ធ​តែ​ដឹង​អំពី​ចំណុច​ខ្សោយ​របស់​ខ្លួន។​ ដូច្នេះ​ហើយ​ ភារកិច្ច​ដំបូង​ និង​សំខាន់​បំផុត​ គឺ​ជា​ការ​កត់ត្រា​រាល់​អ្វី​ដែល​យើង​គិត​ថា​ជា​ចំណុច​ខ្សោយ​ រួច​ធ្វើការ​ពិនិត្យ​ថា​ចំណុច​មួយ​ណា​ដែល​ជះ​ឥទ្ធិពល​បំផុត​​ចំពោះ​យើង​ និង​​​ដោះស្រាយ​ចំណុច​នោះ​មុន​គេ​។ ២. ព្រម​ទទួល​យក​ចំណុច​ខ្សោយ​ នៅ​ពេល​ដែល​យើង​បាន​ដឹង​អំពី​ចំណុច​ខ្សោយ​រួច​ វា​គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ទទួល​យក​។​ កត្តា​នេះ នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​រឹងមាំ​ រៀន​អំពី​ចំណុច​ខ្សោយ​ ព្រម​ទាំង​​ធ្វើ​ការ​កែ​លម្អ​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ ៣. មិន​ត្រូវ​​ម៉ឺងម៉ាត់​ចំពោះ​ខ្លួន​ឯង​ជ្រុល​ពេក ​​​​​ខណៈ​ពេល​ដែល​យើង​​កំពុង​តែ​​​ព្យាយាម​ផ្លាស់ប្ដូរ​​ចំណុច​ខ្សោយ​របស់​ខ្លួន​ ​មាន​អ្នក​ខ្លះ​ម៉ឺងម៉ាត់​ចំពោះ​ខ្លួន​ឯង​ជ្រុល​ ដែល​កត្តា​នេះ​នឹង​​បំផ្លាញ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​ពិបាក​ចិត្ត​។​ ​ប៉ុន្តែ​ជំនួស​ឲ្យ​ទង្វើ​បែប​នេះ​ យើង​គប្បី​រៀបចំ​ផែនការ​​ឲ្យ​បាន​ល្អិតល្អន់​ ដើម្បី​ជួយ​កែខៃ​រាល់​ចំណុច​ខ្វះ​ខាត​ដែល​ខ្លួន​មាន ទើប​ជា​ការ​ប្រសើរ​​។ ​៤. ផ្ដល់​រង្វាន់​ដល់​ខ្លួន​ឯង​ ការ​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ណា​ម្នាក់​ គឺ​មិន​ស្ថិតស្ថិរ​ដូច​នៅ​ពេល​ដែល​យើង​ចេះ​សរសើរ​ និង​ឲ្យ​តម្លៃ​ដល់​ខ្លួន​ឯង​នោះ​ឡើយ​។​ ជាក់​ស្ដែង​ ការ​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង​ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ពីព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​សុទិដ្ឋិនិយម​ប៉ុណ្ណោះ​ទេ​ វា​ក៏​​ធ្វើ​ឲ្យ​យើង​ខិតខំ​ព្យាយាម​​​ដើម្បី​ទទួល​បាន​លទ្ធផល​​ជា​វិជ្ជមាន​ផង​ដែរ​។


បញ្ហាផ្លូវចិត្តផ្សេងទៀត

កើតជំងឺបាក់ទឹកចិត្ត អាចបណ្ដាលឲ្យមានបញ្ហារាងកាយទាំងប៉ុន្មាននេះ បើមិនបានព្យាបាល

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​អារម្មណ៍​មួយ​ប្រភេទ​ ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​សោក​សៅ និង​បាត់បង់​ចំណង់​​រាល់​សកម្មភាព​ធ្លាប់​ចូលចិត្ត​ពីមុន។ ជំងឺ​បាក់​ទឹក​ចិត្ត​មិន​មែន​ជា​ជំងឺ​ដែល​យើង​គួរ​ធ្វើ​មិន​ដឹង​មិន​ឮដាក់​ទេ ព្រោះ​បើ​ដល់​ដំណាក់​កាល​ដែល​ទប់​អារម្មណ៍​លែង​បាន អ្នក​ជំងឺ​អាច​បញ្ចប់​ជីវិត​ខ្លួន​ឯង​បាន​មួយ​រំពេច។ ទោះ​ជា​ជំងឺ​នេះ​ជា​បញ្ហា​ផ្លូវ​អារម្មណ៍ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ទៅ​ដល់​រាង​កាយ​របស់​យើង​មិន​តិច​ដែរ ហើយ​ផល​ប៉ះពាល់​ទាំង​នោះ​មាន៖ - មាន​បញ្ហា​ក្នុង​ការ​ចងចាំ និង​ការ​សម្រេច​ចិត្ត - គិត​ពី​អ្វី​អវិជ្ជមាន​ច្រើន(ធ្វើ​បាប​ខ្លួន​ឯង ឬ​អត្តឃាត) - ពិបាក​គេង ឬ​គេង​ច្រើន​ហួស - អារម្មណ៍​មិន​ដែល​ល្អ ឬ​អារម្មណ៍​ទទេ​ស្អាត(គ្មាន​អារម្មណ៍​ធ្វើ​អ្វីៗ​ទាំង​អស់) - ហានិភ័យ​ខ្ពស់​កើត​ជំងឺ​បេះដូង - បាត់​បង់​ចំណង់​អាហារ ឬ​ញ៉ាំ​លើស​កម្រិត បង្ក​ឲ្យ​ឈឺ​ក្រពះ កើត​ជំងឺ​ធាត់ ឬជំងឺ​កង្វះ​អាហារូបត្ថម្ភ។ល។ - ឈឺ​ចុក​ចាប់​ដោយ​គ្មាន​មូល​ហេតុ​ដូច​ឈឺ​ក្បាល ចុក​ដៃ​ជើង ចុក​ខ្នង​ជាដើម (ទោះ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក៏​មិន​ធូរ​ស្រាល) - កម្លាំង​ខ្សោយ ហត់​ល្ហិត​ល្អៃ - ប្រព័ន្ធ​ភាព​ស៊ាំ​ថយ​ចុះ - បាត់​បង់​ចំណង់​ផ្លូវ​ភេទ។ល។ កាល​ដែល​មាន​អារម្មណ៍​សោក​សៅ ឬ​ថប់​បារម្ភ​ម្ដង​ម្កាល គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​យើង​ម្នាក់ៗ ប៉ុន្តែ​ប្រសិន​បើ​អារម្មណ៍​បែប​នេះ​កើត​ឡើង​លើស​ពី ​២​សប្ដាហ៍​វា​អាច​ជា​សញ្ញា​របស់​ជំងឺ​បាក់​ទឹក​ចិត្ត។ វា​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍ ការ​គិត និង​អាកប្ប​កិរិយា ​ថែម​ទាំង​អាច​បង្ក​បញ្ហា​ផ្សេងៗ​ជា​ច្រើន ​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ។ វេជ្ជបណ្ឌិត​ជំនាញ​វិកល​វិទ្យា លោក យឹម សុបុត្រា បញ្ជាក់​ឲ្យ​ដឹង​​ថា បញ្ហា​ផ្លូវ​ចិត្ត​មិន​អាច​ប្រសើរ​ឡើង​បាន​ដោយ​ឯក​ឯង​ទេ ហើយ​បើ​មិន​ទទួល​បាន​ការ​ព្យាបាល​ទេ​នោះ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

បើឃើញមនុស្សក្បែរខ្លួនមានសញ្ញាអស់នេះ គួរណែនាំឲ្យទៅជួបពេទ្យចិត្តសាស្ត្រហើយ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! មនុស្ស​ភាគ​ច្រើន​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត មិន​ព្រម​រក​ជំនួយ​ពី​អ្នក​ដទៃ ដោយ​សារ​ខ្លាច​ខ្មាស​គេ ឬ​មិន​ដឹង​ថា​ត្រូវ​ទៅ​ជួប​អ្នក​ជំនាញ​មួយ​ណា​ឲ្យ​ជួយ​ដោះ​ស្រាយ​វិបត្តិ​ឲ្យ។ គ្នា​យើង​ដឹង​ហើយ​ថា បញ្ហា​ផ្លូវ​ចិត្ត មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​កើត​ឡើង ក៏​ដូច​ជា​ជំរុញ​ឲ្យ​វា​កាន់​តែ​មាន​ភាព​ធ្ងន់ធ្ងរ​ទៅ​ៗ​ដូច ស្ត្រេស សម្ពាធ​ពី​ការងារ ឬ​ការ​សិក្សា គ្រួសារ។ល។ ដូច​នេះ វា​ជា​រឿង​សំខាន់​មួយ បើ​យើង​អាច​សង្កេត​ដឹង​ថា ដល់​ពេល​ដែល​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​គួរ​រក​ជំនួយ​ពី​គ្រូពេទ្យ​ចិត្តសាស្ត្រ​ហើយ បើ​អ្នក​ជំងឺ​បង្ហាញ​សញ្ញា​ច្រើន​ដូច​ខាង​ក្រោម៖ ១.មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន នៅ​ក្នុង​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ យើង​គ្រប់​គ្នា​ច្បាស់​ជា​មាន​ពេល​មួយ​ដែល​មាន​អារម្មណ៍​ពិបាក​ចិត្ត សប្បាយ ឆេវឆាវ។ល។ ប៉ុន្តែ ប្រសិន​បើមនុស្ស​ម្នាក់​បង្ហាញ​អារម្មណ៍​លើស​លប់​ដែល​មិន​អាច​គ្រប់​គ្រង​បាន មាន​ន័យ​ថា គ្រូពេទ្យ​ចិត្តសាស្ត្រ​អាច​ជួយ​បាន។ ២.ប្រើ​ប្រាស់​សារធាតុ​មិន​ល្អ មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​អាច​ងាក​ទៅ​រក​ការ​ផឹក​ស្រា ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដើម្បី​សម្រួល​អារម្មណ៍។ ត្បិត​តែ​វា​អាច​ជួយ​សម្រួល​អារម្មណ៍​បាន​មែន​ពិត ប៉ុន្តែ​បើ​យើង​ប្រើ​របស់​អស់​នេះ​យូរ​ៗ​ទៅ វា​អាច​បង្ក​ឲ្យ​ទៅ​ជា​ញៀន​បាន។ ៣.ផ្ដាច់​ខ្លួន​ពី​សង្គម អ្នក​ជំងឺ​ផ្លូវ​ចិត្ត ជា​ពិសេស​អ្នក​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ​ខ្លាំង ភាគ​ច្រើន​តែង​ចៀសវាង​ពី​អ្វី​ៗ​ដែល​កើត​ឡើង​ក្នុង​សង្គម ហើយ​ក៏​មិន​ចូល​ចិត្ត​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន សប្បាយ​ៗ​ដែរ។ ជួន​កាល អាច​មក​ពី​មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ល្អ ឬ​ពិបាក​ចូល​ចំណោម​ជា​មួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន។ ៤.ឈឺ​ខ្លួន​គ្មាន​មូល​ហេតុ វិបត្តិ​ផ្លូវ​ចិត្ត​ក៏​អាច​បណ្ដាល​ឲ្យ​រាង​កាយ​របស់​យើង​រង​ផល​ប៉ះពាល់​ដែរ ហើយ​អ្នក​ជំនាញ​តែង​សង្កេត​ឃើញ​ថា អ្នក​ជំងឺ​ផ្លូវ​ចិត្ត​អាច​មាន​បញ្ហា​ឈឺ​ក្រពះ ឈឺ​ក្បាល ឬ​ឈឺ​ចុក​ចាប់​រាង​កាយ​មិន​ដឹង​ហេតុ​ផល​ច្បាស់​លាស់។ ក្រៅ​ពី​សញ្ញា​ដែល​បាន​រៀប​រាប់​ទាំង​ប៉ុន្មាន​នេះ អ្នក​ជំងឺ​ផ្លូវ​ចិត្ត អាច​ពិបាក​គេង ឬ​មាន​បញ្ហា​គេង​មិន​លក់​រ៉ាំ​រ៉ៃ បំពេញ​កិច្ច​ការ​មិន​បាន​ល្អ ការ​សិក្សា​ថយ​ចុះ ឬ​ឆេវ​ឆាវ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?

ជំងឺ​បាក់​ទឹក​ចិត្ត​នៅ​លើ​យុវវ័យ គឺ​ជា​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​មួយ​ដែល​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​សោកសៅ ឬ​លែង​មាន​ចំណាប់​អារម្មណ៍​ធ្វើ​អ្វីៗ​ទាំង​អស់។ ជំងឺ​នេះ​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​ដល់​ការ​គិត អារម្មណ៍ និង​ឥរិយាបថ ថែមទាំង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ទៅ​ដល់​រាង​កាយ​ដូច​គ្នា។ ចុះ​ហេតុ​អី​បាន​ជា​យុវវ័យ​សព្វ​ថ្ងៃ ងាយ​រង​គ្រោះ​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្ត? ចំពោះ​ក្មេងៗ​ជំទង់ អាច​ប្រឈម​នឹង​ផល​វិបាក​ច្រើន​ដែល​ផ្លូវចិត្ត​មិន​អាច​គ្រប់​គ្រង និង​ចេះ​រក​វិធី​ដោះ​ស្រាយ​បាន។ ចំពោះមូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត នៅ​មិន​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​បញ្ហា​ជា​ច្រើន​ដែល​អាច​ពាក់​ព័ន្ធ​នឹង​ជំងឺ​នេះ​រួម​មាន៖ អ័រម៉ូន-  ការ​ប្រែ​ប្រួល​តុល្យភាព​របស់​អ័រម៉ូន​ក្នុង​រាង​កាយ​អាច​ជា​កត្តា​មួយ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត។ ជួប​ហេតុ​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ពី​ក្មេង-  ព្រឹត្តិការណ៍​តក់​ស្លុត​ផ្សេង​ៗ​ដែល​កើត​ឡើង​ទៅ​លើ​​ក្មេងៗ​នៅ​ពេល​វ័យ​តូច​ពេក ដូច​ជា បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់ ម៉ាក់​ប៉ា​លែង​លះ​គ្នា ឬ​រង​នូវ​ការ​រំលោភ​បំពាន ប្រើ​អំពើ​ហិង្សា​លើ អាច​ជា​កត្តា​មួយ​ដក់​ជាប់​នៅ​ក្នុង​ខួរ​ក្បាល ដែល​ងាយ​ធ្វើ​ឲ្យ​កើត​បញ្ហា​ផ្លូវ​ចិត្ត។ តំណ​ពូជ-  បញ្ហា​ផ្លូវ​ចិត្ត​មួយ​នេះ ភាគ​ច្រើន​ក៏​កើត​ទៅ​លើ​មនុស្ស​ដែល​ធ្លាប់​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ (ដូច មាន​តា​យាយ ឬ​ម៉ាក់​ប៉ា​មាន​ជំងឺ​បាក់​ទឹក​ចិត្ត)។ មាន​ផ្នត់​គំនិត​គិត​អវិជ្ជមាន-  ក្មេង​ៗ​វ័យ​ជំទង់​ប្រឈម​នឹង​ការ​គិត​អវិជ្ជមាន ជា​ពិសេស​នៅ​ពេល​ដែល​ត្រូវ​បរាជ័យ​ក្នុង​អ្វីមួយ​ ឬ​ពេល​ត្រូវ​ម៉ាក់​ប៉ា​ស្ដី​បន្ទោស ហើយ​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​​ថា​អស់​សង្ឃឹម។ នេះ​ក៏​ជា​កត្តា​មួយ​ដែល​អាច​ឲ្យ​ក្មេង​ៗ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ។ ក្រៅ​ពី​នេះ ការ​ដែល​បរាជ័យ​ក្នុង​ការ​សិក្សា បរិយាកាស​នៅ​ក្នុង​ផ្ទះ​អាប់អួ គ្មាន​ភាព​កក់​ក្ដៅ ក៏​អាច​ជា​បញ្ហា​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​ក្មេងៗ​ដែល​ងាយ​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ដូច​គ្នា​ដែរ។ ហើយ​ឥឡូវ​នេះ យុវវ័យ​ភាគ​ច្រើន​ងាក​ទៅ​រក​ការ​សេព​គ្រឿង​ស្រវឹង ជក់​បារី ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដើម្បី​ជា​ដំណោះ​ស្រាយ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្រាល ទាំង​ដឹង​ថា​ការ​ធ្វើ​បែប​នេះ កាន់​តែ​ប៉ះពាល់​ទៅ​ដល់​សុខភាព​រាងកាយ​របស់​ខ្លួន​វិញ។ ចុះ​បើ​ក្មេង​ៗ​កើត​ជំងឺ​ផ្លូវ​ចិត្ត យើង​អាច​ដឹង​បាន​ដោយ​របៀប​ណា? ការ​ប្រែ​ប្រួល​ផ្លូវ​អារម្មណ៍​របស់​ក្មេង​ដែល​យើង​គួរ​ចាប់​អារម្មណ៍៖ - មាន​អារម្មណ៍​ពិបាក​ចិត្ត (ពេល​ខ្លះ​ក៏​យំ មិន​ដឹង​មូល​ហេតុ) - ឆេវ​ឆាវ ឆាប់​ខឹង​ច្រើន (សូម្បី​តែ​រឿង​តូច​ក៏​ធ្វើ​ឲ្យ​ខឹង​បាន) - បាត់​បង់​ចំណង់​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង - មិន​សូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង - ពិបាក​ផ្ចង់​អារម្មណ៍ ពិបាក​គិត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស