backup og meta

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 15

    ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

    រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ?

    អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល?

    ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។

    • ខ្សោយ​ថាមពល
    • គេង​ច្រើន
    • ឡើង​ទម្ងន់
    • ពិបាក​ផ្ចង់​អារម្មណ៍
    • ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ

    ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​?

    ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។

    បាក់ទឹកចិត្ត

    រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖

    • ពិបាក​ចិត្ត​ជាប់​ជានិច្ច
    • អស់​កម្លាំង
    • ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ
    • មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ
    • ពិបាក​ផ្តោតអារម្មណ៍
    • មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។

    ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត

    • ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។
    • ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​ មាន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាត់បន្ថយ​ពន្លឺ​ព្រះអាទិត្យ ស្រប​ពេល​ដែល​ជំងឺ​បាក់​ទឹកចិត្ត​ មិន​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ពន្លឺ​ព្រះអាទិត្យ​នោះ​ឡើយ។
    • ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល អាច​ធ្វើ​ឲ្យ​យើង​គេង​ច្រើន និង​ញ៉ាំ​ច្រើន ហើយ​ជា​ពិសេស​​ចង់​ញ៉ាំ​អាហារ​ ឬ​ភេសជ្ជៈ​ផ្អែម។ រី​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត អាច​នាំ​ឲ្យ​យើង​គេង​ច្រើន ឬ​គេង​មិន​លក់ ហើយ​ចំណង់​អាហារ​ក៏​ប្រែប្រួល​ដូច​គ្នា។
    • ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល អាច​ចាប់ផ្តើម​ ឬ​ធូរ​ស្រាល​ទៅ​តាម​រដូវកាល​ ចំណែក​រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​អាច​វិវត្ត​បន្តិច​ម្តង​ៗ និង​បន្ត​កើត​មាន​ពេញ​មួយ​ឆ្នាំ។

    ចំណុចសំខាន់

    ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់ទឹកចិត្ត


    • ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។
    • ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​ មាន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាត់បន្ថយ​ពន្លឺ​ព្រះអាទិត្យ ស្រប​ពេល​ដែល​ជំងឺ​ធ្លាក់​ទឹកចិត្ត​ មិន​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ពន្លឺ​ព្រះអាទិត្យ​នោះ​ឡើយ។
    • ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល អាច​ធ្វើ​ឲ្យ​យើង​គេង​ច្រើន និង​ញ៉ាំ​ច្រើន ហើយ​ជា​ពិសេស​​ចង់​ញ៉ាំ​អាហារ​ ឬ​ភេសជ្ជៈ​ផ្អែម។ រី​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត អាច​នាំ​ឲ្យ​យើង​គេង​ច្រើន ឬ​គេង​មិន​លក់ ហើយ​ចំណង់​អាហារ​ក៏​ប្រែប្រួល​ដូច​គ្នា។
    • ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល អាច​ចាប់ផ្តើម​ ឬ​ធូរ​ស្រាល​ទៅ​តាម​រដូវកាល​ ចំណែក​រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​អាច​វិវត្ត​បន្តិច​ម្តង​ៗ និង​បន្ត​កើត​មាន​ពេញ​មួយ​ឆ្នាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 15

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម