backup og meta

ដោះស្រាយបញ្ហា​អស់​កម្លាំង​ល្ហិតល្ហៃ​រ៉ាំរ៉ៃ តាម​វិធីសាស្ត្រ​ទាំង​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 11, 2021

    ដោះស្រាយបញ្ហា​អស់​កម្លាំង​ល្ហិតល្ហៃ​រ៉ាំរ៉ៃ តាម​វិធីសាស្ត្រ​ទាំង​នេះ

    ទោះ​បី​ជា​អាការៈ​ហត់​នឿយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់​ ​​ខ្វះ​សកម្មភាព​រាងកាយ​ និង​បែបបទ​រស់​នៅ​មិន​​ល្អ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​​ប្រសិនបើ​គ្នា​យើង​មាន​អារម្មណ៍​ហត់​នឿយ​ជា​ប្រចាំ​ វា​អាច​ក្លាយ​ទៅ​ជា​ជំងឺ​​​ផង​ដែរ​។

    ជំងឺ​អស់​កម្លាំង​ល្ហិតល្ហៃ​រ៉ាំរ៉ៃ  ​អាច​បណ្ដាល​ឲ្យ​​យើង​អស់​កម្លាំង​ជាប់​ជា​ប្រចាំ​ ហើយ​វា​​អាច​បន្ត​រហូត​ដល់​​រយៈ​ពេល​ដល់​​៦​ខែ​។ អាការៈ​អស់​កម្លាំង​ប្រភេទ​នេះ​ កាន់​តែ​​ធ្វើ​ឲ្យ​សកម្មភាព​រាងកាយ​ និង​ផ្លូវ​ចិត្ត​​ចុះ​ខ្សោយ​​ជា​លំដាប់​។​

    យ៉ាង​ណា​មិញ​​ គ្នា​យើង​ក៏​អាច​ដោះស្រាយ​ជំងឺ​នេះ​បាន តាម​រយៈ​​​​ការ​ធ្វើ​ឲ្យ​មុខងារ​រាងកាយ​ប្រសើរ​ឡើង​ និង​ធ្វើការ​ផ្លាស់ប្ដូរ​បែបបទ​រស់​នៅ​​មួយ​ចំនួន​។

    ​​​​​​​​​១. គេង​

    មនុស្ស​មួយ​ចំនួន​ដែល​កើត​ជំងឺ​អស់​កម្លាំង​ល្ហិតល្ហៃ​រ៉ាំរ៉ៃ​នេះ​ ក៏​អាច​ប្រឈម​នឹង​ការ​គេង​មិន​ស្កប់ស្កល់​ ឬ​គេង​មិន​លក់​​ដែរ​។​ កត្តា​នេះ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ពីព្រោះ​នៅ​ពេល​ដែល​​រាងកាយ​យើង​មិន​បាន​សម្រាក​គ្រប់គ្រាន់​ យើង​នឹង​មាន​អារម្មណ៍​ហត់​នឿយ​ ព្រម​ទាំង​​អស់​កម្លាំង​។ ដូច្នេះ​ហើយ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ យើង​ចាំបាច់​ត្រូវ​រៀបចំ​ពេល​វេលា​គេង​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ​ និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់​​​រយៈពេល​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​។

    ២. វីតាមីន​D

    ​វីតាមីន​គឺ​ជា​ផ្នែក​មួយ​នៃ​សារធាតុ​ចិញ្ចឹម​ទូទៅ​ ដែល​មនុស្ស​យើង​មិន​អាច​ខ្វះ​បាន។​​ ​វា​​មាន​សារសំខាន់​​​ណាស់​សម្រាប់​ដំណើរការ​មុខងារ​ផ្សេង​ៗ​របស់​រាងកាយ​។​ ចំណែក​ឯ​វីតាមីន​D​ដើរ​តួនាទី​ចម្បង​ក្នុង​ការ​ព្យាបាល​ជំងឺ​អស់​កម្លាំង​ល្ហិតល្ហៃ​រ៉ាំរ៉ៃ​ ក៏​ដូចជា​បង្កើន​កម្រិត​ថាមពល​នៅ​ក្នុង​ពេល​តែ​មួយ​។​ ដើម្បី​ទទួល​បាន​វីតាមីន​D​គ្រប់គ្រាន់​ គ្នា​យើង​គប្បី​​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​D​ដូចជា​សាច់​ក្រហម​ ថ្លើម​ ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ត្រី​សាម៉ុន​ជាដើម​ ព្រម​ទាំង​​​ស្រូប​យក​​ពន្លឺ​ព្រះ​អាទិត្យ​ខ្លះ​ៗ​ ដើម្បី​គ្រប់គ្រង​ជំងឺ​មួយ​នេះ​ឲ្យ​បាន​ល្អ​​។

    ៣. របប​អាហារ​​​មាន​តុល្យភាព​​

    ប្រភព​ថាមពល​ចម្បង​សម្រាប់​រាងកាយ​គឺ​ចំណី​អាហារ​។​ ក្នុង​ករណី​ដែល​យើង​​កំពុង​ប្រឈម​នឹង​ជំងឺ​នេះ​ យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របប​អាហារ​ជា​ពិសេស។​ ដូច​នេះ​ ចូរ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ អាហារ​ចៀន​ និង​អាហារ​កែច្នៃ​ ព្រម​ទាំង​​ជាតិ​ស្ករ​។

    អស់កម្លាំង២

    ៤. ធ្វើ​លំហាត់​ប្រាណ​

    គ្នា​យើង​មួយ​ចំនួន​យល់​ថា​ ការ​ហាត់​ប្រាណ​អាច​នឹង​ធ្វើ​ឲ្យ​ថាមពល​របស់​យើង​ធ្លាក់​ចុះ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​ហាត់ប្រាណ​បែរ​ជា​ជួយ​​​​បង្កើន​កម្លាំង​ និង​ថាមពល​របស់​យើង។​ ការ​ព្យាបាល​ដោយ​លំហាត់​ប្រាណ អាច​ជួយ​​ដោះស្រាយ​​ជំងឺ​អស់​កម្លាំង​ល្ហិតល្ហៃ​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​បង្កើន​ការ​ធ្វើ​ចលនា​ ដើម្បី​ឲ្យ​រាងកាយ​របស់​យើង​មាន​ភាព​ស្វាហាប់​ និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម