បញ្ហាផ្លូវចិត្តផ្សេងទៀត

បញ្ហា​ផ្លូវចិត្ត​ផ្សេងទៀត - មាន​បញ្ហា​ជា​ច្រើន​ទៀត ដែល​បង្ក​ជា​សម្ពាធ បង្ក​ជា​បញ្ហា​ដល់​ផ្លូវចិត្ត សូមស្វែងយល់​បន្ថែម​ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

បញ្ហាផ្លូវចិត្តផ្សេងទៀត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

ស្វែងរក បញ្ហាផ្លូវចិត្តផ្សេងទៀត

បញ្ហាផ្លូវចិត្តផ្សេងទៀត

មានអាការៈឆាប់ផ្លាស់ប្ដូរអារម្មណ៍ អាចជាសញ្ញាជំងឺផ្លូវចិត្ត

មនុស្ស​មួយ​ចំនួន​តែង​ប្រឈម​នឹង​បញ្ហា​ផ្លាស់ប្ដូរ​អារម្មណ៍​លឿន​មែន​ទែន មួយ​នាទី​សប្បាយ មួយ​នាទី​ទៀត​ទៅ​ជា​ពិបាក​ចិត្ត ស្រពោន​អារម្មណ៍​បាន​មួយ​រំពេច។ បើ​តាម​ក្បួន​ពេទ្យ​ជំនាញ ​ទាំង​នេះ​មិន​មែន​ជា​សញ្ញា​ធម្មតា​ទេ វា​អាច​សញ្ញា​នៃ​ជំងឺ​ផ្លូវ​ចិត្ត។ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ជំនាញ​ផ្នែក​វិកល​វិទ្យា បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​និយាយ​ទាក់​ទង​នឹង​ជំងឺ​ផ្លូវ​ចិត្ត ឬ​ពាក្យ​បច្ចេកទេស​គេ​ហៅ​ថា Mental Disorder វា​ក៏​មាន​ទាក់​ទង​នឹង​អារម្មណ៍​ដែរ។"កាល​ណា​ដែល​បុគ្គល​មាន​បញ្ហា​ផ្លូវ​ចិត្ត ដាច់​ខាត​គឺ​មាន​អាការៈ​បែប​នេះ ជួន​សប្បាយ ជួន​យំ ជួយ​ភ័យ ព្រួយ​អ៊ី​ហ្នឹង"។ លើស​ពី​នេះ គ្រូពេទ្យ​ឯក​ទេស​វិកល​វិទ្យា​រូប​នេះបាន​ពន្យល់​ថា ឲ្យ​តែ​មាន​បញ្ហា​ផ្លូវ​ចិត្ត មិន​មែន​មាន​តែ​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​ទេ នៅ​មាន​ចង្កោម​សញ្ញា​មួយ​ចំនួន​ដែល​រួម​ផ្សំ​ទៀត​ដូច​ជា៖ - គេង​មិន​លក់ - អស់​កម្លាំង ល្វើយៗ - គិត​ច្រើន ស្រ្តេស - វង្វេងវង្វាន់។ ពេល​ខ្លះ វា​អាច​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ឈឺ​ក្រពះ ឈឺ​ក្បាល ឈឺ​ខ្នង ឬ​ឈឺ​ចុក​ចាប់​កន្លែង​ណា​មួយ​ដោយ​មិន​ដឹង​មូល​ហេតុ។ កត្តា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​​សព្វ​ថ្ងៃ​នេះ ប្រឈម​នឹង​អាការៈ​បែប​នេះ​ច្រើន​ គឺ​អាស្រ័យ​ទៅ​លើវិបត្តិ​គ្រួសារ វិបត្តិ​សេដ្ឋកិច្ច ឬ​បរាជ័យ​នៅ​ក្នុង​កិច្ច​ការ​អ្វី​មួយ។ ក្នុង​ករណី​ធ្ងន់ធ្ងរ អ្នក​ជំងឺ​អាច​មាន​គំនិត​មិន​ល្អ គិត​ចង់​ធ្វើ​បាប​ខ្លួន​ឯង ឬ​គិត​ចង់​សម្លាប់​ខ្លួន​ក៏​ថា​បាន។ លោក​វេជ្ជបណ្ឌិតបន្ត​ថា បញ្ហា​ផ្លូវ​ចិត្ត​មិន​អាច​ប្រសើរ​ឡើង​បាន​ដោយ​ឯក​ឯង​ទេ ហើយ​បើ​មិន​ទទួល​បាន​ការ​ព្យាបាល​ទេ​នោះ បញ្ហា​នេះ​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​តាម​ពេល​វេលា និង​បង្ក​បញ្ហា​ធ្ងន់ធ្ងរ។ ដូច​នេះ​ហើយ បើ​គិត​ថា​ខ្លួន​មាន​អាការៈ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ គួរ​រក​អ្នក​ចែក​រំលែក​រឿង​រ៉ាវ ឬ​ទៅ​រក​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ជួយ​សម្រួល​បញ្ហា​ឲ្យ​បាន​ធូរ​ស្បើយ។


បញ្ហាផ្លូវចិត្តផ្សេងទៀត

អារម្មណ៍សោកសៅ អាចវិវត្តទៅជាជំងឺបាក់ទឹកចិត្ត​បើ​ចេញរោគសញ្ញាទាំងនេះ

មនុស្ស​គ្រប់​រូប​មិន​អាច​គេច​ផុតឡើយ​​ពី​អារម្មណ៍​សោក​សៅ​ ហើយ​ជា​រើយ​ៗ​កើត​មាន​ពេល​ដែល​ជីវិតរបស់​យើង​​ជួប​ការ​ពិបាកហើយ​អារម្មណ៍​ពិបាក​ចិត្ដ​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​ក្នុង​មួយ​រយៈ​ក្រោយ​មក​។ ប៉ុន្តែ​មាន​អ្នក​ខ្លះ នៅ​បន្ត​មាន​អារម្មណ៍​ពិបាក​ចិត្ដ​ក្នុង​រយៈ​ពេល​យូរ ហើយ​អារម្មណ៍​នោះក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​របស់​អ្នកទាំងនោះ​ទៀត​ផង​។ អារម្មណ៍​បែបនេះ អាច​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​​មិនអាច​ធ្វើ​ការ ឬ​គេង​បាន ហើយ​មាន​ពេល​ខ្លះ អ្នកជួប​បញ្ហានេះ​គិត​ថា​ខ្លួនឯង​មិន​មាន​តម្លៃ។ អារម្មណ៍​ទាំង​អស់​នេះ​ អាច​ជា​សញ្ញា​ដំបូងនៃ​ជំងឺ​បាក់​ទឹក​ចិត្ដ។ អត្ថបទពាក់ព័ន្ធ៖ កត្តានេះហើយ ទើបយុវវ័យឥឡូវ ប្រឈមនឹងជំងឺបាក់ទឹកចិត្តខ្ពស់ “​ថប់​បារម្ភ” ជា​​ជំងឺ​​គួរ​​ឲ្យ​​ខ្លាច មិន​ចាញ់​ជំងឺ “បាក់ទឹកចិត្ត” ជំងឺដ៏​សែន​គ្រោះថ្នាក់​មួយ កើត​នៅ​កន្លែង​ធ្វើការ ដោយអត់ដឹង​ខ្លួន បើ​ដឹង​ខ្លួនឯង​បាក់ទឹកចិត្ត​ កុំ​តាមដាន​រឿង Sad ពេក ប្រយ័ត្ន​លើស​ដើម ១- រោគសញ្ញារបស់ជំងឺបាក់ទឹកចិត្ដ រោគ​សញ្ញា​របស់​ជំងឺ​បាក់​ទឹក​ចិត្ដ​ ដែល​យើង​ឃើញ​ញឹក​ញាប់​ជាង​គេ​មាន​ដូច​ជា៖ – អារម្មណ៍​មួម៉ៅ – គិត​ថា​​គ្មាន​អ្វី​នៅ​សេស​សល់​ក្នុង​ខ្លួន – លែង​ចង់​ធ្វើ​អ្វី​ដែលខ្លួន​ធ្លាប់​ចូល​ចិត្ដ – ឡើង ឬ​ស្រក​គីឡូ​ខុស​ធម្មតា – មាន​បញ្ហា​ដំណេក អាច​គេង​មិន​គ្រប់ ឬ​គេង​ច្រើន​ពេក – អារម្មណ៍​ឆេវ​ឆាវ – អស់​កម្លាំង – មាន​វិប្បដិសារី​ដោយ​គ្មាន​មូលហេតុ – ប៉ះ​ពាល់​ដល់​ស្មារតីដូចជា ពិបាក​ផ្ចង់​អារម្មណ៍ ឬ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ដ – ធ្លាប់​គិត​ដល់ ឬ​ព្យាយាម​សម្លាប់​ខ្លួន អត្ថបទពាក់ព័ន្ធ: ស្តាប់តន្រ្តី​ ផ្ដល់​គុណប្រយោជន៍ច្រើន​យ៉ាងដល់​សុខភាព​ផ្លូវចិត្ត ការរត់​ហាត់ប្រាណ​ផ្ដល់អត្ថប្រយោជន៍ច្រើន​យ៉ាង​ដល់​សុខភាព​ផ្លូវ​ចិត្ត បញ្ហាកម្ពស់ធ្វើឲ្យ​អ្នកខ្លះពិបាកចិត្ត សាកគិតវិជ្ជមានតាមវិធីនេះនឹងជួយផ្លូវចិត្តបាន ២- កត្តាប្រឈមមុខជាមួយជំងឺបាក់ទឹកចិត្ដ ជំងឺ​បាក់​ទឹក​ចិត្ដ​អាច​កើត​លើ​មនុស្ស​គ្រប់​គ្នា។ ជំងឺនេះកើត​លើ​មនុស្ស​គ្រប់​វ័យ គ្រប់​ភេទ និង​សញ្ជាតិ។ ប៉ុន្តែ​​មាន​កត្ដា​មួយ​ចំនួន អាច​ឲ្យ​យើង​​ងាយ​កើត​ជំងឺ​នេះ​ជាង​អ្នក​ដទៃ មាន​ដូច​ជា៖ – ធ្លាប់​រង​ការ​ប៉ះ​ពាល់​ផ្លូវ​ចិត្ដ​កាល​ពី​នៅ​តូច – មិន​សូវ​ទុក​ចិត្ដ​លើ​ខ្លួន​ឯង – មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ដ ឬ​ជំងឺ​ផ្លូវ​ចិត្ដ​ណាមួយ​ផ្សេង – ធ្លាប់​ប្រើ​សារធាតុ​ញៀន – […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

មាន​សញ្ញាមួយចំនួននេះ បង្ហាញថាយើងជាមនុស្ស​មានកម្លាំងចិត្ត និងស្មារតីរឹងមាំ

វិន័យ​ក្នុង​ការ​រស់​នៅ ដែល​​ផ្សំ​ដោយ​​​ការ​ព្យាយាម អត់​ធន់ នឹង​នាំ​ឱ្យ​មនុស្ស​​យើងខិត​ទៅ​រក​ក្តី​ស្រមៃ និង​ភាព​ជោគ​ជ័យ​ដែល​ខ្លួន​ប្រាថ្នា។ អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​ជា​ច្រើន​បាន​លើក​ឡើង​រួម​គ្នា​នូវ​ចំណុច​រួម​មួយ​ចំនួនដែល​សម្គាល់​ទៅ​ប្រភេទ​មនុស្ស​ មាន​ស្មារតី និង​ទឹក​ចិត្ត​ខ្លាំង​ មិន​ចុះ​ចាញ់​ឧបសគ្គ ដើម្បី​ដើរ​ទៅ​រក​គោល​ដៅ​ជោគ​ជ័យ​របស់​ពួ​ក​គេ។ អុីចឹង​គ្នា​យើង​មាន​ចូល​ចំណុច​មួយ​ណា​ដែរ​? ១. សមត្ថភាព​គ្រប់​គ្រង​អារម្មណ៍ និង​​ហេតុផល អ្នក​ជំនាញ​​ចិត្ត​សាស្រ្ត​បាន​​លើក​ឡើង​ថា អ្នក​ដែល​​មាន​​វិន័យ​ខ្លាំង​​លើ​​ខ្លួន​ឯង​ពុំ​មែន​គ្មាន​អារម្មណ៍​​ គ្មាន​ទឹក​ចិត្ត​ ទៅ​លើ​សកម្មភាព​​រស់​នៅ​របស់​ខ្លួន​នោះ​​ទេ ប៉ុន្តែ​​អ្នកទាំងនោះ​​មាន​សមត្ថភាព​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ ពោល​គឺ​បែង​ចែក​ថា នៅ​ពេល​ណា​ត្រូវ​ប្រើ​អារម្មណ៍​ផ្សារ​ភ្ជាប់​ទៅ​នឹង​គំនិត​​ហេតុ​ផល​ត្រឹម​ត្រូវ ដែល​នាំ​ឱ្យ​ការ​សម្រេច​ចិត្ត​​​​​របស់​ពួក​គេ​ច្រើន​ជោគ​ជ័យ​។ ចំណុច​នេះ​មាន​ន័យ​ថា អ្នកទាំងនោះ​​​ចេះ​បែង​ចែក ​ប្រើ​​អារម្មណ៍​ និង​ហេតុផល​បញ្ចូល​គ្នាលើ​សកម្មភាព​រស់​នៅ​ប្រចាំថ្ងៃ​។​​ អត្ថបទពាក់​ព័ន្ធ៖ ប្រយ័ត្ន​ប្រយែង! នៅ​ម្នាក់​ឯងយូរ​ពេក​ អាច​​ជួប​​បញ្ហា​ផ្លូវ​ចិត្ត​ ១៥ ចំណុច អាចធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត តិចនិកលើកទឹកចិត្តខ្លួនឯង ធ្វើ​ម៉េច​ឲ្យ​មាន​សុខភាព​ល្អ ២. ដឹង​​ច្បាស់​ និង​ទទួល​ស្គាល់​ភាព​​ខ្សោយ​របស់​ខ្លួន​ ផ្អែក​តាម​ការ​សិក្សា អ្នក​មាន​កម្លាំង​ផ្លូវ​ចិត្ត​ខ្លាំង​ទទួល​​ស្គាល់ និង​ដឹង​ច្បាស់ពីចំណុចខ្វះខាតរបស់ខ្លួន​ ប៉ុន្តែ​អ្វី​ដែល​​នៅ​តែ​ជា​ភាព​ខ្លាំង​នោះ​ គឺ​ការ​មិន​បោះ​បង់​នូវ​​ការ​ព្យាយាម​ និង​សាក​ល្បង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​។ ដូច​នេះ គេ​អាច​សម្គាល់​​ក្នុង​ជីវភាព​​រស់​នៅ​ឃើញ​ថា មនុស្ស​ប្រភេទ​នេះ ច្រើន​​ហ្វឹក​ហាត់​ខ្លួន​ប្រឈម​នឹង​បញ្ហា​​ផ្សេង​ៗ​។ ៣. ប្រឈម​ នឹង​ភាព​បរាជ័យ​បាន អ្នកចិត្ត​សាស្រ្តអាច​សម្គាល់​ឃើញ​ថា អ្នក​​ដែល​​មាន​កម្លាំង​ផ្លូវ​ចិត្ត​ខ្លាំង ការជួបប្រទះនឹងការ​បរាជ័យ​មួយ​ចំនួន​​មិន​បាន​បង្អាក់​ជំហាន​ដើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​​របស់​ពួក​គេ​​​នោះ​ទេ។ អ្នក​ទាំង​នោះ​​ច្រើន​ប្រឈម និង​​កែច្នៃបញ្ហា​ កែប្រែ​ភាព​បរាជ័យ​ទាំង​នោះ​ទៅ​ជាផ្លូវមួយ​ឈាន​ទៅ​រក​ដំណោះ​ស្រាយបាន​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ជាង​មុន។ ​​​​​ទាំង​​នេះ គឺ​ជា​សញ្ញា​នៃ​ការ​អភិវឌ្ឍ​ខ្លួន ដែល​​កើត​មាន​ចំពោះ​​អ្នក​មាន​​ផ្លូវ​ចិត្ត និង​ស្មារតី​​ខ្លាំង​។ អត្ថបទពាក់​ព័ន្ធ៖ ខ្លាចបាក់ទឹកចិត្ត គួរស្វែង​រក​សន្តិភាព​ផ្លូវ​ចិត្ត ពីសមាធិ និងយ៉ូហ្គា វិធីសាស្ត្រពិសេសជួយ​ឲ្យ​​មានទំនុក​ចិត្ត​ខ្ពស់ […]



បញ្ហាផ្លូវចិត្តផ្សេងទៀត

​កត្តានេះហើយ ទើបយុវវ័យឥឡូវ ប្រឈមនឹងជំងឺបាក់ទឹកចិត្តខ្ពស់

​ជំងឺ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​សាហាវ​លាក់​មុខ​មួយ​ក្នុង​សម័យ​នេះ ដែល​មនុស្ស​គ្រប់​វ័យ​អាច​ជួប​ប្រទះ។ យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯក​ទេស​វិកល​វិទ្យា នៃ​គ្លីនិក​ផ្លូវចិត្ត Sunrise ថា តាម​ការ​សង្កេត​ឃើញ​ឥឡូវ​នេះ យុវវ័យ​ក្មេងៗ​ភាគ​ច្រើន​ដែល​ទទួល​រង​សម្ពាធ​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត គឺ​មួយ​ផ្នែក​ធំ​កើត​ឡើង​ដោយ​សារ​កត្តាសង្គម។ លោកថា ជា​ធម្មតាមាន​រឿង​រ៉ាវ​ច្រើន​ណាស់​អាច​កើត​ឡើង​ក្នុងសង្គម ហើយ​យុវវ័យ​ភាគ​ច្រើន​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​គឺ​ទាក់​ទង​នឹង៖ – វិបត្តិគ្រួសារ – វិបត្តិសេដុ្ឋកិច្ច – ការបរាជ័យរឿងអីមួយ។ ជា​ពិសេសយុវវ័យ​សម័យ​នេះ ពិបាក​ចិត្ត​ច្រើន​ក្នុង​វិបត្តិ​ស្នេហា ហើយ​វា​អាច​ធ្វើ​ឲ្យ​យុវវ័យងាក​ទៅ​រក​ការ​ផឹក​ស្រា ខ្លះ​ប្រើ​គ្រឿង​ញៀន ដើម្បី​បំបាត់​ភាព​សោក​សៅ ហើយ​មិន​ចេះ​គ្រប់​គ្រង​ខ្លួន គិត​មិន​បាន​វែង​ឆ្ងាយ​ទេ​នោះ វា​អាច​បណ្តាល​ឲ្យ​គិត​ដល់​ចង់​សម្លាប់​ខ្លួន។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា “យុវភាព​ខ្លះ​អត់​ចេះ​ប្រាស្រ័យ​តាម​សង្គម ឬ​ទើប​ចាប់​ផ្ដើម​មាន​បទ​ពិសោធន៍​ថ្មីៗ​ក្នុង​សង្គម ព្រោះ​នៅ​ក្នុង​សង្គម​យើង​មិន​អាច​ជួប​ប្រទះ​តែ​រឿង​សប្បាយ​ៗ ឬ​រឿង​ដែល​យើង​ចង់​​បាន​តាម​ចិត្ត​ទេ វា​តែង​តែ​ជួប​បញ្ហា។ កត្តា​នេះ​ហើយ​ដែល​បណ្តាល​ឲ្យ​យុវវ័យ​ខ្លះ​ពិបាក​ទទួល​យក និង​មិន​ដឹង​ថា​គួរ​ដោះ​ស្រាយ​បញ្ហា​តាម​វិធី​ណា​ទើប​ល្អ ក៏​បណ្តាល​ឲ្យ​ឈាន​ទៅ​ដល់​ការ​គិត​ខ្លី​ក៏​ថា​បាន”។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា មិន​មែន​ត្រឹម​តែ​យុវវ័យ​ប៉ុណ្ណោះ​ទេ​ដែល​ប្រឈម​នឹង​ជំងឺ​លាក់​មុខ​នេះ សូម្បី​តែ​មនុស្ស​ចាស់ ឬ​កុមារៗ ក៏​អាច​កើត​មាន​ដែរ គ្រាន់តែយុវវ័យ​គឺ​ប្រឈម​នៅ​ជំងឺ​នេះ​ខ្លាំង​ជាង​វ័យ​ផ្សេងៗ​ទៀត។ ដូចនេះ ដើម្បីជួយទៅដល់អ្នកជំងឺនៅ​ក្នុង​ក្រុមគ្រួសារ ឬមនុស្សនៅជុំវិញខ្លួន ត្រូវស្វែងយល់ឲ្យបានច្បាស់ពីរោគសញ្ញាដែលអ្នកជំងឺបង្ហាញចេញមក ហើយត្រូវយកចិត្តទុកដាក់ជាមួយឲ្យបានល្អ ដើម្បីបង្ការរឿងអាក្រក់កើតឡើង។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ សូម​ប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់! បើមាន​សញ្ញាទាំងនេះ​ បញ្ជាក់​ថាជំងឺបាក់ទឹកចិត្តកំពុងលុក​លុយ​ “​ថប់​បារម្ភ” ជា​​ជំងឺ​​គួរ​​ឲ្យ​​ខ្លាច មិន​ចាញ់​ជំងឺ “បាក់ទឹកចិត្ត” ជំងឺដ៏​សែន​គ្រោះថ្នាក់​មួយ កើត​នៅ​កន្លែង​ធ្វើការ ដោយអត់ដឹង​ខ្លួន ប្តី​ល្អ​ត្រូវ​ប្រយ័ត្ន! […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ខ្យល់កខ្វក់អាចបណ្តាលឲ្យកុមារកើតមានជំងឺផ្លូវចិត្ត

ខ្យល់​កខ្វក់​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​គុណភាពជីវិត​របស់​យើង​ មិន​ត្រឹម​តែ​អាច​ប៉ះ​ពាល់​ដល់សុខភាព​​រាង​កាយ​ទេ តែ​​ថែម​ទាំង​អាច​ប៉ះពាល់​ដល់សុខភាព​​ផ្លូវ​ចិត្ត​បាន​ផង​ដែរ។ យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗបាន​បង្ហាញ​ថា​ខ្យល់កខ្វក់​​​មាន​ជាតិ​ពុល​ គឺមាន​ទំនាក់ទំនង​នៃការ​​ធ្លាក់​ចុះ​នូវ​ផ្លូវអារម្មណ៍​របស់​កុមារ​ផង​ដែរ។ ១- ការ​ប៉ះពាល់​ទៅ​នឹង​នីដ្រូសែន​ឌី​អុកស៊ីត​អាច​បណ្តាល​ឲ្យ​កុមារ​មាន​បញ្ហា​ផ្លូវ​ចិត្ត ការ​ស្រាវ​ជ្រាវ​មួយបាន​ចេញ​ផ្សាយ​ជា​លើក​ដំបូង​នៅ​ក្នុង​ទស្សនា​វដ្តី BMJ Open ដោយ​ផ្អែក​លើ​ការ​​តាម​ដាន​លើ​យុវជន​ជន​ជាតិ​ស៊ុយ​អែត​ជាង ៥៥០ ០០០ នាក់ (ក្នុង​អាយុ ១៨ ឆ្នាំ ឬ​ក្មេង​ជាង​នេះ) ក្នុង​រយៈពេល​ប្រហែល ៣ឆ្នាំកន្លះ ​ដើម្បី​រក្សា​ទុក​នូវ​កំណត់​ត្រា​ស្តី​ពី​ការ​ប៉ះ​ពាល់​ទៅ​នឹង​ខ្យល់​បំពុល។ តាមរយៈការសិក្សា ក្រុមអ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា​កុមារ​ដែល​បាន​ប៉ះ​ពាល់​ឧស្ម័ន​នីដ្រូសែន​ឌីអុកស៊ីត (NO2) ដែល​ជា​សមាស​ធាតុ​គីមី​សំខាន់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ខ្យល់​បំពុល​អាច​មាន​អត្រា​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​កុមារ​មាន​ជំងឺ​ផ្លូវ​ចិត្ត​រយៈពេល​យូរ។ លទ្ធ​ផល​គ្រប់​ការ​ស្រាវ​ជ្រាវ​ទាំង​អស់​នៅ​តែ​ស្ថិត​ក្នុង​ការ​ពិចារណា​ដោយ​ថា​មាន​ភាព​ខុស​គ្នា​ទៅ​នឹង​អាយុ ភេទ និង​ប្រវត្តិ​គ្រួសារ។ រាល់​ការ​កើន​ឡើង​នៃ NO2 ប្រហែល ១០មីក្រូក្រាម /ម៉ែតគួប នឹង​មាន​កើន​ឡើង​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ផ្លូវ​ចិត្ត​បាន ៩% ឯ​លើ​ម៉ូលិគុល​ដទៃ​ទៀត​ដែល​មាន​កម្រិត​ដូច​គ្នា​អាច​មាន​ការ​កើន​ឡើង​នៃ​ជំងឺ​ផ្លូវ​ចិត្ត​បាន​ដល់ ៤% ។ កម្រិត​ខ្យល់​បំពុល​ប្រចាំ​ឆ្នាំ​មាន ៤០មីក្រូក្រាម​ / ម៉ែត្រគួប ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កម្រិត​ដែល​អាច​ទទួល​យក​បាន​ដោយ​អង្គ​ការ​សុខ​ភាព​ពិភពលោក (WHO) ។ ការ​សិក្សា​នៅ​តែ​មាន​ភាព​ខ្វះ​ខាត​នៅ​ឡើយ ដូច្នេះ​ចាំបាច់​ត្រូវ​បង្កើត​ព័ត៌មាន​សំរាប់​ការ​ផ្សព្វ​ផ្សាយ និង​ការ​ស្រាវ​ជ្រាវ​ដែល​មាន​ទាក់​ទង​នឹង​ខ្យល់​កខ្វក់។ ការសិក្សា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប​ក្នុង​ការ​យល់​ដឹង​ពី​ការ​បំពុល​បរិស្ថាន​លើ​សកល​លោក។ អត្ថបទពាក់ព័ន្ធ៖  ទៅលេងប៉េកាំង និង​ញូវដែលី ត្រឹម​មួយសប្ដាហ៍ មកវិញ សួត​ដឹងតែ​មាន​បញ្ហា “ខ្យល់ពុល” ​រួម​ចំណែក​ធ្វើ​ឲ្យកើត​ជំងឺ​ទឹក​នោម​ផ្អែម ឈៀងម៉ៃ ជាទីក្រុង​មាន​ខ្យល់​ពុល​ខ្លាំងជាង​គេលើ​ពិភពលោក ២- ការ​ស្រូប​ចូល​នូវ​សារ​ធាតុ​ពុល​​អាច​មាន​បញ្ហា​ដល់​ផ្លូវ​ចិត្ត​ ការ​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យាល័យ Umea University’s ​បានផ្សព្វ​ផ្សាយ​​ស្តី​ពី​ផល​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​កុមារ​មាន​ការ​កើន​ឡើង​បណ្តាល​មក​ពី​ការ​បំពុល​បរិយា​កាស ហើយ​ក៏​មិន​មែន​ជា​ការ​សិក្សា​តែ​មួយ​ដែល​បាន​បង្ហាញ​ពី​បញ្ហា​នេះដែរ។ ការ​សិក្សា​របស់​សកលវិទ្យាល័យ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

Understanding What Are Phobias (ជំងឺ​ខ្លាច​គឺ​ជា​អ្វី? )

ចំណេះដឹងទូទៅ អ្វី​ទៅ​ជា​ជំងឺ​ខ្លាច? ជំងឺ​ខ្លាច​គឺ​ជា​អារម្មណ៍នៅ​មិន​សុខ​ចេះ​តែ​រក​កល់​ភិតភ័យ​មិន​ទំនង​ទៅ​នឹង​វត្ថុ​អ្វី​មួយ​ដែល​មិន​មាន​អ្វី​គ្រោះ​ថ្នាក់​ទាល់​តែ​សោះ។ ជំងឺនេះ​​មិន​ដូច​ទៅ​នឹង​ជំងឺ​ថប់​បារម្ភ​​ដែល​អាចកើត​មាន​នៅ​ពេល​យើង​និយាយ​ក្នុង​ទី​សាធារណៈ ឬ​ពេល​ប្រឡងនោះទេ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ចំពោះ​អ្នក​ដែល​មាន​​ជំងឺ​ខ្លាច​នេះ​វិញ​គឺ​មាន​រយៈពេល​យូរ​ហើយ​អាច​បង្ក​សញ្ញា​លើ​រូប​រាង​កាយ​និង​ផ្លូវ​អារម្មណ៍​ផង​ដែរ។ ពេល​ជួប​បញ្ហា​នេះ​ហើយយើង​មិន​អាច​ទៅ​ធ្វើ​ការ ​និង​ចុះ​សម្រុង​ក្នុង​មជ្ឈដ្ឋាន​សង្គម​មួយ​ចំនួន។ ​ជំងឺ​ខ្លាច​ដែល​ឧស្សាហ៍​ជួប​ជាង​គេ​គឺ​ខ្លាច​ពេល​ជិះ​យន្តហោះ ខ្លាច​ខ្ពស់ ជិះ​ជណ្ដើរ​យោង​ ខ្លាច​ពីង​ពាង ខ្លាច​ជន​មិន​ស្គាល់​មុខ ខ្លាច​ការ​ចាក់​ថ្នាំ​ ខ្លាច​ឈាម​ និង​ទីកន្លែង​ដែល​បិទ​ជិត​ជាដើម​។ អត្ថបទ​ពាក់​ព័ន្ធ៖ ៦នាក់/ម៉ោង ​ប៉ងធ្វើអត្តឃាតនៅថៃ ដោយសារមូលហេតុធំ ៣ WHO វាស់​ថារាល់ ៤០វិនាទីម្ដង មាន​ម្នាក់ ធ្វើអត្តឃាត អត្រាអត្តឃាតកើនឡើង ហើយក្មេងជំទង់ក្រោម ២០ឆ្នាំ មានច្រើនជាងគេ រោគ​សញ្ញា តើ​​ជំងឺ​ខ្លាច​មាន​សញ្ញា​អ្វី​ខ្លះ? ជំងឺ​ខ្លាច​ជា​ទូទៅ​មាន​សញ្ញា​ដូច​ជា​ ដង្ហើម​និង​ចង្វាក់​បេះដូង​ញាប់ មាន​អារម្មណ៍​ស្ទះ ណែន​ទ្រូង បែក​ញើស​និង​រាក​ជាដើម។ បញ្ហា​ទាំង​នេះ​អាច​ឈាន​ទៅ​ដល់​ការ​ថប់​បារម្ភ​ធ្ងន់ធ្ងរ​ និង​ស្លន់​ទៀត​ផង។ ជាទូទៅ​បញ្ហា​នេះ​​ច្រើន​ជួប​លើ​មនុស្ស​ដែល​មិន​អាច​ទប់​អារម្មណ៍​ខ្លួន​ឯង​បាន​។ ការណ៍​នេះ​​អាច​ចោទ​ជា​បញ្ហា​ពេល​ដែល​យើង​មាន​អាការៈ​ចេះតែខ្លាច​​បែប​នេះ​នៅ​កន្លែង​ធ្វើ​ការ។ ក្រៅពីរោគសញ្ញា​ខាងលើ នៅ​អាច​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​អ្នក​ជំងឺ​អាច​ជួបប្រទះ​។ បើ​ចង់​ដឹង​ច្បាស់​ និង​លម្អិត​ថែមទៀត​​សូម​ពិគ្រោះជាមួយ​គ្រូពេទ្យ​ជំនាញ។ តើ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា? ការ​ភ័យ​ខ្លាច​បែប​នេះ​គឺ​អាច​ផ្ដល់​ការ​រំខាន​ដូច​ជា​ត្រូវ​ឡើង​ជណ្ដើរ​ជើង​ច្រើន​ជាន់​ជំនួស​ការ​ជិះ​ជណ្ដើរ​យោង។ប៉ុន្តែ​នេះ​មិន​មែន​បាន​ន័យ​ថា​​ជា​ការ​បារម្ភ​ខ្លាំង​​ពេក​នោះ​ទេ​។ ប្រសិន​បើ​ការ​ថប់​បារម្ភ​បែប​នេះ​​បង្ក​បញ្ហា​ទៅ​លើ​ការងារ​​ប្រចាំ​ថ្ងៃ​ទាំង​​នៅ​សាលា​ និង​តាម​មជ្ឈដ្ឋាន​ទូទៅ​ នោះ​គួរ​តែ​ទៅ​រក​គ្រូពេទ្យ​ផ្នែក​ចិត្តសាស្ត្រ​ដើម្បី​ពិគ្រោះ​​យោបល់ ព្រោះ​ថា​បញ្ហា​ទាំង​នេះ​អាច​នឹង​ជៀសវាង​បាន​បើ​ប្រើ​ថ្នាំបាន​​ត្រឹមត្រូវ។ អត្ថបទ​ពាក់​ព័ន្ធ៖ ឧស្សាហ៍ខឹង ឬមួម៉ៅញឹក នេះវិធីងាយៗជួយឲ្យអារម្មណ៍ល្អឡើងវិញ ២០២០ គន្លឹះខ្លីៗសាមញ្ញៗ អនុវត្តសម្រាប់សុខភាពផ្លូវចិត្ត ពីអ្នកជំនាញ ការសិក្សា៖ ប្រុសៗ​តាំង​ខ្លួន​រឹង​មាំ​ពេក ប្រឈម​ការ​ធ្វើ​អត្តឃាត​ខ្ពស់ មូលហេតុ តើ​ជំងឺនេះ​​បណ្ដាល​មក​ពី​មូលហេតុ​អ្វី? ក្នុង​ពេល​ឥលូវ​នេះ​មិន​ទាន់​មាន​ការ​សិក្សា​ណា​បង្ហាញ​ពី​មូលហេតុ​ច្បាស់​នៅ​ឡើយ។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​គិត​ថា​ជំងឺ​ខ្លាចអាច​បណ្ដាល​មក​ពី​តំណ​ពូជ ​ឬ​ធ្លាប់​មាន​ការ​បំពាន​ណា​មួយ​ពី​មុនមក​​។ កត្តា​ប្រឈម តើ​​ជំងឺ​ខ្លាច​​ច្រើន​ជួប​លើ​មនុស្ស​​ប្រភេទ​ណា​? ភាគ​ច្រើន​ជួប​ប្រទះ​លើ​មនុស្ស​ទើប​ឈាន​ដល់​វ័យ​ជំទង់​ហើយ​ទម្រង់​នៃ​ការ​ខ្លាច​មាន​ដូចជា​ ខ្លាច​សត្វ​មួយ​ចំនួន ខ្លាចឈាម ​ខ្យល់ ​រន្ទះ ​និងអ្នក​​ខ្លះ​ទៀត​ខ្លាច​ទឹក​ក៏​មាន​។ ជំងឺនេះច្រើនកើតលើមនុស្ស​ស្រីជាងមនុស្ស​ប្រុស។ តើ​កត្តា​អ្វី​ខ្លះ​ដែល​អាច​បង្កើន​​ជំងឺ​ខ្លាច​នេះ? អាច​មាន​កត្តា​ជា​ច្រើន​ចូល​រួម​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​​ជំងឺ​ខ្លាច​នេះ​ដូចជា​៖ អាយុ៖ ខ្លាច​សង្គម (វិបត្តិ​ថប់​បារម្ភ​ចូល​សង្គម​គេ​មិន​ចុះ)អាច​កើត​ឡើង​លើ​កុមារ​និង​ក្មេង​ដែល​មាន​អាយុ​ជាទូទៅ​១៣​ឆ្នាំ​។ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

អ្នកជំងឺផ្លូវចិត្តបង្ហាញអាកប្បកិរិយាបែបនេះ ក្នុងពេលរាលដាល COVID-19

ដូច​ដែរ​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា វីរុស ​COVID-19 កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​ផ្តើម​គិត​ច្រើន និង​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍ ជា​ពិសេស​អាច​ប៉ះ​ពាល់​ដល់​អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​តែ​ម្តង។ លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសជំងឺផ្លូវចិត្ត បាន​ឲ្យ​ដឹង​ថា នៅ​អំឡុង​ពេល​ដែល​មាន​ភាព​ច្របូក​ច្របល់​នេះ អ្នក​ដែល​ងាយ​ទទួល​ផល​ប៉ះពាល់​ខ្លាំង​ជាង​មនុស្ស​ទូទៅ​ គឺអ្នក​ជំងឺ​ផ្លូវចិត្ត ព្រោះ​អ្នក​ជំងឺ​ផ្លូវចិត្ត​ឆាប់​ព្រួយ​បារម្ភ​ច្រើន ជាពិសេស​រឿង​ដែល​មិន​ទាន់​កើត​មាន។ លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ទៀត​ថា ជា​ធម្មតាក្នុង​ពេល​ដ៏​គួរ​បារម្ភ​នេះ អ្នក​ជំងឺ​ផ្លូវចិត្ត​តែង​បង្ហាញ​អាកប្ប​កិរិយា និងអាការៈ​ដូចជា៖ – អារម្មណ៍​ឡេះ​ឡះ ញ័រទ្រូង ឈឺក្បាល – នៅ​មិន​សុខ – គេង​មិន​លក់ ឬ​គេង​ឆាប់​ភ្ញាក់ – ឈឺ​ក្រពះ។ លើស​ពី​នេះ អ្នក​ជំងឺ​ផ្លូវចិត្ត​អាច​ប្រុង​ប្រយ័ត្ន​ជ្រុល ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​ញឹកញាប់​ដដែលៗ លាង​ដៃ​ជាមួយ​អាល់កុល​ច្រើន​ដង​ជ្រុល បណ្តាល​ឲ្យ​រលាក​ស្បែក​ជា​ដើម។ ទោះ​យ៉ាង​ណា លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា បាន​បញ្ជាក់​ថា ការ​ភ័យ​ខ្លាច​ទាំង​នេះ​គ្រាន់​តែ​ជា​ប្រតិកម្ម​របស់​មនុស្ស​ទល់​នឹង​ហេតុការណ៍​ដែលគួរ​ឲ្យ​ភ័យ​រន្ធត់​ប៉ុណ្ណោះ វា​មិន​អាច​ប៉ះពាល់​ផ្លូវ​អារម្មណ៍​បាន​រហូត​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ព្រឹកនេះ កម្ពុជារកឃើញស្ត្រីវៀតណាម ស្នាក់នៅខុនដូកោះពេជ្រ ឆ្លង COVID-19 រាជរដ្ឋាភិបាល ដាក់កំហិតមិនឲ្យធ្វើដំណើរឆ្លងខេត្ត និងស្រុក ដោះស្រាយបញ្ហាផ្លូវចិត្តក្នុងពេលរាតត្បាតវីរុស COVID-19 ដោយវិធីទាំងនេះ សម្រួល​ភាពតានតឹង អំឡុងការរាលដាល​វីរុស ​COVID-19 ដោយ​វិធីទាំងនេះ​ ទង្វើប្លែកៗជឿថាអាចការពារ COVID-19 បាន បែរជានាំឲ្យ​ឆ្លង​ទៅវិញ​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

អ្នកណាខ្លះ​ពូកែខាងរអ៊ូសឹងគ្រប់រឿង? ប្រយ័ត្នខូចអារម្មណ៍ ហើយមានបញ្ហានេះ

រអ៊ូ​ច្រើន​មិន​ថា​រឿង​តូច រឿង​ធំ​ យូរ​ៗ​ទៅ​អាច​ក្លាយ​ជា​ទម្លាប់​ ហើយ​ទម្លាប់​បែប​នេះ​អាច​​បង្ក​ជា​ផល​អវិជ្ជមាន​ទៅ​លើ​សុខភាព​បាន​។ តាម​​ការ​​បញ្ជាក់​​របស់​សាកលវិទ្យាល័យ​ Standford សហរដ្ឋអាមេរិក​ នៅ​ពេល​​មាន​ការ​​ត្អូញ​ត្អែរ​រអ៊ូ​រទាំ​កើត​ឡើង ខួរ​ក្បាល​​បាន​បញ្ចេញ​​​អ័រម៉ូន​ស្រ្តេស​ ដែល​អាច​បំផ្លាញ​​​ដល់​​​​ប្រព័ន្ធ​សរសៃ​ប្រសាទ​បាន។ ជា​ពិសេស​នោះ គឺ​ការ​រអ៊ូ មាន​ផល​ប៉ះ​ពាល់​ដល់ សមត្ថភាព​ដោះ​ស្រាយ​បញ្ហា និង​មុខ​ងារ​​វិនិច្ឆ័យ​ផ្សេង​ៗ​ទៀត​ នៃ​ខួរ​ក្បាល។ តែ​យ៉ាង​ណា​មិញ លោក​វេជ្ជបណ្ឌិត Travis Bradberry ជា​អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​ មក​ពី​​សាកលវិទ្យាល័យ​​​កាលីហ្វ័រញ៉ា និង​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ​ចិត្តសាស្រ្ត​​​ដ៏​ល្បី Emotional Intelligence បាន​​ណែ​នាំ​ថា ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ច្បាស់​ណាស់​ប្រាកដ​ជា​មាន ការ​តវ៉ា​ ចៀស​មិន​ផុត។ ប៉ុន្តែ​គេ​អាច​គ្រប់​គ្រង​តាម​វិធី​បែប​វិជ្ជមាន​មួយ​ចំនួន​ដូច​ជា​ ដោយ​ការ តវ៉ា​ដោយ​មាន​ដំណោះ​ស្រាយ​ជា​មួយ​ផង(ផ្តោត​លើ​​​វិធី​ដោះ​ស្រាយ​) ​ការ​យល់​ច្បាស់​ពី​​ហេតុ​ផល​ និង​អ្នក​ណាម្នាក់​ដែល​ត្រូវ​តវ៉ា។ អត្ថបទ​ពាក់ព័ន្ធ៖ រអ៊ូរទាំរឿងអត់​កូន ត្រូវដឹងអាហារ​គួរញ៉ាំ និងមិនគួរញ៉ាំ កុំចេះតែរអ៊ូ! ស្រីៗមានផ្ទៃពោះគួរដឹង អាការៈឈឺខ្នង ឈឺចង្កេះពេលមានអាអូន តាម​រយៈ​ការ​ គ្រប់​គ្រង​អារម្មណ៍​បែប​នេះ លោក​វេជ្ជបណ្ឌិត​​ផ្នែក​ចិត្តសាស្រ្ត​​ជន​ជាតិ​អាមេរិក​ខាង​លើ បាន​អះ​អាង​ថា​នឹង​ជួយ​កាត់​បន្ថយ​ផល​អាក្រក់​​ ទៅ​លើ​សុខភាព​ខួរ​ក្បាល​​ ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​សុខភាព បាន​មួយ​កម្រិត។ បន្ថែម​ពី​នេះ លោក​បាន​ណែ​នាំ ឲ្យ​​ព្យាយាម​ទុក​ពេល​​​​រក​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា ច្រើន​​​​ជាង​​ការ​ចំណាយ​ពេល​តវ៉ា​រអ៊ូ​រទាំ៕​​​​​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ជឿអត់ អារម្មណ៍​មិនល្អ អាចបង្កឲ្យយើងកើតជំងឺ?

“ឲ្យតែ​កើត​ជំងឺផ្លូវចិត្ត អាច​ប្រឈម​ជំងឺ​ផ្លូវកាយ” នេះជាពាក្យ​ដែលយើង​ជាញឹកញាប់​ឮតៗគ្នា ហើយ​វា​ក៏ជា​ទំនាក់ទំនង​រវាង​អារម្មណ៍​របស់​យើង ជាមួយ​នឹង​រាងកាយ។ នៅពេល​យើង​មាន​អារម្មណ៍​មិនល្អ​ច្រើន ហើយ​មិន​អាច​បញ្ចេញ​បាន វាអាច​បង្ក​ឲ្យ​យើង​មាន​បញ្ហា​ផ្លូវកាយ​ជាច្រើន។ ខាងក្រោម​នេះ ជាមូលហេតុ​ចិត្តសាស្ត្រ​មួយ​ចំនួន នៃ​ការ​វិវត្ត​ជាជំងឺ ដែល​យើង​គួរដឹង និង​ចៀសវាង​ការ​កើត​មាន​បញ្ហា​ទាំង​នោះ៖ ១. ភ័យខ្លាច អាចបណ្ដាល​ឲ្យកើត​អាលែកហ្ស៊ី និង​រលាកស្បែក តាម​ការសិក្សា​ជាច្រើន បញ្ហា​អាលែកហ្ស៊ី ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវចិត្ត។ ជំងឺ​ត្រអក គ្រុនក្តៅខ្លាំង និងហឺត អាច​បណ្ដាល​មកពី​ជំងឺ​ផ្លូវចិត្ត។ ករណី​ខ្លះ នៃបញ្ហា​​​អាលែកហ្ស៊ី មាន​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្ដែ​មូលហេតុ​បង្ក​អាលែកហ្ស៊ី នៅតែ​រកមិញ​ឃើញ។ តាមពិតទៅ ការភ័យខ្លាច អាច​បណ្ដាល​ឲ្យ​យើង​កើត​អាលែកហ្ស៊ី។ ចំណែក​រោគសញ្ញា នៃ​ជំងឺ​ហឺត និង​រលាកស្បែក អាច​ប្រសើរឡើង ឬ​ជាសះស្បើយ តាមរយៈ​ការ​កាត់បន្ថយ​បញ្ហា​ផ្លូវចិត្ត។ ២. អារម្មណ៍​ច្របូកច្របល់ និងស្ត្រេស អាចបណ្ដាល​ជា​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ ក្រពះរបស់យើង គ្រប់គ្រង​ដោយ​ប្រព័ន្ធសាំញ៉ាំ ហើយ​ស្ត្រេស អាច​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម នៅក្នុង​ក្រពះ។ ការរលាក​ក្រពះ និង​ការ​រលាកស្បែក អាច​បណ្ដាល​មកពី​ការច្របូកច្របល់​អារម្មណ៍ និង​អសមត្ថភាព​ក្នុង​ដោះស្រាយ​ជាមួយ​បញ្ហា​ទាំង​នោះ។ នៅពេល​យើង​មិន​ចាប់​អារម្មណ៍​ពិនិត្យ​លើ​អារម្មណ៍​ច្របូកច្របល់​នៅ​ខាងក្នុង វាបណ្ដាល​ទៅជា​បញ្ហា​រាងកាយ ដើម្បី​ឲ្យខួរក្បាល​ចាប់អារម្មណ៍។ ៣. បាក់ទឹកចិត្ត និងថប់បារម្ភ អាចបណ្ដាល​ជាជំងឺបេះដូង ការបាក់ទឹកចិត្ត និង​ថប់បារម្ភ បណ្ដាល​ឲ្យ​កើតជំងឺ​សរសៃឈាម​បេះដូង ហើយ​បញ្ហា​បាក់ទឹកចិត្ត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស