បញ្ហាផ្លូវចិត្តផ្សេងទៀត

បញ្ហា​ផ្លូវចិត្ត​ផ្សេងទៀត - មាន​បញ្ហា​ជា​ច្រើន​ទៀត ដែល​បង្ក​ជា​សម្ពាធ បង្ក​ជា​បញ្ហា​ដល់​ផ្លូវចិត្ត សូមស្វែងយល់​បន្ថែម​ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

បញ្ហាផ្លូវចិត្តផ្សេងទៀត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

ស្វែងរក បញ្ហាផ្លូវចិត្តផ្សេងទៀត

បញ្ហាផ្លូវចិត្តផ្សេងទៀត

បាក់ទឹកចិត្តក្រោយសម្រាល មកពីមូលហេតុអី? ឲ្យសញ្ញាម៉េចខ្លះ?

ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មួយ​ចំនួន​បែរ​ជា​មាន​បញ្ហា​ផ្លូវចិត្ត ផ្លាស់​ប្តូរ​ទាំង​អារម្មណ៍​ផ្លូវចិត្ត ផ្លូវកាយ និង​អាកប្បកិរិយា ពិសេស​ស្រីៗ​​ដែល​មាន​កូន​ដំបូង ខ្វះ​បទ​ពិសោធ​ក្នុង​ចិញ្ចឹម​បីបាច់​កូន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។ ចំពោះ​មូលហេតុ​ដែល​ធ្វើ​ស្ត្រី​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ក្រោយ​ពេល​សម្រាល​កូន​រួច​ថ្មី​ថ្មោង លោកស្រី​វេជ្ជបណ្ឌិត​ថា បណ្តាល​មក​ពី​កត្តា​សំខាន់ ២យ៉ាង គឺ​ផ្លូវចិត្ត និង​ជីវសាស្ត្រ ក្នុង​នោះ​រួម​មាន​ការ​ការ​ប្រែប្រួល​អ័រម៉ូន Estrogen, progesterone ​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ កូន​ធ្វើ​ទុក្ខ​សម្រាក​មិន​បាន​គ្រប់​គ្រាន់ សម្ពាធ​ក្នុង​ការ​មើលកូន មិន​មាន​អ្នក​ជំនួស​ដៃ​ជើង ឬ​ក៏​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​លែង​ផ្អែម​ល្ហែម​ដូច​មុន។ លោកស្រី​វេជ្ជបណ្ឌិត​ថា ស្ត្រីភាគច្រើនជួប​អាការៈ​បាក់​ទឹក​ចិត្ត​តែ​ក្នុង​រយៈ​ ៣ខែ​ដំបូង​ប៉ុណ្ណោះ ដោយសារ​តែ​កូន​នៅ​តូច​ពេក ត្រូវ​មើល​ថែទាំ​កូន​ទាំង​យប់​ទាំង​ថ្ងៃ អ្នក​ខ្លះ​រក​តែ​ពេល​គេង​ក៏​មិន​បាន ញ៉ាំ​ក៏​មិន​ត្រង់​មាត់​ទៀត។ ប៉ុន្តែ​ចំពោះ​ស្រីៗ​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ កុំ​នៅ​អូស​បន្លាយ​យូរ​អី លោកស្រី​វេជ្ជបណ្ឌិត​បាន​ផ្តល់​ដំបូន្មាន​ឲ្យ​សុំ​ជំនួយ​ពី​អ្នកផ្ទះ ពិសេស​​ស្វាមី ឬ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ចិត្តសាស្ត្រ ដើម្បី​ឲ្យ​ស្ថានភាព​ផ្លូវចិត្ត​ប្រសើរ​ឡើង​វិញ។ ម៉ាក់​ៗ​ដែល​សម្រាល​កូន​រួច​ងាយ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ណាស់ ដូចនេះ​ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ ស្វាមី​គួរ​តែ​ជួយ​សម្រាល​កិច្ចការ​ប្រពន្ធ​ខ្លះៗ ដូចជា ជួយ​មើល​កូន ធ្វើ​កិច្ចការ​ផ្ទះ​ខ្លះៗ ចៀស​វាង​ការ​ដាក់​បន្ទុក​បន្ថែម​ទៅ​ភរិយា។ សញ្ញា​បាក់​ទឹកចិត្ត​ក្រោយ​សម្រាល ដំណាក់កាលស្រាល៖ បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​នៅ​ដំណាក់​កាល​ស្រាល មាន​រយៈពេល​តែ ២-៣ ថ្ងៃ ​ទៅ​១ សប្តាហ៍ ឬ ២ខែ បន្ទាប់​ពី​សម្រាល​កូន​រួច។ - អារម្មណ៍​ងាយ​ប្រែប្រួល - ថប់បារម្ភ - សោកសៅ - ឆាប់ខឹង - […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

Bipolar Disorder (ស្វែង​យល់​ពី​ជំងឺបាយប៉ូឡា )

ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ១- អ្វីទៅជាជំងឺ Bipolar (Bipolar disorder)? ជំងឺ Bipolar ដែល​ហៅ​ម្យ៉ាង​ទៀត​ហៅ​ថា manic depression គឺ​​ជា​ស្ថានភាព​​ជំងឺ​ផ្លូវ​​ចិត្ត​ធ្ងន់​ធ្ងរ​​ដែល​បណ្តាល​​ឲ្យ​អ្នក​ជំងឺ​​ប្រែប្រួល​​អារម្មណ៍​​យ៉ាង​ខ្លាំង​។ អ្នក​ជំងឺ​​អាច​ផ្លាស់​ប្តូរ​ពី​អារម្មណ៍​សប្បាយ​ខ្លាំង (mania) ទៅ​ជា​ពិបាក​ចិត្ត​ខ្លាំង (depression) តែ​​ជា​ញឹកញាប់​អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​ធម្មតា​នៅ​ចន្លោះ​ហ្នឹង​ដែរ។ នៅ​​ពេល​​អារម្មណ៍​ធ្លាក់​ចុះ អ្នកជំងឺ​​នឹង​ពិបាកចិត្ត បាក់​ទឹកចិត្ត អស់​សង្ឃឹម និង​លែង​ចង់​ធ្វើ​សកម្មភាព​អ្វី​ទាំង​​អស់​​ប្រចាំ​ថ្ងៃ។ តែ​នៅ​ពេល​សប្បាយ​វិញ អ្នកជំងឺ​​មាន​អារម្មណ៍​រំភើប​ខ្លាំង​ និង​មាន​ថាមពល​ពេញ​ខ្លួន​តែ​​ម្តង។ ការ​ប្រែប្រួល​អារម្មណ៍​បែប​នេះ​កើត​ឡើង​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ឆ្នាំ ឬ​ក៏​ពីរ​ទៅ​​៣​ដង​ក្នុង​មួយ​សប្តាហ៍​ទៀត​ផង​​ចំពោះ​​ករណី​​ធ្ងន់​ធ្ងរ​​ខ្លាំង​។ សញ្ញា​របស់​ជំងឺ bipolar អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់ទំនង​អ្នកជំងឺ​​ជាមួយ​​អ្នក​ដទៃ ពិបាក​ដល់​ការងារ​ ​ការ​រៀន​សូត្រ និង​ថែម​ទាំង​អាច​ឈាន​ដល់​ការ​សម្លាប់​ខ្លួន​ទៀត​ផង។ វា​ជា​រឿង​ចាំ​បាច់​ណាស់​​ដែល​អ្នកជំងឺ​​​ត្រូវ​រក​ជំនួយ​ពី​គ្រូពេទ្យ​ដើម្បី​គ្រប់គ្រង​អារម្មណ៍​បែប​នេះ។ ២- ជំងឺ​នេះ​កើតឡើងញឹកញាប់ប៉ុនណា? ជំងឺBipolar តែង​ចាប់​ផ្តើម​កំឡុងពេល​វ័យ​ជំទង់​ ឬ​ពេញ​វ័យ​ភ្លាមៗ។ ប៉ុន្តែ​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ក៏​អាច​កើត​មាន​ជំងឺ​នេះ​បាន​ដូច​គ្នា។ យ៉ាងតិច​ណាស់​ពាក់​កណ្តាល​នៃ​ករណី​សរុប ជំងឺ​នេះ​កើត​មុន​អាយុ ២៥ឆ្នាំ និង​​នៅ​រហូត​អស់​មួយ​ជីវិត។ ដើម្បី​បាន​ពត៌មាន​លម្អិត​​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ជំងឺ OCD មានអាការៈម៉េច? ធ្លាប់ឮដែរឬអត់? ស្វែងយល់អំពីរោគសញ្ញា១- ជំងឺ Bipolar មានរោគសញ្ញាអ្វីខ្លះ? នៅ​ពេល​គ្នា​យើង​ណា​​មាន​ជំងឺនេះ ​នឹង​ជួប​ប្រទះ​ការ​ផ្លាស់ប្តូរ​អារម្មណ៍​ក្នុង​កំឡុង​ពេល​មួយ ​ដែល​អាការៈ​បែប​នេះ​គេ​ហៅ​ថា “mood episodes […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

Schizophrenia (ស្វែងយល់អំពីជំងឺវិកលចរិត )

ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ១- អ្វីទៅជាជំងឺវិកលចរិត (Schizophrenia)? ជំងឺ​​វិកលចរិត ឬ​​ជំងឺ​ស្គីហ្សូហ្វ្រេនៀ (Schizophrenia) គឺជា​ជំងឺ​ផ្លូវ​ចិត្ត​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គិត។​ អ្នកមានជំងឺនេះ​​នាំ​ឲ្យ​​មិន​អាច​បែក​ចែក​បាន​ថា​អ្វី​ជា​ការ​ពិត ឬ​មិន​ពិត។ ការ​គិត​របស់អ្នកជំងឺ​​​អាច​ប្រែ​ទៅ​ជា​លឿន ឬ​ក៏​យឺត​ជាង​មុន ឬ​ក៏​គាំង​តែ​ម្តង ជាហេតុ​នាំ​ឲ្យ​ល្បឿន​នៃ​ការ​និយាយ​ស្តី​របស់អ្នកជំងឺ​​ក៏​ប្រែប្រួល​ទៅ​តាម​ហ្នឹង​ផង​ដែរ។ មិន​​តែ​ប៉ុណ្ណោះ ​សមត្ថភាព​នៃ​ការ​គិត​ពិចារណា ការ​ចងចាំ ឬ​ក៏​ការ​ដោះស្រាយ​បញ្ហា​អ្វី​មួយ​របស់អ្នកទាំង​នោះ​​អាច​នឹង​ធ្លាក់​ចុះ ឬ​ក៏​បាត់បង់​ទៀត​ផង។ អ្នក​ជំងឺ​វិកលចរិត អាច​នឹង​មាន​អាកប្បកិរិយា​ប្លែកៗ​ខុស​ពី​គេ​ដោយ​សារ​តែ​ពួក​គេ​អាច​ស្តាប់​ឮនូវ​​អ្វី​ដែល​មិន​ពិត មើល​ឃើញ​នូវ​អ្វី​​ដែល​អ្នក​ដទៃ​មើល​មិន​ឃើញ បក​ប្រែ​ព័ត៌មាន​ដែល​ទទួល​បាន​ខុស​ពី​ការ​ពិត ប្រយ័ត្ន​ប្រយែង​ហួសហេតុ និង​មាន​អារម្មណ៍​ឆេវឆាវ​អាច​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិង្សា​ទៀត​ផង​។ ដោយ​សារ​តែ​ជំងឺ​វិកល​ចរិត​នេះ​ជា​ប្រភេទ​ជំងឺ​ផ្លូវ​ចិត្ត​រ៉ាំរ៉ៃ វា​​តម្រូវ​ឲ្យ​ធ្វើ​ការ​ព្យាបាល​មួយ​ជីវិត។ អត្ថបទពាក់ព័ន្ធ៖ Major depression (ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ) ២- ជំងឺវិកលវរិក​កើតឡើងញឹកញាប់ប៉ុនណា? ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់ មាន​មនុស្ស​ប្រមាណ​ជា ១​ភាគរយ មាន​ជំងឺ​វិកលចរិតនេះ មាន​ន័យ​ថា​ក្នុង​ចំណោម ១០០​នាក់ មាន​ម្នាក់​អាច​កើត​​ជំងឺ​នេះ។ បើ​ធៀប​ទៅ​តាម​ភេទ​វិញ ទាំង​បុរស ទាំង​ស្រី​ សុទ្ធ​តែ​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ​ដូច​គ្នា គ្រាន់​តែ ភាគ​ច្រើន​មនុស្ស​ប្រុស​ចាប់​ផ្តើម​​កើត​ពី​ពេល​ពេញ​វ័យ​ទៅ​ដល់​អាយុ ២៥។ ចំណែក​ឯ​ស្ត្រី​វិញ ភាគ​ច្រើន​ចាប់​ផ្តើម​កើត​ជំងឺ​នេះ​ចាប់​ពី​វ័យ ២៥​ឆ្នាំ​ឡើង​ទៅ។ ស្វែងយល់អំពីរោគសញ្ញា១- ជំងឺវិកលចរិតមានរោគសញ្ញាអ្វីខ្លះ? រោគ​សញ្ញា​ចម្បង​ៗ​​នៃ​ជំងឺ​វិកល​ចរិត មាន​ដូច​ជា៖ មាន​បញ្ហា​ក្នុង​ការ​គិត ដូច​ជា ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ពិបាក​ក្នុង​ការ​និយាយ ឬ​ក៏​បង្ហាញ​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន ខ្លាច​ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន មាន​ការ​គិត​មិន​ប្រក្រតី៖ ស្រមើ​ស្រមៃ ជា​ពិសេស ការ​ស្តាប់​ឮសំឡេង​​ដែល​មិន​ពិត វា​អាច​ជា​សំឡេង​​ច្បាស់​ មិន​ច្បាស់ ប្រុស ស្រី […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

កុំបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សឯកោ ប្រយ័ត្នជួបបញ្ហាទាំង ៥ នេះ

ភាព​ឯកោ​គឺ​សំដៅ​លើ​ការ​នៅ​តែ​ម្នាក់ឯង ​គឺ​ជា​អារម្មណ៍​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ល្ហល្ហេវ និង​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​​ត្រូវការ។ គ្នា​យើង​ដែល​មាន​អារម្មណ៍​ឯកោ​អាច​នឹង​មានការ​​លំបាក​ក្នុង​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដទៃ។ ភាព​ឯកោ​នេះ ​ក៏​អាច​ផ្តល់​ផល​អវិជ្ជមាន​ទៅ​លើ​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​យើង​ផង​ដែរ។ ១. ជំងឺ​បាក់​ទឹក​ចិត្ត ទោះបីជា​ភាព​ឯកោ​មាន​លក្ខណៈ​ខុស​ពី​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​ភាព​ឯកោ​ត្រូវ​បាន​គេ​ចាត់ចូល​ជា​រោគសញ្ញា​ជំងឺ​បាក់ទឹកចិត្ត។ ការ​សិក្សា​មួយ​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ The Lancet កាលពី​ខែ​មករា​កន្លង​ទៅ​នេះ​បាន​រក​ឃើញ​ថា​ការ​ផ្តាច់​ខ្លួន​ពី​សង្គម​ គឺ​ជា​កត្តា​ហានិភ័យ​មួយ​នៃ​ភាព​ឯកោ។ ការ​សិក្សា​នេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​តែង​មាន​អារម្មណ៍​​ឯកោ​ជា​និច្ច។ ២. បង្ក​ឲ្យ​មាន​ការ​រលាក យោង​តាម​ការ​សិក្សា​ឆ្នាំ​២០១៥ គេ​រក​ឃើញ​ថា​ភាព​ឯកោ​អាច​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការ​រលាក។ នេះ​មក​ពី​ភាព​ឯកោ​អាច​ធ្វើ​​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដែល​អាច​បង្ក​ការ​រលាក​បន្ថែម និង​បណ្ដាល​ឲ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ។ ៣. បង្កើន​ហានិភ័យ​ជំងឺ​បេះដូង ភាព​ឯកោ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ជំងឺ​បេះដូង។ ការសិក្សា​ឆ្នាំ​២០១៦​ទៅលើ​សុខភាព​បេះដូង​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​មាន​ទំនាក់ទំនង​ក្នុង​សង្គម​តិច​មាន​ហានិភ័យ​ខ្ពស់​រហូត​ដល់​៣០%​នៃ​ការ​មាន​ជំងឺ​បេះដូង និង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល។ អ្នក​ស្រាវជ្រាវ​ក៏​បាន​សន្មត​ថា​ នេះ​អាច​មក​ពី​កត្តា​ផ្សេងៗរួម​ផ្សំដែរ ​ដូចជា​ការ​ជក់​បារី​ជា​ដើម។​ ៤. ជំងឺ​លើស​សម្ពាធ​ឈាម គ្នាយើង​ដែល​មាន​អារម្មណ៍​ឯកោ​ងាយ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម នេះ​បើ​យោង​តាម​ការសិក្សា​ឆ្នាំ​២០១០​ចេញ​ផ្សាយ​នៅ​ក្នុង អត្ថបទ Psychology and Aging។ ទោះបីជា​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​យល់​ច្បាស់​ពី​មូលហេតុ​ ប៉ុន្តែ​ការសិក្សា​នេះ​បាន​ចង្អុល​បង្ហាញ​ថា ​ភាព​ឯកោ​អាច​ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​នៃ​សរសៃ​អាកទែរ។ ៥. ជំងឺ​ភ្លេច​ភ្លាំង ភាព​ឯកោ​អាច​បង្ក​ផល​វិបាក​មួយ​ចំនួន​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់ ​ដែល​​ភាព​ឯកោ​នេះ​អាច​មក​ពី​ការ​រស់នៅ​ម្នាក់​ឯង ឬ​បាត់​បង់​សមាជិក​គ្រួសារ។ បញ្ហា​ដែល​មនុស្ស​វ័យ​ចំណាស់​ងាយ​ជួប​ប្រទះ​គឺ ​ជំងឺ​ភ្លេចភ្លាំង។ ម៉្យាងទៀត បើ​សិន​មនុស្ស​វ័យ​ចំណាស់​រស់​នៅ​ក្នុង​បរិយាកាស​​ដែល​ការប្រាស្រ័យ​ទាក់ទងគ្នា​ក្នុង​សង្គម​មាន​កម្រិត​ នោះ​ស្ថានភាព​ជំងឺ​ភ្លេចភ្លាំង​របស់​ពួកគាត់​នឹង​កាត់តែ​អាក្រក់​ទៅៗដែរ​។


បញ្ហាផ្លូវចិត្តផ្សេងទៀត

ជំងឺ OCD មានអាការៈម៉េច? ធ្លាប់ឮដែរឬអត់?

Obsessive compulsive disorder (OCD)  គឺ​ជាជំងឺម្យ៉ាង​​ប៉ះ​ពាល់​ទាំង​រាង​កាយ​ និង​ផ្លូវ​ចិត្ដ​របស់​អ្នក​ជួប​បញ្ហានេះ។ ជំងឺ​មួយ​នេះ គេ​ឲ្យ​និយម​ន័យ​តាម​ពាក្យ​របស់​វាថា​ គឺ​អ្នក​ជំងឺ​​ព្យាយាម​ធ្វើ​រឿង​ដដែល​ៗ តែង​តែ​មិន​អស់​ចិត្ដ​ជាមួយ​រឿង​ដែលខ្លួន​​ធ្វើ​រួច។ សញ្ញា​ជាក់​លាក់​ជុំ​វិញ​ជំងឺ​មួយ​នេះ មាន​ភាព​​ទូលំទូលាយ​ពេក ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​ពិបាក​យល់​ពី​វា​ អាច​ថាអ្នកជំងឺខ្លួន​ឯង​​មិន​អាច​ដឹង​ថា​ខ្លួន​មាន​ជំងឺ OCD ​ផង​ នៅពេល​ខ្លះ។ ១- OCD មិន​មែនជាអត្ដចរិតរបស់អ្នកជំងឺនោះទេ ជំងឺនេះ​មិន​មែន​ទាក់​ទង​ជាមួយ​តែ​រឿង​ចូល​ចិត្ដ​សម្អាត ឬ​រៀប​របស់​របរ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​នោះ​ទេ  ហើយ​ក៏​មិន​មែន​ជា​ជំងឺ​មាន​សកម្មភាប​បែប​ឃ្យូត​ៗ​នោះ​ទេដែរ​។ ជំងឺ​នេះ​​អាច​មាន​លក្ខណៈ​ឈឺ​ចាប់​ និង​ងងឹត​សូន្យ​សម្រាប់​អ្នក​ជំងឺ​មួយ​ចំនួន។ មនុស្ស​ស្រី​ដែល​មាន​ជំងឺ​ OCD ភាគ​ច្រើន​​ផ្ដោត​អារម្មណ៍​លើ​រឿង​ចាក់​សោរ​ខ្លាំង​ជាង​គេ។ រាល់​ថ្ងៃ​គាត់​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ឆែក​មើល​ថា តើ​គាត់​បាន​ចាក់​សោរ​ក្នុង​ផ្ទះ​គ្រប់​កន្លែង​អស់​ហើយ​ឬ​នៅ។ អ៊ីចឹង​​ហើយ​គាត់​តែង​តែ​ទៅ​ធ្វើការ​យឺត​ជា​ប្រចាំ។ ប្រសិន​បើ​គាត់​​មិន​បាន​មក​ពិនិត្យ​មើល​ឡើង​វិញទេ គាត់​នៅ​មិន​សុខ ចាប់​ផ្ដើម​ភ័យ​ខ្លាច រហូត​គាត់​មិន​អាចធ្វើ​ការ​អ្វី​បាន។​ អត្ថបទពាក់ព័ន្ធ៖  កុំលាក់ទុក គ្រូពេទ្យថា សុខភាពផ្លូវចិត្តក៏ត្រូវពិនិត្យឲ្យដិតដល់ដូចសុខភាពរាងកាយដែរ សោកសៅដោយសារស្នេហារអាចប៉ះពាល់សុខភាពផ្លូវចិត្ត តិចនិកនេះអាចជួយបាន ស្ដាប់តន្ត្រី ពេលបើកឡាន ជួយដល់សុខភាពផ្លូវចិត្ត ក្មេងៗក៏អាច​មាន​បញ្ហាផ្លូវចិត្តដែរ ប៉ាម៉ាក់​ត្រូវ​ចេះសំគាល់មើលចំណុចទាំងនេះ មានបញ្ហាផ្លូវចិត្តរកពេទ្យជួយ ចុះពេទ្យមានបញ្ហា អ្នកណាជួយពេទ្យ? ២- អ្នកកើត OCD មិនមែនជាមនុស្សឡប់សតិនោះទេ OCD ជា​ជំងឺ​ថប់​បារម្ភ វា​មិន​មែន​ជា​ជំងឺ​សរសៃ​ប្រសាទទេ។ មនុស្ស​កើត OCD មិន​បាន​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​សង្គម​ពិត​ខាង​ក្រៅ​​ទេ។ ពួក​គាត់​គ្រាន់​តែ​ភ័យ​ខ្លាច​ខ្លាំង និង​ខ្លាច​មាន​អ្វី​កើត​ឡើង​មិន​ល្អ​លើ​ខ្លួន ដែល​ធ្វើ​ឲ្យ​អ្នក​ផ្សេង​គិត​ថា គាត់​ឆ្កួត ឬមាន​សតិ​​មិន​ប្រក្រតី​។ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ខ្វះវីតាមីន D នាំឲ្យមានជំងឺបាក់ទឹកចិត្ត តើពិតទេ?

អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​គិត​ថា​ការ​ទទួល​បាន​វីតាមីន D មិន​គ្រប់គ្រាន់​អាច​មាន​ចំណែក​ក្នុង​ការ​បង្ក​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​ការ​សិក្សា​ថ្មី​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ខែសីហា​ បាន​ឲ្យ​ដឹង​ថា​មិន​មាន​ភស្តុតាង​ណា​បញ្ជាក់​ថា​វីតាមីន D អាច​បង្ការ​ជំងឺ​បាក់ទឹក​ចិត្ត​​ទេ។ ការ​សិក្សា​ថ្មី​នេះ​បានធ្វើ​នៅ​សហរដ្ឋអាមេរិក ដោយ​សិក្សា​ទៅ​លើ​មនុស្ស​​ជាង ១៨ ០០០​នាក់ មាន​​វ័យ​៥០​ឆ្នាំ​ឡើង​​។ ពាក់​កណ្ដាល​​នៃ​អ្នក​​ចូលរួម​ដែល​មិន​មាន​រោគសញ្ញា​បាក់ទឹកចិត្ត​នៅ​ពេល​ចាប់ផ្ដើម​ការសិក្សា​បាន​ផឹក​វីតាមីន D3 ក្នុង​បរិមាណ ២០០០IU​ ក្នុង​មួយ​​ថ្ងៃ​ និង​ពាក់​កណ្ដាល​ទៀត​គឺ​ផឹក​ថ្នាំ​បញ្ឆោត (placebo) ។ អ្នក​ចូលរួម​ទាំង​អស់​ត្រូវ​បាន​តាមដាន​ជា​មធ្យម​រយៈពេល​៥,៣ឆ្នាំ។ ជា​លទ្ធផល អ្នក​ស្រាវជ្រាវ​មិន​បាន​រក​ឃើញ​ភាព​ខុសគ្នា​នៃ​រោគសញ្ញា​ជំងឺ​បាក់ទឹកចិត្ត​រវាង​អ្នក​ផឹក​វីតាមីន D និង​អ្នក​ផឹក​ថ្នាំបញ្ឆោត (placebo) នោះ​​ទេ​។ ការ​សិក្សា​បាន​លើក​ឡើង​ថា​ អាហារ​បំប៉ន​វីតាមីន D3 មិនបាន​​ជួយ​ដល់​ជំងឺ​បាក់ទឹកចិត្ត​​សម្រាប់​មនុស្ស​ពេញ​វ័យ​ទេ។ ក្នុង​ការ​សិក្សា​នេះ​មាន​ករណី​អ្នកបាក់ទឹកចិត្ត​ ឬ​មាន​រោគសញ្ញា​ទាក់​ទង​នឹង​ជំងឺ​បាក់ទឹកចិត្ត​​ ចំនួន​៦០៩ករណី​ សម្រាប់​​ក្រុម​អ្នក​ផឹក​វីតាមីន D3 និង​៦២៥​ករណី​ក្នុង​ក្រុម​អ្នក​ផឹក​ថ្នាំ​បញ្ឆោត។ យ៉ាង​ណាមិញ​ ការ​សិក្សា​នេះ​នៅ​មាន​កម្រិត​ដោយ​អ្នក​ចូលរួម​បំពេញ​នូវ​សំណួរ​ទាក់ទង​នឹង​រោគសញ្ញា​ជំងឺ​បាក់ទឹកចិត្ត​មួយ​ឆ្នាំ​ម្ដង​ ហើយ​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​សម្ភាសន៍​ទៅ​លើ​អ្នក​ចូលរួម​ចំនួន ១ ០០០​នាក់​ប៉ុណ្ណោះ។ ម៉្យាងទៀត ការ​រកឃើញ​នេះ​គឺ​មិន​អាច​ប្រើ​ទៅ​លើ​មនុស្ស​​វ័យ​ក្មេង ឬ​កូន​ក្មេង​ទេ។ វេជ្ជបណ្ឌិត Brian Power អ្នក​ជំនាញ​ផ្នែក​របប​អាហារ​បាន​លើកឡើង​ថា ការសិក្សា​នេះ​គឺ​ជា​លទ្ធផល​ល្អ​មួយ​។ លោក​បាន​ហៅ​ការ​រក​ឃើញ​នេះ​​ថា អាច​ជួយ​មិន​ឲ្យ​មនុស្ស​យើង​ខ្ជះខ្ជាយ​ធនធាន​នៅ​ថ្ងៃ​អនាគត។


បញ្ហាផ្លូវចិត្តផ្សេងទៀត

អ្នកចូល​ចិត្ត​​ប្រមូល​របស់ទុក​ពេញ​បន្ទប់រកកន្លែង​ដើរគ្មាន អាចមកពីកើតជំងឺចម្លែកនេះ

មនុស្ស​ជា​ច្រើន​តែ​បង្អាប់​គ្នា​លេង​ថា​ គ្រូពេទ្យ​គឺ​ចូល​ចិត្ដ​សម្អាតច្រើន ដោយ​សារ​តែ​ពួក​គាត់​រក​ឃើញ​បាក់​តេរី​នៅ​គ្រប់​កន្លែង។ ចុះចំណែក​គ្នា​យើង​ខ្លះ​ដែលចូល​ចិត្ត​ប្រមូល​របស់​គ្រប់​យ៉ាង​ទុក​ មិនព្រម​បោះចោល និង​មិនបាន​សម្អាតទៀត​នោះទៅជា​យ៉ាង​ណា? គ្នា​យើង​​ប្រហែល​ជា​មិន​ធ្លាប់​បាន​ស្គាល់​ជំងឺ​ប្លែក និង​គួរ​ឲ្យ​ខ្លាច​មួយ​មាន​ឈ្មោះ​ថា hoarding disorder ពី​មុន​មក​ទេ​មើល​ទៅ​។ តើជាជំងឺ​បែបណា?​ ១-តើអ្វីទៅជាជំងឺ​ hoarding disorder? ជំងឺ hoarding disorder គឺ​កើត​ឡើង​នៅ​ពេល​បុគ្គល​​ម្នាក់​ចូល​ចិត្ដ​ប្រមូល​វត្ថុ​ផ្សេង​ៗ សន្សំ​ទុក និង​មិន​​រៀប​ចំ​ឲ្យ​បាន​ត្រឹម​ត្រូវ។ របស់​​ទាំង​នោះ​អាច​មាន​តម្លៃ​តិច​តួច ឬ​មិន​មាន​តម្លៃ ហើយ​ចុង​ក្រោយ​អ្នក​នោះ​​នឹង​មិន​អាច​រៀប​ចំ​វត្ថុ​ទាំង​នោះ​បាន ដោយ​សារ​វា​មាន​ចំនួន​ច្រើន​ពេក។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ក្រុម​មនុស្ស​បែប​នោះ គឺ​ជាអ្នក​​ចូល​ចិត្ដ​រក្សា​វត្ថុ​លែង​មាន​តម្លៃ ដូច​ជា​សំបុត្រ កាបូប​ចាស់​ៗ ឬ​របស់​ដែល​ខ្លួន​​គិត​ចង់​យក​វា​ទៅ​ជួស​ជុល ឬ​យក​ទៅ​ប្រើ​ឡើង​​វិញ។ មាន​ពេល​ខ្លះ​ដោយ​សារ​គិត​ខ្លាច​ស្ដាយ​ក្រោយ ទើប​អ្នកទាំង​នោះ​​ចាប់​ផ្ដើម​ប្រមូល​របស់​គ្រប់​យ៉ាង​រក្សា​ទុក សូម្បី​តែ​ថង់​ផ្លាស្ទិក កន្សែង​ជូត​ដៃ​តាម​ហាង​ម្ហូប​អាហារ ក៏​​ពួក​គាត់​ព្យាយាម​រក្សា​វត្ថុ​ទាំង​នោះ​ទុក ទោះ​បី​ជា​មិន​អាច​ប្រើ​វា​បាន​ក្ដី។ ដោយ​សារ​ទង្វើ​​បែប​នេះ ធ្វើ​ឲ្យ​ផ្ទះ​របស់​គាត់​ចាប់​ផ្ដើម​ចង្អៀត និង​រញ៉េរញ៉ៃ សូម្បី​តែ​ក្នុង​ផ្ទះ​បាយ ឬ​បន្ទប់​ទឹក​មាន​របស់​របរ​ច្រើន​ពេក រហូត​ពេល​ខ្លះ​​មិន​អាច​ធ្វើ​អ្វី​បាន​នៅ​ក្នុង​កន្លែង​អស់​នោះ។ មាន​អ្នក​ខ្លះ​ទៀត​មិន​ត្រឹម​តែ​ប្រមូល​របស់​របរ​ទុក​នោះ​ទេ គឺ​អា​ច​​ប្រមូល​ទាំង​សត្វ​ទុក​ក្នុង​ផ្ទះ​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ: ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង តិចនិកដោះស្រាយបញ្ហាផ្លូវអារម្មណ៍ ពិសេស​អំឡុង​ពេល​សម្ងំនៅ​តែ​ផ្ទះ គ្រាន់តែញញឹមមានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ! ទទួល​បាន​វីតាមីន N ពី​ធម្មជាតិ​បៃតង ស្មើ​នឹង​ថ្នាំ​ទិព្វជួយ​សុខភាព​ផ្លូវចិត្ត​ ២-មូលហេតុ អ្នកស្រាវ​ជ្រាវ​​មិន​ទាន់​អាច​ពន្យល់​អំពី​មូលហេតុ​របស់​ជំងឺ hoard disorder នេះ​បាន​នៅ​ឡើយ​ទេ។ មាន​អ្នក​ខ្លះ​គិត​ថា វា​ប្រហែល​ជា​បណ្ដាល​មក​ពី​ជំងឺ​អ្វី​មួយ​ផ្សេង​ ​ដូច​ជា​ជំងឺ​ខ្លាច​មិន​ចង់​បន្លាស់​ទី មិន​ចូល​ចិត្ដ​ភាព​សាំ​ញ៉ាំ ឬ​មិន​អាច​បែង​ចែក​ភាព​ខុស​គ្នា​រវាង​​របស់​ដែល​ខ្លួន​​បាន​ទិញ​ជាដើម​។ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

បើមាន​រោគសញ្ញាទាំងនេះ បង្ហាញថា​ស្រ្តេសឡើង​ដល់កំពូលហើយ​

គ្នា​យើង​មួយ​ចំនួន​អាច​ដឹង​អំពី​រោគសញ្ញា​ទូទៅ​នៃ​ស្ត្រេស​​មាន​ដូចជា​គេង​មិន​លក់ ញ៉ាំ​​ច្រើនជាងធម្មតា​ និង​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​ជាដើម។ គ្នា​យើង​​ដឹង​ទេ​ថា​ស្ត្រេស​មិន​ត្រឹម​តែអាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​យើ់ង​ទេ តែ​ក៏​បង្ក​ផល​ប៉ះ​ពាល់​ជាច្រើន​ដល់​សុខភាព​ផ្លូវកាយ​ដែរ។ អត្ថបទ​នេះ​នឹង​ចែករំលែក​អំពី​ផល​ប៉ះពាល់​បង្ក​ដោយ​ស្ត្រេស​មក​លើ​រាងកាយ។ ១. ឧស្សាហ៍​ភ្លេចភ្លាំង ប្រសិនជា​គ្នាយើង​មាន​ការ​លំបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍ ស្ត្រេស​អាច​ជា​មូលហេតុ​បង្កមួយ​ដែរ​។ ស្ត្រេស និង​ការ​ថប់បារម្ភ​អាច​ប៉ះពាល់​ដល់​ការ​ផ្ដោត​អារម្មណ៍ និង​សមត្ថភាព​ក្នុង​ការ​រក​នឹក​ ឬ​រំឭក​នូវ​ការ​ចងចាំ​ចាស់ៗ ឬ​ក៏​បង្កើត​ថ្មី​ជា​ដើម។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់សាកលវិទ្យាល័យ Harvard ។ ការ​សិក្សា​ឆ្នាំ​២០១៨ លើ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​បាន​បង្ហាញ​ថា​មនុស្ស​ពេញ​វ័យ​ដែល​មាន​កម្រិត​អ័រម៉ូន​ស្ត្រេស (cortisol) ខ្ពស់​មាន​ការ​ចងចាំ​ចុះ​ខ្សោយ និង​ទំហំ​ខួរក្បាល​ក៏​តូច​ជាង​មុន។​ ២. បញ្ហា​ស្បែក នៅ​ពេល​យើង​ស្ថិត​ក្នុង​ស្ថានភាព​ស្ត្រេស​យូរ​ពេក ស្បែក​យើង​នឹង​មាន​ប្រតិកម្ម​ដូចជា​កន្ទាលត្រអាក កន្ទួល​ក្រហម និង​​ឡើងមុន។ មូលហេតុ​មក​ពី​ស្ត្រេស​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​បង្កើត​អ័រម៉ូន​ cortisol និង​អ័រម៉ូន epinephrine ដែល​ធ្វើ​ឲ្យ​ក្រពេញ​ខ្លាញ់​នៅ​ស្បែក​ផលិត​ខ្លាញ់​ច្រើន ហើយ​នេះ​ជា​កត្តា​បង្ក​បញ្ហា​មុន និង​ជំងឺ​ស្បែក​ផ្សេងៗ។ ៣. ថយ​ចំណង់​ផ្លូវភេទ ស្ត្រេស​ខ្លាំង ឬ​ស្ត្រេស​រ៉ាំរ៉ៃ​អាច​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​ក្នុង​រាងកាយ​ ដោយ​រាងកាយ​ផលិត​អ័រម៉ូន cortisol និងអ័រម៉ូន epinephrineច្រើន​​ធ្វើឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ។ ការសិក្សា​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៣ ក្នុង​ព្រឹត្តិបត្រ​​វិទ្យាសាស្ត្រ​ Sexual Medicine បាន​រក​ឃើញ​ថា​ស្ត្រេស​ខ្លាំង​អាច​ធ្វើ​ឲ្យ​ស្រីៗ​បាត់បង់​ចំណង់​ផ្លូវភេទ​ ហើយ​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា​នេះ​មក​ពី​ការ​រំខាន​ផ្លូវ​ចិត្ត និង​ការ​កើន​ឡើង​នៃ​អ័រម៉ូន cortisol។ ស្ត្រេស​ក៏​ប៉ះពាល់​ដល់សុខភាព​រាង​កាយ​របស់​​បុរស​ផងដែរ។ ផល​ប៉ះពាល់​រយៈពេល​យូរ​របស់​ស្ត្រេស​អាច​ធ្វើឲ្យ​សរសៃ​ឈាម​រួម​តូច​ និង​ប៉ះពាល់​ដល់​លំហូរ​ឈាម​ដែល​ទាក់ទង​នឹង​បញ្ហា​លិង្គមិនឡើងរឹង (Erectile Dysfunction)។ ៤. សាច់ដុំ​ឡើង​តឹង ស្ត្រេស​អាច​បង្ក​ឲ្យ​មាន​អាការៈ តឹង​សាច់ដុំ​ក ស្មា ឬ​ខ្នង។ រាងកាយ​របស់​យើង​ទប់ទល់​នឹង​ស្ត្រេស​ដោយ​បញ្ចេញ​អ័រម៉ូន​ដែល​ជួយ​ឲ្យ​សាច់ដុំ​ត្រៀម​ជាស្រេច​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​គំរាមកំហែង​យើង។ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាអារម្មណ៍ចេះតែប្រែប្រួលភ្លាមៗ?

មនុស្សគ្រប់​រូប​សុទ្ធ​តែ​ធ្លាប់​ជួប​បញ្ហា​អារម្មណ៍​ប្រែ​ប្រួល​ជា​រើយ​ៗ។ បម្រែ​បម្រួល​អារម្មណ៍ គឺ​ជា​ស្ថាន​ភាព​មួយ​​ដែល​​យើង​​ប្រែ​ពី​អារម្មណ៍​​​សប្បាយ​ទៅ​ជា​កើត​ទុក្ខ​មួយ​រំពេច។ បម្រែ​បម្រួល​អារម្មណ៍​អាច​កើត​ឡើង​ដោយ​សារ​កត្ដា​ជុំ​វិញ​ខ្លួន ហើយ​​អាច​ខុស​​​គ្នា​​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត។ មាន​ពេល​ខ្លះ​អារម្មណ៍​របស់​យើង​អាច​នឹង​ប្រែ​ប្រួល ដោយ​មិន​មាន​មូលហេតុ​អ្វី​ទាំង​អស់​ក៏​មាន​។ កត្តា​​សុខភាព​​ផ្លូវ​​កាយ ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​​ប្រែប្រួល​បាន​​ដែរ។ ១- រោគសញ្ញានៃបញ្ហាបម្រែ​បម្រួល​អារម្មណ៍ ក្រៅ​ពី​អារម្មណ៍​ប្ដូរ​ភ្លាមៗ យើង​​អាច​មាន​រោគ​សញ្ញា​ផ្សេង​ដូច​ខាង​ក្រោម៖ គិត​ច្រើន និង​ឆេវ​ឆាវ វង្វេង និង​ភ្លេច​ភ្លាំង​ច្រើន ការ​ផ្ដោត​អារម្មណ៍ថយ​ចុះ ស្រមៃ​មើល​ឃើញ​វត្ថុ​ផ្សេង​ៗ​ដែល​មិន​ពិត បាក់​ទឹក​ចិត្ដ ការ​សម្រេច​ចិត្ដ​ធ្លាក់​ចុះ អស់​កម្លាំង មិនសូវ​ប្រុង​ប្រយ័ត្ន ធ្វើ​អ្វី​ផ្ដេស​ផ្ដាស និយាយ​ញាប់ ពិបាក​យល់ និង​បញ្ចេញ​មតិ ចំណង់​ញ៉ាំ​អាហារ​ និង​ទម្ងន់​ប្រែប្រួល រដូវ​មក​មិន​ទៀង ចង្អោរ​ ឬចង់​ក្អួត គេង​មិនលក ២- តើអ្វីខ្លះជាមូលហេតុធ្វើឲ្យអារម្មណ៍យើងប្រែប្រួល? ជំងឺ​ផ្លូវ​ចិត្ដ​មួយ​ចំនួន​ដូចជា ជំងឺ ប៊ីប៉ូឡា (Bipolar) cyclothymic disorder បាក់​ទឹក​ចិត្ដ​ធ្ងន់​ធ្ងរ dysthymia ជំងឺ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​រំខាន​បាន សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​អារម្មណ៍​ប្រែ​ប្រួល​។ ជំងឺសរសៃ​ប្រសាទ (Schizophrenia) និងជំងឺ attention deficit hyperactivity disorder ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ប្រែ​ប្រួល​​ដែរ។ អ័រម៉ូន​ធ្លាក់​ចុះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ធាតុ​គីមី​ក្នុង​ខួរ​ក្បាល ជា​លទ្ធ​ផល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​​ប្រែ​ប្រួល។ មនុស្ស​វ័យ​ជំទង់ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្រ្តី​អស់​រដូវ ភាគ​ច្រើន​មាន​បញ្ហា​បម្រែ​បម្រួល​អ័រម៉ូន ដែល​ធ្វើឲ្យ​អ្នកទាំង​នោះ​​ឆាប់​ប្រែ​ប្រួល​អារម្មណ៍​។ ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

កុំលាក់! ពេទ្យថាសុខភាពផ្លូវចិត្តក៏ត្រូវពិនិត្យឲ្យដិតដល់ដូចរាងកាយដែរ

អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ ឲ្យ​តែ​មាន​រឿង​ពិបាក​ចិត្ត មិន​សូវ​ជា​ចង់​ប្រាប់​គេ​ឯង​ឲ្យ​ដឹង​ទេ កុំ​ថា​ឡើយ​ទៅ​រក​ពេទ្យ សុខ​ចិត្ត​លាក់​រហូត​ទាល់​ក្លាយ​ជា​វិបត្តិ​ផ្លូវ​ចិត្ត​ក៏​មាន។ អ៊ីចឹង​ហើយ គ្រូពេទ្យ​ជំនាញ​ប្រាប់​ថា គួរ​យក​ចិត្ត​ទុក​ដាក់​ផ្លូវ​អារម្មណ៍​បន្តិច​ទៅ កុំ​ឲ្យ​ហួស​ពេល​ទាន់។ កើតជំងឺផ្លូវចិត្តកម្រិតណាទើបគួរទៅជួបពេទ្យជំនាញចិត្តសាស្ត្រ? បើ​តាម​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យាឲ្យ​ដឹង​ថា មនុស្ស​យើង​ម្នាក់​ឧស្សាហ៍​ទៅ​ពិនិត្យ​សុខភាព​រាង​កាយ​ណាស់ ហើយ​ពិនិត្យ ១-២​ដង/ឆ្នាំ ព្រោះ​ខ្លាច​សុខភាព​មាន​បញ្ហា។ ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​ក៏​ដូច​គ្នា គួរ​ណា​ទៅ​ពិនិត្យ​ឲ្យ​បាន​ម្តង/ឆ្នាំ ព្រោះ​ពេល​ខ្លះ​យើង​គិត​ថា មិន​អី​ទេ គ្មាន​ស្ដ្រេស គ្មាន​អី​ផង អត់​ដឹង​ពិនិត្យ​បាន​ប្រយោជន៍​អី តែ​ត្រូវ​ដឹង​ថា នៅ​ពេល​ដែល​កើត​ជំងឺ​ផ្លូវ​អារម្មណ៍ វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ​យើង​ដែរ​ដូច​ជា គេង​មិន​លក់ ឈឺ​ក្បាល ឈឺ​ក្រពះ ធ្វើ​ឲ្យ​បាត់​បង់​ចំណង់​អាហារ។ល។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ពាក្យ​ថា វិបត្តិ​ផ្លូវ​ចិត្ត​មិន​ចាំ​បាច់​ទាល់​តែ​គិត​ដល់​ការ​ធ្វើ​អត្ត​ឃាត​ទើប​មក​ជួប​ពេទ្យ​ទេ តែ​ដោយ​សារ​ ​ពល​រដ្ឋ​យើង​មិន​ទាន់​យល់​ច្បាស់​ពី​សុខភាព​ផ្លូវ​ចិត្ត ទើប​ធ្វើ​ឲ្យ​មាន​រឿង​អី​សុខ​ចិត្ត​លាក់​រហូត​ទ្រាំ​លែង​បាន កើត​ជា​រឿង​ធំ​ចឹង​ទៅ លោក វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា លោក​បន្ត​ថា ការ​ដែល​ប្រាប់​រឿង​រ៉ាវពិបាក​ចិត្ត​ទៅ​កាន់​អ្នក​ដទៃ​គឺ​មិន​មែន​ងាយ​ស្រួល​ដូច​ការ​គិត​ទេ ព្រោះ​មាន​មនុស្ស​ភាគ​ច្រើន​គិត​ថា ការ​ដែល​ទៅ​និយាយ​រឿង​ដែល​មាន​ក្នុង​ចិត្ត​ទៅ​ប្រាប់​អ្នក​ផ្សេង​គឺ​ជា​ភាព​ទន់​ខ្សោយ ហើយ​បើ​ទៅ​រក​ពេទ្យ​ទៀត អាច​រង​ការ​រិះ​គន់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ឬ​ខ្លាច​គេ​ថា​មនុស្ស​ឆ្កួត។ ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ ទោះ​បែប​នេះ​ក៏​ដោយ ក៏​ត្រូវ​សង្កេត​មើល​អារម្មណ៍​របស់​យើង​ឲ្យ​ដិត​ដល់ ហើយ​បើ​ឃើញ​មាន​គំនិត​មិន​ប្រក្រតី​ណា​មួយ គួរ​ស្វែង​រក​ជំនួយ មិន​ថា​ពី​គ្រូពេទ្យ​ជំនាញ ឬ​មនុស្ស​ដែល​នៅ​ក្បែរ​ខ្លួន​ទេ ដើម្បី​ជួយ​រំដោះ​បញ្ហា​ដែល​មាន​ក្នុង​ចិត្ត មុន​ពេល​វា​បង្ក​ជា​ហេតុ​ការណ៍​អាក្រក់​មិន​ចង់​មាន។   ស្វែងយល់ពីបញ្ហាផ្លូវចិត្តផ្សេងទៀត៖ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស